Home Blog Page 1447

កូរ៉េខាងជើងបើកប្រទេសទទួលភ្ញៀវទេសចរបរទេសលើកដំបូង

0

ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មាន Straits Times បានចុះផ្សាយដោយយោងតាមប្រភពពីស្ថានីយទូរទស្សន៍ CCTV របស់រដ្ឋាភិបាលចិន និងសារព័ត៌មាន Bloomberg ថា កូរ៉េខាងជើងហាក់ដូចជាអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលមកប្រទេសរបស់ខ្លួនលើកដំបូងក្នុងរយៈពេលជិត៤ឆ្នាំ គិតចាប់ពីកូរ៉េខាងជើងបិទព្រំដែនប្រទេសកាលពីដើមឆ្នាំ២០២០ នៅពេលជំងឺកូវីដ-១៩ ចាប់ផ្តើមឆ្លងរាតត្បាត ។North Korea sees first passenger flight in three years - The Japan Times

ជនបរទេសទទួលបានការអនុញ្ញាតឱ្យចូលប្រទេសកូរ៉េខាងជើង គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែពួកគេត្រូវឃុំខ្លួនដាច់ដោយឡែកចំនួន២ថ្ងៃ ។ នេះចាត់ទុកថា កូរ៉េខាងជើងបានត្រឡប់មកទទួលប្រាក់ចំណូលពីភ្ញៀវទេសចរឡើងវិញ ដោយភ្ញៀវទេសចរបរទេសមកពីប្រទេសចិន គឺជាប្រភពចំណូលដ៏សំខាន់របស់រូបិយប័ណ្ណបរទេសសម្រាប់កូរ៉េខាងជើង ដែលខ្វះខាតសាច់ប្រាក់សុទ្ធ ។North Korea: Tourist visits in 2018 reached 200,000 - UPI.com

ចំណែកធនាគារកណ្តាលកូរ៉េខាងត្បូងប៉ាន់ស្មានថា ការបិទប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងជើងធ្លាក់ចុះខ្លាំងជាងកាលពីមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន ចាប់ផ្តើមឡើងកាន់អំណាចក្នុងរយៈពេលជាង១០ឆ្នាំមុន ។You would have to be a lunatic': Tourists to North Korea describe risks and  rewards | North Korea | The Guardian

រីឯផ្នែក Fitch Solutions លើកឡើងថា សញ្ញាជាច្រើនបង្ហាញថា កូរ៉េខាងជើងនឹងស្តារពាណិជ្ជកម្មជាមួយចិន ដែលចិនជាសម្ព័ន្ធមិត្តគាំទ្រកូរ៉េខាងជើងអស់រយៈពេលដ៏យូរអង្វែង ។ ហេតុនេះ វានឹងធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងជើងត្រឡប់មកលូតលាស់ឡើងវិញ ក្រោយពីបានធ្លាក់ចុះអស់រយៈពេល២ឆ្នាំពេញ ដោយសារការបិទប្រទេស ។North Korea Photo Gallery

មុននេះ មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានចាប់ផ្តើមបើកប្រទេសជាបណ្តើរៗ ដោយចាប់ផ្តើមពីការអញ្ជើញគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ី មកកាន់កូរ៉េខាងជើង នៅខែកក្កដា ឆ្នាំ២០២៣ ។ បន្ទាប់មក នៅខែសីហា ឆ្នាំ២០២៣ កូរ៉េខាងជើងបានបញ្ជូនយន្តហោះពាណិជ្ជកម្មទៅកាន់ទីក្រុងប៉េកាំង និងវ្ល៉ាឌីវ៉ូស្តុក របស់រុស្ស៊ី ដើម្បីទទួលមន្ត្រីទូត, និស្សិត និងពលករកូរ៉េខាងជើង ដែលជាប់នៅបរទេសដោយសារការបិទព្រំដែន ឱ្យត្រឡប់មកប្រទេសកំណើតវិញ ។ ទោះយ៉ាងណា សារព័ត៌មានរបស់រដ្ឋាភិបាលកូរ៉េខាងជើង បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ ៕ ប្រភព ៖ TNN World

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសបិទទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន

0

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសបិទទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន ដោយសារតែកម្រិតទឹកជំនន់បានកើនឡើងខ្ពស់ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាង ត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រវែងជាង ១២០ម៉ែត្រ។
May be an image of body of water and road

