Home Blog Page 1458

ក្រសួងពាណិជ្ជកម្មថៃពិភាក្សាពីការបញ្ចុះតម្លៃទំនិញប្រើប្រាស់ចាំបាច់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ភូមីថាំ វីឆាតឆ័យ (Phumitham Wechachai) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ លើកឡើងថា រូបលោក និងលោក ណាភិនថន ស៊ីសានផាន (Naphinthorn Srisanphan) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញផ្នែកឯកជន ដូចជា ៖ សភាពាណិជ្ជកម្មថៃ, សហព័ន្ធឧស្សាហកម្មថៃ, សមាគមធនាគារថៃ, សមាគមអ្នកលក់រាយថៃ និងផ្នែកដឹកជញ្ជូនទំនិញតាមសមុទ្រប្រទេសថៃ មកពិភាក្សាគ្នាដើម្បីជ្រាបពីស្ថានការណ៍ និងទិសដៅពាណិជ្ជកម្ម ។

លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏បានពិភាក្សាអំពីបញ្ហា និងសំណើរបស់ផ្នែកឯកជនផងដែរ ដូចជា ៖ ពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីពង្រីកឱកាសពាណិជ្ជកម្ម និងការវិនិយោគរបស់ថៃ, ផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មដល់ផ្នែកឯកជន, ការរៀបចំ Campaign គាំទ្រទំនិញថៃ, ការកែតម្រូវបទប្បញ្ញត្តិរារាំងពាណិជ្ជកម្ម និងជំរុញការធ្វើពាណិជ្ជកម្មនៅតាមព្រំដែនជាដើម ។

លោក ក្រៀងក្រៃ ធៀននុគុន (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃលើកឡើងថា លោកចង់ឱ្យរដ្ឋាភិបាលពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីគាំទ្រក្រុមហ៊ុននាំចេញរបស់ថៃ ព្រមទាំងគាំទ្រការប្រើប្រាស់មូលនិធិ FTA សម្រាប់ជួយក្រុមហ៊ុនអាជីវកម្មរងផលប៉ះពាល់ និងអភិវឌ្ឍន៍ប្រព័ន្ធពាណិជ្ជកម្មតាមព្រំដែនច្រកចេញ-ចូលតែមួយ (One Stop Service) ។ បន្ទាប់មក ក្រសួងពាណិជ្ជកម្មត្រូវប្រជុំតាមដានការបោះជំហានទៅមុខសម្រាប់បញ្ហានីមួយៗជាមួយផ្នែកឯកជន នៅរៀងរាល់២ខែ ទៅ៣ខែម្តង ។

លោក ផុត អារ៉ាមវឌ្ឍនាណុន (Poj Aramwattananon) អនុប្រធានសភាពាណិជ្ជកម្មថៃ បានស្នើឱ្យក្រសួងពាណិជ្ជកម្មជំរុញការទំនាក់ទំនងជាមួយក្រសួងផ្សេងៗដើម្បីឱ្យការងារដំណើរការឆាប់រហ័ស ។ ក្នុងអំឡុងពេលការនាំចេញទំនិញមិនទាន់ល្អប្រសើរ គួរតែជំរុញការចរចាកិច្ចព្រមព្រៀង FTA និងរកវិធានការដោះស្រាយផ្សេងៗពេលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ។ ចំណែកការស្នើឱ្យក្រុមហ៊ុនផលិតឯកជនបញ្ចុះតម្លៃទំនិញនោះ លោកសូមបញ្ជាក់ថា ផ្នែកឯកជនមិនចង់លក់ទំនិញតម្លៃថ្លៃទេ ប៉ុន្តែវាអាស្រ័យលើសង្វាក់ផលិតកម្ម ។ ដូច្នេះ សូមក្រសួងពាណិជ្ជកម្មជួយពិនិត្យមើលការបញ្ចុះតម្លៃផ្នែកសង្វាក់ផលិតកម្ម ហើយអ្នកលក់រាយត្រូវយល់ព្រមកាត់បន្ថយប្រាក់ចំណេញពួកគេផងដែរ ព្រោះបើឱ្យក្រុមហ៊ុនផលិតបញ្ចុះតម្លៃតែឯង វាមិនអាចទៅរួចទេ ។5 Great Markets in Bangkok - Where to Find Thai Markets in Bangkok – Go  Guides

លោក ភូមីថាំ វីឆាតឆ័យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបន្តថា លោកបានសុំការសហការឱ្យក្រុមហ៊ុនផលិតទំនិញ និងសមាគមអ្នកលក់រាយថៃបញ្ចុះតម្លៃទំនិញ ដើម្បីកាត់បន្ថយបន្ទុកចំណាយក្នុងការរស់នៅ និងដោះស្រាយបញ្ហាបន្ទាន់ជូនពលរដ្ឋ ។ ក្រសួងពាណិជ្ជកម្មទទួលបានការសហការពីភាគីនីមួយៗយ៉ាងល្អ ហើយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មនឹងប្រកាសលម្អិតថា តើមានទំនិញប្រភេទណាខ្លះនឹងត្រូវបញ្ចុះតម្លៃ ។5 Great Markets in Bangkok - Where to Find Thai Markets in Bangkok – Go  Guides

