Home Blog Page 1457

លីម តិចម៉េង ថាមិនក្បត់មនសិការខ្លួនឯងមួយជីវិតក្រោយលូកមាត់រឿងថៃចម្លងស្ថាបត្យកម្មខ្មែរ

0

តារាចម្រៀង លីម តិចម៉េង បានបញ្ជាក់យ៉ាងមុតមាំថាខ្លួនមិនក្បត់នឹងមនសិការខ្លួនឯងមួយជីវិតមិនខ្វល់ថាអ្នកណាគិតបែបណាហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួល បន្ទាប់ពីមានអ្នកគាំទ្រព្រួយបារម្ភសុខទុក្ខក្លាយមានផលប៉ះពាល់ផ្សេងៗបន្ទាប់ពីបានលូកមាត់និងបញ្ចេញមតិយោបល់លើបណ្តាញសង្គមរឿងថៃសាងសង់ប្រាសាទថ្មចម្លងស្ថាបត្យកម្មប្រាសាទអង្គរវត្ត។No photo description available.

នៅយប់ថ្ងៃទី២៧ ខែកញ្ញា លីម តិចម៉េង បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា«មានបងប្អូនយើងច្រើនណាស់ដែលបារម្ភនិងស្នើឱ្យខ្ញុំលុប share លុប post ដែលអាចប៉ះពាល់ រឺ មានរឿងអាស្រូវមិនល្អតាមរយៈសារព័ត៌មានផ្សេងៗ តែខ្ញុំសូមជម្រាបថា : ខ្ញុំមិនរត់គេច រឺ ខ្លាចរាល់អ្វីដែលខ្ញុំបាននិយាយបានធ្វើនោះឡើយ ជាពិសេសវប្បធម៌ដូនតាបន្សល់ទុកមករាប់ពាន់ឆ្នាំមកនេះ ក្នុងនាមជាខ្មែរម្នាក់ ខ្ញុំមិនខ្វល់ថាអ្នកណាគិតបែបណានោះឡើយ ខ្ញុំមានពាក្យជូនតែ១ឃ្លាគត់គឺ ខ្ញុំកើតលើផែនដីនេះខ្ញុំមិនក្បត់ផែនដីមួយនេះជាដាច់ខាត ទោះបីខ្ញុំមិនបានសងគុណដល់ផែនដីនេះក៏ដោយយ៉ាងហោចណាស់ខ្ញុំក៏មិនក្បត់នឹងមនសិការខ្លួនឯងមួយជីវិត»។ តិចម៉េងអះអាងទៀតថា «ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួល នេះជាឆន្ទៈខ្ញុំរហូត១ជីវិត »។May be an image of twilight, castle and temple

គេចាំបានថា បន្ទាប់ពីផ្ទុះកក្រើកពេញបណ្តាញសង្គមរឿងការចម្លងរបស់ថៃនេះដែរ លីម តិចម៉េង បានស៊ែរនិងបញ្ចេញមតិរបស់ខ្លួនកាលពីថ្ងៃទី២៦ ដោយរៀបរាប់ការឈឺចាប់ដែលអាចក្លាយជាជំងឺរ៉ាំរ៉ៃក្នុងចិត្តលោក ពិសេសកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ ដោយសារតែអាហារ ៣ ពេលលក់ឧត្តមគតិខ្លួន ស្របពេលទទួលដំណឹងថាជាងចម្លាក់ខ្មែរទៅឆ្លាក់ថ្មនៅប្រទេសថៃដោយទទួលតម្លៃខ្លួនច្រើន ខណៈរូបរាងប្រាសាទថ្មលេចរូបរាងឡើងកាន់តែស្រដៀងស្ថាបត្យកម្មប្រាសាទអង្គរវត្ត៕

 

រដ្ឋាភិបាល សម្រេចបន្ថែម២ដុល្លារ លើប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ

0

រដ្ឋាភិបាល សម្រេចបន្ថែម២ដុល្លារ លើប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីរបាយការណ៍លទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ២០២ដុល្លារតួលេខ២០៤ដុល្លារ និងតួលេខ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ២០២ដុល្លារ ទទួលបានសម្លេង៤៦លើ៥១សម្លេង និងតួលេខ២១៣ដុល្លារទទួលបានសម្លេង ៥លើ៥១សម្លេង។យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។នៅក្នុងនោះសម្តេចធិបតីនាយករដ្ឋមន្រ្តី បានសម្រេចបន្ថែម ២ដុល្លារ ក្នុង ១ខែ ទៅលើតួលេខ ២០២ដុល្លា ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង១ខែ៕

