LISA សមាជិកក្រុម BLACKPINK បន្តរជ្ជកាលដ៏ល្អឥតខ្ចោះរបស់ខ្លួននៅលើវេទិកាតន្ត្រីជុំវិញពិភពលោក ក្នុងនាមជាតារាKpop ដោយពេលនេះបន្ថែមសមិទ្ធិផលមួយផ្សេងទៀតបន្ទាប់ពីគណនីផ្លូវការរបស់ “Guinness World Records (GWR)” បានប្រកាស។
នៅថ្ងៃទី២៧ ខែកញ្ញា កំណត់ត្រាពិភពលោកហ្គីណេសបានប្រកាសថាពួកគេបានប្រគល់កំណត់ត្រាពិភពលោកជាផ្លូវការដល់ Lisa សម្រាប់ “MONEY” ជា “បទ K-pop ដំបូងដោយសិល្បករទោលដែលឈានដល់១ពាន់លាន stream នៅលើ Spotify”។
“MONEY” ជាបទក្នុងអាល់ប៊ុមទោលដំបូងរបស់ Lisa ដែលមានចំណងជើងថា “LALISA” ត្រូវបានចេញផ្សាយជាលើកដំបូងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយបទចម្រៀងនេះចំណាយពេលជាង ២ឆ្នាំដើម្បីឈានដល់ ១ពាន់លាននៅលើ Spotify ។
ទន្ទឹមនឹងនេះ បន្ថែមពីលើកំណត់ត្រាពិភពលោក Guinness World Records ជាច្រើនរបស់ BLACKPINK ជាក្រុម Lisa បានកាន់កាប់កំណត់ត្រាពិភពលោកមួយចំនួនរួចមកហើយក្នុងនាមជាសិល្បករទោល K-pop ដំបូងគេឈ្នះពាននៅ MTV Video Music Awards” និង “អ្នកតាមដានច្រើនជាងគេនៅលើ Instagram សម្រាប់សិល្បករ K-pop ”។
ព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងឧស្សាហកម្មនេះសិល្បករតែពីរនាក់គត់ដែលមានបទចម្រៀងទោលដែលអាចឈានដល់ ១ពាន់លាន stream នៅលើ Spotify នាពេលខាងមុខគឺបទ “SOLO” របស់ Jennie សមាជិក BLACKPINK និងបទ “Like Crazy” របស់Jimin សមាជិក BTS ៕










