Home Blog Page 1479

ខាន់ ចេសា ត្រៀមឡើងប្រកួតដាក់ទ្រុង ដណ្តើមខ្សែក្រវាត់

0

វីរកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា នឹងត្រូវឡើងសង្វៀន One Championship ជាលើកដំបូង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនី Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសសិង្ហបុរី ខាងមុខនេះ។

ក្រោយចប់ការប្រកួតខាងលើ វីរកីឡាការិនី ខាន់ ចេសា នឹងបន្ដដំណើរមកកម្ពុជា ដើម្បីចេញទៅប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាដើមខែក្រោយ។

មុនឡើងសង្វៀន One Championship កីឡាការិនី ខាន់ ចេសា ក៏ទើបតែឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយយកឈ្នះកីឡាការិនី Thamires Aquino សញ្ជាតិប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត។

សូមបញ្ជាក់ផងដែរ វីរកីឡាការិនី ខាន់ ចេសា ជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន៕May be an image of 2 people and text that says '当龍 LYMPIC ONE FIGHT NIGHT WOMEN'S ATOMWEIGHT SUBMISSION GRAPPLING WORLD TITLE DANIELLE JESSA KELLY VS KHAN SEP 29/ 29 SINGAPORE sportskeeda'

 

ភាគហ៊ុន YG ធ្លាក់ចុះ៩%ចំពេលមានពាក្យចចាមអារ៉ាមកុងត្រាជាមួយ Lisa

0

ភាគហ៊ុនរបស់ក្រុមហ៊ុន YG Entertainment ដែលគ្រប់គ្រងកំពូលតារា K-pop BLACKPINK បានធ្លាក់ចុះ ៩% នៅថ្ងៃសុក្រ ទី១៥ កញ្ញា នៅទីក្រុងសេអ៊ូល ចំពេលមានពាក្យចចាមអារ៉ាមពេញបណ្តាញអ៊ីធឺណិត Lisa Manoban បានច្រានចោលសំណើរលើកទី២លើកិច្ចសន្យាដែលដាក់ទៅនាងមានតម្លៃ ៥០ពាន់លានវ៉ុនប្រមាណ ៣៧.៦ លានដុល្លារ។5 Ways Blackpink's Lisa Made Hot 100 History With Her First Solo Smash

ពាក្យចចាមអារ៉ាមបានផ្ទុះឡើងអស់រយៈពេល ២ ខែកន្លងមកដែលថា YG កំពុងព្យាយាមពិភាក្សាដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយគ្រាប់ពេជ្ររបស់ខ្លួន។ កិច្ចសន្យាផ្តាច់មុខរវាងសិល្បករ និងទីភ្នាក់ងារនៅក្នុងប្រទេសកូរ៉េជាធម្មតាមានរយៈពេលមិនលើសពី៧ឆ្នាំឡើយ។BLACKPINK's Lisa to make her solo debut in June 2021 : Bollywood News -  Bollywood Hungama

ទោះយ៉ាងណា ទាក់ទងនឹងពាក្យចចាមអារ៉ាមកិច្ចសន្យាក្នុងសំណើរជិត៤០លានដុល្លារនេះក្រុមហ៊ុន YG បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៥ កញ្ញា ដោយនិយាយថា “យើងកំពុងពិភាក្សាអំពីការបន្តកិច្ចសន្យាជាមួយ Lisa ។ ពាក្យចចាមអារ៉ាមដែលកំពុងកើតឡើងគឺមិនមានអ្វីបញ្ជាក់នោះទេ»។
បើតាមការចុះផ្សាតតារា K-pop កំពូលៗ ត្រូវបានគេរាយការណ៍ថា រកបានប្រហែល១លានដុល្លារក្នុងមួយឆ្នាំ ក្នុងប្រាក់ខែគោល ក្រោមលក្ខខណ្ឌនៃកិច្ចសន្យាជាមួយភ្នាក់ងាររបស់ពួកគេ។

គួរបញ្ជាក់ថា Lisa អាយុ ២៦ ឆ្នាំ ដែលជាជនជាតិថៃត្រូវបានគេនិយាយថានាងមានទ្រព្យសម្បត្តិប្រហែល២៥ លានដុល្លារ៕Blackpink Is Already Set Up For Success With Their Upcoming Single