អតីត CEO របស់ផលិតកម្ម YG ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ

0

កូរ៉េខាងត្បូង៖ លោក Yang Hyun Suk អតីតនាយកប្រតិបត្តិរបស់ផលិកម្ម YG Entertainment ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទពាក់ព័ន្ធក្នុងសំណុំរឿងគ្រឿងញៀនរបស់ B.I សមាជិកក្រុម IKON។
កាលពីឆ្នាំ ២០២១ B.I ដែលជាសមាជិកក្រុម IKON ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ និងផាកពិន័យប្រាក់ចំនួន ១.៥ លានវ៉ុន (ជាង ១,១០០ ដុល្លារអាមេរិក) ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន។Yang Hyun Suk Divonis Bebas dalam Sidang Pertama Investigasi Kasus Narkoba  B.I

យោងតាមប្រភពព័ត៌មាន Allkpop ដែលបានរាយការណ៍កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ថា លោក Yang Hyun Suk និងអតីតអ្នកចាត់ការ Kim របស់លោកត្រូវបានកាត់ទោសជាលើកទីប្រាំហើយបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទជ្រៀតជ្រែកនិងព្យាយាមលាក់បាំងឧក្រិដ្ឋកម្មរបស់ B.I រួមទាំងគម្រាមគំហែងអ្នកសារព័ត៌មានទាក់ទងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន។Ex-YG Entertainment CEO charged for allegedly covering up drug scandal

កន្លងមក មេធាវីការពារក្តីរបស់លោក Yang Hyun Suk បានបដិសេធយ៉ាងខ្ជាប់ខ្ជួននូវការអះអាងដែលថាកូនក្តីរបស់ពួកគេមិនជាប់ពាក់ព័ន្ធក្នុងការជ្រៀតជ្រែក ឬការពារឧក្រិដ្ឋកម្មប្រើប្រាស់គ្រឿងញៀនឡើយ។ បន្ទាប់មក តុលាការក៏បានសម្រេចថាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោតប្រកាន់ ឬត្រូវបានផ្តន្ទាទោសពួកគេនោះទេ។

នៅចុងបញ្ចប់នៃការកាត់ក្តីលើកទីបួន អ្នកសារព័ត៌មានបានបំភ្លឺថា ពួកគេគ្រាន់តែចង់ឱ្យលោក Yang Hyun Suk សុំទោសជាសាធារណៈប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាបានស្នើសុំឱ្យតុលាការឧទ្ធរណ៍កាត់ទោសទៅតាមច្បាប់ ដោយសម្រេចឱ្យលោក Yang Hyun Suk ជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងអ្នកគ្រប់គ្រង Kim ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ៕

ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរព្យាបាលឯកជន «តូច យ៉ាន» ព្យាបាលឬសដូងបាត

0

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសសម្រេច បិទមន្ទីរព្យាបាលឯកជន «តូច យ៉ាន» ដោយមូលហេតុមន្ទីរសម្រាកព្យាបាលនេះប្រើប្រាស់បុគ្គលិកមិនមានគុណវុឌ្ឍស្របទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជា្ជជីវៈ សុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេទ្យក្លែងក្លាយ ព្រមទាំងអនុវត្តមិនបានត្រឹម ត្រូវតាមបទដ្ឋានស្តង់ដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន។

លិខិតចុះថ្ងៃទី២៧ កញ្ញា បានបញ្ជាក់ថាយោងតាមការចាំបាច់របស់ក្រសួងសុខាភិបាល
សម្រេចការបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ តូច យ៉ាន ដែលមានទីតាំងនៅផ្ទះលេខ ១៦-១៨-២០-២២ ផ្លូវលេខ១៦ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយោងទៅតាមមូលហេតុខាងលើនេះ។

ក្រសួងបានបញ្ជាក់ថា ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ២០៥/២០ អបស/មព ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត តូច យ៉ន មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ 

ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រពេញទំហឹងនូវការលើកឡើងរបស់ Rich KH លើចំណុចនេះ

0

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបង្ហាញការគាំទ្រមួយទំហឹងនូវការលើកឡើងរបស់អ្នកបង្កើតមាតិកាឯករាជ្យ Rick KH ទៅលើមតិបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនឱ្យតម្លៃ ប្រមាថលើប្រទេសជាតិខ្លួនឯង។May be an image of 4 people

