Home Blog Page 1477

ទើបទទួលពានថ្ងៃមុនពេលនេះ Stray Kids ទទួលបានសមិទ្ធិផលថ្មីមួយទៀតនៅលើតារាង Billboard

0

កាលពីបីខែមុន អាល់ប៊ុល 5-STAR របស់ ក្រុម Stray Kids បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ១ នៅលើតារាងអាល់ប៊ុមកំពូល 200 របស់ Billboard ដែលធ្វើឱ្យក្រុមនេះក្លាយជាសិល្បករ K-pop ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈរនៅលើកំពូលតារាង។ បន្ថែមទៅលើសមិទ្ធិផលនេះ 5-STAR បច្ចុប្បន្នក្លាយជាអាល់ប៊ុម K-pop ដែលលក់ដាច់បំផុតនៅឆ្នាំ២០២៣ នៅសហរដ្ឋអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះបានក្លាយជាអាល់ប៊ុមដំបូងរបស់ Stray Kids ចំណាយពេល១៤ សប្តាហ៍នៅលើ Billboard 200។

សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៦ ខែកញ្ញា 5-STAR បានជាប់ចំណាត់ថ្នាក់លេខ ១៥៧ នៅលើតារាង Billboard 200 ក្នុងសប្តាហ៍ទី ១៤ ជាប់ៗគ្នានៅលើតារាង។Stray Kids Becomes 2nd K-Pop Artist In Billboard 200 History To Spend 11  Consecutive Weeks In Top 80 | Soompi

មិនត្រឹមតែប៉ុណ្ណោះអាល់ប៊ុមនេះ ក៏បានឡើងទៅលើតារាង Billboard ផ្សេងទៀតជាច្រើនទៀតក្នុងសប្តាហ៍នេះ។ អាល់ប៊ុមនេះបានឡើងដល់លេខ៤ នៅលើតារាងអាល់ប៊ុមពិភពលោក លេខ ៩ នៅលើតារាង Top Current Album Sales និងលេខ ១០ នៅលើតារាង Top Album Sales ក្នុងសប្តាហ៍ទី ១៤ របស់វានៅលើតារាងទាំងបី។Stray Kids and Skzoo show up as pilots in new merchandise! — Nolae

លើសពីនេះទៅទៀត Stray Kids នៅតែរឹងមាំនៅលេខ ៦២ នៅលើតារាង Billboard’s Artist 100 នៅសប្តាហ៍នេះ ដែលជាការកត់សម្គាល់សប្តាហ៍ទី ៣៤របស់ពួកគេដែលមិនជាប់គ្នានៅលើតារាង។Stray Kids - Wikipedia

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះក្រុមចម្រៀង Stray Kids ក៏បង្ហាញវត្តមានផ្ទាល់នៅក្នុងកម្មវិធី MTV VMA ព្រមទាំងបានឡើងសម្តែងបទ S Class ផងដែរនិងឈ្នះបានពានរង្វាន់ Best Kpop ៕

ពលរដ្ឋថៃនាំគ្នាអុជធូបសុំសេចក្តីសុខពីដើមចេកចម្លែក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ពលរដ្ឋរស់នៅឃុំបានតាំ ស្រុកមឿង ខេត្តផាយ៉ាវ ប្រទេសថៃ បានប្រទះឃើញដើមចេកចម្លែក១ដើម ហើយពួកគេក៏នាំគ្នាអុជធូបសុំសេចក្តីសុខគ្រប់ៗគ្នាពីដើមចេកនេះ ។ វាបានចេញស្ទងរាងកោងចុះក្រោមដូចសត្វនាគ មានប្រវែងជាង១ម៉ែត្រ ហើយថែមទាំងបង្ហាញតួលេខយ៉ាងច្បាស់នៅលើត្រយ៉ូងចេកទៀតផង ។

