Home Blog Page 1459

សម្តេចធិបតី ហ៊ុន ម៉ាណែត៖”រដ្ឋា​ភិបា​លថ្មីមិ​ន​មា​ន​ប​ង្កើ​ត​ពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋទេ”

0

នៅក្នុងសារជាសម្លេងជិត៥នាទី នៅព្រលប់ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារពាក់ព័ន្ធករណីពន្ធដារ ដែលប្រជាពលរដ្ឋកម្ពុជា ហាក់មានការប្រតិកម្មជាខ្លាំងនៅលើបណ្តាញសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ចាប់តាំងពីរាជរដ្ឋាភិបាលបង្កើតមកដល់ម៉ោងនេះ មិនមានការបង្កើតពន្ធបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ហើយចំពោះការគិតគូររឿងនេះ រាជរដ្ឋាភិបាលគ្រោងនឹងធ្វើសម្រាប់ដាក់ចេញជាកញ្ចប់វិធានការអន្តរាគមន៍នៅខែ១១ក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីពិចារណាទៅលើក្របខ័ណ្ឌនៃពន្ធដែលមានស្រាប់តែប៉ុណ្ណោះ”។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា៖”ករណីពន្ធដារ គឺមិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ទេ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ”។

សូមបញ្ជាក់ថា ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ ពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធដើម្បីស្តាប់សំណូមពរផ្សេងៗពីវិស័យឯកជនសម្រាប់យកមកពិចារណាហើយរៀបចំជាកញ្ចប់វិធានការជួយទៅដល់វិស័យឯកជនដូចជា ការលើកទឹកចិត្តផ្សេងៗ ដែលក្នុងនោះក៏មានការជជែកគ្នាអំពីបញ្ហាពន្ធអាករ បញ្ហាលើកទឹកចិត្តផ្សេងៗផងដែរដែលគ្រោងប្រកាសពេលសម្ដេចធិបតីជួបវិស័យឯកជននៅខែ១១ខាងមុខនេះ។

 

 

នាយករដ្ឋមន្ត្រីថៃធ្វើដំណើរទស្សនកិច្ចពង្រឹងទំនាក់ទំនងជាមួយកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាផ្លូវការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ កម្ពុជា គឺជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលនាយករដ្ឋមន្ត្រីថៃធ្វើដំណើរមកទស្សនកិច្ចដើម្បីណែនាំខ្លួនជាផ្លូវការ ក្រោយពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ទី៣០ របស់ប្រទេសថៃ ។

នៅវេលាម៉ោង៩និង១០នាទីព្រឹក លោកនាយករដ្ឋមន្ត្រីថៃ ព្រមទាំងមន្ត្រីនានានឹងធ្វើដំណើរចេញពីអាកាសយានដ្ឋានកងទ័ព២ ដនមឿង ទីក្រុងបាងកក ដោយជិះយន្តហោះពិសេសរបស់កងទ័ពអាកាស Airbus 340-500 ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។Srettha Thavisin: Connections, career, and criticism of Thailand's new  prime minister | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai

នៅពេលមកដល់ប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីថៃនឹងចូលរួមក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការនៅវិមានសន្តិភាព (Peace Palace) នៃទីស្តីការនាយករដ្ឋមន្ត្រីកម្ពុជា និងពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់ ដើម្បីផ្តល់កិត្តិយសដល់លោកនាយករដ្ឋមន្ត្រីថៃ ។Srettha Thavisin elected as Thailand's new prime minister-Xinhua

នៅវេលារសៀល លោកនាយករដ្ឋមន្ត្រីថៃនឹងធ្វើដំណើរទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ ព្រមទាំងថ្វាយបង្គំព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចនរោត្តម សីហនុ ជាអតីតព្រះមហាក្សត្រកម្ពុជា ។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីថៃនឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ ។

នៅពេលល្ងាច លោកនាយករដ្ឋមន្ត្រីថៃនឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចូលរួមទទួលទានអាហារពេលព្រលប់ជុំគ្នាជាផ្លូវការ ។ ក្រោយពីបញ្ចប់ភារកិច្ច លោកនាយករដ្ឋមន្ត្រីថៃ ព្រមទាំងមន្ត្រីនានានឹងធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនឹងមកដល់ប្រទេសថៃវិញ នៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ៕ ប្រភព ៖ Tna