ចំណែកលោក ឆាត់ឆៃ ឌួងរតនៈផាន់ (Chatchai Tuangrattanaphan) អនុប្រធានសមាគមអ្នកលក់រាយថៃនិយាយថា សមាគមត្រៀមខ្លួនរួចហើយដើម្បីបញ្ចុះតម្លៃទំនិញផ្សេងៗ ក្នុងគោលបំណងសម្រាលបន្ទុកការចំណាយរបស់ពលរដ្ឋ ។ សមាគមបានបញ្ជូនបញ្ជីឈ្មោះទំនិញដែលត្រូវបញ្ចុះតម្លៃ ទៅឱ្យនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរួចហើយ ដូចជា ទំនិញប្រើប្រាស់ចាំបាច់, សម្ភារៈសំណង់ និងសម្ភារៈអគ្គិសនីជាដើម ។

រីឯលោក វឌ្ឍនៈស័ក្តិ សឿអៀម (Wattanasak Sueaiam) មន្ត្រីមកពីអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនិយាយថា ប្រទេសថៃនឹងបញ្ចុះតម្លៃទំនិញ, សេវាកម្មមួយចំនួន រួមទាំងបញ្ចុះតម្លៃទំនិញលក់តាមអនឡាញផងដែរ ៕ ប្រភព ៖ khaosod

បុរសសិង្ហបុរីម្នាក់ ស៊ីឈ្នួលធ្វើប្រធានក្រុមហ៊ុនជិត១៩០ក្រុមហ៊ុន ព្រោះតែរឿងនេះ

0

សិង្ហបុរី៖ បុរសជនជាតិសិង្ហបុរីម្នាក់ បានបាត់បង់ការងារ នៅក្នុងការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយមិនមានលទ្ធភាព ស្វែងរកការងារធ្វើ ក៏ព្រមព្រៀង ធ្វើជានាយកក្រុមហ៊ុន រហូតដល់ ១៨៦ក្រុមហ៊ុន ដើម្បីទទួលបានផលកម្រៃ សម្រាប់ការលាងលុយ ចំនួន២,៣៦លានដុល្លារ នៅក្នុងអំពើឆបោក មកពីក្រៅប្រទេស ប៉ុន្ដែចុងក្រោយ ក៏ត្រូវបានតុលាការសិង្ហបុរី ផាកពិន័យ ចំនួន៤០០០ដុល្លារសិង្ហបុរី ហើយក៏កំពុងតែពិចារណា អំពីការដាក់ទោសទណ្ឌផ្សេងៗទៀត។Jobless S'porean named as director of 186 companies; scammers used one firm  to launder $3.2m | The Straits Times

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ថា លោក អើ បែង ហ្វា (Er Beng Hwa) អាយុ៤៩ឆ្នាំ ជនជាតិសិង្ហបុរី ត្រូវបានតុលាការ ផាកពិន័យ ចំនួន ៤០០០ដុល្លារសិង្ហបុរី ឬ ស្មើនឹងប្រហែល ជាង ២៩០០ដុល្លារអាមេរិក កាលពីថ្ងៃពុធ (ទី២៧ ខែកញ្ញា)។ ការសម្រេចរបស់តុលាការសិង្ហបុរី បានកើតឡើង ក្រោយការរកឃើញ អំពីទោសកំហុសរបស់គាត់ នៅក្នុងការស៊ីឈ្នួល ធ្វើជានាយកក្រុមហ៊ុនជាច្រើន។ រីឯបទចោទប្រកាន់ទី២ មានលក្ខណៈស្រដៀងគ្នានេះដែរ ហើយកំពុងតែពិចារណា អំពីការដាក់ទោសទណ្ឌបន្ថែមទៀត។Travel to Singapore during Covid-19: What you need to know before you go |  CNN

លោក អើ បែង ហ្វា មិនមានលទ្ធភាពស្វែងរកការងារធ្វើ នៅក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ហើយនៅទីបំផុត គាត់បានព្រមព្រៀង ដើរតួនាទី ធ្វើជាប្រធានក្រុមហ៊ុន រហូតដល់ទៅ១៨៦ក្រុមហ៊ុន សម្រាប់ការទទួលខុសត្រូវ លើការប្ដូរប្រាក់។ នៅក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុន ចំនួន១ ត្រូវបានប្រើប្រាស់ ជាមធ្យោបាយលាងលុយ ចំនួន២,៣៦លានដុល្លារអាមេរិក ពីជនរងគ្រោះជាច្រើននាក់ ដែលត្រូវបានគេបោកបញ្ឆោត មកពីក្រៅប្រទេស៕