ដើមចេកចម្លែកដែលអ្នកស្រុកនាំគ្នាគោរពនេះស្ថិតនៅក្បែរផ្លូវមួយកន្លែង ហើយអ្នកស្រុកដែលមកធ្វើស្រែចម្ការនៅម្តុំនេះបាននាំគ្នាយកផ្កាភ្ញើ ធូប និងទៀន មកសំពះសុំសេចក្តីសុខ និងសំណាងល្អ ខណៈអ្នកស្រុកខ្លះទៀតបានទិញឆ្នោតផ្សេងព្រេងសំណាងតាមលេខដែលបង្ហាញនៅលើត្រយ៉ូងចេក ។ មនុស្សមួយចំនួនមើលឃើញថា គឺជាលេខ៦ នៅជាប់នឹងត្រយ៉ូងចេក ខណៈមនុស្សខ្លះទៀតមើលឃើញលេខ៥ ហើយពួកគេក៏សន្និដ្ឋានថា វាជាលេខ៦៥ និង៥៦ ។

បើតាមការសង្កេតឃើញថា ដើមចេកនេះមានចំនួន២ដើម ក្នុងនោះចេក១ដើមបានចេញស្ទងរាងចម្លែកដូចសត្វនាគ ដែលមានប្រវែងជាង១ម៉ែត្រ និងបង្ហាញលេខនៅលើត្រយ៉ូងចេក ។ ដូច្នេះ អ្នកស្រុកជឿថា ព្រះម៉ែតានីបានសណ្ឋិតនៅក្នុងដើមចេកចាំអ្នកថែរក្សា និងផ្តល់លាភសំណាងឱ្យអ្នកស្រុក ទើបពួកគេយកផ្កាភ្ញី ធូប និងទៀនមកក្រាបសំពះសុំសេចក្តីសុខ និងទិញឆ្នោតផងដែរ ៕   ប្រភព ៖ khaosod

ភេសជ្ជៈ ២ ប្រភេទគឺជាថ្នាំប្រឆាំងមហារីកយ៉ាងមានប្រសិទ្ធភាព

0

ភេសជ្ជៈទាំងពីរប្រភេទខាងក្រោមនេះ ងាយស្រួលរក និងមានតម្លៃសមរម្យ មិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយការពារជំងឺមហារីកយ៉ាងមានប្រសិទ្ធភាពទៀតផង។ ដូច្នេះហើយ ទឹកទាំងពីរប្រភេទនោះមានដូចជា៖

១.តែបៃតង៖ លទ្ធផលស្រាវជ្រាវជាច្រើនបង្ហាញថាការផឹកតែបៃតងជាប្រចាំអាចការពាររាងកាយពីជំងឺខ្លាញ់រុំបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ការពារមហារីកមាត់ និងមហារីកសួត។ តែបៃតងក៏មានសារធាតុពណ៌ជាច្រើនដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក សរសៃឈាមអាកទែរ កាត់បន្ថយការកកឈាម រំលាយជាតិខ្លាញ់ និងលុបបំបាត់ការប្រមូលផ្តុំជាតិខ្លាញ់រយៈពេលវែងក្នុងរាងកាយ។10 Health Benefits of Green Tea: Know all about how it helps in weight  management, reduces risk of Type 2 Diabetes and more

២.ទឹកក្រូចឆ្មា៖ ទឹកក្រូចឆ្មាមិនត្រឹមតែជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ដែលមានប្រសិទ្ធិភាពត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពផងដែរ ព្រោះវាផ្ទុកនូវសារធាតុ flavonoids ដែលជួយប្រឆាំងនឹងជំងឺមហារីក។ យោងតាមអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម Commonwealth របស់ប្រទេសអូស្ត្រាលី ផ្លែក្រូចឆ្មារអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបាន ៥០%។ រីឯសំបកក្រូចឆ្មាវិញមានសមាសធាតុមួយចំនួនហៅថា limonoids ដែលមានសមត្ថភាពរារាំងការលូតលាស់កោសិកាមហារីក។ ដូច្នេះហើយ ជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើន ទឹកក្រូចឆ្មាសមនឹងទទួលបាននៅក្នុងបញ្ជីភេសជ្ជៈប្រចាំថ្ងៃសម្រាប់គ្រប់គ្រួសារ៕Lime Juice - Recipe