គិតត្រឹមម៉ោង០៩ និង៣០នាទីព្រឹកមិញ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។
May be an image of road and body of water

ហេតុដូច្នេះដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តបានធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន និងអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវល្បឿនលឿន ឬក៏វាងតាមផ្លូវជាតិលេខ៣សិន៕
May be an image of 7 peopleMay be an image of text

 

ផ្ទុះគ្រោះអគ្គិភ័យនៅក្នុងពិធីមង្គលការមួយ សម្លាប់និងរបួស រាប់រយនាក់

0

រដ្ឋធានីបាដដាដ៖ ប្រជាជនអ៊ីរ៉ាក់ ចំនួន២គ្រួសារ បានរៀបចំពិធីមង្គលការ តាមបែបប្រពៃណីរបស់ពួកគេ ដោយមានភ្ញៀវទាំងសងខាង មកចូលរួមអបអរ និង ជូនពរជ័យដល់គូស្វាមីភរិយាថ្មោងថ្មី ប៉ុន្ដែជាអកុសល សម្រាប់តែផ្ទុះនូវគ្រោះអគ្គិភ័យឆាបឆេះឡើង បណ្ដាលឲ្យមនុស្សជាង១០០នាក់ បានបាត់បង់ជីវិត និង ១៥០នាក់ផ្សេងទៀត រងរបួស កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៧ ខែកញ្ញា នៅក្នុងស្រុកហាមដានីយ៉ា (Hamdaniya) ខេត្តនីណេវេ (Nineveh) នាភាគខាងជើង ប្រទេសអ៊ីរ៉ាក់។Iraq fire: At least 100 killed in blaze at wedding party in Nineveh - BBC  News

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៧ ខែកញ្ញា ដោយដកស្រង់ប្រភព ពីអាជ្ញាធរ បានអះអាង ថា មានមនុស្ស ជាង១០០នាក់បានបាត់បង់ជីវិត និង ១៥០នាក់ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យ នៅក្នុងពិធីមង្គលការមួយ នៅក្នុងស្រុក Hamdaniya។Iraq fire: At least 100 killed in blaze at wedding party in Nineveh - BBC  News

លោក ហាសសាន់ អាល-អាល់ឡាក់ (Hassan al-Allaq) អភិបាលរងខេត្ត Nineveh បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters ថា មនុស្ស ចំនួន១១៣នាក់ បានស្លាប់ និង ១៥០នាក់ផ្សេងទៀត បានរងរបួស។ រីឯចំនួនអ្នកស្លាប់ អាចនឹងកើនឡើង បន្ថែមទៀត។Iraq fire: At least 100 killed in blaze at wedding party in Nineveh - BBC  News

បើទោះយ៉ាងណា អាជ្ញាធរខេត្ត Nineveh នៅមិនទាន់ បានបញ្ជាក់ អំពីមូលហេតុនាំឲ្យកើតគ្រោះអគ្គិភ័យ រហូតបង្កឲ្យកើតមានសោកនាដកម្មបែបនេះឡើយ៕Iraq fire: At least 100 killed in blaze at wedding party in Nineveh - BBC  NewsMore than 100 dead, scores more injured in Iraq wedding inferno | Arab News

Amazon បានវិនិយោគ ៤ ពាន់លានដុល្លារក្នុងការចាប់ផ្តើមអាជីវកម្ម AI

0

បរទេស៖ នៅថ្ងៃទី ២៥ ខែកញ្ញាក្រុមហ៊ុន Amazon បាននិយាយថាខ្លួននឹងវិនិយោគ ៤ ពាន់លានដុល្លារក្នុងការបង្កើតបញ្ញាសិប្បនិម្មិត (AI)។ ការវិនិយោគនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Amazon ដើម្បីបង្កើនការប្រកួតប្រជែងក្នុងការប្រណាំងជាមួយគូប្រជែងដូចជា OpenAI, Alphabet និង Microsoft ។
យោងតាមប្រភព Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Amazon បានចុះកិច្ចព្រមព្រៀងវិនិយោគ ៤ ពាន់លានដុល្លារជាមួយក្រុមហ៊ុន Anthropic ដើម្បីបំពេញតម្រូវការទីផ្សារសម្រាប់ផលិតផលបច្ចេកវិជ្ជា AI រួមទាំងបន្ទះឈីបដែលរួមបញ្ចូល AI ។Amazon is investing up to $4 billion in AI startup Anthropic in growing  tech battle