សោកស្តាយ! កាហ្វេភ្នំ១៥០០ បានប្រកាសបិទជាបណ្តោះអាសន្ន ក្រោយភ្លៀងហូរនាំយករោងកាហ្វេទៅបាត់

0

ថ្មីៗនេះ កាហ្វេភ្នំ១៥០០ ដែលជាហាងកាហ្វេដ៏ល្បីមួយប្រចាំស្រុកវាលវែង បានប្រកាសបិទមួយរយៈពេលខ្លីសិន ដោយសារកម្លាំងទឹកភ្លៀងខ្លាំង បានហូរនាំយករោងកាហ្វេភ្នំ១៥០០បាត់សម្រោល និងរងការខូខាតខ្លាំងទៅលើសម្ភារៈមួយចំនួន។May be an image of 7 peopleកាហ្វេភ្នំនេះ មានទីតាំងនៅផ្លូវជាតិលេខ៥៥ បង្គោលគីឡូ១៣៤ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាហ្វេនេះ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងអមទៅដោយសម្លេងទឹកជ្រោះថែមទៀតផងដែរ ដែលបានជួយបង្កើនបរិយាកាសជុំវិញកាន់តែស្រស់ស្រាយ។May be an image of treeកាហ្វេភ្នំមានបម្រើជូនសេវាកម្មជាច្រើនដូចជា:កាហ្វេ និងភេសជ្ជៈ, អាហារពេលព្រឹក, អាហារពេលថ្ងៃ និងអាហារពេលល្ងាចផងដែរ។May be an image of 1 personតែយ៉ាងណាមិញ កាហ្វេភ្នំ១៥០០ នឹងត្រឡប់មកដំណើរការធម្មតាវិញ នៅពេលដ៏ខ្លីខាងមុខ ដោយម្ចាស់ហាងត្រូវការជួសជុលហាងស្ទើរតែស្រុងឡើងវិញ៕May be an image of 4 people, tree, road and lumberyard

 

មិនធម្មតាមែន! Lisa បង្កើតកំណត់ត្រាពិភពលោកហ្គីណេសមួយទៀតជាមួយបទ “MONEY”

0

LISA សមាជិកក្រុម BLACKPINK បន្តរជ្ជកាលដ៏ល្អឥតខ្ចោះរបស់ខ្លួននៅលើវេទិកាតន្ត្រីជុំវិញពិភពលោក ក្នុងនាមជាតារាKpop ដោយពេលនេះបន្ថែមសមិទ្ធិផលមួយផ្សេងទៀតបន្ទាប់ពីគណនីផ្លូវការរបស់ “Guinness World Records (GWR)” បានប្រកាស។BLACKPINK's Lisa creates streaming record with 'MONEY' on Spotify

នៅថ្ងៃទី២៧ ខែកញ្ញា កំណត់ត្រាពិភពលោកហ្គីណេសបានប្រកាសថាពួកគេបានប្រគល់កំណត់ត្រាពិភពលោកជាផ្លូវការដល់ Lisa សម្រាប់ “MONEY” ជា “បទ K-pop ដំបូងដោយសិល្បករទោលដែលឈានដល់១ពាន់លាន stream នៅលើ Spotify”។Blackpink's Lisa Manobal faces online hate from Chinese K-pop fans for  performing at Crazy Horse cabaret club - ABC News

“MONEY” ជាបទក្នុងអាល់ប៊ុមទោលដំបូងរបស់ Lisa ដែលមានចំណងជើងថា “LALISA” ត្រូវបានចេញផ្សាយជាលើកដំបូងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយបទចម្រៀងនេះចំណាយពេលជាង ២ឆ្នាំដើម្បីឈានដល់ ១ពាន់លាននៅលើ Spotify ។BLACKPINK's Lisa drops powerful performance video for 'Money'

ទន្ទឹមនឹងនេះ បន្ថែមពីលើកំណត់ត្រាពិភពលោក Guinness World Records ជាច្រើនរបស់ BLACKPINK ជាក្រុម Lisa បានកាន់កាប់កំណត់ត្រាពិភពលោកមួយចំនួនរួចមកហើយក្នុងនាមជាសិល្បករទោល K-pop ដំបូងគេឈ្នះពាននៅ MTV Video Music Awards” និង “អ្នកតាមដានច្រើនជាងគេនៅលើ Instagram សម្រាប់សិល្បករ K-pop ”។

ព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងឧស្សាហកម្មនេះសិល្បករតែពីរនាក់គត់ដែលមានបទចម្រៀងទោលដែលអាចឈានដល់ ១ពាន់លាន stream នៅលើ Spotify នាពេលខាងមុខគឺបទ “SOLO” របស់ Jennie សមាជិក BLACKPINK និងបទ “Like Crazy” របស់Jimin សមាជិក BTS ៕

