នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីត១៩ គឺកំពុងតែមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ហើយខណៈពេលនោះផងដែរ វៀតណាមបានវ៉ាដាច់កូរ៉េខាងត្បូងនិងបានក្លាយខ្លួនទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី៦របស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២២។

ការកើនឡើងរបស់វៀតណាមនាពេលនោះគឺបានបង្ហាញឲ្យឃើញពីសារៈសំខាន់មួយនៃសេដ្ឋកិច្ចវៀតណាម ព្រោះវៀតណាមគឺជាអ្នកផ្គង់ផ្គង់ការនាំចូលដ៏ធំបំផុតទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក វាមិនមែនជាវាយណភ័ណ្ឌ និងសម្លៀកបំពាក់នោះទេ ប៉ុន្តែគឺការនាំចេញនូវផលិតផលបច្ចេកទេសកម្រិតខ្ពស់។Fashion brands having a 'good morning' in Vietnam

ចំណែកឯនៅចុងឆ្នាំ២០២៣ ម៉ាកផលិតផលរបស់ Apple ជាច្រើនមុខត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសវៀតណាម។ បន្ថែមពីលើការប្រកួតប្រជែងជាមួយ«រោងចក្រពិភពលោក» របស់ចិន ប្រទេសវៀតណាមក៏មានម៉ាក់យីហោរបស់ខ្លួនឯងផ្ទាល់ដែរក្នុងគោលបំណងជាទិសដៅផលិតកម្មបន្ថែម សម្រាប់ប្រកួតប្រជែងជាមួយចិននៅក្នុងប្រព័ន្ធអេកូសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ ជាមួយគ្នានោះ វៀតណាមក៏បានដណ្តើមយកទីផ្សារនាំចេញផលិតផលបច្ចេកវិទ្យាមួយចំនួនរបស់ចិន និងបានប្រកាសថាខ្លួនបានទទួលនូវអត្ថប្រយោជន៍ច្រើនបំផុតក្នុងការកាន់កាប់ទីផ្សារផ្តាច់មុខរបស់ចិននិងសហរដ្ឋអាមេរិក។Xuất hiện thông tin Apple đang hoàn thiện cửa hàng tại Hà Nội, sự thật là  gì?

ម្យ៉ាងវិញទៀត វៀតណាមមានសក្តានុពលខ្លាំងបំផុតដែលបានក្លាយទៅជាប្រទេសនាំចេញនូវទំនិញបច្ចេកវិទ្យាខ្ពស់ដ៏ធំលំដាប់ទី៤លើពិភពលោកបន្ទាប់ពី ចិន តៃវ៉ាន់ និងអាល្លឺម៉ង់។ បើទោះបីជាបច្ចុប្បន្ន វៀតណាមកំពុងកាន់នូវលំដាប់រងទី៧ក៏ដោយក៏ការរីកចម្រើនរបស់ប្រទេសនេះក៏នៅគ្មានគូរប្រជែងដែរ ព្រោះតែទីផ្សារនាំចេញផលិតផលបច្ចេកវិទ្យារបស់វៀតណាមបានវាយលលុករហូតដល់៤២% កើនឡើង១៣%ក្នុងឆ្នាំ២០១៣។

ប៉ុន្តែបើទោះបីជាមានការកើនឡើងនៃការនាំចេញនូវផលិតផលបច្ចេកទេសរបស់វៀតណាមទៅកាន់ពីផ្សារអាមេរិកក៏ដោយ ក៏វៀតណាមមិនទាន់បានបង្កើននូវការកាប់កាប់ទីផ្សារផ្តាច់មុខនៃសេដ្ឋកិច្ច ដែលគេហៅថាខ្លាអាស៊ីនៅឡើយទេ។ ព្រោះការនាំចេញនូវផលិតផលបច្ចេកវិទ្យាទំនើបរបស់វៀតណាមដែលជាកត្តាដែលជម្រុញឲ្យប្រទេសមានការរីកចម្រើនគឺត្រូវពឹងផ្អែកទៅលើរូបធាតុពីបរទេស ដែល៧០%នៃតម្លៃសរុបការនាំចេញទាំងអស់គឺត្រូវចំណាយទៅឲ្យក្រុមហ៊ុនបរទេស។ ម៉្យាងវិញទៀត ចំនួនផលិតផលក្នុងស្រុកសរុបក្នុងម្នាក់ GDP per capita របស់វៀតណាមគឺមានតម្លៃទាបជាងយ៉ាងច្រើនបើប្រៀបធៀបទៅខ្លានៃអាស៊ីដទៃទៀត ព្រោះវៀតណាមជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឡើយ ក៏អាចដោយសារតែផលិតផលក្នុងស្រុកសរុប និងធនធានមនុស្សដែលមានលទ្ធភាពផលិតនូវផលិតផលទាំងនោះនូវមានកម្រិត ទើបធ្វើឲ្យមានកង្វះខាតកំណើនបច្ចេកវិទ្យា៕Vietnam among destinations with fastest tourism growth in the world