ថ្មីៗនេះ កាហ្វេភ្នំ១៥០០ ដែលជាហាងកាហ្វេដ៏ល្បីមួយប្រចាំស្រុកវាលវែង បានប្រកាសបិទមួយរយៈពេលខ្លីសិន ដោយសារកម្លាំងទឹកភ្លៀងខ្លាំង បានហូរនាំយករោងកាហ្វេភ្នំ១៥០០បាត់សម្រោល និងរងការខូខាតខ្លាំងទៅលើសម្ភារៈមួយចំនួន។May be an image of 7 peopleកាហ្វេភ្នំនេះ មានទីតាំងនៅផ្លូវជាតិលេខ៥៥ បង្គោលគីឡូ១៣៤ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាហ្វេនេះ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងអមទៅដោយសម្លេងទឹកជ្រោះថែមទៀតផងដែរ ដែលបានជួយបង្កើនបរិយាកាសជុំវិញកាន់តែស្រស់ស្រាយ។May be an image of treeកាហ្វេភ្នំមានបម្រើជូនសេវាកម្មជាច្រើនដូចជា:កាហ្វេ និងភេសជ្ជៈ, អាហារពេលព្រឹក, អាហារពេលថ្ងៃ និងអាហារពេលល្ងាចផងដែរ។May be an image of 1 personតែយ៉ាងណាមិញ កាហ្វេភ្នំ១៥០០ នឹងត្រឡប់មកដំណើរការធម្មតាវិញ នៅពេលដ៏ខ្លីខាងមុខ ដោយម្ចាស់ហាងត្រូវការជួសជុលហាងស្ទើរតែស្រុងឡើងវិញ៕May be an image of 4 people, tree, road and lumberyard