ផ្ទុះការសរសើរសាលាមេត្តយ្យថៃផ្តល់អាហារគ្រប់មុខឱ្យសិស្ស

0

ប្រទេសថៃ ៖ មុននេះ សារព័ត៌មានប្រទេសថៃបានចុះផ្សាយព័ត៌មានពីការកិបកេងប្រាក់សម្រាប់ធ្វើម្ហូបអាហារថ្ងៃត្រង់ឱ្យកូនសិស្ស ដោយសាលាទាំងនោះបានផ្តល់អាហារឱ្យកូនសិស្សតិចពេក, ខ្វះអាហារូបត្ថម្ភ ឬអាហារគ្មានស្តង់ដារជាដើម រហូតធ្វើឱ្យអាណាព្យាបាលសិស្សជាច្រើននាក់មិនពេញចិត្ត និងរិះគន់ក្នុងបណ្តាញសង្គម ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់សាលាសង្កាត់ឡាំលូកា បានបង្ហោះថាសដាក់អាហារថ្ងៃត្រង់របស់កូនសិស្សថ្នាក់មត្តេយ្យ ព្រមទាំងសរសេរថា ៖ « សាលាមត្តេយ្យសាលាសង្កាត់ឡាំលូកា បានរៀបចំអាហារថ្ងៃត្រង់ជាច្រើនមុខសម្រាប់កូនសិស្ស មានដូចជា ៖ បាយស, ខសាច់មាន់ដាក់ស៊ុត និងតៅស៊ូ, ត្រីចៀនបំពងម្សៅ និងផ្លែទំពាំងបាយជូរ» ។Volunteer Teaching English in Thailand - International Voluntary Service

បន្ទាប់មក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់សាលាសង្កាត់ឡាំលូកា បានបង្ហោះថាសដាក់អាហារថ្ងៃត្រង់របស់កូនសិស្សថ្នាក់មត្តេយ្យ ព្រមទាំងសរសេរទៀតថា ៖ «សាលាមត្តេយ្យសាលាសង្កាត់ឡាំលូកា បានរៀបចំអាហារថ្ងៃត្រង់ជាច្រើនមុខសម្រាប់កូនសិស្ស រួមមាន ៖ បាយស, ឆាមីសួជាមួយសាច់មាន់ចិញ្ច្រាំ, ស្ងោរសាច់ជ្រូកចិញ្ច្រាំជាមួយស្លឹកបាស់, បង្អែមគ្រាប់សាគូដាក់ខ្ទិះដូង និងផ្លែទំពាំងបាយជូរគ្មានគ្រាប់» ។

ក្រោយពីទំព័រហ្វេសប៊ុករបស់សាលាសង្កាត់ឡាំលូកា បានបង្ហោះរូបម្ហូបអាហាររបស់កូនសិស្សថ្នាក់មត្តេយ្យក្នុងបណ្តាញសង្គមរួចមក ធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្នុងនោះពលរដ្ឋថៃម្នាក់និយាយថា ៖ «ចង់នាំកូនទៅរៀននៅសាលានេះណាស់ ព្រោះនឹងបានញ៉ាំអាហារឆ្ងាញ់ៗរាល់ថ្ងៃ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «គួរឱ្យចង់ញ៉ាំណាស់ សាលាបានយកចិត្តទុកដាក់ជាមួយកូនសិស្សបានល្អ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «បើបានអាហារបែបនេះនៅគ្រប់សាលារៀន គឺជាការប្រសើរណាស់ ព្រោះមានអាហារូបត្ថម្ភច្រើន» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «សាលារៀនរបស់យើងគួរឱ្យចង់រៀន សាលាល្អបែបនេះ ពិតមានប្រាកដមែន» ៕ ប្រភព ៖ 3plus News

កូរ៉េខាងជើងនឹងដាក់គោលនយោបាយនុយក្លេអ៊ែរទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន

0

បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNA ដែលបានរាយការណ៍នៅថ្ងៃទី ២៧ ខែកញ្ញាថា រដ្ឋសភាកូរ៉េខាងជើងបានយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ រួមទាំងគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែររបស់ប្រទេស។North Korea amends constitution on nuclear policy, cites US 'provocations'  | Reuters

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយក្នុងកិច្ចប្រជុំសភាថា គោលនយោបាយកសាងកងកម្លាំងនុយក្លេអ៊ែរបានក្លាយជាផ្នែកថេរនៃច្បាប់មូលដ្ឋានរបស់ប្រទេស។ លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យបង្កើនល្បឿននៃការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ ដើម្បីរក្សាអត្ថប្រយោជន៍រារាំងជាយុទ្ធសាស្ត្រ ក៏ដូចជាស្នើឱ្យមន្ត្រីពង្រឹងសាមគ្គីភាពជាមួយបណ្តាប្រទេសដែលប្រឆាំងសហរដ្ឋអាមេរិក និងយុទ្ធសាស្ត្រអនុត្តរភាពលោកខាងលិច។ មេដឹកនាំកូរ៉េខាងជើង ក៏បានរិះគន់លើសម្ព័ន្ធភាពត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងថាជា “កំណែទម្រង់អាស៊ីរបស់ណាតូ”។North Korea parliament amends constitution to enshrine nuclear policy -KCNA  | The Star