ល្បីថា ប៊ូសស្រ្តងឆ្ងាញ់គ្រប់គ្នា ឥឡូវប៊ូសស្រ្តងឈ្នះមេដាយមាសកំពូលឆ្ងាញ់ប្រចាំឆ្នាំ២០២៣

0

អស្ចារ្យមែន Boostrong ស្រុកខែ្មរមានតែមួយទេ រសជាតិឆ្ងាញ់ ឆ្ងាញ់ រហូតដល់បំបែកឯតទគ្គៈកម្មឈ្នះមេដាយមាសរសជាតិកំពូលឆ្ងាញ់ Superior Taste Award ឆ្នាំ២០២៣ នៅប្រទេសប៊ែលហ្សិក និងឈ្នះមេដាយមាសគុណភាពល្អជាងគេ ៥ឆ្នាំជាប់ៗគ្នា ពីស្ថាប័ន Monde Selection។

នេះពិតជាសក្ដិសមជាភេសជ្ជៈប៉ូវកម្លាំងដែលគ្រប់គ្នានិយាយថាឆ្ងាញ់ពិតប្រាកដមែន។ ប៊ូសស្រ្តង ក្លាយជាភេសជ្ជៈប៉ូវកម្លាំងឆ្ងាញ់ជាងគេ និងមានគុណភាពល្អជាងគេបំផុតប្រចាំឆ្នាំ២០២៣ ដោយប៊ូសស្រ្តងឈ្នះពានរង្វាន់រសជាតិកំពូលឆ្ងាញ់កម្រិតពិភពលោក Superior Taste Award ពីវិទ្យាស្ថាន International Taste Institute ប្រទេសប៊ែលហ្សិក។ មិនតែប៉ុណ្ណោះ ប៊ូសស្រ្តង ក៏ឈ្នះមេដាយមាសគុណភាពល្អជាងគេ ៥ឆ្នាំជាប់ៗគ្នា ពីកំពូលស្ថាប័នវាយតម្លៃចំណីអាហារពិភពលោក Monde Selection ក្នុងចំណោមផលិតផលដែលចូលរួមវាយតម្លៃរាប់ម៉ឺនមុខ និងរាប់ម៉ឺនម៉ាកយីហោមកពីជុំវិញពិភពលោក។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាន International Taste Institute គឺជាវិទ្យាស្ថានវាយតម្លៃរសជាតិលើផលិតផលណាដែលមានរសជាតិឆ្ងាញ់ និងគុណភាពល្អបំផុតទើបទទួលបានពានរង្វាន់ ដែលឆ្លងកាត់ការត្រួតពិនិត្យ វិភាគ វិនិច្ឆយជាច្រើនលើកជាច្រើនសារច្រើនដំណាក់កាល មុនទទួលបានការបញ្ជាក់ចុងក្រោយជាផលិតផលដែលមានរសជាតិកំពូលឆ្ងាញ់ល្អផ្ដាច់គេ។ ដូចនេះប៊ូសស្រ្តងពិតជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់វិសេសវិសាលដូចបងប្អូនអតិថិជនល្បីថាឆ្ងាញ់ពិតប្រាកដមែន មិនតែប៉ុណ្ណោះក៏ជាភេសជ្ជៈប៉ូវកម្លាំងដែលមានគុណភាពល្អជាងគេបំផុត អាចពិសារដោយទំនុកចិត្ត រសជាតិឆ្ងាញ់ និងមានរង្វាន់ច្រើនជាងគេទៀតផង។

បងប្អូនដែលចង់ញុំាភេសជ្ជៈរសជាតិឆ្ងាញ់ និងរង្វាន់ច្រើនជាងគេ ជ្រើសរើសញុំាភេសជ្ជៈ Boostrong ពិតជាមិនខកបំណងឡើយ។ 