អាមេរិកគ្រោងនឹងសាងសង់រោងចក្រថាមពលចម្រុះដំបូងគេ

0

អាមេរិក៖ យោងតាមលេខាធិការថាមពល Jennifer Granholm កាលពីថ្ងៃទី ២៥ ខែកញ្ញា បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងសាងសង់រោងចក្រកម្ដៅនុយក្លេអ៊ែរពាណិជ្ជកម្មក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរទៅជាថាមពលស្អាត។ រោងចក្រថាមពលថ្មីដែលគេគ្រោងនឹងសាងសង់មានឈ្មោះថា Fusion។ រោងចក្រ Fusion សន្យាថានឹងផលិតថាមពលចម្រុះច្រើនជាងរោងចក្រនុយក្លេអ៊ែរដោយមិនបង្កើតកាកសំណល់វិទ្យុសកម្ម។The US is planning its first fusion plant, and it could generate pollution-free  power by 2035

ថាមពលចម្រុះរបស់រោងចក្រ Fusion គឺជាដំណើរការដោយការលាយអាតូមអ៊ីដ្រូសែនដើម្បីបង្កើតអេលីយ៉ូម បញ្ចេញថាមពល និងកំដៅយ៉ាងច្រើននៅក្នុងដំណើរការ។ មិនដូចប្រតិកម្មនុយក្លេអ៊ែរមួយចំនួនទៀតទេ ប្រតិកម្មលាយបញ្ចូលគ្នាមិនបង្កើតកាកសំណល់វិទ្យុសកម្មទេ។ ដូច្នេះ អ្នកគាំទ្របច្ចេកវិទ្យានេះសង្ឃឹមថាវាអាចជំនួសឥន្ធនៈហ្វូស៊ីល និងប្រភពថាមពលប្រពៃណីជាច្រើននាពេលអនាគត។ យោងតាមក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍ជាតិ Lawrence Livermore ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានទទួលជោគជ័យនូវប្រតិកម្មលាយឡំជាលើកដំបូងកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីការងារជាច្រើនទសវត្សរ៍។ នៅក្នុងខែសីហាឆ្នាំនេះ ពួកគេក៏បានធ្វើប្រតិកម្មម្តងទៀត ហើយសម្រេចបាននូវអតិរេកថាមពលខ្ពស់ជាងមុន។US aims to create nuclear fusion facility within 10 years, Energy chief  Granholm says - EHN

លោកសាស្ត្រាចារ្យ Dennis Whyte នាយកមជ្ឈមណ្ឌលសម្រាប់ Fusion and Plasma Science នៅវិទ្យាស្ថាន Massachusetts Institute of Technology បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រើវិធីសាស្រ្តដ៏ឆ្លាតវៃមួយចំពោះថាមពលលាយបញ្ចូលគ្នា ដោយជំរុញការស្រាវជ្រាវ និងការរចនានៅក្រុមហ៊ុនជាច្រើន ដើម្បីអនុវត្តគម្រោងសាកល្បងនេះក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។US Scientists 2nd Nuclear Fusion Energy Breakthrough, Explained - Bloomberg

ថាមពលចម្រុះ គឺជាផ្នែកមួយដ៏សំខាន់នៃគោលដៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលរួមមានការធ្វើឱ្យកាបូនអព្យាក្រឹតក្នុងវិស័យថាមពលនៅឆ្នាំ ២០៣៥ និងទូទាំងសេដ្ឋកិច្ចនៅឆ្នាំ ២០៥០។ បច្ចុប្បន្ននេះ ប្រេងឥន្ធនៈភាគច្រើនត្រូវបានប្រើប្រាស់និងរក្សាទុកក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរនៅទូទាំងសហរដ្ឋអាមេរិក។ ដូច្នេះ ឥន្ធនៈនុយក្លេអ៊ែរអាចត្រូវបានកែច្នៃឡើងវិញដើម្បីបង្កើតជាឥន្ធនៈថ្មីសម្រាប់ពេលខាងមុខ៕
ប្រភព៖vnexpress

វៀតណាមកាត់ទោសមនុស្ស១១នាក់ ពីបទជួញដូរមនុស្សខុសច្បាប់មកកម្ពុជា

0

កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញ ឆ្នាំ២០២៣ កន្លងទៅ តុលាការវៀតណាម បានធ្វើការកាត់ទោសមនុស្ស ១១នាក់នៅខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ឱ្យជាប់ពន្ធនាគារ ពីបទជួយដូរមនុស្សខុសច្បាប់មកកម្ពុជា។

