សិង្ហបុរី៖ បុរសជនជាតិសិង្ហបុរីម្នាក់ បានបាត់បង់ការងារ នៅក្នុងការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយមិនមានលទ្ធភាព ស្វែងរកការងារធ្វើ ក៏ព្រមព្រៀង ធ្វើជានាយកក្រុមហ៊ុន រហូតដល់ ១៨៦ក្រុមហ៊ុន ដើម្បីទទួលបានផលកម្រៃ សម្រាប់ការលាងលុយ ចំនួន២,៣៦លានដុល្លារ នៅក្នុងអំពើឆបោក មកពីក្រៅប្រទេស ប៉ុន្ដែចុងក្រោយ ក៏ត្រូវបានតុលាការសិង្ហបុរី ផាកពិន័យ ចំនួន៤០០០ដុល្លារសិង្ហបុរី ហើយក៏កំពុងតែពិចារណា អំពីការដាក់ទោសទណ្ឌផ្សេងៗទៀត។Jobless S'porean named as director of 186 companies; scammers used one firm  to launder $3.2m | The Straits Times

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ថា លោក អើ បែង ហ្វា (Er Beng Hwa) អាយុ៤៩ឆ្នាំ ជនជាតិសិង្ហបុរី ត្រូវបានតុលាការ ផាកពិន័យ ចំនួន ៤០០០ដុល្លារសិង្ហបុរី ឬ ស្មើនឹងប្រហែល ជាង ២៩០០ដុល្លារអាមេរិក កាលពីថ្ងៃពុធ (ទី២៧ ខែកញ្ញា)។ ការសម្រេចរបស់តុលាការសិង្ហបុរី បានកើតឡើង ក្រោយការរកឃើញ អំពីទោសកំហុសរបស់គាត់ នៅក្នុងការស៊ីឈ្នួល ធ្វើជានាយកក្រុមហ៊ុនជាច្រើន។ រីឯបទចោទប្រកាន់ទី២ មានលក្ខណៈស្រដៀងគ្នានេះដែរ ហើយកំពុងតែពិចារណា អំពីការដាក់ទោសទណ្ឌបន្ថែមទៀត។Travel to Singapore during Covid-19: What you need to know before you go |  CNN

លោក អើ បែង ហ្វា មិនមានលទ្ធភាពស្វែងរកការងារធ្វើ នៅក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ហើយនៅទីបំផុត គាត់បានព្រមព្រៀង ដើរតួនាទី ធ្វើជាប្រធានក្រុមហ៊ុន រហូតដល់ទៅ១៨៦ក្រុមហ៊ុន សម្រាប់ការទទួលខុសត្រូវ លើការប្ដូរប្រាក់។ នៅក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុន ចំនួន១ ត្រូវបានប្រើប្រាស់ ជាមធ្យោបាយលាងលុយ ចំនួន២,៣៦លានដុល្លារអាមេរិក ពីជនរងគ្រោះជាច្រើននាក់ ដែលត្រូវបានគេបោកបញ្ឆោត មកពីក្រៅប្រទេស៕