Anthropic គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលបង្កើត AI ជំនាន់ថ្មី ក្នុងទម្រង់នៃបញ្ញាសិប្បនិមិត្ត ដែលអាចបង្កើតខ្លឹមសារ និងគំនិតថ្មីៗ រួមទាំងការសន្ទនា រឿងរ៉ាវ រូបភាព វីដេអូ និងតន្ត្រី តាមរបៀបដែលមនុស្សធ្វើ។ ក្រុមហ៊ុន Anthropic បានយល់ព្រមក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់បន្ទះឈីបដែលមានកម្មសិទ្ធិរបស់ក្រុមហ៊ុន Amazon នឹងត្រូវបានគេស្គាល់ថាជាបន្ទះឈីប Inferentia និង Trainium។Amazon to Invest Up to $4 Billion in A.I. Start-Up Anthropic - The New York  Times

នាយកប្រតិបត្តិ Amazon Web Services លោក Adam Selipsky បាននិយាយថាភាពជាដៃគូ នឹងជួយកែលម្អគំរូ AI ធ្វើឱ្យបច្ចេកវិទ្យាបន្ទះឈីបរបស់ក្រុមហ៊ុនទាំងពីរ មានហេដ្ឋារចនាសម្ព័ន្ធ AI កាន់តែប្រសើរឡើង។ ទន្ទឹមនឹងនោះ នាយកប្រតិបត្តិ Anthropic លោក Dario Amodei ក៏បាននិយាយដែរថា កិច្ចព្រមព្រៀងនេះជួយក្រុមហ៊ុនបន្តអភិវឌ្ឍម៉ូដែលដោយប្រើបច្ចេកវិទ្យា AI ។Amazon invests $4 billion in Anthropic startup known for ChatGPT rival  Claude - CBS News

ដូច្នេះហើយ កម្មវិធីនៃបច្ចេកវិទ្យា AI បានជួយក្រុមហ៊ុន Amazon បង្កើតប្រាក់ចំណេញយ៉ាងច្រើន។ សព្វថ្ងៃនេះ Amazon ប្រើបញ្ញាសិប្បនិម្មិតសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពី Alexa ដែលជាបច្ចេកវិទ្យាធ្វើឱ្យសំឡេងឈានមុខគេក្នុងឧស្សាហកម្មរបស់ខ្លួន រហូតដល់ហាងលក់គ្រឿងទេសគ្មានសាច់ប្រាក់ Amazon Go ដល់ Amazon Web Services Sagemaker ដែលជាហេដ្ឋារចនាសម្ព័ន្ធពពកមានគុណភាពខ្ពស់សម្រាប់អ្នកវិទ្យាសាស្ត្រ និងអ្នកអភិវឌ្ឍន៍ទិន្នន័យ។Amazon to invest up to $4 bn in AI startup Anthropic in GenAI era

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ដៃគូប្រកួតប្រជែងរបស់ Amazon បាននឹងកំពុងបង្កើនការវិនិយោគ ដើម្បីបង្កើតបច្ចេកវិទ្យា AI ជាបន្តបន្ទាប់ ដោយក្រុមហ៊ុន Microsoft បានវិនិយោគរាប់ពាន់លានដុល្លារដើម្បីបង្កើតភាពជាដៃគូជាមួយ OpenAI ។ ទន្ទឹមនឹងនេះដែរនៅក្នុងខែឧសភាក្រុមហ៊ុន Google របស់ Alphabet Technology Group ក៏បានវិនិយោគជិត ៤៥០ លានដុល្លារនៅក្នុង Anthropic ផងដែរ៕
ប្រភព៖cafef.com

ចិនចាប់អារម្មណ៍វិធានការលើកលែងទិដ្ឋាការរបស់ថៃយ៉ាងខ្លាំង

0

ប្រទេសថៃ ៖ វិធានការលើកលែងទិដ្ឋាការរបស់ប្រទេសថៃបានធ្វើឱ្យភ្ញៀវទេសចរចិនពេញចិត្តយ៉ាងខ្លាំង ហើយថៃសង្ឃឹមថា ភ្ញៀវទេសចរចិននឹងមកកម្សាន្តនៅប្រទេសថៃ រហូតដល់ត្រីមាសទី៤ ឆ្នាំ២០២៣ ។ សារព័ត៌មានចិនឈ្មោះ Global Times ចុះផ្សាយថា ភ្ញៀវទេសចរចិនត្រៀមខ្លួនធ្វើដំណើរទៅក្រៅប្រទេស ក្នុងថ្ងៃឈប់សម្រាក Golden Week ដែលត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ។