នៅក្នុងចំណោម១១នាក់នោះ មានម្នាក់ជាមេខ្លោងឈ្មោះ Vuong Van Thanh អាយុ ៣៦ឆ្នាំ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំកន្លះ ខណៈ១០នាក់ទៀតជាអ្នកសមគំនិតត្រូវជាប់ទោសពី៣ឆ្នាំកន្លះ ទៅ៨ឆ្នាំ។
នៅក្នុងការជួយដូរមនុស្សនេះ លោក Vuong Van Thanh បានបង្ហោះសារតាមបណ្តាញសង្គមជ្រើសពលករ មកធ្វើការនៅកម្ពុជា ដោយសន្យាថានឹងបានប្រាក់ខែខ្ពស់រាប់ពាន់ដុល្លារ។
ពេលមកដល់កម្ពុជា ពលករទាំងនោះត្រូវបានជនជាតិវៀតណាម បញ្ជូនមកឱ្យជនជាតិចិនគ្រប់គ្រង ហើយវាយធ្វើបាន ឬបង្ខំឱ្យធ្វើសកម្មភាពផ្សេងៗជាដើម។11 people jailed for trafficking hundreds of jobseekers to Cambodia

នៅក្នុងករណីពលករទាំងនោះ ចង់ត្រឡប់មកប្រទេសវៀតណាមវិញ គ្រួសាររបស់ពួកគេនឹងត្រូវបង់ថ្លៃលោះខ្លួន ដល់ក្រុមនៅក្នុងប្រទេសកម្ពុជា ចាប់ពី ២៥០០-៥០០ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់។

តែយ៉ាងណាមិញ ក្រុមជួញដូរមនុស្សត្រូវបានអជ្ញាធរវៀតណាមចាប់ខ្លួនជាបន្ដបន្ទាប់ ដោយសារការអំពាវនាវសុំជំនួយពីជនរងគ្រោះកាលពីខែកក្កដា ឆ្នាំមុន៕

ប្រភព៖ VN EXPRESS

 

រយៈពេល៨ខែកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ៣,៥លាននាក់កើនឡើង ២៥០,៨% ធៀបនឹងឆ្នាំ២០២២

0

តាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះបានឱ្យដឹងថាគិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។លិខិតដដែលបានបញ្ជាក់ទៀតថាកម្ពុជាទទួលបានភ្ញៀវទេសចរជាង១៥លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានប្រមាណ ១២,៣៨លាននាក់ កើនឡើង៦២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។

បើតាមរបាយការណ៍បានឱ្យដឹងទៀតថា ឆ្នាំ២០២៣ នេះក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambola Year 2023)” កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់។Cambodia decides to nibble at the Indian tourist market to Thailand -  Pattaya Mail

នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថាការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការរួមចំណែកពីវិស័យនានា ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានាដែលបានដាក់ចេញនាពេលកន្លងមក៕ 

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Evergrande វណ្ឌក.នឹងបំណុល

0

រដ្ឋធានីប៉េកាំង៖ ក្រោយពេលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន Country Garden កំពុងតែវណ្ឌ.កនឹងបំណុល រាប់សិបពាន់លានដុល្លារ រកលុយសងមិនទាន់បានផង ឥឡូវនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយទៀតរបស់ប្រទេសមហាយក្សអាស៊ី Evergrande ក៏កំពុងតែប្រឈមមុខនឹងវិបត្ដិកាន់តែជ្រៅ នៅក្នុងវិស័យនេះ។Evergrande shares: Evergrande shares sink after saying it is unable to  issue new debt - The Economic Times

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ដោយដកស្រង់សេចក្ដីរាយការណ៍របស់បណ្ដាញផ្សព្វផ្សាយរបស់ចិន Caixin យកមកចុះផ្សាយ ថា អាជ្ញាធរចិន បានចាប់ឃុំខ្លួននាយកប្រតិបត្ដិបច្ចុប្បន្ន និង អតីតនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ជាច្រើននាក់ ដោយក្នុងនោះ មានទាំងលោក ស៊ា ហៃជុន (Xia Haijun) អតីតនាយកប្រតិបត្ដិ និង លោក ផាន ដារ៉ុង (Pan Darong) អតីតប្រធានហិរញ្ញវត្ថុ។Crisis at China's Evergrande Group deepens as it misses another bond  payment | CNN Business

បើទោះជាយ៉ាងណា BBC មិនអាចបញ្ជាក់ អំពីភាពត្រឹមត្រូវ លើសេចក្ដីរាយការណ៍របស់ Caixin បាននោះឡើយ។ រីឯក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande ក៏មិនបានឆ្លើយតបភ្លាមៗ ជុំវិញសំណើសុំអត្ថាធិប្បាយពី BBC នោះទេ។

ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande កាលពីថ្ងៃអង្គារ (ទី២៦ ខែកញ្ញា) បានធ្លាក់ចុះ ក្រោយការដាំក្បាលចុះយ៉ាងខ្លាំង កាលពីថ្ងៃមុន។ រីឯទីផ្សារភាគហ៊ុនរបស់ Evergrande បានធ្លាក់ចុះជាង២៥ភាគរយ នៅសប្ដាហ៍នេះ។China Evergrande: unable to meet qualifications for issuance of new notes |  Reuters

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់ទីផ្សារភាគហ៊ុនហុងកុង កាលពីថ្ងៃអាទិត្យ (ទី២៤ ខែកញ្ញា) ថា ក្រុមហ៊ុនមិនអាចលក់បំណុលថ្មី ដែលជាផ្នែក នៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបាននោះទេ ព្រោះក្រុមហ៊ុនកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ពីអាជ្ញាធរ។ ក្រុមហ៊ុន បានប្រកាស កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) ពីការអត់មានលុយបង់ការប្រាក់ ចំនួន៤ពាន់លានយន់ ឬ ស្មើនឹង៥៤៧លានដុល្លារអាមេរិក។Debt-stricken Chinese firm Evergrande unable to issue new bonds

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande បានជំពាក់បំណុល រហូតដល់ជាង៣០០ពាន់លានដុល្លារអាមេរិក។ បញ្ហានេះ កំពុងតែក្លាយជាបញ្ហាវិបត្ដិបំណុលដ៏ធំបំផុត នៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន៕

កូរ៉េខាងត្បូងធ្វើព្យុហយាត្រាទាហាន ព្រមានកូរ៉េខាងជើងអំពីអាវុធនុយក្លេអ៊ែរ

0

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានព្រមានថា ប្រទេសកូរ៉េខាងជើងនឹងលែងមាន ប្រសិនបើប្រទេសនេះប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខណៈដែលកូរ៉េខាងត្បូងបានរៀបចំព្យុហយាត្រាយោធាជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំ។Yoon says South Korea could 'end North Korea regime' as ROK shows off  weapons | NK Newsនៅថ្ងៃទី ២៦ ខែកញ្ញា កូរ៉េខាងត្បូងបានធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ ដោយមានការចូលរួមពីទាហាន រថក្រោះ និងកាំភ្លើងធំដែលផលិតដោយកូរ៉េរាប់ពាន់នាក់។South Korea showcases missiles, drones and tanks in rare military parade |  CNN

យោងតាមក្រសួងការពារជាតិកូរ៉េបាននិយាយថា ព្រឹត្តិការណ៍នេះបានចាប់ផ្តើមនៅម៉ោង ៤:00 រសៀលកាលពីម្សិលមិញ ដោយមានការចូលរួមពីទាហានប្រហែល ៦,៧០០ នាក់ និងសម្ភារៈចំនួន ៣៤០ រួមជាមួយទាហានអាមេរិកាំង ៣០០ នាក់ដែលឈរជើងនៅកូរ៉េខាងត្បូងក៏បានចូលរួមក្នុងក្បួនដង្ហែផងដែរ។ ក្នុងអំឡុងពេលនៃការដង្ហែរក្បួន កាំជ្រួច Hyunmoo និងមីស៊ីលស្ទាក់ចាប់ L-SAM ក៏បានបង្ហាញខ្លួនដែរ។South Korea holds rare military parade, warns North over nuclear threat |  Reuters Hyunmoo គឺជាកាំជ្រួចថ្មីបំផុតមួយរបស់កូរ៉េខាងត្បូង ដែលអ្នកវិភាគនិយាយថា ជាផ្នែកមិនអាចខ្វះបាននៃផែនការរបស់ទីក្រុងសេអ៊ូល ដើម្បីវាយប្រហារកូរ៉េខាងជើង ប្រសិនបើជម្លោះកើតឡើង។ L-SAM ត្រូវបានរចនាឡើងដើម្បីបាញ់កាំជ្រួចចូលក្នុងរយៈកម្ពស់ ៥០-៦០ គីឡូម៉ែត្រ។South Korea holds military parade, warns North on nuclear threat