អត្ថប្រយោជន៍នៃការទទួលទានខ្ទឹមស ដែលបុរសមិនគួររំលង

0

ខ្ទឹមស គឺជាឱសថមួយប្រភេទដែលជួយបង្កើនរសជាតិនៃម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងផ្តល់ក្លិនក្រអូបជាប់មាត់ផងដែរ។ ខ្ទឹមសសម្បូរទៅដោយអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើន ដែលបុរសគ្រប់រូបមិនគួររំលងឡើយ។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការទទួលទានខ្ទឹមស៖

១.ជួយបង្កើនស្ថេរភាពផ្លូវភេទ៖ ខ្ទឹមសសម្បូរទៅដោយសារធាតុ Allicin ដែលជួយបង្កើនលំហូរឈាមទៅតំបន់លិង្គ ជាលទ្ធផលលិង្គនឹងរឹងមាំបានល្អ។

២.ជួយការពារភាពចាស់៖ ខ្ទឹមសសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយពន្យារការចាប់ផ្តើមនៃភាពចាស់ចំពោះបុរស។Garlic

៣.ការពារការងាប់លិង្គ៖ ប្រហែលជា ៧០-៨០% នៃករណីងាប់លិង្គគឺបណ្តាលមកពីមូលហេតុសរីរវិទ្យា។ ទោះបីជាថ្នាំ Viagra គឺជាវិធីសាស្ត្រដែលត្រូវបានគេប្រើច្រើនបំផុតក៏ដោយ ក៏ខ្ទឹមសត្រូវបានបង្ហាញថាជួយធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់បុរស។

៤.ធ្វើឱ្យឆ្អឹងរឹងមាំ៖ ខ្ទឹមសមានលក្ខណៈប្រឆាំងនឹងការរលាកនិងជាថ្នាំបំបាត់ការឈឺចុកចាប់ដែលមានអត្ថប្រយោជន៍ច្រើនក្នុងការកាត់បន្ថយការឈឺសន្លាក់ ហើយក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។

៥.កាត់បន្ថយសម្ពាធឈាម៖ ខ្ទឹមគឺជាឱសថធម្មជាតិដ៏ល្អសម្រាប់បញ្ហាបេះដូង សរសៃឈាមក៏ដូចជាជំងឺលើសឈាមផងដែរ ដែលវាបណ្តាលមកពីអាលីស៊ីននិងសមត្ថភាពរបស់វាជួយបន្ថយសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាពបំផុត៕Garlic 100g – Farm Fresh South
ប្រភព៖sanook

ចិននាំចេញរថយន្តថាមពលថ្មីទៅមីយ៉ាន់ម៉ាជាលើកដំបូង

0

ប្រទេសចិន ៖ រថយន្តថាមពលថ្មីចំនួន៥០គ្រឿងត្រូវបានគេបញ្ជូនមកកាន់ច្រកកំពង់ផែ Wan Ting ខេត្តយូណាន ជាបន្តបន្ទាប់ ។ នេះគឺជាលើកដំបូងហើយដែលប្រទេសចិននាំចេញរថយន្តថាមពលថ្មីជាច្រើនគ្រឿងទៅកាន់មីយ៉ាន់ម៉ា ដែលជា Brand របស់ចិន ។Chinese EV makers eye Southeast Asia to seize opportunities against  weakened Japanese rivals - Global Times

មន្ត្រីទទួលខុសត្រូវរបស់ក្រុមហ៊ុននាំចេញរថយន្តនៅច្រកកំពង់ផែ Wan Ting លើកឡើងថា ចាប់តាំងពីការស្នើសុំឯកសារ រហូតដល់ការត្រួតពិនិត្យរួចរាល់ គឺចំណាយពេលត្រឹមតែ២០នាទីប៉ុណ្ណោះ ។ ការអនុវត្តនីតិវិធីគយឆាប់រហ័សជាងការគិតទៅទៀត ហើយវាបានជួយកាត់បន្ថយការចំណាយពេលវេលាផងដែរ ។Roundup: Myanmar imports Chinese battery electric vehicles for pilot  project-Xinhua