ក្រុមហ៊ុនទេសចរណ៍ជាច្រើនលើកឡើងថា ការធ្វើដំណើររបស់ភ្ញៀវទេសចរចិនក្នុងថ្ងៃឈប់សម្រាក Golden Week គឺជាការធ្វើដំណើរកម្សាន្តចេញក្រៅប្រទេសដ៏ច្រើនបំផុតរបស់ពលរដ្ឋចិន គិតចាប់ពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ការធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍របស់ភ្ញៀវទេសចរចិន ដោយសារតែប្រទេសថៃអនុវត្តវិធានការលើកលែងទិដ្ឋាការ ហើយវានឹងធ្វើឱ្យចំនួនភ្ញៀវទេសចរចិនបន្តកើនឡើង ។No reason for Thailand not to take good care of Chinese tourists: Global Times editorial - Global Times

សារព័ត៌មានរ៉យទ័ររាយការណ៍ថា លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីថៃ បានដឹកនាំមន្ត្រីនានាមកទទួលស្វាគមន៍ភ្ញៀវទេសចរចិននៅអាកាសយានដ្ឋានសុវណ្ណភូមិដោយផ្ទាល់ តាមវិធានការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន គឺអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ តទៅ ។

អ្នកតំណាងក្រុមហ៊ុន Spring Tours បង្ហាញថា ជនជាតិចិនចាប់អារម្មណ៍វិធានការលើកលែងទិដ្ឋាការរបស់ថៃយ៉ាងខ្លាំង រហូតធ្វើឱ្យកញ្ចប់ដំណើរកម្សាន្ត ចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានលក់ដាច់ជិតអស់ហើយ ។ រីឯកញ្ចប់ដំណើរកម្សាន្ត ចាប់ពីថ្ងៃទី២ ខែតុលា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក៏នៅសល់មិនច្រើនដែរ ។Thailand buzzes as Southeast Asia countries await tourist affluence - Chinadaily.com.cn

ចំណែកគេហទំព័រ Trip.com បង្ហាញថា ការស្វែងរកតំបន់ទេសចរណ៍នៅប្រទេសថៃ បានកើនឡើងរហូតដល់៨០០% ឯណោះ គិតចាប់ពីប្រទេសថៃប្រកាសអនុវត្តវិធានការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ។ គេហទំព័រនេះរំពឹងថា ភ្ញៀវទេសចរចិនជាច្រើននាក់នឹងធ្វើដំណើរមកប្រទេសថៃ ក្នុងថ្ងៃឈប់សម្រាក Golden Week រហូតដល់ត្រីមាសទី៤ ឆ្នាំ២០២៣ ។

រីឯក្រុមហ៊ុន UTour Group រំពឹងថា ភ្ញៀវទេសចរចិននឹងធ្វើដំណើរចេញក្រៅប្រទេស ក្នុងថ្ងៃឈប់សម្រាក Golden Week ច្រើនបំផុត ហើយនឹងកើនឡើងដល់៥០០% បើធៀបនឹងថ្ងៃឈប់សម្រាក May Day នៅឆ្នាំ២០២៣ ហើយវានឹងលើសចំនួនភ្ញៀវទេសចរចេញក្រៅប្រទេសនៅឆ្នាំ២០១៩ ៕ China set to lead Thailand's tourism recovery | TTG Asiaប្រភព ៖ Bangkok biznews

តារាចម្រៀង វេហាស៍ ថារឿងចម្លងប្រាសាទអង្គរវត្តបារម្ភមធ្យមបារម្ភធំគឺការតម្លើងពន្ធលើសកម្រិតទាំងសេដ្ឋកិច្ចប្រជាជនកំពុងធ្លាក់ចុះ