យោងតាមប្រធានាធិបតីកូរ៉េខាងជើង បច្ចុប្បន្នបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន បើទោះបីជាមានការព្រមានពីសហគមន៍អន្តរជាតិក៏ដោយ ក៏កូរ៉េខាងជើងនៅតែបន្តគំរាមកំហែងអត្ថិភាពចំពោះប្រជាជន និងជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពពិភពលោក។South Korea Parades Troops And Powerful Weapons In Its Biggest Armed Forces  Day Ceremony In Years

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយនៅក្នុងពិធីថា “កូរ៉េខាងជើងត្រូវតែដឹងយ៉ាងច្បាស់ថា អាវុធនុយក្លេអ៊ែរនឹងមិនអាចធានាសន្តិសុខរបស់ពួកគេបានទេ”។ លោក Yoon ក៏បានបន្តទៀតថា កូរ៉េខាងត្បូង នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដោយផ្អែកលើ “សម្ព័ន្ធភាពដ៏រឹងមាំ” ជាមួយទីក្រុងវ៉ាស៊ីនតោន និងបង្កើតជំហរសន្តិសុខដ៏រឹងមាំ ដោយការរួបរួមយ៉ាងជិតស្និទ្ធជាមួយប្រទេសជាដៃគូ៕South Korea parades troops and powerful weapons in its biggest Armed Forces  Day ceremony in years | AP News
ប្រភព៖vnexpress

ត្រៀមៗ! ខេត្តស្វាយរៀងនឹងមានពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹកនាខែវិច្ឆិកា

0

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាខេត្តស្វាយរៀងនឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការរៀបចំនេះធ្វើឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានឱ្យដឹងទៀតថា ដើម្បីឱ្យពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង នាឆ្នាំនេះប្រព្រឹត្ ទៅក្នុងបរិយាកាសសប្បាយរីករាយនិងមានភាពអធិកអធម សាធារណជនដែលមានទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ចង់ចូលរួមប្រណាំង សូមអញ្ជើញមកចុះឈ្មោះចូលរួមប្រណាំងនៅមន្ទីរទេសចរណ៍ខេត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅនៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរសព្ទលេខ ០១១ ៩៨៧ ៨៩៦។

គួរបញ្ជាក់ផងដែរថា កាលពីពិធីបុណ្យអុំទូកឆ្នាំ២០២២ ខេត្តប្រមាណជា១០ខេត្តបានរៀបចំពិធីបុណ្យអុំទូក ខណៈនៅរាជធានីភ្នំពេញខកខានរៀបចំដោយសាររវល់ធ្វើជាម្ចាស់ផ្ទះដឹកនាំប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ប៉ុន្តែក្នុងឆ្នាំនេះកម្ពុជានឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែដ៏ធំនៅរាជធានីភ្នំពេញ រួមនិងពិធីបុណ្យឯករាជ្យជាតិផងដែរ ដើម្បីអបអរខួបលើកទី ៧០ ឆ្នាំនៃបុណ្យឯករាជ្យជាតិ៕ 

មកដឹងពីមូលហេតុនៃ “ការរមួលក្រពើ” និងវិធីត្រឹមត្រូវដើម្បីបំបាត់រោគសញ្ញានេះ

0

បញ្ហារមួលក្រពើ គឺបណ្តាលមកពីការកន្ត្រាក់ជាប់តឹងណែន នៃសាច់ដុំ ជាពិសេសនៅកំភួនជើង ឬប្រអប់ជើង ដែលវានឹងបាត់ទៅវិញប៉ុន្មាននាទីក្រោយ។ រមួលក្រពើ គឺអាចកើតឡើងគ្រប់ពេល ហើយភាគច្រើននៅពេលយប់ ឬពេលសម្រាក។ ដូច្នេះហើយ តើមូលហេតុអ្វីដែលធ្វើឱ្យយើងមានបញ្ហារមួលក្រពើ?Avoiding Muscle Cramps - Space Coast OrthopedicMerritt Orthopedics -  Merritt Sports Medicine

មូលហេតុដែលបង្កឱ្យមានបញ្ហានេះកើតឡើងគឺដោយសារ៖
-ការអង្គុយនៅមួយកន្លែងរយៈពេលយូរ។
-ការឈរ ឬដើរច្រើន។
-ការបែកញើសច្រើនពេក និងកង្វះជាតិទឹកក្នុងខ្លួន។
-ការប្រើប្រាស់កំលាំងសាច់ដុំខ្លាំងពេក។
-បញ្ហាកង្វះសារជាតិរ៉ែក្នុងរាងកាយ។
-កង្វះលំហាត់ប្រាណដើម្បីពង្រីកសាច់ដុំ។
-វាអាចជាសញ្ញានៃជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម, ជំងឺប្រព័ន្ធប្រសាទ, ជំងឺក្រពេញទីរ៉ូអ៊ីត, និងជំងឺថ្លើម ជាពិសេសមកពីការពិសារស្រាច្រើន។Cayman Neurology and Pain Management Ltd | Muscle Spasms and Muscle Cramps