ចាប់តាំងពីដើមឆ្នាំ២០២៣ ច្រកកំពង់ផែនេះបានធ្វើការត្រួតពិនិត្យមនុស្សចេញ-ចូលសរុបចំនួន១០ម៉ឺន៧ពាន់នាក់ ។ លើសពីនេះ ច្រកកំពង់ផែនេះបានត្រួតពិនិត្យទំនិញនាំចេញ និងនាំចូលរាប់លានតោន កើនឡើង៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ស្មើនឹងទឹកប្រាក់សរុប៩.០៥៤លានយាន់ ។Chinese NEV-makers spearhead into SEA with affordable models, aiming to  unseat dominant Japanese players - Global Times

គេសង្កេតឃើញថា ស្ថានីយត្រួតពិនិត្យនៅតាមព្រំដែន Wan Ting បានកែលម្អវិធានការត្រួតពិនិត្យផ្នែកគយ, លើកកម្ពស់ប្រសិទ្ធភាពនីតិវិធីគយនៃការនាំចូល និងនាំចេញទំនិញពីប្រទេសចិន ព្រមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ ៕ ប្រភព ៖ China Face

មូលហេតុដែលតារាចម្រៀង Rap និយមប្រើឈ្មោះ Lil

0

Rap គឺជា​តន្ត្រី​បែប​ Rhythm and Blues មួយ​ប្រភេទ​ បូក​រួម​នឹង​ការ​អត្ថបទ​កំណាព្យ​ដែល​មាន​អត្ថន័យ​ដកស្រង់​ពីជីវិត​មក​ដាក់​បញ្ចូល  ឬអាច​និយាយ​មួយ​បែប​ទៀត​គឺ​ជា​ចង្វាក់​ដែល​កំលាយ​ខ្លួន​ពី​ចម្រៀង​ Disco ប៉ុន្តែ​មាន​ចង្វាក់​ដែល​កន្ត្រាក់​អារម្មណ៍​ជាង​ ចំណែក​អត្ថន័យ​របស់​បទ​ត្រូវតែ​មាន​និង​មាន​ចុង​ជួន។

ភាគច្រើននៃតារា Rap គេតែងតែឃើញមានដាក់ឈ្មោះ Lil ពីមុខដូចជា Lil Wayne, Lil Baby, Lil Uzi Vert, Lil Pump ឬ​ Lil Durk ជាដើម។Meet The Lil' Artists Holding It Down on Spotify — Spotify

ទាក់ទងនឹងការប្រើប្រាស់ឈ្មោះ Lil ពីមុខនេះ ដំបូងឡើង នៅក្នុងសង្គមអាមេរិក ពាក្យ Lil បានប្រើសម្រាប់ហៅទៅនរណាម្នាក់ដែលមានអាយុក្មេងជាងយើង។

តែក្រោយមកពាក្យនេះក៏ត្រូវបានយ៉ាងទូលំទូលាយក្នុងវិស័យ Rap ដើម្បីជាការគោរពដល់នរណាម្នាក់នៅក្នុងវិស័យ Rap ដែលអ្នកដើរតាមគន្លងរបស់គេ ឬចាត់ទុកគេជា idol ជាដើម។

ជាក់ស្តែងតារាចម្រៀង Rap ជើងចាស់ Lil Wayne ធ្លាប់បាននិយាយថា៖” លោកគឺជាតារា Rap ដំបូងគេ​ដែលប្រើឈ្មោះ Lil នេះ និងចាក់សាក់លើមុខមុនគេបង្អស់ ហើយតារាក្មេងៗជំនាន់ក្រោយ ដែលប្រើឈ្មោះ Lil សុទ្ធតែប្រើ Style តាមខ្ញុំ”៕Review: Lil Wayne 'Tha Carter V' Album

ប្រភព៖ Distractify 

 

អតីត​ព្រះរាជ​ដំណាក់​របស់ ​ព្រះបាទ​នរោត្តម សីហនុ នៅលើភ្នំបូកគោ

0

ដំណាក់ស្លាខ្មៅស្ថិតនៅលើភ្នំបូកគោ និងទីតាំងស្ថិតនៅក្បែរលោកយាយម៉ៅដែលដំណាក់នេះត្រូវបានហ៊ុំជិតដោយព្រៃស្ងាត់ជ្រងុំ តែបើនិយាយពីទេសភាពគឺស្អាតពេញចិត្ត។No photo description available.