នាយករដ្ឋមន្ត្រីថៃថ្មីមិនយល់ស្របនឹងការប្រើកញ្ឆាជាការកម្សាន្ត

0

នាយករដ្ឋមន្ត្រីថ្មី ស្រេតថា ថាវីស៊ីន (Srettha Thavisin) បាននិយាយថាលោកមិនយល់ស្របនឹងការប្រើប្រាស់កញ្ឆាជាកម្សាន្តនោះទេ បើទោះបីជាប្រទេសថៃបានធ្វើឱ្យកញ្ឆារបស់ស្របច្បាប់ក៏ដោយ។ នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃទី១៥ ខែកញ្ញា នេះថា «គោលនយោបាយកញ្ឆារបស់រដ្ឋាភិបាលរបស់យើងនឹងធ្វើឡើងសម្រាប់គោលបំណងវេជ្ជសាស្រ្ត»។Thailand's Srettha pledges urgent action to tackle 'sick economy' |  Politics News | Al Jazeeraនៅក្នុងខែមិថុនា ឆ្នាំ២០២២ ប្រទេសថៃបានដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀន ដោយអនុញ្ញាតឱ្យប្រជាជនប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត។ នេះជាវិធានការដំបូងក្នុងការធ្វើឱ្យស្របច្បាប់នូវការប្រើប្រាស់ និងការដាំដុះកញ្ឆានៅអាស៊ី ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការស្តារសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ បន្ទាប់ពី Covid-19 ក៏ដូចជាស្វែងរកទីផ្សារអាហារ និងឱសថដែលកំពុងលូតលាស់ផលិតផលកញ្ឆា។

ឧស្សាហកម្មកញ្ឆាថៃត្រូវបានគេរំពឹងថានឹងមានតម្លៃដល់ទៅ ១.២ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ជាមួយនឹងអាជីវកម្មរាប់ពាន់បានលេចឡើងចាប់តាំងពីប្រទេសនេះបានធ្វើឱ្យកញ្ឆាស្របច្បាប់។ កាលពីដើមសប្តាហ៍នេះលោកនាយករដ្ឋមន្ត្រី ស្រេត ថា ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏បានប្រកាសនូវគោលនយោបាយសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការប្រើប្រាស់ និងការចំណាយ នៅពេលដែលដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។High spirits: Thai stoners celebrate legal weed smoking (Photos) | Coconuts

គោលនយោបាយរបស់ប្រទេសថៃធ្វើឱ្យកញ្ឆាស្របច្បាប់ទទួលបានជោគជ័យខ្លះៗ ខណៈដែលភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់បានសម្រុកទៅប្រទេសថៃដើម្បីចូលរួមក្នុងកម្មវិធីមួយដែលទាក់ទងនិងកញ្ឆា។ ក្រសួងទេសចរណ៍របស់ប្រទេសថៃបាននិយាយថា ទីក្រុងភាគខាងជើងនៃខេត្តឈៀងម៉ៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាងមួយលាននាក់កាលពីឆ្នាំមុន ដែលកើនឡើងពីភ្ញៀវទេសចរចំនួន៣១,០០០ នាក់ក្នុងឆ្នាំ២០២១។

យោងតាមការស្ទង់មតិរបស់សមាគមគ្រូពេទ្យចិត្តសាស្រ្តថៃ ប្រទេសនេះបានកត់ត្រាមនុស្សជាង១១ លាននាក់ដែលបានប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តក្នុងឆ្នាំ ២០២២ ដែលកើនឡើងជាច្រើនដងធៀបនឹងមនុស្ស១.៨៩ លាននាក់ក្នុងឆ្នាំ២០២១។ រដ្ឋាភិបាលថៃ បានកត់ត្រាមនុស្សប្រហែល១.១ លាននាក់បានចុះឈ្មោះដើម្បីដាំកញ្ឆា។Marijuana | Does smoking weed affect driving? It's complicated - Telegraph  India

គួរបញ្ជាក់ផងដែរថា ប្រទេសថៃ គឺជាអ្នកដាំ និងផលិតកញ្ឆាដ៏ធំនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០និង ១៩៨០ មុនពេលដែលរដ្ឋាភិបាលបានសហការជាមួយសហរដ្ឋអាម៉េរិកដើម្បីបង្ក្រាបបន្ថែមទៀតលើផលិតកម្មនេះ។ ចាប់តាំងពីពេលនោះមក ប្រទេសថៃបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលអនុវត្តគោលនយោបាយតឹងតែងបំផុតក្នុងការទប់ស្កាត់គ្រឿងញៀន និងគ្រឿងស្រវឹង៕