វិធីការពារនិងព្យាបាលឱ្យបានត្រឹមត្រូវ៖
-ហាត់ប្រាណឱ្យបានទៀងទាត់ ប៉ុន្តែកុំហាត់ក្នុងបរិយាកាសក្តៅខ្លាំងពេក ដោយអ្នកអាចជិះកង់ ឬរត់តិចៗជាដើម។
-ត្រូវរៀបចំគ្រែឱ្យទូរលាយ កុំឱ្យទើសចុងជើង។
-ត្រូវពិសារទឹកឱ្យបានច្រើនជាប្រចាំ។
-បើឈឺខ្លាំងអាចស្អំទឹកក្តៅឧណ្ឌៗ ឬទឹកកក និងលេបថ្នាំបំបាត់ការឈឺចាប់។
-ទាញម្រាមជើងរបស់អ្នកឡើងលើ ហើយម៉ាស្សាកំភួនជើងរបស់អ្នក។
-ប្រសិនបើការរមួលក្រពើកើតឡើងញឹកញាប់ពេក ឬច្រើនជាង ៣ ដងក្នុងមួយសប្តាហ៍ អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីរកមូលហេតុពិតប្រាកដ៕Muscle Cramps: What They Are and Why They Happen - Zeel

អ្នកវិទ្យាសាស្ត្រអាមេរិកប្រទះឃើញមឹកយក្សនៅបាតសមុទ្រ

0

សហរដ្ឋអាមេរិក ៖ អ្នកវិទ្យាសាស្ត្រអាមេរិកបានថតយករូបភាពមឹកយក្ស «ដាំបូ» ដោយចៃដន្យ ខណៈពេលវាហែលឆ្លងកាត់មុខកាមេរ៉ារបស់នាវាត្រួតពិនិត្យនៅបាតសមុទ្រ ដែលមានជម្រៅជ្រៅរបស់អាមេរិក ។ គេបានដាក់ឈ្មោះសត្វសមុទ្រប្រភេទនេះថា «ដាំបូ» ដោយសារវាមានព្រុយនៅសងខាងក្បាល ដែលមានលក្ខណៈស្រដៀងគ្នានឹងស្លឹកត្រចៀករបស់ដំរីដាំបូ នៅក្នុងរឿង Disney ដ៏ល្បីល្បាញ ។Ghostly-Looking 'Dumbo' Octopus Spotted on Deep Sea Camera

អ្នកវិទ្យាសាស្ត្រ Ocean Exploration Trust បានប្រទះឃើញមឹកយក្សដាំបូ ខណៈកំពុងចុះស្រាវជ្រាវនៅបាតសមុទ្រមានជម្រៅប្រមាណជាង១ពាន់ម៉ែត្រ ក្នុងតំបន់ប្រជុំកោះហាវ៉ៃ ។ អ្នកវិទ្យាសាស្ត្រលើកឡើងថា នៅសុខៗ ស្រាប់តែមឹកយក្សនេះបានហែលនៅមុខកាមេរ៉ារបស់នាវាស្រាវជ្រាវ «អ៊ីវី ណ័រទិលុស» របស់ក្រុមអ្នកស្រាវជ្រាវ ។Rare Dumbo Octopus Spotted a Mile Beneath Ocean Surface

គេអាចឃើញមឹកយក្សដាំបូនេះក្នុងទឹកសមុទ្រនៅទូទាំងពិភពលោក គឺត្រង់បរិវេណតំបន់ក្តៅខ្លាំង និងតំបន់ក្តៅល្មម ដែលមានជម្រៅយ៉ាងហោចណាស់ ចំនួន៤ពាន់ម៉ែត្រ ឬអាចជ្រៅជាងនេះ ។ អ្នកវិទ្យាសាស្ត្រឱ្យដឹងថា មឹកយក្សដាំបូ មានរូបរាងខុសពីមឹកទូទៅ ដែលអ្នកវិទ្យាសាស្ត្រធ្លាប់ស្គាល់ពីមុនមក ៕Rare footage shows a 'Dumbo' octopus more than 5,500 feet underwater,  swimming with its ear-shaped fins | Business Insider Africa ប្រភព ៖ TNN World