ប្រទេសថៃ ៖ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ នាយកសមាគមកសិករដាំអំពៅ ប្រចាំតំបន់ទី៦ នៅខេត្តកំពែងពេជ្រ ប្រទេសថៃ បានធ្វើការប្រជុំពិភាក្សាគ្នាជាមួយសមាជិកនានា ក្រោយពីរដ្ឋាភិបាលថៃបានប្រកាសឱ្យស្ករស ក្លាយជាផលិតផលស្ថិតនៅក្រោមការគ្រប់គ្រងតម្លៃ ដោយរដ្ឋាភិបាលប្រកាសថា ការលក់ស្ករ គឺមិនលើសពី២៥បាតក្នុង១គីឡូក្រាម ។ សមាគមកសិករដាំអំពៅឱ្យដឹងថា ពួកគេនឹងត្រៀមបិទរោងចក្រផលិតស្ករសនៅទូទាំងប្រទេសថៃ នៅដើមខែវិច្ឆិកានេះ ។น้ำตาลส่อขม! ชาวไร่อ้อยนัดปิดโกดังทั่วประเทศ สวนนโยบาย พณ.คุมน้ำตาลทราย

មុននេះ គណៈកម្មការគ្រប់គ្រងដំណាំអំពៅ និងស្ករស បានសម្រេចដំឡើងថ្លៃស្ករស ចំនួន៤បាតក្នុង១គីឡូក្រាម ។ លោក មុនទ្រី មន្ត្រីសមាគមកសិករដាំអំពៅលើកឡើងថា ការគ្រប់គ្រងតម្លៃស្ករសនេះ មិនសមស្របជាមួយតម្លៃស្ករសនៅលើទីផ្សារពិភពលោកទេ ។ ហេតុនេះ វាបានបង្កផលប៉ះពាល់ដល់កសិករដាំអំពៅ គឺធ្វើឱ្យការចំណាយដើមទុនរបស់កសិករខ្ពស់ជាងមុន ហើយពួកគេត្រូវជួបនឹងបញ្ហាខ្វះខាតដើមទុនទៀតផង ។น้ำตาลส่อขม! ชาวไร่อ้อยนัดปิดโกดังทั่วประเทศ สวนนโยบาย พณ.คุมน้ำตาลทราย

សហព័ន្ធកសិករដាំអំពៅប្រចាំប្រទេសថៃ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបានឯកភាពគ្នាកំណត់វិធានការមួយភ្លាមៗ គឺការបិទរោងចក្រផលិតស្ករសនៅទូទាំងប្រទេសថៃ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងមិនឱ្យបញ្ជូនស្ករស ដែលជាចំណែករបស់កសិករដាំអំពៅប្រមាណ៧០% ។เคลื่อนไหวแล้ว! มติสมาคมชาวไร่อ้อยปิดโรงงานน้ำตาลทั่วประเทศ 5 พ.ย.นี้

ការព្រមព្រៀងគ្នាបិទរោងចក្រផលិតស្ករសនៅទូទាំងប្រទេសនេះ ដោយសារយល់ឃើញថា បើពួកគេទូទាត់ការចំណាយផ្សេងៗហើយឃើញថា មិនរួចថ្លៃដើមទុននោះទេ ។ ចំណែកស្ករសនៅសល់៣០% ទៀត ដែលជាកូតារបស់រោងចក្រ គឺនឹងកំណត់ឱ្យវាជាការទទួលខុសត្រូវរបស់រោងចក្រ ៕คณะรัฐมนตรีมีมติเห็นชอบน้ำตาลทรายเป็นสินค้าควบคุม | Thai PBS News  ข่าวไทยพีบีเอส ប្រភព ៖ ThaiPBS North