ការប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំកាលពីថ្ងៃទី ២៦ ខែកញ្ញា។ យោងតាមប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថា “កូរ៉េខាងជើងត្រូវតែដឹងយ៉ាងច្បាស់ថាអាវុធនុយក្លេអ៊ែរនឹងមិនអាចធានាសន្តិសុខរបស់ពួកគេបានទេ ដូច្នេះកូរ៉េខាងជើងនឹងលែងមាន ប្រសិនបើប្រទេសនេះប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះកូរ៉េខាងជើងបានអនុម័តច្បាប់ដែលអនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរជាមុន “ដោយស្វ័យប្រវត្តិ និងភ្លាមៗ” ដើម្បីបំផ្លាញកងកម្លាំងអរិភាព នៅពេលដែលប្រទេសមួយផ្សេងទៀតបង្កើតការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងព្យុងយ៉ាង។N. Korea enshrines nuclear power status in constitution - UCA News

បច្ចុប្បន្ន កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួនប្រាំមួយ ដែលជាឧបករណ៍ថ្មីៗបំផុត នឹងដាក់ឱ្យដំណើរការនូវប្រភេទមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ជាច្រើនប្រភេទ ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងនោះមីស៊ីល Hwasong-១៧ មានរយៈចម្ងាយប៉ាន់ស្មានរហូតដល់ ១៥,០០០ គីឡូម៉ែត្រ មានកម្លាំងបំផ្លិចបំផ្លាញប្រហែល ១០០ គីឡូតោន ប្រហែលប្រាំដងនៃគ្រាប់បែកបរមាណូដែលអាមេរិកបានទម្លាក់លើទីក្រុងណាហ្គាសាគីរបស់ប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤៥។N Korea fires several cruise missiles into sea as tensions soar | Nuclear  Weapons News | Al Jazeera

ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោក Mark Milley បាននិយាយថា ទីក្រុងព្យុងយ៉ាងមានសមត្ថភាពនុយក្លេអ៊ែរ ក្នុងការគំរាមកំហែងពិតប្រាកដ ដល់ដីគោករបស់សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូរបស់ទីក្រុងវ៉ាស៊ីនតោន នៅទូទាំងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក៕
ប្រភព៖vnexpress

រុស្ស៊ីប្រកាសហាមនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន

0

ប្រទេសជប៉ុន ៖ លោក ហ៊ិរូខាសិ ម៉ាត់សឹណុ ប្រមុខខុទ្ទកាល័យប្រទេសជប៉ុន លើកឡើងថា ៖ «នៅថ្ងៃអនាគត យើងនឹងផ្តល់ទិន្នន័យច្បាស់លាស់បំផុតទៅគ្រប់ផ្នែក និងក្នុងឱកាសផ្សេងៗ ។ យើងសូមសំណូមពរឱ្យប្រទេសរុស្ស៊ីសម្រេចចិត្តផ្អែកតាមមូលដ្ឋានវិទ្យាសាស្ត្រ» ។ នេះគឺជាសេចក្តីថ្លែងការណ៍ពីមន្ត្រីប្រទេសជប៉ុន ក្រោយពីជប៉ុនបារម្ភថា ប្រទេសរុស្ស៊ីអាចហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុន តាមប្រទេសចិនដែរ ។Russia considers banning Japanese seafood imports - The Japan Times

កាលពីខែសីហា ឆ្នាំ២០២៣ ប្រទេសជប៉ុនបានបង្ហូរទឹកកខ្វក់មានលាយសារធាតុវិទ្យុសកម្មចូលក្នុងមហាសមុទ្រ ដែលធ្វើឱ្យមានមតិរិះគន់ជាច្រើន ក្នុងនោះប្រទេសចិនក៏បានរិះគន់ជប៉ុនផងដែរ ។ ប្រទេសចិនបានប្រកាសហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុន ដោយសារបារម្ភពីផលប៉ះពាល់សុខភាពអ្នកបរិភោគអាហារទាំងនេះ ។Russia mulls joining China in banning Japanese seafood imports | The  Straits Times

ចំណែកផ្នែកត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហាររបស់រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃទី២៦ ខែកញ្ញា ថា រុស្ស៊ីបានពិភាក្សាជាមួយចិន អំពីការនាំចេញអាហារសមុទ្ររបស់ជប៉ុន ។ លើសពីនេះ រុស្ស៊ីបានផ្ញើលិខិតទៅឱ្យជប៉ុនដើម្បីពិភាក្សាគ្នា និងស្នើសុំទិន្នន័យពាក់ព័ន្ធនឹងការត្រួតពិនិត្យសារធាតុវិទ្យុសកម្មទៅលើត្រីនាំចេញ នៅត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។China drastically cuts seafood imports from Japan in wake of Fukushima  water release | Japan | The Guardian