ដំណាក់​ស្លា​ខ្មៅ គឺ​ជា​អតីត​ព្រះរាជ​ដំណាក់​របស់ ​ព្រះបាទ​នរោត្តម សីហនុ សម្រាក​លម្ហែ​ព្រះកាយដែល​ត្រូវ​បាន​សាងសង់​ឡើង​ពី​ថ្ម​ និង​មាន​បិទ​ដោយ​ឈើ​ស្លា​ខ្មៅ​នៅ​ក្នុង​ឆ្នាំ១៩៣៦។No photo description available.

ថ្វី​បើ​អគារ​ទាំងមូល​នៅមាន​សភាព​រឹងមាំ​យ៉ាងណាក្តី ប៉ុន្តែ​ទ្វារ​ និង​បង្អួច​នៃ​ដំណាក់​នេះ​ត្រូវ​បាន​បាត់បង់​អស់​ទៅ​ហើយ។ នៅ​ទីនេះអ្នក​នឹង​បាន​ឃើញ​ពី​ទេសភាព​ដ៏​ស្រស់ស្អាត​គួរ​ឱ្យរំភើប​នៅខាង​ក្រោយ​ដំណាក់ហើយ​ទីនេះ​ក៏​ជា​ទី​កន្លែង​សម្រាប់​គយគន់​ទេសភាព​ថ្ងៃ​រៀប​លិច​ដ៏​អស្ចារ្យ​ផង​ដែរ៕No photo description available.

ខួរក្បាលខ្វះខាតអុកស៊ីសែនប្រឈមនឹងគ្រោះថ្នាក់រហូតដល់ស្លា…ប់

0

ខួរក្បាលខ្វះខាតអុកស៊ីសែន (Cerebral Hypoxia) គឺជាអាការៈដែលខួរក្បាលរបស់មនុស្សទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់តាមតម្រូវការ ។ វាអាចមានផលប៉ះពាល់ដល់រាងកាយដូចជា ការដកដង្ហើមខ្លី រហូតធ្វើឱ្យខួរក្បាលធ្វើការខុសធម្មតា ហើយនៅទីបំផុត មានបញ្ហាការស្លា.ប់ខួរក្បាលតែម្តង ។ បើយើងខ្វះខាតអុកស៊ីសែនលើសពី៤នាទីអាចធ្វើឱ្យខួរក្បាលមិនដំណើរការ និងមានគ្រោះថ្នាក់រហូតដល់ស្លា.ប់ ។

ខួរក្បាល គឺជាអវៈយវៈដែលត្រូវការអុកស៊ីសែនជាបន្តបន្ទាប់ ហើយបើវាខ្វះខាតអុកស៊ីសែនលើសពី៤នាទី គឺវានឹងបណ្តាលឱ្យកោសិកាខួរក្បាលស្លា.ប់បន្តិចម្តងៗ ។ ខួរក្បាលខ្វះអុកស៊ីសែនបណ្តាលមកពីកត្តាជាច្រើនយ៉ាង ជាពិសេស ជំងឺដាច់សរសៃឈាមខួរក្បាល, បេះដូងឈប់លោត និងបេះដូងលោតខុសចង្វាក់ជាដើម ។ ដូច្នេះ វាជាមូលហេតុសំខាន់ដែលធ្វើឱ្យអុកស៊ីសែន និងសារធាតុចិញ្ចឹមមិនអាចចូលទៅចិញ្ចឹមក្នុងខួរក្បាលបានតាមធម្មតា ។Hypoxia and Injury - YouTube