អ្នកវិទ្យាសាស្ត្រលាតត្រដាងសាកសពមួយដែលគេសង្ស័យថាជាអេលាន

0

បរទេស៖ ថ្មីៗនេះ កាលពីថ្ងៃទី ១៤ ខែកញ្ញា សភាម៉ិកស៊ិកបានបើកសវនាការលើ “បាតុភូតអាកាសដែលមិនស្គាល់អត្តសញ្ញាណ” (UAP) ដែលជាពាក្យប្រើបច្ចុប្បន្នដើម្បីពិពណ៌នាអំពី UFO ។ UAP ក៏ជាកម្មវត្ថុនៃសវនាការសភានៅសហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះផងដែរ។What We Know About the 'Alien' Corpses Shown to Mexico's Congress

យោងតាមអ្នកយកព័ត៌មានម៉ិកស៊ិកលោក Jaime Maussan និងវេជ្ជបណ្ឌិតយោធា José de Jesús Zalce Benítez បានបង្ហាញសាកសពមួយដែលដាក់ក្នុងប្រអប់ដូចមឈូស។ សាកសពនោះមានកម្ពស់មិនលើសពីមួយម៉ែត្រទេ ហើយហាក់ដូចជាស្គមស្គាំងខ្លាំងជាមួយស្បែកប្រផេះ និងក្បាលធំ។ លោក Maussan និងសហការីរបស់គាត់ បានបញ្ជាក់អំពីការធ្វើតេស្ត DNA ដែលបង្ហាញថា សាកសពនេះមិនមែនជាមនុស្សទេ ហើយពោះរបស់វាមានស៊ុតដែលអាចប្រើសម្រាប់បន្តពូជបាន។ លោក Maussan ក៏បានបន្តទៀតថា អដ្ឋិធាតុទាំងនោះបានមកពីប្រទេសប៉េរូ ហើយការធ្វើតេស្តកាបូន-១៤ បង្ហាញថាពួកគេមានអាយុ ១,០០០ ឆ្នាំ។Mexican Congress holds hearing on UFOs featuring purported 'alien' bodies |  Reuters

ប៉ុន្តែ លោក David Anderson ជំនួយការសាស្ត្រាចារ្យផ្នែកនរវិទ្យាដែលធ្វើការនៅសាកលវិទ្យាល័យ Radford ក្នុងរដ្ឋ Virginia និងអ្នកវិទ្យាសាស្ត្រផ្សេងៗទៀត បានធ្វើការបដិសេធព័ត៌មានដែលលោក Maussan បានលើកឡើងខាងលើ ដោយពួកគេបាននិយាយថា “ដើម្បីកំណត់អាយុនៃសាកសពមនុស្សភពក្រៅបាន គឺយើងត្រូវតែដឹងពីសមាមាត្រកាបូន-១៤ នៅលើភពក្រៅរបស់ពួកគេ មិនមែនភពផែនដីទេ”។NASA UFO panel on 1,000-year-old 'alien corpses' in Mexico: 'Don't know  but…' | World News - Hindustan Times

យោងតាមលោក Andrew Nelson ប្រធាននាយកដ្ឋាននរវិទ្យានៃសាកលវិទ្យាល័យ Western ក្នុងរដ្ឋ Ontario បានធ្វើការសិក្សាបង្ហាញថា សាកសពមួយចំនួនគឺជាសាកសពមនុស្សដែលត្រូវបានកែប្រែដោយចេតនាឱ្យមើលទៅដូចជាមនុស្សភពក្រៅជាដើម។ ទោះបីជាលោក Maussan បានលើកឡើងអំពីភស្តុតាង DNA និងកាបូនក៏ដោយ ក៏គាត់មិនបានបញ្ជូនលទ្ធផលតេស្តសម្រាប់សហគមន៍វិទ្យាសាស្ត្រដើម្បីធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់នោះទេ។ ដូច្នេះហើយ សាកសពនោះគឺមិនទាន់មាននរណាម្នាក់អាចដឹងច្បាស់ថាវាជាអ្វីឱ្យប្រាកដនោះឡើយ៕Purported 'alien' bodies shown at UFO hearing in Mexico | South China  Morning Post
ប្រភព៖vnexpress