ប្រទេសជប៉ុនបញ្ជាក់ថា ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា គឺវាមានសុវត្ថិភាព ពីព្រោះបានឆ្លងកាត់ការចម្រោះរួចរាល់ហើយ មុននឹងបង្ហូរចូលក្នុងទឹកសមុទ្រ ។ នៅឆ្នាំ២០២៣នេះ រុស្ស៊ីបាននាំចូលអាហារសមុទ្រពីជប៉ុន ចំនួន១១៨តោន ។Fukushima water release: Russia could ban Japanese seafood import after  China - India Today

វិធានការហាមនាំចូលអាហារសមុទ្រជប៉ុនរបស់ចិន បានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មនេសាទជប៉ុន ដោយជប៉ុនបាននាំចេញអាហារសមុទ្រទៅចិនធ្លាក់ចុះ៤១,២% នៅខែសីហា ឆ្នាំ២០២២ ។ រដ្ឋាភិបាលជប៉ុនបានផ្តល់ប្រាក់ឧបត្ថម្ភដល់ឧស្សាហកម្មនេសាទនៅក្នុងប្រទេសរបស់ខ្លួន ចំនួន១សែន៧ពាន់លានយេន ៕ ប្រភព ៖ TNN World

ណា សាឌី ថាទោះបីខ្លួនជាកូនកាត់ថៃក្តីប៉ុន្តែសូមឈរលើភាពត្រឹមត្រូវ

0

បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងជាលើកទី២ទាក់ទងនឹងការសាងសង់ប្រាសាទថ្មរបស់ថៃដែលភាពស្រដៀងនឹងប្រាសាទអង្គរវត្តនិងមានការបញ្ជាក់ពីអ្នកដែលបានទៅទីនោះផ្ទាល់ធ្វើឱ្យកម្តៅនៅលើបណ្តាញសង្គមថមថយបន្តិចហើយ។ ទោះជាយ៉ាងនេះក្តីខាងក្រសួងនៅតែអះអាងនិងប្រកាន់គោលជំហររបស់ខ្លួនក្នុងការតាមដានយកចិត្តទុកដាក់ខ្ពស់លើរឿងនេះបន្តទៀត ខណៈប្រជាពលរដ្ឋក៏រង់ចាំមើលដូចគ្នា។ ។May be an image of 1 person

ទន្ទឹមនឹងមានការផ្ទុះកក្រើកខ្លាំងក្លាជុំវិញការសាងសង់ប្រាសាទថ្ម«សីហនគរ» មានប្លង់ស្ថាបត្យកម្មដូចប្រាសាទអង្គរវត្តនោះពិធីការិនី ណា សាឌី ដែលជាកូនខ្មែរកាត់ថៃ និងត្រៀមខ្លួនប្រកួតកម្មវិធីបវរកញ្ញាក៏បានបញ្ចេញមតិលើរឿងនេះដូចគ្នាដោយអះអាងយ៉ាងច្បាស់ថាទោះបីជាខ្លួនកូនកាត់ថៃក្តីប៉ុន្តែសូមឈរលើភាពត្រឹមត្រូវ។May be an image of 1 person and temple

ណា សាឌី បានបង្ហោះរូបភាពនៅប្រាសាទអង្គរវត្តនាយប់ថ្ងៃទី២៧ ខែកញ្ញា អមមកជាមួយខ្លឹមសារថា « មរតកដ៏កំសត់អើយ អ្នកជួបរឿងច្រើនពេកហើយ ទោះបីខ្ញុំជាកូនកាត់ខ្មែរ ថៃ ក៏ពិតមែន ប៉ុន្តែខ្ញុំសូមឈរលើភាពត្រឹមត្រូវនិងយុត្តិធម៌តែប៉ុណ្ណោះ»។May be an image of 1 person and temple

គួរបញ្ជាក់ថា ណា សាឌី ជាតារាខ្មែរម្នាក់និងជាពិធីការិនីប្រចាំទូរទស្សន៍បាយ័នដែលមកទល់ពេលនេះនាងមានសញ្ជាតិ២ គឺខ្មែរ និងថៃ ដោយនាងមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ។ កាលពីចុងខែសីហា តារាស្រីរូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមដោយសេចក្តីសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីបានទទួលសញ្ជាតិថៃពេញលេញក្រោយរង់ចាំជាង៥ឆ្នាំ៕May be an image of 1 person

 

 

