តារាកំប្លែងមានប្រជាប្រិយភាពអ្នកនាង សេង ចិន្តា ហៅ ស្រីអ៊ីត បានបង្ហោះវីដេអូដោយក្តីហួសចិត្តយ៉ាងខ្លាំងនៅពេលមានយុវតីម្នាក់ជាអ្នកប្រម៉ូតផលិតផលឆាតមកសួរនាំជីកឬសជីកគល់ជុំវិញទំនាក់ទំនងកូនស្រីរបស់ខ្លួន ណាន ណាន ជាមួយនឹងមនុស្សប្រុសម្នាក់។
នៅក្នុងវីដេអូដែលបង្ហោះនៅរសៀលថ្ងៃទី២៣ តុលា មានយុវតីម្នាក់បានណែនាំខ្លួនថាជាអតីតមិត្តភក្តិ ណាន ណាន ដោយចោទជាសំណួរថា ណាណា និងកូនស្រីរបស់ខ្លួនត្រូវជាអ្វីនឹងគ្នាព្រោះគ្រប់ពេលនៅជិតគ្នាតែងតែគេចវេសគ្រប់ពេល ពេលនៅជិត ណាន ណាន មើលទៅដូចជាខ្លាច ណាន ណាន តែម្តង។ ការសួរសំណួរនេះយុវតីរូបនោះគ្រាន់តែចង់ដឹងប៉ុណ្ណោះទើបសួរទៅអ្នកនាង អ៊ីត ក្នុងនាមជាមនុស្សចាស់ទុំ។
តារាកំប្លែងរូបនេះបានឱ្យដឹងថា រឿងនេះគួរតែសួរ ណាណា ដោយផ្ទាល់ ព្រមទាំងអះអាងយ៉ាងច្បាស់ថា ណាន ណាន នឹងបុគ្គលម្នាក់នោះគ្រាន់តែជាមិត្តរួមការងារគ្នាតែប៉ុណ្ណោះ។ អ្នកនាង អ៊ីត បន្ថែមថា យុវតីរូបនោះដែលគេស្គាល់ថាជាអ្នកប្រម៉ូតផលិតផលម្នាក់ ត្រូវតារាកំប្លែងរូបនេះនិយាយឱ្យថា មិនគួរសួរសំណួរបែបនេះនោះទេរឿងឥតប្រយោជន៍ រូបនាងមិនខ្វល់ថា អ្នកណាមានទំនាក់ទំនងអ្វីជាមួយគ្នាឡើយមិនគួរជីកឬស ជីកគល់បែបនេះ។
តារាកំប្លែងរូបនេះបន្ថែមថាចុងក្រោយនេះកូនស្រីនិងខ្លួនក៏មិនបានធ្វើការរួមគ្នាដែរ ហើយដឹងត្រឹមថា ណាណា និង ណាន ណាន គ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ។
បន្ទាប់ពីវីដេអូនោះបានចែកចាយលើបណ្តាញអ៊ីនធឺណិតហើយអ្នកលេងបណ្តាញសង្គមបានសម្តែងដោយក្តីហួសចិត្តយ៉ាងខ្លាំងមិនគួរណាក្មេងស្រីរូបនោះចិត្តខ្លាំងហ៊ានសួរសំណួរបែបនេះទៅកើតមើលទៅពិតជាស្រលាញ់មនុស្សប្រុសនោះខ្លាំងហើយ បានជាមានចិត្តហួងហែងយ៉ាងនេះ។
គួរបញ្ជាក់ថា ណាន ណាន កូនស្រីរបស់តារាកំប្លែងស្រី អ៊ីត ពេលនេះពេញរូបពេញរាងស្រស់ស្អាតណាស់ថែមទាំងមានដុងសិល្បៈច្រើនផ្នែកទាំងការសម្តែង ច្រៀង រួមទាំងជាប់លំដាប់រងទី៣ក្នុងកម្មវិធីប្រលងបរវកញ្ញាវ័យក្មេងកាលពីកន្លងទៅនេះផងដែរ៕