0

រយៈពេលចុងក្រោយនេះទាំងការសាងសង់ប្រាសាទថ្មរបស់ថៃ និងបញ្ហាប្រមូលពន្ធធ្វើឱ្យមានការជជែកពិភាក្សាពេញបណ្តាញសង្គមទាំងការព្រួយបារម្ភផង ទាំងការឈឺចាប់ផង។ ក្នុងនោះដែរ តារាចម្រៀង វេហាស៍ ក៏បានលើកឡើងថារឿងចម្លងប្រាសាទអង្គរវត្តលោកបារម្ភមធ្យមទេ តែមានក្តីបារម្ភធំគឺការតម្លើងពន្ធលើសកម្រិតស្ទើរគ្រប់វិស័យ ស្របពេលដែលសេដ្ឋកិច្ចប្រជាជនកំពុងធ្លាក់ចុះ។ តារាចម្រៀងរូបនេះបានដាក់ក្តីសង្ឃឹមថារដ្ឋាភិបាលថ្មីនឹងគិតគូរលើបញ្ហានេះម្តងទៀត។May be an image of 1 person

នៅព្រឹកថ្ងៃទី២៧ កញ្ញា តារាចម្រៀងស្ថិតក្នុងទ្រនំសាន់ដេលោក វេហាស៍ ដែលពេលនេះកំពុងស្ថិតនៅប្រទេសអាម៉េរិកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការប្រមូលពន្ធ។ លោកបានសរសេរនៅលើបណ្តាញសង្គមថា«រឿងចម្លងប្រាសាទអង្គរវត្តខ្ញុំបារម្ភមធ្យម តែរឿងបារម្ភធំគឺការតម្លើងពន្ធលើសកម្រិតស្ទើរគ្រប់វិស័យ ស្របពេលដែលសេដ្ឋកិច្ចប្រជាជនកំពុងធ្លាក់ចុះ។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលថ្មីជួយលកលៃនិងគិតគូរសម្រួលលើបញ្ហានៃច្បាប់នេះដើម្បីឱ្យប្រជាជនមានដង្ហើមដកបានមួយរយៈទៀត ព្រោះទើបតែងើបពីបញ្ហាកូវីដមិនទាន់បាន១-២ឆ្នាំស្រួលបួលផង»។May be an image of 1 person

លោកបានបន្ថែមថា «ទោះក្នុងស្ថានភាពបែបណា ការងារបែបណា រស់នៅកន្លែងណា យ៉ាងហោចណាស់ក៏ខ្ញុំនៅតែជាម្នាក់ក្នុងចំណោមប្រជាជនខ្មែររាប់លាននាក់ ហើយខ្ញុំក៏ជឿថាប្រជាជនខ្មែរស្ទើរតែទាំងអស់ក៏យល់ស្របលើបញ្ហាខាងលើនេះដូចខ្ញុំដែរ។ ជាចុងក្រោយ ខ្ញុំនៅតែទទូចនិងសង្ឃឹមថារដ្ឋាភិបាលថ្មីលោកនឹងគិតគូរលើបញ្ហានេះម្តងទៀត»។May be an image of castle and text

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៧ កញ្ញា នេះដែរពន្ធដារបានចេញលិខិតឆ្លើយតបការរិះគន់ពីអ្នកលេងបណ្តាញសង្គមដោយបាននិយាយថា «រដ្ឋគិតតែយកពន្ធ ខណៈប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត»។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការប្រមូលចំណូលពន្ធ គឺដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលក៏បានគិតគូរខ្ពស់ពីការសម្រួលបរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយបានដាក់ចេញនូវវិធានការលើក ទឹកចិត្តជាច្រើនជាបន្តបន្ទាប់និងស្ទើរគ្រប់វិស័យ៕

 

សិង្ហបុរីជម្លៀសមនុស្សជាង ៤.០០០នាក់ ដើម្បីកម្ទេចគ្រាប់បែក ១០០ គីឡូក្រាម

0

បរទេស៖ នាល្ងាចថ្ងៃទី ២៦ ខែកញ្ញា អ្នកជំនាញសិង្ហបុរីបានបំផ្លាញគ្រាប់បែកទម្ងន់ ១០០ គីឡូក្រាមដោយជោគជ័យពីសង្គ្រាមលោកលើកទី ២ បន្ទាប់ពីជម្លៀសមនុស្សជាង ៤,០០០ នាក់ដែលរស់នៅក្បែរតំបន់នោះ។ គ្រាប់បែកនេះត្រូវបានគេជឿថាជាគ្រឿងផ្ទុះធំបំផុតមួយដែលបន្សល់ទុកពីសង្គ្រាមនៅសិង្ហបុរី។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីក្នុងប្រទេសនេះមិនបាននិយាយពីដើមកំណើតនៃគ្រាប់បែកនោះទេ។Singapore blows up 100-kg wartime bomb | The Manila Times

