មហាជនមួយភាគធំជ្រាមកហើយថាបន្ទាប់ពីមានបុរសពីរនាក់ជាអ្នកប្រូម៉ូតផលិតផលមានការតុបតែងខ្លួនស្រដៀងទៅនឹងតារារ៉េបល្បីឈ្មោះ វណ្ណដា ជី ដេវីត ធ្វើឱ្យមានភាពភ្ញាក់ផ្អើលមិនតិចនោះទេ។ ទោះយ៉ាងណាការរៀបចំខ្លួនឱ្យស្រដៀងទៅនឹងតារាចម្រៀងប្រចាំប្រទេសរបស់ពួកគេមានទាំងអ្នករិះគន់ មានទាំងអ្នកលើកទឹកចិត្ត ខណៈទីផ្សារផ្សព្វផ្សាយផលិតផលអ្នកទាំងពីរមានជាបន្តបន្ទាប់។May be an image of 1 person

បុរសម្នាក់ដែលបានតុបតែងខ្លួនស្រដៀង វណ្ណដា ឈ្មោះថា វណ្ណតា ចំណែកបុរសម្នាក់ទៀតដែលតុបតែងខ្លួនស្រដៀង ជី ដេវីត មានឈ្មោះថា ណយ សុវណ្ណារាជ សុទ្ធតែជាអ្នកប្រូម៉ូតផលិតផលឱ្យមានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់លើបណ្តាញសង្គម។ ទោះជាយ៉ាងណា ទន្ទឹមនឹងមានអ្នកស្គាល់ច្រើនអ្នកទាំងពីរក៏រងនូវមតិរិះគន់ដូចគ្នាដោយសារតែតុបតែងខ្លួនស្រដៀងទៅនឹងតារារ៉េបល្បីឈ្មោះដោយអ្នកខ្លះបានបញ្ចេញមតិថា គួរតែធ្វើអ្វីជាខ្លួនឯងមិនគួរតុបតែងខ្លួនដូចអ្នកដទៃនោះទេ។No photo description available.

ជាមួយមតិរិះគន់ អ្នកផ្សេងទៀតក៏បានបញ្ចេញមតិលើកទឹកចិត្តថាគ្រាន់តែតុបតែងខ្លួនដូចជាតារាមិនមានច្បាប់ណាហាមឃាត់ឬមានទោសអ្វីឡើយ ជាការសម្រេចចិត្តរបស់ខ្លួនឯងគាំទ្រឬមិនគាំទ្រគេប៉ុណ្ណោះ ហើយការតុបតែងខ្លួនដូច វណ្ណដា និង ជី ដេវីត នេះគ្រាន់តែជាក្តីស្រលាញ់របស់ពួកគេទៅលើអាយដល។ បន្ថែមពីលើនេះពួកគេក៏ទទួលបានប្រាក់ចំណូលខ្លះពីការតុបតែងខ្លួនស្រដៀងតារាល្បីដែរគួរតែចែកគ្នារស់ខ្លះទៅ។

បើក្រឡេកមើលពីទីផ្សារផ្សព្វផ្សាយផលិតផលរបស់អ្នកទាំងពីរវិញគេសង្កេតឃើញថាកាន់តែឡើងក្រឺតៗជាលំដាប់រួមទាំងបានចូលរួមកម្មវិធីនានាជាច្រើនផងដែរ៕