នាយករដ្ឋមន្ត្រីថៃប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់៤០០បាត

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីប្រទេសថៃបានប្រកាសក្នុងកិច្ចប្រជុំសភាថា ប្រទេសថៃនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃរហូតដល់៤០០បាតឱ្យបានឆាប់បំផុត ក្រោយពីភាគីប្រឆាំងសាកសួរអំពីគោលនយោបាយដំឡើងប្រាក់ឈ្នួលឱ្យនិយោជិកចំនួន៦០០បាត ។Srettha Thavisin elected Thailand's new prime minister

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក Settha Thaweesin នាយករដ្ឋមន្ត្រីថ្មី បានលើកឡើងពាក់ព័ន្ធនឹងរឿងអត្រាការងាររបស់ពលរដ្ឋថា ថៃ គឺជាប្រទេសមានភាពទាក់ទាញសម្រាប់ពលករ ហើយអត្រាគ្មានការងារធ្វើរបស់ពលរដ្ឋថៃស្មើនឹង១% ខណៈពលរដ្ឋថៃមានការងារធ្វើ ។ លើសពីនេះ ប្រទេសថៃមានតម្រូវការនាំចូលពលករបរទេសផងដែរ ។

លោកនាយករដ្ឋមន្ត្រីបន្តថា ប្រទេសថៃបានគោរពសិទ្ធិមនុស្ស, លើកកម្ពស់ជីវភាពរស់នៅ, សេចក្តីថ្លៃថ្នូរ, សុវត្ថិភាពរបស់ពលករ ព្រមទាំងយកចិត្តទុកដាក់ទៅលើនិយោជក និងនិយោជិក ។ ក្រៅពីនេះ រដ្ឋាភិបាលថៃមានវិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី និងវិស័យទេសចរណ៍ ដើម្បីប្រមូលប្រាក់ចូលក្នុងផ្នែកសេវាកម្ម ទើបអាចដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃតាមតម្រូវការរបស់ពលរដ្ឋថៃ ក៏ដូចជាពលករបរទេស ។Pheu Thai's Srettha Thavisin to become Thai PM after winning parliament  vote - CNA

ក្រៅពីជំរុញផ្នែកសេវាកម្មហើយ យើងនឹងកាត់បន្ថយថ្លៃដើមថាមពល និង Logistics ហើយបន្ទាប់ពីការប្រកាសគោលនយោបាយនេះ យើងនឹងអនុវត្តជាបន្ទាន់ ព្រោះរដ្ឋាភិបាលមានគោលដៅដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ពលរដ្ឋឱ្យសមរម្យ និងអាចចាយវាយគ្រប់គ្រាន់ ។

លោក Settha Thaweesin នាយករដ្ឋមន្ត្រីថៃ លើកឡើងថា ៖ «រដ្ឋាភិបាលនឹងរៀបចំឱ្យមានការចរចាចំនួន៣ភាគី គឺនិយោជក, និយោជិក និងរដ្ឋាភិបាល ដើម្បីស្វែងរកកិច្ចព្រមព្រៀងរួមគ្នា ដោយដាក់គោលដៅដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ ស្មើនឹង៤០០បាតឱ្យបានឆាប់បំផុត» ៕Thai Industrial Sentiment at Near 3-Year High in Sept on Tourism Rebound |  Al Majalla ប្រភព ៖ Thai PBS

អាវយឺតរបស់ព្រះនាង Diana លក់ក្នុងតម្លៃជាង១ លានដុល្លារក្លាយជាអាវយឺតថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រនៃការដេញថ្លៃ

0

អាវយឺតពណ៌ក្រហមដែលព្រះនាង Diana ពាក់មិនយូរប៉ុន្មានបន្ទាប់ពីភ្ជាប់ពាក្យជាមួយព្រះអង្គម្ចាស់ Charles ទទួលបាន ១.១លានដុល្លារក្នុងការដេញថ្លៃ។ អាវយឺតចាក់ដែលមានរូប សត្វចៀមខ្មៅក្នុងចំណោមចៀមសជាច្រើនត្រូវបានព្រះនាង Diana ពាក់នៅឯការប្រកួតប្រណាំងសេះក្នុងខែមិថុនាឆ្នាំ ១៩៨១ ក្នុងនាមជាសមាជិកអនាគតនៃគ្រួសាររាជវង្សអង់គ្លេស។Princess Diana's iconic sweater sells at auction for over $1 million – NBC  Los Angeles