គ្រាប់បែកទម្ងន់ ១០០ ក្រាមត្រូវបានគេរកឃើញនៅថ្ងៃទី ២០ ខែកញ្ញា យោងតាមប៉ូលិសសិង្ហបុរីបាននិយាយថា គ្រាប់បែកនេះត្រូវបានបំផ្ទុះដោយជោគជ័យ នៅឯការដ្ឋានសំណង់ក្នុងផ្លូវ Upper Bukit Timah និងបំផ្លាញដោយក្រុមកម្ចាត់អាវុធជាតិផ្ទុះរបស់កងទ័ពសិង្ហបុរី (SAF) នៅម៉ោង ១:៤៥ នាទីកាលពីម្សិលមិញ។WWII bomb found in Upper Bukit Timah likely to contain about 47kg of  explosives | The Straits Times

ទាហានជាង ៤០ នាក់បានចូលរួមក្នុងប្រតិបត្តិការនេះ ពួកគេបានប្រើបាវខ្សាច់ និងដុំថ្មបេតុងដើម្បីសាងសង់ជញ្ជាំងខែលជុំវិញគ្រាប់បែក ដោយជួយកាត់បន្ថយផលប៉ះពាល់ពីការផ្ទុះ។ អាជ្ញាធរសិង្ហបុរីបានជម្លៀសប្រជាជនជាង ៤,០០០ នាក់ដែលរស់នៅក្បែរនោះ។ អគារ និងផ្លូវនានាត្រូវបានគេវាយតម្លៃថាមានសុវត្ថិភាពបន្ទាប់ពីការផ្ទុះ ហើយមនុស្សត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នេះបើយោងតាមប៉ូលិសសិង្ហបុរី។The controlled explosion of the Japanese bomb forced the largest peacetime  evacuation involving a WWII relic | The Australian

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០១៦ ប្រទេសសិង្ហបុរី ក៏បានរកឃើញ និងបំផ្លាញគ្រាប់បែក ១០០ គីឡូក្រាមពីសង្គ្រាមលោកលើកទីពីរផងដែរ។ ក្នុងអំឡុងពេលនេះ សិង្ហបុរីត្រូវបានកាន់កាប់ដោយពួកហ្វាស៊ីសជប៉ុនពីឆ្នាំ ១៩៤២ ដល់ឆ្នាំ ១៩៤៥៕More than 4,000 people will be affected by WWII bomb disposal operation at  Upper Bukit Timah - CNA
ប្រភព៖vnexpress

វៀតណាម ត្រៀមបញ្ជាទិញយន្តហោះចម្បាំងពីអាមេរិក ដើម្បីពង្រីកឥទ្ធិពលក្នុងតំបន់

0

នាដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីដើមខែកញ្ញានេះ លោកប្រធានាធិបតី Joe Biden បានឈានដល់កិច្ចព្រមព្រៀងទិញដូរអាវុធដ៏ធំបំផុតប្រចាំប្រវត្តិសាស្ត្រវៀតណាម។Biden accused of sidelining Vietnam and India rights over strategic  interests | Reutersនៅក្នុងកិច្ចព្រមព្រៀងនោះ ខាងភាគីវៀតណាមបានស្នើសុំទិញយន្តហោះចម្បាំង F-16 ដែលជាយន្តហោះ ត្រូវបានគេទទួលស្គាល់ថាមានសមត្ថភាពខ្លាំងក្លាបំផុតមួយនៅលើលោក។