នៅក្នុងវីដេអូដែលឯកឧត្តមយកមកបង្ហោះបន្តលើបណ្តាញសង្គមហ្វេកប៊ុក គឺជាវីដេអូមួយរបស់លោក Rich KH ដែលជាអ្នកបង្កើតមាតិកាមួយរូបចូលចិត្តធ្វើដំណើរកម្សាន្ត រៀបរាប់ពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ទាំងក្នុងនិងក្រៅប្រទេស។ វីដេអូដែលមានគាំទ្រនោះ Rich KH បានបញ្ជាក់ថាលោកមិនបានចូលនយោបាយវប្បធម៌ទេ លោករស់នៅប្រទេសកម្ពុជា ស្រលាញ់ព្រះពុទ្ធសាសនា ស្រលាញ់ ជាតិ សាសនា ព្រះមហាក្សត្រ ស្រលាញ់ក្រសួងវប្បធម៌ ស្រលាញ់ការដឹកនាំប្រទេសជាតិ។ ថ្វីដ្បិតប្រទេសកម្ពុជាយើងកំពុងអភិវឌ្ឍមិនល្អឥតខ្ចោះដូចសហរដ្ឋអាម៉េរិក សិង្ហបុរី យើងកើតជាជនជាតិខ្មែរ យើងអត់អាចហាមាត់ថាខ្មែរថោកទាប ខ្មែរមិនចេះមើល ខ្មែរល្ងង់ មិនអភិវឌ្ឍ ជាជនជាតិខ្មែររស់នៅលើទឹកដីខ្មែរ និយាយបែបនេះដូចមើលងាយម្តាយឪពុកខ្លួនឯងអ៊ីចឹង។May be an image of 1 person

Rich KH បាននិយាទៀតថា រស់លើទឹកដីខ្មែរកន្លែងណាខ្វះការអភិវឌ្ឍអត់ទាន់ច្បាស់លាស់យើងខំប្រឹងរៀនខ្លួនឯងថែមថយកន្លែងហ្នឹងមក ក្រសួងធ្វើការកន្លែងណាអត់គ្រប់គ្រាន់យើងប្រាប់ក្រសួងធ្វើការឱ្យគ្រប់គ្រាន់ទៅយើងជួយគ្នាម្នាក់មួយដៃមួយជើងដើម្បីឱ្យប្រទេសយើងអភិវឌ្ឍ។ លោកបន្តទៀតថា មិនចាំតែម្នាក់ប្រឹង គេខំសព្វគ្រប់បែបយ៉ាងយើងទៅស្តីថាឱ្យគេមិនត្រូវនោះទេ យើងបុគ្គលខ្លួនឯងខំប្រឹងរៀន ជួយក្រសួង ជួយរដ្ឋាភិបាល ឈប់យកការគិតអវិជ្ជមាន គិតអាក្រក់លើប្រទេសជាតិ បើយើងនាំគ្នាជាន់ប្រទេសជាតិដុនដាប ។

អ្នកបង្កើតមាតិកា រូបនេះបន្ថែមទៀតថា «ប្រទេសខ្មែរមានសំរាម យើងរើសសំរាមទៅដាក់កំណត់ខ្លួនឯងកុំចោលសំរាម កន្លែងណាមិនអភិវឌ្ឍចូលរួមជាមួយក្រសួងទាំងអស់គ្នាបើរវល់តែស្អប់ជាតិមានតែទៅនៅអាម៉េរិក។ Rich KH បញ្ជាក់ច្បាស់ៗថា លោកមិនមែនជាអ្នកធ្វើការនៅខាងក្រសួងអ្វីនោះទេ តែហួសចិត្ត ហាឡើងជេរខ្មែរ ហាឡើងដៀលក្រសួង ទោះក្រសួងធ្វើមិនល្អឥតខ្ចោះតែក្រសួងធ្វើការអស់ពីសមត្ថភាពដែរ។

សូមបញ្ជាក់ថា អ្វីដែលអ្នកបង្កើតមាតិកា Rich KH លើកឡើងខាងលើនេះគឺជាប់ទាក់ទងនឹងបញ្ហាប្រតិកម្មរបស់ប្រជាជនកម្ពុជាទៅលើការសាងសង់ប្រាសាទថ្មរបស់ថៃដែលលេចរូបរាងស្រដៀលប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្តនៅពេលដែលក្រសួងពុំទាន់បានចេញសេចក្តីប្រកាសស្របពេលកំពុងតែមានកម្តៅខ្លាំងលើបណ្តាញសង្គម៕