អាវយឺតនេះបានក្លាយជាអាវដ៏ល្បីមួយដែលលក់ក្នុងតម្លៃ ១,១ លានដុល្លារក្នុងការដេញថ្លៃតាមអ៊ីនធឺណិតនៅថ្ងៃទី១៤ ខែកញ្ញា។ ចំនួនទឹកប្រាក់ដែលប្រមូលបានគឺ ១០ដងខ្ពស់ជាងការប៉ាន់ប្រមាណដំបូងរបស់ក្រុមហ៊ុន Sotheby’s ក្នុងការដាក់ដេញថ្លៃចន្លោះ ៥០,០០០ – ៨០,០០០ ដុល្លារ។

យោងតាមក្រុមហ៊ុនខាងលើនេះបានបញ្ជាក់ថា តម្លៃនេះគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងការដេញថ្លៃសម្រាប់សម្លៀកបំពាក់របស់ព្រះនាង Diana ដែលខ្ពស់ជាងរ៉ូបដែលបាន ដែលប្រមូលបាន ៦០៤,៨០០ ដុល្លារក្នុងខែមករា។ នេះក៏ជាអាវយឺតថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រការដេញថ្លៃពិភពលោកផងដែរ។Princess Diana's 'Black Sheep' Sweater Sells For $1.1 Million

គួរបញ្ជាក់ថាព្រះនាង Diana ប្រសូតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ១៩៦១ ក្នុងគ្រួសារអភិជនមួយនៃភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។ ព្រះនាងបានជួបព្រះអង្គម្ចាស់ Charles ជាលើកដំបូងនៅចុងឆ្នាំ ១៩៧៧ និងបានភ្ជាប់ពាក្យនៅខែកុម្ភៈ ឆ្នាំ១៩៨១ ព្រមទាំងរៀបចំពិធីមង្គលការនៅខែកក្កដាឆ្នាំដដែល និងបានលែងលះគ្នានៅឆ្នាំ១៩៩៦ ។ ព្រះនាងបានសោយទិវង្គតនៅឆ្នាំ ១៩៩៧ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈកំពុងរត់គេចពីអ្នកសារព័ត៌មាន។

ព្រះនាង Diana ត្រូវបានប្រជាជនស្រឡាញ់ចូលចិត្តដោយសារតែទ្រង់បានប្រើកិត្តិនាមរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាជាច្រើន ចាប់ពីជំងឺឃ្លង់ អំពើហិង្សាក្នុងគ្រួសារ រហូតដល់សុខភាពផ្លូវចិត្ត៕You Can Buy Princess Diana's "Black Sheep" Sweater at Sotheby's

ផ្ទុះពាក្យចចាមអារ៉ាមថា Irene សមាជិកក្រុម Red Velvet នឹងមិនបន្តកុងត្រាជាមួយផលិតកម្ម SM ទេ

0

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ពី Star News Korea បានឱ្យដឹងថា Irene សមាជិកក្រុម Red Velvet ទំនងជាមិនបន្តកុងត្រាថ្មីជាមួយផលិតកម្ម SM Entertainment ទៀតទេ។ នោះជាមូលហេតុដែលក្រុម Red Velvet មិនបានធ្វើសកម្មភាពណាមួយចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ និងមិនបានចេញបទចម្រៀងថ្មីចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ មកម្លេះ។Will Red Velvet's Irene not renew her contract with SM Entertainment?  Report | PINKVILLA: Korean

បន្ថែមពីលើនេះយោងតាមរបាយការណ៍ពី Star News Korea ក៏បានបញ្ជាក់ដែរថា មានតែ Seulgi សមាជិកក្រុម Red Velvet ម្នាក់ប៉ុណ្ណោះដែលនាងបានបន្តកុងត្រាជាមួយផលិតកម្ម SM Entertainment ដោយឡែកសមាជិកដទៃទៀតដូចជា Irene, Wendy, Joy និង Yeri រហូតមកដល់ពេលនេះនៅមិនទាន់ដឹងច្បាស់ថាពួកគេបន្តកុងត្រា ឬក៏អត់នោះទេ។Red Velvet (group) - Wikipedia