យោងតាមសារព័ត៌មាន Reuters បានចេញផ្សាយថា៖”ការចរចាទិញយន្តហោះចម្បាំង F-16នេះ ធ្វើឡើងនៅពេល ដែលក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ចិនពីបទបង្ខិតបង្ខំ និងបំភិតបំភ័យវៀតណាម និងប្រទេសជិតខាងផ្សេងទៀត ដែលមានព្រំដែននៅសមុទ្រចិនខាងត្បូង។ ម្យ៉ាងទៀតវាក៏ជាការបញ្ហាឱ្យឃើញការអភិវឌ្ឍន៍វិស័យយោធានៅក្នុងតំបន់អាស៊ានផងដែរ”។The F-16 Fighting Falcon Aircraft | Military Machineសូមបញ្ជាក់ផងដែរ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមបាន ចាប់ផ្តើមមកជាធម្មតាឡើងវិញក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានលុបចោលការដាក់ទណ្ឌសេដ្ឋកិច្ចយៈពេល ១៩ ឆ្នាំទៅលើវៀតណាម៕F-16.net - The ultimate F-16, F-35 and F-22 referencePhilippines' fisherman chased by Chinese coast guard in disputed South  China Sea - India Today

ប្រភព៖ Reuters

 

មិនមានការហាមឃាត់ថតរូបភាពឬវីដេអូនៅរមណីដ្ឋានអង្គរទេលើកលែងតែចំណុចនេះត្រូវមានការស្នើសុំជាមុន

0

ទន្ទឹមនឹងមានការត្អូញត្អែរពីផលិតករ អ្នកសិល្បៈមួយចំនួនពិបាកក្នុងការស្នើសុំអជ្ញាធរជាតិអប្សរាថតនៅរមណីដ្ឋានអង្គររួមទាំងមានពាក្យចចាមអារ៉ាមថាមានការហាត់ឃាត់មិនឱ្យថតនោះនាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងបញ្ជាក់ហើយ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាជាគោលការណ៍អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។ ជាក់ស្តែងការថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា ដូចជាហ្វេសប៊ុក TikTok និងបណ្ដាញសង្គមជាច្រើនផ្សេងទៀតរួចមកហើយ។May be an image of 5 people, monument and temple

ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាចំពោះគោលបំណងមួយចំនួនដើម្បីអនុញ្ញាតឱ្យមន្ត្រីជំនាញមានលទ្ធភាពពិនិត្យជាមុននូវទិដ្ឋភាពបច្ចេកទេសមួយចំនួនដូចជាខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើមក្នុងនោះរួមមាន ៖
• ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។
• ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីពិនិត្យភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ ការថតបែបនេះមិនមានការបង់ប្រាក់នោះទេ។
• ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាតាមប្រព័ន្ធអនឡាញជូនទៅអតិថិជនរបស់ខ្លួន។ រាល់ការផ្សព្វផ្សាយបែបនេះមិនមានការបង់ប្រាក់នោះទេ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ទៀតថារាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ទំនាក់ទំនងមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរារៀងរាល់ម៉ោងបំពេញការងារ ហើយអាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃធ្វើការងារយ៉ាងយូរ៕May be an image of text

រដ្ឋាភិបាលថៃជួយសម្រួលកសិករផ្អាកសងបំណុលធនាគាររយៈពេល៣ឆ្នាំ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ជូឡាផាន់ អាម៉នវិវ៉ាត់ (Chulphan Amornwiwat) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលើកឡើងថា គណៈរដ្ឋមន្ត្រីបានអនុម័តវិធានការផ្អាកសងបំណុលធនាគារសម្រាប់កូនបំណុលតូចៗ តាមគោលនយោបាយរបស់រដ្ឋាភិបាលដំណាក់កាលទី១ រួមទាំងការអភិវឌ្ឍសក្តានុពលដើម្បីជួយកូនបំណុលរបស់ធនាគារថៃឈ្មោះ Bank For Agriculture And Agricultural Cooperatives (BAAC) ។