 

 

ពេជ្រ សោភា ដឹងច្បាស់ថាកូនក្រុមរបស់ខ្លួន សេរីហាន់នីកា មិនមែនជាម្ចាស់ពានតែឈ្នះលើចំណុចនេះ

0

តារាចម្រៀង ពេជ្រ សោភា ជាគ្រូបង្វឹកម្នាក់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣បង្ហោះលើបណ្តាញសង្គមទិកតុកដោយដឹងថាកូនក្រុមរបស់ខ្លួន លឹម សេរីហាន់នីកា មិនមែនជាម្ចាស់ពានឡើយ ប៉ុន្តែដឹងច្បាស់ថាកូនក្រុមខ្លួនយកបេះដូងមហាជនបានច្រើន។May be an image of 1 person

នាថ្ងៃអាទិត្យសប្តាហ៍នេះត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ នឹងរកឃើញម្ចាស់ពានសម្រាប់រដូវកាលថ្មីហើយ ខណៈគ្រូបង្វឹក ពេជ្រ សោភា បាននិយាយថា លឹម សេរីហាន់នីកា មិនមែនជាអ្នកកាន់ពានឡើយ។May be an image of 1 person

តារាចម្រៀង ពេជ្រ សោភា បង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះដោយភ្ជាប់ជាមួយរូបភាពកូនក្រុមខ្លួនគឺ លឹម សេរីហាន់នីកា ព្រមទាំងសរសេរថា «ខ្ញុំដឹងថាគាត់មិនមែនជាអ្នកកាន់ពានទេ តែខ្ញុំដឹងច្បាស់ណាស់គាត់យកបេះដូងមហាជនបានច្រើនហើយ»។

លឹម សេរីហាន់នីកា គឺជាបេក្ខភាព៤នាក់ចុងក្រោយរួមជាមួយបេក្ខភាព គឹម សុវណ្ណ កូនក្រុមឱក សុគន្ធកញ្ញា, សាល បាទី កូនក្រុម ឆន សុណ្ណារាជ និង សួន សុវណ្ណចន្នី កូនក្រុម ណុប បាយ៉ារិទ្ធ ត្រូវប្រកួតក្នុងវគ្គផ្តាច់ព័្រត្រដើម្បីដណ្តើមពាន។May be an image of 1 person and text

នីកា ជាបេក្ខនារីក្មេងជាងគេនៅក្នុងការប្រកួតមានអាយុ១៦ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ធំហើយក៏ជាបេក្ខនារីតែម្នាក់គត់ដែលទទួលបានត្រឹម១កៅអីប៉ុណ្ណោះក្នុងវគ្គ Blind Audition ដែលឈានមកដល់វគ្គចុងក្រោយនៃកម្មវិធី។ មិនត្រឹមតែប៉ុណ្ណោះ បេក្ខនារីរូបនេះមានវាសនាខ្ពស់ចូលក្នុងតារាងអន្តរជាតិ Best The Voice ពីរសប្តាហ៍ជាប់គ្នា នាំឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង៕  

ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ

0

នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។May be an image of 5 people, dais and text

នៅក្នុងទស្សនកិច្ចផ្លូវការនេះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និងដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ។May be an image of 1 person, dais and text that says 'STPM 1'ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។

មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត៕May be an image of 2 people and text that says 'STPM'

 

តើទឹក “ត្រជាក់” ពិតជាមានអត្ថប្រយោជន៍មែនដែរឬទេ?

0

ពិតណាស់ ទឹកត្រជាក់មិនថាយើងងូត ឬផឹកនោះទេ គឺវាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ ដែលវាជួយរំញោចអារម្មណ៍ឱ្យស្រស់ស្រាយ និងបំបាត់ភាពតានតឹង ឬតប់ត្រមល់។ ដូច្នេះហើយ តើទឹកត្រជាក់មានអត្ថប្រយោជន៍អ្វីខ្លះ?