គួរបញ្ជាក់ដែរថា Red Velvet គឺជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពបំផុតក្នុងវិស័យ K-pop ដែលស្ថិតក្រោមផលិតកម្ម SM Entertainment។ Red Velvet មានសមាជិក ៥ នាក់គឺ Irene, Wendy, Joy, Yeri, និង Seulgi។ នៅឆ្នាំ ២០០៩ Irene បានចូលរួមហ្វឹកហាត់រយៈពេល ៥ ឆ្នាំក្នុងផលិតកម្មនេះ ហើយក៏ជា Leader របស់ក្រុម Red Velvet ក្នុងឆ្នាំ ២០១៤ ផងដែរ៕

រូបមន្តថែរក្សាសម្រស់ ៣ យ៉ាងពីផ្កាម្លិះជួយឱ្យស្បែកស្អាត ភ្លឺថ្លា និងរលោងជាងមុន

0

ផ្កាម្លិះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយផ្ចិតរន្ធញើស ការពារ និងព្យាបាលមុន ផ្តល់សំណើមដល់ស្បែក ជួយកាត់បន្ថយភាពចាស់មុនអាយុ និងកំចាត់ក្លិនអាក្រក់ចេញពីរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជារូបមន្តថែរក្សាសម្រស់ ៣ យ៉ាងរបស់ផ្កាម្លិះ៖12 Beauty Benefits Of Jasmine Oil For Your Skin And Senses – JUARA Skincare

១.ព្យាបាលមុន៖ គ្រឿងផ្សំមាន ទឹកក្តៅ ២ ពែង ផ្កាម្លិះស្រស់មួយក្តាប់តូច និងទឹកដោះគោស្រស់ ១-២ ស្លាបព្រាបាយ។ របៀបធ្វើ ដាក់ផ្កាម្លិះចូលទៅក្នុងទឹកក្តៅ បន្ទាប់មកស្រង់ផ្កាម្លិះ រួចយកទៅបុកឱ្យម៉ត់បន្ថែមទឹកដោះគោស្រស់ចូល លាបល្បាយនេះលើមុខរបស់អ្នក ហើយទុកចោល ១០ នាទី លាងសម្អាតនឹងទឹកត្រជាក់ជាការស្រេច។

២.ធ្វើឱ្យស្បែកស្អាត៖ ផ្កាម្លិះ ក៏ត្រូវបានគេប្រើជាគ្រឿងផ្សំសម្រាប់ងូតទឹកផងដែរ ដោយអ្នកអាចបន្ថែមផ្កាម្លិះទៅក្នុងទឹក រួចងូតទឹក ដើម្បីជួយឱ្យស្បែករបស់អ្នកស្អាត ភ្លឺថ្លា រលោង និងកំចាត់ក្លិនអាក្រក់ចេញពីរាងកាយ។12 Beauty Benefits Of Jasmine Oil For Your Skin And Senses – JUARA Skincare

៣.ប្រឆាំងភាពចាស់៖ ផ្កាម្លិះមិនត្រឹមតែមានសមត្ថភាពផ្តល់សំណើម ដល់ស្បែកបានយ៉ាងល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយព្យាបាលសញ្ញានៃភាពចាស់នៅលើស្បែកផងដែរ។ ដោយអ្នកគ្រាន់តែបុកផ្កាម្លិះហើយលាយជាមួយទឹកឃ្មុំ និងទឹកដោះគោជូរ ដើម្បីលាបលើមុខ ឬស្បែក បន្ទាប់មកលាងជាមួយទឹកត្រជាក់ជាការស្រេច៕
ប្រភព៖phuntoday.com

កម្ពុជា នាំចេញកំពឹសទឹកសាបនិងអន្ទង់បង្កកចំនួន១០តោនជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន

0

តាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញផលិតផលជលផល ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូ។ ការនាំចេញផលិតផលជលផលមាន២ប្រភេទគឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប១០ តោន។

ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation ។ បើតាមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងថាការនាំចេញជើងដំបូងនេះ គឺជាជោគជ័យមួយជំហាន និងថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ។

ទន្ទឹមនឹងការនាំចេញនេះ អាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឱ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