ការផ្អាកសងបំណុលធនាគាររបស់កសិកររយៈពេល៣ឆ្នាំ រដ្ឋាភិបាលថៃនឹងទទួលបន្ទុកសងបំណុល និងការប្រាក់ជំនួសកសិករទាំងអស់ ក្នុងទឹកប្រាក់ចំនួន១១ពាន់លានបាតក្នុង១ឆ្នាំ ។ អ្នកចូលរួមក្នុងវិធានការផ្អាកសងបំណុលក្រោមគោលការណ៍ «ទីផ្សារឈានមុខ, ការច្នៃប្រឌិតបន្ថែម និងការបង្កើនប្រាក់ចំណូល» ដែលជាផ្នែកមួយរបស់វិធានការផ្អាកសងបំណុលរបស់កសិកររយៈពេល៣ឆ្នាំ គឺមានចំណុចលម្អិតដូចខាងក្រោមនេះ ។Cabinet approves draft joint statement on economic development from three  parties | RYT9១-វិធានការផ្អាកសងបំណុលសម្រាប់កូនបំណុលតាមគោលនយោបាយរដ្ឋាភិបាល ដែលមានកសិករជំពាក់បំណុលធនាគារ BAAC សរុបចំនួនជាង២លាននាក់ និងមានប្រាក់ដើមជាបំណុលនៅសេសសល់លើកិច្ចសន្យាទាំងអស់រួមគ្នា នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មិនលើសចំនួន៣សែនបាត ។ បំណុលទាំងនេះជាបំណុលធម្មតា ឬជាបំណុលពុំទាន់សងរួច (បំណុលមានរយៈពេល៣ខែ និងបំណុលមិនបង្កើតប្រាក់ចំណូល ឬ NPLs) នឹងទទួលសិទ្ធិផ្អាកសងបំណុលធនាគានៅដំណាក់កាលដំបូង ដែលមានរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤) ។

កសិករជាកូនបំណុលរបស់ធនាគារ BAAC ដែលត្រូវការទទួលសិទ្ធិ គឺអាចបង្ហាញគោលបំណងចូលរួមក្នុងវិធានការផ្អាកសងបំណុលធនាគារ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្រាប់កូនបំណុលដែលមានឋានៈជាបំណុលមិនបង្កើតប្រាក់ចំណូល (NPLs) ។ កសិករអាចចូលរួមក្នុងវិធានការផ្អាកសងបំណុលបាន នៅពេលធនាគារ BAAC បានកែតម្រូវគម្រោងបំណុលតាមគោលការណ៍រួចហើយ ។GAP – the key to developing sustainable Thai rice farming

២-ការអភិវឌ្ឍសក្តានុពលដើម្បីជួយកូនបំណុលរបស់ធនាគារ BAAC អ្នកចូលរួមវិធានការផ្អាកសងបំណុលក្រោមគោលការណ៍ «ទីផ្សារឈានមុខ, ការច្នៃប្រឌិតបន្ថែម និងការបង្កើនប្រាក់ចំណូល» គឺក្នុងគោលបំណងសម្រាលបន្ទុកកសិករជាកូនបំណុល ។ ធនាគារ BAAC រួមទាំងស្ថាប័នរដ្ឋាភិបាល និងភ្នាក់ងារខាងក្រៅ នឹងរៀបចំការបណ្តុះបណ្តាលកសិករស្របនឹងវិធានការផ្អាកសងបំណុល ដើម្បីបន្ថែមឱកាសឱ្យកសិករយកប្រាក់របស់ពួកគេទៅវិនិយោគ, ផ្លាស់ប្តូរ ឬពង្រីកមុខរបររកស៊ី ដើម្បីអាចប្រកួតប្រជែង និងបង្កើនលទ្ធភាពសងបំណុលធនាគារ ។

ក្រៅពីនេះ គណៈរដ្ឋមន្ត្រីក៏បានទទួលស្គាល់ការតែងតាំងក្រុមការងារផងដែរ ដើម្បីកំណត់វិធានការផ្អាកសងបំណុលធនាគារសម្រាប់កសិករ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលទទួលផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។

ចំណែកលោក ឆាត់ឆ័យ ស៊ីរីល័យ (Chatchai Sirilai) នាយកគ្រប់គ្រងធនាគារ BAAC លើកឡើងថា ការផ្អាកសងបំណុលធនាគារលើកនេះ ខុសគ្នាពីពេលកន្លងមក ដោយកំណត់ឱ្យកូនបំណុលរបស់ធនាគារ BAAC ដែលត្រូវការចូលរួមវិធានការនេះ ត្រូវទៅបង្ហាញខ្លួននៅតាមសាខា ឬទីកន្លែងក្នុងតំបន់ ដើម្បីជ្រើសរើសវិធីផ្អាកបំណុលតាមរយៈ BAAC Mobile ។ នៅពេលកសិករផ្អាកសងបំណុលធនាគារ ហើយបន្ទុកសងបំណុលថយចុះ បើកសិករណាត្រូវការពង្រីកមុខរបរ ធនាគារ BAAC នឹងផ្តល់ប្រាក់កម្ចីបន្ថែមទៀតផងដែរ ៕ ប្រភព ៖ Thai PBS

Soaring rice prices sow hope, trouble for Thai farmers