១.កាត់បន្ថយសីតុណ្ហភាពរាងកាយ៖ ទឹកត្រជាក់ គឺល្អសម្រាប់រាងកាយ មិនថាអ្នកផឹកក្នុងសីតុណ្ហភាពបែបណាក៏ដោយ។ ទឹកត្រជាក់ក៏មិនខុសពីទឹកក្ដៅ គឺល្អដូចគ្នា ជាពិសេសសម្រាប់កីឡា ឬលំហាត់ប្រាណ ការផឹកទឹកត្រជាក់ ជួយកាត់បន្ថយសីតុណ្ហភាពស្នូលក្នុងខ្លួនបានល្អ កាត់បន្ថយការបែកញើស និងរក្សាកម្រិតជាតិទឹកក្នុងខ្លួនបានយ៉ាងល្អ។Terrifying Reason You Should Never Drink Ice Cold Water In Hot Weather

២.ដុតកាឡូរី៖ យោងតាមការសិក្សា បានឱ្យដឹងថា ការផឹកទឹកត្រជាក់ ១.៥ លីត្រមុនពេលទទួលទានអាហារ ត្រូវបានគេរកឃើញថាអាចជួយបញ្ចុះទម្ងន់បានខ្លះ ដោយសារតែយើងត្រូវការថាមពល ដើម្បីរក្សាសីតុណ្ហភាពក្នុងរាងកាយ។

៣.កាត់បន្ថយការឈឺចាប់សាច់ដុំ៖ បន្ទាប់ពីធ្វើលំហាត់ប្រាណមានការឈឺសាច់ដុំ ការងូតទឹកត្រជាក់ នឹងរឹតបន្តឹងសរសៃឈាមរបស់យើង កាត់បន្ថយលំហូរឈាម ក៏ដូចជាជួយកាត់បន្ថយការហើម និងការរលាក។Stay Away From Drinking Cold Water: 5 Reasons To Not Drink Cold Water

៤.កាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត៖ យោងតាមការស្រាវជ្រាវ បានឱ្យដឹងថា ការងូតទឹកត្រជាក់ពីរដងក្នុងមួយថ្ងៃ អាចជួយបំបាត់ការធ្លាក់ទឹកចិត្ត និងការថប់បារម្ភ សម្រាប់អ្នកជំងឺមួយចំនួន។

៥.ជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ៖ ការងូត ឬផឹកទឹកត្រជាក់ជារៀងរាល់ថ្ងៃ ជាពិសេសនៅរដូវក្តៅ នឹងពង្រឹងសមត្ថភាពរបស់អ្នកក្នុងការប្រយុទ្ធជាមួយជំងឺ ក៏ដូចជាជួយបង្កើនភាពស៊ាំប្រឆាំងនឹងដុំសាច់ផងដែរ៕Drinking Water To Lose Weight: Does Cold Water Burn Calories? | SELF

លោកនាយករដ្ឋមន្ត្រីប្រទេសថៃប្រកាសមិនទទួលយកប្រាក់ខែ

0

ប្រទេសថៃ ៖ លោក ឆ័យ វ៉ាត់ឆារុង (Chai Watcharong) អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីប្រទេសថៃ លើកឡើងថា លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សូមឱ្យបញ្ជូនប្រាក់ខែរបស់លោក ព្រមទាំងប្រាក់ឧបត្ថម្ភការប្រជុំជារៀងរាល់ខែ ដែលលោកបានទទួលពីការកាន់តំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សម្រាប់ពេញមួយអាណត្តិរបស់លោក ស្មើទឹកប្រាក់ចំនួន១២៥.៥៩០បាតក្នុង១ខែ (១២ម៉ឺន៥ពាន់៥រយ៩០បាតក្នុង១ខែ) ប្រគល់ទៅឱ្យមូលនិធិផ្សេងៗ ។Bloomberg/Bloomberg via Getty Images

ការប្រកាសប្រគល់ប្រាក់ខែទាំងអស់ទៅឱ្យមូលនិធិផ្សេងៗ ដើម្បីយកប្រាក់ទាំងនេះទៅជួយសង្គ្រោះក្រុមពលរដ្ឋងាយរងគ្រោះ ។ ដូច្នេះ ការជ្រើសរើសផ្នែកផ្សេងៗដែលនឹងទទួលបានជំនួយ នឹងមានក្រុមការងារចាត់ការរឿងនេះ ។

