Home ព័ត៌មានជាតិ កម្ពុជាចាត់ទុកការដកខ្លួនពី MOU-២០០១ របស់ថៃថាជាការងាកចេញពីស្មារតីសហប្រតិបត្ដិការ

កម្ពុជាចាត់ទុកការដកខ្លួនពី MOU-២០០១ របស់ថៃថាជាការងាកចេញពីស្មារតីសហប្រតិបត្ដិការ

92
0

កម្ពុជាតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស បានឆ្លើយតបចំៗចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី តំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ចុះហត្ថលេខាក្នុងឆ្នាំ២០០១(MOU-២០០១) ដោយចាត់ទុកការសម្រេចិត្តជាឯកតោភាគីនេះថាជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្ដិការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVZxmGRZtodKvj3OFVRJRgJPq5lLXD0xNaVdQtA_g3-w3Hc_czFDpZ_4VcD19ZGpHr9lFldNvLTS4LPNUW2TEIaqKDXLxEwGiyIVcjcugdOW1KOUj5STjPbzc4ZyTBiu7D325FU_AWhlnXiQrJT1lSs1E5LNXByLj5HJ7ncFlZ9_dW3j3mchQ35ewLgf4/s696/photo_2026-04-25_13-29-18%20(2).jpg
តាមរយៈសេចក្ដីថ្លែងការណ៍ចេញនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា វាជារឿងគួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានប្រកាសពីសម្រេចចិត្តក្នុងលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាត សមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivPx0eaC8IIviXI4wmB1Vrl2-YE4jQtbMPtUN545-MytIkT_Vukua150oicIgmESHouJpNhBki0icuKbmNRpqvBQCXtdGAlb1ZDf46wqMnzcpFLAxEdWOpSOxmTV7MseMe4Jn-xBJW2Bxx8d10aWKqZpW_vJob9ksdyQokE4RTclfJpOGolHMcuceeG1Q/s963/photo_2026-04-25_13-29-18.jpg

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចាត់ទុកការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃនៅពេលនេះថា គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។

សូមជម្រាបថា ការចុះហត្ថលេខាលើ MOU-២០០១ រវាងកម្ពុជាថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដនិងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយដែលភាគីទាំងពីរអាចទទួលយកបាន សម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា(OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្ដរជាតិផងដែរ។ លើសពីនេះ MOU-២០០១ ក៏តំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរក្នុងកិច្ចប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្ដភាព កិច្ចសហប្រតិបត្ដិការ និងវិបុលភាពរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqbHqvpS-txHXYcv5NA0wVjKZc0oKe0Ccirm0lPREd_LbXQa4utfGPmfc46jvX0DCS_No-KfSSk3g-x01Gf0cS8JxIygRWGVKAEk2XcA1oq_iBm2j8fVmX4m9FbVFhSUPgvll3d0y3ffmi9L0mWzIIE26hrbgtcViJ63eXc4eO4xL1kmJWHxgFs8ApTKI/s1280/photo_2026-04-25_13-29-18%20(4).jpg

ហេតុដូចនេះ ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។ ចំពោះកម្ពុជាវិញ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