ថៃរំពឹងទទួលបានភ្ញៀវទេសចរចិនជាង២លាននាក់តាមវិធានការលើកលែងទិដ្ឋាការ

0

ប្រទេសថៃ ៖ រដ្ឋាភិបាលថៃបានចេញវិធានការលើកលែងទិដ្ឋាការឱ្យភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានមកកម្សាន្តនៅប្រទេសថៃរយៈពេល៥ខែ ហើយរដ្ឋាភិបាលថៃកំណត់គោលដៅថា ភ្ញៀវទេសចរចិននឹងមកប្រទេសថៃ ចំនួន២លាន៨សែននាក់ និងបង្កើតប្រាក់ចំណូលចូលប្រទេសថៃរាប់លានបាតក្នុងរយៈពេល៥ខែ ។ ប៉ុន្តែវិធានការនេះអាចមិនជួយជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍តាមការរំពឹងទុករបស់ថៃទេ ។ តើវាបណ្តាលមកពីមូលហេតុអ្វីខ្លះ ?China no longer Thailand's top source for tourists due to visa issues,  flight availability - Global Times

មូលហេតុទី១ ៖ សេដ្ឋកិច្ចចិនមិនបានរីកចម្រើនដូចកាលពីមុនទេ ព្រោះក្នុងរយៈពេល៦ខែកន្លងមក អត្រាការលូតលាស់សេដ្ឋកិច្ចចិនបានធ្លាក់ចុះ ។ ចាប់ពីឆ្នាំ១៩៨៩ រហូតមក សេដ្ឋកិច្ចចិនបានលូតលាស់៩% ក្នុង១ឆ្នាំ ប៉ុន្តែនៅឆ្នាំ២០២៣ នេះ គេសង្ឃឹមថា សេដ្ឋកិច្ចចិននឹងលូតលាស់បានត្រឹមតែ៤,៥% ប៉ុណ្ណោះ ។

ចំណែកការនាំចេញបានធ្លាក់ចុះ១៤,៥% កាលពីខែកក្កដា ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។ ក្រៅពីនេះ អត្រាគ្មានការងារធ្វើសម្រាប់យុវជនចិនជំនាន់ថ្មី នៅតែកើនឡើងខ្ពស់ ។ នៅខែកក្កដា ឆ្នាំ២០២៣ ពលរដ្ឋចិនម្នាក់ក្នុងចំណោម៥នាក់ ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់២៤ឆ្នាំ គឺគ្មានការងារធ្វើ រហូតដល់រដ្ឋាភិបាលចិនបញ្ឈប់ការផ្សព្វផ្សាយតួលេខគ្មានការងារធ្វើរបស់ពលរដ្ឋ ។What's required to travel to Thailand? Only one Covid document now

លើសពីនេះ ប្រទេសចិនបានជួបបញ្ហាតម្លៃប្រាក់យាន់ធ្លាក់ថ្លៃ គឺនៅឆ្នាំ២០២៣ ប្រាក់យាន់បានធ្លាក់ថ្លៃជាមធ្យម៥% បើធៀបនឹងប្រាក់ដុល្លារអាមេរិក ខណៈកាលពីខែសីហា ឆ្នាំ២០២៣ ប្រាក់យាន់បានធ្លាក់ថ្លៃបំផុតក្នុងរយៈពេល១៦ឆ្នាំ គឺស្មើ៧.៣២យាន់ក្នុង១ដុល្លារអាមេរិក ។ ចុងក្រោយ ផ្នែកអចលនទ្រព្យចិនក៏ជួបនឹងវិបត្តិផងដែរ ទើបប៉ះពាល់ដល់ពលរដ្ឋចិនជាច្រើននាក់ ។ ដូច្នេះ ស្ថានភាពសេដ្ឋកិច្ចចិនបែបនេះ ទើបធ្វើឱ្យពលរដ្ឋចិនចំណាយតិចជាងមុន ។Thailand Aims to Turn Away From Mass Tourism, Target the Wealthy - Bloomberg

មូលហេតុទី២ ៖ បើទោះជាពលរដ្ឋចិនធ្វើដំណើរកម្សាន្តកាន់តែច្រើន ក្រោយពីរដ្ឋាភិបាលលុបចោលគោលនយោបាយកូវីដស្មើសូន្យ ប៉ុន្តែពលរដ្ឋចិនបានជ្រើសរើសដើរលេងក្នុងប្រទេស ឬនៅតំបន់ជិតៗ ដូចជា ម៉ាកាវ និងហុងកុង ច្រើនជាងទៅកម្សាន្តនៅក្រៅប្រទេសឆ្ងាយៗ ព្រោះវាចំណាយប្រាក់តិចជាង ។ នេះហើយជាមូលហេតុធ្វើឱ្យពលរដ្ឋចិនមកលេងប្រទេសនៅតំបន់អាស៊ាន រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣ គឺមានចំនួនតិចជាងមុនពេលជំងឺកូវីដរាតត្បាត រហូតដល់៦០% ។Thailand Travel Advice • Fan Club Thailand