នៅដំណាក់កាលដំបូង គេនឹងបរិច្ចាគប្រាក់ខែរបស់លោក សេដ្ឋា ថាវីស៊ិន ទៅឱ្យមូលនិធិកុមារ (FOUNDATION FOR CHILDREN) ដើម្បីជួយសង្គ្រោះកុមារដែលមានតម្រូវការមូលដ្ឋានចាំបាច់, របៀបរស់នៅ និងសុខុមាលភាពផ្សេងៗ ក្នុងគោលបំណងឱ្យកុមារអាចអភិវឌ្ឍន៍ផ្នែករាងកាយ, ប្រាជ្ញាស្មារតី និងចិត្តគំនិត រួមទាំងការសិក្សាផងដែរ ។ ដូច្នេះ កុមារអាចចូលរៀននៅតាមសាលានានាបន្តទៀត ។PM-elect Srettha vows to improve Thais' lives - Khmer Times

ការផ្តល់ប្រាក់ខែទៅឱ្យមូលនិធិនេះ គឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ដែលលោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីថ្មីប្រទេសថៃព្យាយាមស្វែងរកឱកាសជួប និងពិភាក្សាជាមួយផ្នែកផ្សេងៗ ដើម្បីលោកអាចជ្រាបពីបញ្ហាដែលពួកគេកំពុងជួបប្រទះ និងទុក្ខលំបាករបស់មូលនិធិ ហើយស្វែងរកដំណោះស្រាយបន្តទៀត ៕Srettha Thavisin is new Thai PM: Who is 61-year-old property tycoon? ប្រភព ៖ chiangmai news

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យប្រជាជនហាណូយ ជួបប្រទះនឹងទឹកជន់លិចខ្លាំង

0

វៀតណាម៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់ពីយប់ថ្ងៃទី ២៧ ខែកញ្ញា ដល់ព្រឹកថ្ងៃទី ២៨ ខែកញ្ញា បណ្តាលឱ្យផ្លូវសំខាន់ៗក្នុងរាជធានីរងការលិចទឹកយ៉ាងខ្លាំង រួមទាំងមានការកកស្ទះចរាចរណ៍ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១១ ព្រឹក។ យោងតាមប្រភពព័ត៌មាន VnExpress គិតត្រឹមម៉ោង ១២ និង ៣០ នាទីនៅថ្ងៃនេះ ទឹកមិនទាន់ស្រកទាំងស្រុងទេ ហើយចរាចរណ៍នៅតែកកស្ទះ។2008 Vietnam floods - Wikipedia

ក្រុមហ៊ុន Hanoi Drainage Company Limited បាននិយាយថា ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងនៅម៉ោង ១២:០០ យប់ ដល់ ៦:០០ ព្រឹក និងម៉ោង ៨:០០ ដល់ ៩:០០ ព្រឹកនាថ្ងៃទី ២៨ ខែកញ្ញា។ ទឹកភ្លៀងជាមធ្យមដែលបានកត់ត្រាទុកគឺ ៥០ ទៅ ១០០ មីលីម៉ែត្រ រួមផ្សំជាមួយនឹងកម្រិតទឹកខ្ពស់នៅលើប្រព័ន្ធទន្លេ និងបឹង ដែលបណ្តាលឱ្យតំបន់ជាច្រើនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម លិចទឹក និងពិបាកធ្វើដំណើរ។Heavy rain hits north Vietnam, halting traffic in Hanoi | Malay Mail

ដូច្នេះហើយ ថ្មីៗនេះនៅថ្ងៃទី ២៨ ខែកញ្ញា មជ្ឈមណ្ឌលជាតិសម្រាប់ព្យាករណ៍ធនធានជលសាស្ត្របានចេញសេចក្តីជូនដំណឹងថា តំបន់ខាងក្នុងទីក្រុងហាណូយ នៅតែបន្តមានភ្លៀងធ្លាក់រាយប៉ាយក្នុងរង្វង់ពី ៣០-៦០ មីលីម៉ែត្រ នៅតំបន់ខ្លះទៀតក៏លើសពី ៨០ មីលីម៉ែត្រផងដែរ។ ភ្លៀងធ្លាក់នេះទំនងជាបង្កឱ្យមានជំនន់នៅតាមផ្លូវក្នុងក្រុងជាច្រើនដែលមានជម្រៅរួមពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ ហើយកន្លែងខ្លះក៏មានជម្រៅជាង ៥០ ទៅ ៧០ សង់ទីម៉ែត្រ៕The New Humanitarian | Dozens killed by flooding
ប្រភព៖vnexpress