ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ភូមីថាំ វីឆាតឆ័យ (Phumitham Wechachai) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ លើកឡើងថា រូបលោក និងលោក ណាភិនថន ស៊ីសានផាន (Naphinthorn Srisanphan) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញផ្នែកឯកជន ដូចជា ៖ សភាពាណិជ្ជកម្មថៃ, សហព័ន្ធឧស្សាហកម្មថៃ, សមាគមធនាគារថៃ, សមាគមអ្នកលក់រាយថៃ និងផ្នែកដឹកជញ្ជូនទំនិញតាមសមុទ្រប្រទេសថៃ មកពិភាក្សាគ្នាដើម្បីជ្រាបពីស្ថានការណ៍ និងទិសដៅពាណិជ្ជកម្ម ។

លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏បានពិភាក្សាអំពីបញ្ហា និងសំណើរបស់ផ្នែកឯកជនផងដែរ ដូចជា ៖ ពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីពង្រីកឱកាសពាណិជ្ជកម្ម និងការវិនិយោគរបស់ថៃ, ផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មដល់ផ្នែកឯកជន, ការរៀបចំ Campaign គាំទ្រទំនិញថៃ, ការកែតម្រូវបទប្បញ្ញត្តិរារាំងពាណិជ្ជកម្ម និងជំរុញការធ្វើពាណិជ្ជកម្មនៅតាមព្រំដែនជាដើម ។

លោក ក្រៀងក្រៃ ធៀននុគុន (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃលើកឡើងថា លោកចង់ឱ្យរដ្ឋាភិបាលពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីគាំទ្រក្រុមហ៊ុននាំចេញរបស់ថៃ ព្រមទាំងគាំទ្រការប្រើប្រាស់មូលនិធិ FTA សម្រាប់ជួយក្រុមហ៊ុនអាជីវកម្មរងផលប៉ះពាល់ និងអភិវឌ្ឍន៍ប្រព័ន្ធពាណិជ្ជកម្មតាមព្រំដែនច្រកចេញ-ចូលតែមួយ (One Stop Service) ។ បន្ទាប់មក ក្រសួងពាណិជ្ជកម្មត្រូវប្រជុំតាមដានការបោះជំហានទៅមុខសម្រាប់បញ្ហានីមួយៗជាមួយផ្នែកឯកជន នៅរៀងរាល់២ខែ ទៅ៣ខែម្តង ។

លោក ផុត អារ៉ាមវឌ្ឍនាណុន (Poj Aramwattananon) អនុប្រធានសភាពាណិជ្ជកម្មថៃ បានស្នើឱ្យក្រសួងពាណិជ្ជកម្មជំរុញការទំនាក់ទំនងជាមួយក្រសួងផ្សេងៗដើម្បីឱ្យការងារដំណើរការឆាប់រហ័ស ។ ក្នុងអំឡុងពេលការនាំចេញទំនិញមិនទាន់ល្អប្រសើរ គួរតែជំរុញការចរចាកិច្ចព្រមព្រៀង FTA និងរកវិធានការដោះស្រាយផ្សេងៗពេលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ។ ចំណែកការស្នើឱ្យក្រុមហ៊ុនផលិតឯកជនបញ្ចុះតម្លៃទំនិញនោះ លោកសូមបញ្ជាក់ថា ផ្នែកឯកជនមិនចង់លក់ទំនិញតម្លៃថ្លៃទេ ប៉ុន្តែវាអាស្រ័យលើសង្វាក់ផលិតកម្ម ។ ដូច្នេះ សូមក្រសួងពាណិជ្ជកម្មជួយពិនិត្យមើលការបញ្ចុះតម្លៃផ្នែកសង្វាក់ផលិតកម្ម ហើយអ្នកលក់រាយត្រូវយល់ព្រមកាត់បន្ថយប្រាក់ចំណេញពួកគេផងដែរ ព្រោះបើឱ្យក្រុមហ៊ុនផលិតបញ្ចុះតម្លៃតែឯង វាមិនអាចទៅរួចទេ ។5 Great Markets in Bangkok - Where to Find Thai Markets in Bangkok – Go  Guides

លោក ភូមីថាំ វីឆាតឆ័យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបន្តថា លោកបានសុំការសហការឱ្យក្រុមហ៊ុនផលិតទំនិញ និងសមាគមអ្នកលក់រាយថៃបញ្ចុះតម្លៃទំនិញ ដើម្បីកាត់បន្ថយបន្ទុកចំណាយក្នុងការរស់នៅ និងដោះស្រាយបញ្ហាបន្ទាន់ជូនពលរដ្ឋ ។ ក្រសួងពាណិជ្ជកម្មទទួលបានការសហការពីភាគីនីមួយៗយ៉ាងល្អ ហើយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មនឹងប្រកាសលម្អិតថា តើមានទំនិញប្រភេទណាខ្លះនឹងត្រូវបញ្ចុះតម្លៃ ។5 Great Markets in Bangkok - Where to Find Thai Markets in Bangkok – Go  Guides

ចំណែកលោក ឆាត់ឆៃ ឌួងរតនៈផាន់ (Chatchai Tuangrattanaphan) អនុប្រធានសមាគមអ្នកលក់រាយថៃនិយាយថា សមាគមត្រៀមខ្លួនរួចហើយដើម្បីបញ្ចុះតម្លៃទំនិញផ្សេងៗ ក្នុងគោលបំណងសម្រាលបន្ទុកការចំណាយរបស់ពលរដ្ឋ ។ សមាគមបានបញ្ជូនបញ្ជីឈ្មោះទំនិញដែលត្រូវបញ្ចុះតម្លៃ ទៅឱ្យនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរួចហើយ ដូចជា ទំនិញប្រើប្រាស់ចាំបាច់, សម្ភារៈសំណង់ និងសម្ភារៈអគ្គិសនីជាដើម ។

រីឯលោក វឌ្ឍនៈស័ក្តិ សឿអៀម (Wattanasak Sueaiam) មន្ត្រីមកពីអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនិយាយថា ប្រទេសថៃនឹងបញ្ចុះតម្លៃទំនិញ, សេវាកម្មមួយចំនួន រួមទាំងបញ្ចុះតម្លៃទំនិញលក់តាមអនឡាញផងដែរ ៕ ប្រភព ៖ khaosod