លើសពីនេះ ជើងហោះហើរចេញពីប្រទេសចិន មានចំនួនមិនច្រើនទេ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣ បន្ទាប់ពីចិនបើកប្រទេស ។ ជើងហោះហើរចេញពីប្រទេសចិន មានត្រឹមតែ១ ក្នុងចំណោម៣ នៅមុនពេលជំងឺកូវីដឆ្លងរាតត្បាត ជាពិសេស ជើងហោះហើរមកតំបន់អាស៊ាន នៅខែមិថុនា ឆ្នាំ២០២៣ គឺតិចជាងមុនពេលជំងឺកូវីដឆ្លងរាតត្បាត រហូតដល់៥៧% ។Headwinds hit Thailand tourism | TTG Asia

មូលហេតុធ្វើឱ្យជើងហោះហើរចាកចេញពីប្រទេសចិនមានចំនួនតិច គឺមួយផ្នែកដោយសារក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិនចំនួន៣ ប្រឈមនឹងបញ្ហាតម្លៃប្រេងឥន្ធនៈកើនឡើង និងប្រាក់យាន់ធ្លាក់ថ្លៃ ។ នេះជាស្ថានការណ៍ទាំងអស់ដែលកើតឡើងនៅប្រទេសចិន ហើយត្រូវតាមដានបន្តថា តើវិធានការលើកលែងទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃ អាចសម្រេចតាមគោលដៅរបស់រដ្ឋាភិបាលថៃដែរឬទេ ? ប្រភព ៖ BBC Thai

ឥណ្ឌានឹងបញ្ចុះតម្លៃអង្ករសម្រាប់ការនាំចេញទៅក្រៅប្រទេស

0

បរទេស៖ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរាយការណ៍កាលពីថ្ងៃទី ២៦ ខែកញ្ញាថា ប្រទេសឥណ្ឌានឹងទម្លាក់តម្លៃអង្ករសម្រាប់ការនាំចេញទៅក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមប្រភពដដែល បានឱ្យដឹងទៀតថា តម្លៃអង្ករបាម៉ាទី (ប្រភេទអង្ករពេញនិយមនៅអាស៊ីខាងត្បូង) នឹងធ្លាក់ចុះមកត្រឹម ៨៥០ ដុល្លារក្នុងមួយតោន បើធៀបនឹងពីមុនគឺ ១២០០ ដុល្លារក្នុងមួយតោន។ ការបញ្ចុះតម្លៃនេះ គឺដើម្បីជួយសម្រួលដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអាជីវករលក់អង្ករនៅក្រៅប្រទេស។Indian rice farming older than China's: Study | World News - Hindustan Times

គួររំលឹកដែរថា កាលពីខែមុន ប្រទេសឥណ្ឌាបានផ្អាកការនាំចេញអង្ករទៅក្រៅប្រទេស គឺដើម្បីទប់ស្កាត់ការរត់ពន្ធអង្ករ នឹងធានាសន្តិសុខស្បៀង ការពារទីផ្សារក្នុងស្រុកពីការប្រែប្រួលតម្លៃ ក៏ដូចជាការពារទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារ El Nino ផងដែរ។ ក្នុងរយៈពេលមួយខែកន្លងមកនេះ ប្រទេសនេះបានហាមឃាត់ ឬដាក់កម្រិតលើការនាំចេញអង្ករគ្រប់ប្រភេទដែលធ្វើឱ្យតម្លៃអង្ករនៅអាស៊ីក្នុងខែសីហាឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ។Staple spikes: Has an abnormal Kharif 2022 caused rice prices to rise

ប៉ុន្តែទោះជាយ៉ាងក៏ដោយ ថ្មីៗនេះប្រទេសឥណ្ឌាបានធ្វើចលនាជាបន្តបន្ទាប់ទាក់ទងនឹងទីផ្សារអង្ករ ដោយមានការអនុញ្ញាតឱ្យនាំចេញអង្ករទៅក្រៅប្រទេសវិញហើយ ព្រោះដើម្បីគាំទ្រដល់កសិករដែលបាត់បង់ប្រាក់ដោយសារតែការនាំចេញអង្ករថយចុះ។

ដូច្នេះហើយ បច្ចុប្បន្នឥណ្ឌាគឺជាប្រទេសនាំចេញអង្ករធំជាងគេរបស់ពិភពលោកដោយមានចំណែកទីផ្សារ ៤០%។ ជារៀងរាល់ឆ្នាំ ឥណ្ឌាបាននាំចេញអង្ករបាម៉ាទីប្រហែល ៤ លានតោនទៅកាន់ប្រទេសមួយចំនួនដូចជា អ៊ីរ៉ង់ អ៊ីរ៉ាក់ យេម៉ែន អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងសហរដ្ឋអាមេរិក៕Indian rice shipments of 500,000 tons postponed after new duty- exporters |  Reuters
ប្រភព៖vnexpress