ប្រសិនបើយើងមានបញ្ហាខួរក្បាលខ្វះអុកស៊ីសែន ផ្នែកខួរក្បាលដែលត្រូវខូចខាតខ្លាំងបំផុត គឺកោសិកាខួរក្បាល Hippocampal ។ ខួរក្បាលផ្នែកនេះងាយប្រឈមនឹងការខ្វះអុកស៊ីសែន ពីព្រោះវាមានតួនាទីគិត និងបញ្ជា ។ ក្រៅពីនេះ នៅមានផ្នែកសំខាន់២ទៀតនៃកោសិកាខួរក្បាល គឺខួរក្បាល Occipital ដែលប៉ះពាល់ដោយផ្ទាល់ដល់ការមើលឃើញ ព្រមទាំងខួរក្បាលធំ និងខួរក្បាលតូចធ្វើឱ្យសាច់ដុំចុះខ្សោយ ដែលវាមានឥទ្ធិពលដល់តុល្យភាព និងការកន្ត្រាក់សាច់ដុំ ។Cerebral hypoxia, brain hypoxia causes, symptoms, treatment & prognosis

ហេតុនេះ បើយើងសង្ស័យថា អ្នកណាម្នាក់មានបញ្ហាខ្វះខាតអុកស៊ីសែនក្នុងខួរក្បាល យើងត្រូវប្រញាប់ធ្វើចលនាបេះដូងដើម្បីបង្កើនកម្រិតអុកស៊ីសែនក្នុងរាងកាយ និងការពារកុំឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ។ បន្ទាប់មក ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់រហ័សបំផុត ៕ ប្រភព ៖ The Better New

កន្ទួលរមាស់លើស្បែកគឺជារោគសញ្ញាមួយដែលអ្នកមិនគួរមើលរំលង

0

កន្ទួលស្បែកដែលរលាករ៉ាំរ៉ៃនិងរមាស់ខ្លាំង ជារឿយៗវាកើតឡើងពោះមនុស្សគ្រប់ភេទ និងគ្រប់វ័យ ហើយភាគច្រើនកើតមានលើរាងកាយ ឬកន្លែងផ្សេងៗនៃរាងកាយ។ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលដឹង និងយល់អំពីរោគសញ្ញាកើតឡើងនេះ ឬប្រហែលជាមិនដឹងថាខ្លួនមានជំងឺនេះក៏អាចថាបាន។ ដូច្នេះបើអ្នកមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ កន្ទួលរមាស់លើស្បែកនេះអាចបណ្តាលឱ្យមានជំងឺអាឡែស៊ី ឬជំងឺថ្លើមជាដើម។

១.រោគសញ្ញាកន្ទួលរមាស់ចំពោះអ្នកមានជំងឺថ្លើមដូចជា៖ រមាស់ច្រើនកន្លែង ឬរមាស់ពេញដងខ្លួន រមាស់ខ្លាំងតាមអវយវៈ ជាពិសេសគឺនៅលើបាតដៃ និងបាតជើង រមាស់កាន់តែខ្លាំងនៅពេលល្ងាច និងនៅពេលយប់ ដែលវានឹងរំខានដល់ដំណេករបស់អ្នក។ ហើយវានឹងកើតឡើងកាន់តែខ្លាំងនៅពេលអ្នកមករដូវ ឬអ្នកមានផ្ទៃពោះក្នុងសប្ដាហ៍ដំបូងៗ ប៉ុន្តែវានឹងបាត់ទៅវិញនៅពេលយើងអេះ ដោយពេលខ្លះវាអាចឡើងពង ឬពកលើស្បែក ដែលអាចធ្វើឱ្យអ្នកច្រឡំវាជាមួយជំងឺស្បែកធម្មតា។Itching: What's Causing Your Itchy Skin? (with Pictures)

២.រោគសញ្ញាកន្ទួលរមាស់ចំពោះអ្នកមានជំងឺអាឡែស៊ីដូចជា៖ អាឡែស៊ីនឹងអាហារ សត្វល្អិតទិច ល្អងធូលី និងថ្នាំពេទ្យ រួមជាមួយការរលាកស្បែករ៉ាំរ៉ៃ ស្បែកស្ងួត ជំងឺស្បែកដូចជាត្រអក ប្រតិកម្មទៅនឹងសារជាតិគីមី គ្រឿងសម្អាង និងសារធាតុដទៃទៀត។ ជំងឺអាឡែស៊ីនេះក៏អាចបណ្តាលឱ្យមាន ជំងឺមហារីក ជំងឺដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងជំងឺទឹកនោមផ្អែមជាដើម។Cold weather brings itchy, irritated, dry and scaly skin – here's how to  treat eczema and other skin conditions and when to see a doctor

មូលហេតុដែលមានកន្ទួលរមាស់លើស្បែកនេះកើតឡើងគឺដោយសារ កត្តាហ្សែន ឬកត្តាបរិស្ថាន ដែលវាវិវត្តន៍ភាពមិនប្រក្រតីនៃស្បែករួមជាមួយនឹងភាពមិនធម្មតានៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ ក៏ដូចជាកត្តាជំរុញទូទៅរួមមានកំដៅខ្លាំង ឬអាកាសធាតុត្រជាក់។ សារធាតុគីមីមួយចំនួននៅក្នុងសំលៀកបំពាក់ ឬការប៉ះពាល់នឹងសារធាតុដែលបណ្តាលឱ្យរលាកជាដើម៕Rash: 22 Common Skin Rashes, Pictures, Causes & Treatment
ប្រភព៖sanook

ប្រទេសចិនបង្កើនកម្លាំងតាមចាប់ក្រពើរួចពីអាងចិញ្ចឹម

0

ប្រទេចិន ៖ មកដល់ពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរចិនបានបង្កើនកម្លាំងតាមចាប់ក្រពើដែលរួចពីអាងចិញ្ចឹមបានជាងពាក់កណ្តាលហើយ ។ នាពេលកន្លងមក នៅទីក្រុង Mao Ming បានប្រឈមនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាដោយសារឥទ្ធិពលខ្យល់ព្យុះ Haikui ហើយធ្វើឱ្យអាងចិញ្ចឹមក្រពើមួយចំនួនខូចខាត និងមានចន្លោះប្រហោងអាចឱ្យក្រពើប្រមាណជាង៧០ក្បាលរួចពីអាងចិញ្ចឹម ។Unrelenting rain causes more than 100 landslides, traps residents in  floodwaters in southern China | Reuters

អាជ្ញាធរក្នុងតំបន់បានសហការគ្នា និងបូមទឹកចេញពីស្រះនានាដើម្បីចាប់ក្រពើ ព្រមទាំងសុំការសហការពីពលរដ្ឋផងដែរឱ្យរស់នៅតែក្នុងផ្ទះដើម្បីសុវត្ថិភាព ។ គិតមកដល់រសៀលថ្ងៃទី១៥ ខែកញ្ញា អាជ្ញាធរចិនអាចចាប់ក្រពើបានចំនួន៥៨ក្បាល ។ ទោះយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ថា មានពលរដ្ឋណាម្នាក់រងរបួស ឬស្លា.ប់បាត់ប.ង់ជីវិ.តដោយសារក្រពើទេ ។Dozens of crocodiles escape after heavy floods in Chinese city - CBS News

គួរបញ្ជាក់ថា កន្លងមក សារព័ត៌មានប្រទេសចិនចុះផ្សាយថា ព្យុះភ្លៀងបានវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសចិន ដែលបណ្តាលឱ្យមានអ្នកស្លា.ប់បាត់ប.ង់ជីវិ.តយ៉ាងតិចចំនួន៧នាក់ និងសត្វក្រពើចំនួន៧៥ក្បាលបានរួចពីអាងចិញ្ចឹម ។ អាជ្ញាធរក្នុងតំបន់នេះបាននាំគ្នាតាមចាប់ក្រពើទាំងអស់មកវិញ ប៉ុន្តែពួកគេទទួលស្គាល់ថា ពិបាកតាមរកក្រពើណាស់ ដោយសារទឹកជំនន់កើតឡើងគ្រប់ទីកន្លែងបែបនេះ និងមានជម្រៅជ្រៅ ។ ដូច្នេះ ពួកគេក៏បានជូនដំណឹងទៅកាន់អ្នកស្រុកដែលរស់នៅក្បែរៗនោះ កុំចេញក្រៅផ្ទះឱ្យសោះ ៕China residents shelter indoors as crocodiles escape farm amidst torrential  rain | World | News | Express.co.uk ប្រភព ៖ Thai PBS