Home ព័ត៌មានអន្តរជាតិ កម្ពុជា ថៃ និងវៀតណាម ស្ថិតក្នុងបញ្ជីប្រទេសដែលប្រឈមនឹងការដំឡើងពន្ធថ្មីរបស់អាមេរិក

កម្ពុជា ថៃ និងវៀតណាម ស្ថិតក្នុងបញ្ជីប្រទេសដែលប្រឈមនឹងការដំឡើងពន្ធថ្មីរបស់អាមេរិក

91
0

វិស័យនាំចេញរបស់ប្រទេសកម្ពុជា ថៃ និងវៀតណាម កំពុងប្រឈមមុខនឹងហានិភ័យបាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារ ក្រោយពេលសហរដ្ឋអាម៉េរិកបានព្រ.មានដាក់បញ្ចូលប្រទេសទាំងបីនេះ ទៅក្នុងចំណោមប្រទេសចំនួន ៦០ ដែលត្រូវរងការដំឡើងពន្ធគយថ្មី។ វិធានការដំឡើងពន្ធដ៏គំហុកនេះ ធ្វើឡើងបន្ទាប់ពីអាម៉េរិកបានចោទប្រកាន់ថា ប្រទេសទាំងនេះមិនបានទប់ស្កាត់ការប្រើប្រាស់ «ពលកម្មដោយបង្ខំ» នៅក្នុងចង្វាក់ផលិតកម្មទំនិញនាំចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyEmB22uBs1aHKOUomPj6uX5ktA3OWjs-3sXsNtgSJi_Awk2XiB1wYKQknwXr23NSRbysb64Ryf8KP445-cnLlKjShMxMLTPwT_ghcQ4B0drZkoCZNqsRBfbWAIqYUzVS__QSQUAVzVjRyrzvT8deIByna-iTnKhTLRjlzuB4XmGUWG9Rp_GAHHTK9v4k/s600/photo_2026-06-04_14-58-53.jpg

យោងតាមរបាយការណ៍ស៊ើបអង្កេតផ្លូវការរបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ក្រោមការដឹកនាំរបស់លោក Jamieson Greer បានឱ្យដឹងថា រដ្ឋបាលវ៉ាស៊ីនតោនបានសម្រេចចិត្តប្រើប្រាស់មាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដើម្បីបើកផ្លូវក្នុងការដំឡើងពន្ធគយថ្មីចាប់ពី ១០% ទៅ ១២.៥% លើទំនិញស្ទើរតែគ្រប់ប្រភេទដែលនាំចូលមកកាន់ទីផ្សារអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCPgqUH2bq_ZzIZEAxXO21_J9jlxnYadWZpswSZezbWNesAF48BzzLQATlsaxvsjcr0PagvWmhXHQIhOYnKYE1RuacvWlEOcNz9NRcmCSBzEI3uSAzWRWlmEH3yMmWQFuDcIxSpk0Y19Cr9k8i0_oyIx8sgpWAmJz0iDh-T8aQpLW3jp4hEcC0Op5KmzQ/s1280/photo_2026-06-04_14-58-53%20(5).jpg
មូលហេតុចម្បងដែលនាំឱ្យ USTR បញ្ចេញវិធានការនេះ គឺបន្ទាប់ពីតុលាការកំពូលអាម៉េរិកបានកាត់សេចក្តីលុបចោលការដំឡើងពន្ធចាស់ៗមួយចំនួន ទើបជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ស្វែងរកយុទ្ធសាស្ត្រថ្មីមកជំនួសដើម្បីការពារពាណិជ្ជកម្មក្នុងស្រុក ផ្អែកលើការចោទប្រកាន់ថា ប្រទេសក្នុងបញ្ជីទាំង ៦០ បានបរាជ័យក្នុងការទប់ស្កាត់ការប្រើប្រាស់ «ពលកម្មដោយបង្ខំ (Forced Labor)» នៅក្នុងចង្វាក់ផលិតកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqAj60OQye0FX-ngigOGb82fhlLiLLh1rl1PCSzSQD1KyUSBW1KqiTV4PaRigP1ZeN2ULvJp2qdHR2Ils8G0nat5OFULrDTjNssilcrxu__qzKbRcgW_fFSI7vU5ndN4LPM5RIcgqkwjmnix8SwEXjMSGDT8scVGC9hs7lYRRHeyfytCT4nwOFMDhjXHE/s1280/photo_2026-06-04_14-58-53%20(3).jpg

របាយការណ៍នេះ បង្ហាញថាកម្រិតពន្ធគយថ្មីដែលត្រូវបានកំណត់សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជាអាច នឹងត្រូវរងការដំឡើងពន្ធ ១០% វិធានការនេះនឹងវាយប្រហារចំៗលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលជាដង្ហើមសេដ្ឋកិច្ចយុទ្ធសាស្ត្ររបស់កម្ពុជា ព្រោះសហរដ្ឋអាម៉េរិកគឺជាទីផ្សារនាំចេញធំបំផុតតែមួយគត់របស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOISd3NNwrJF0Dab4cSn4pwgYvomIb6SYyCveiWxQ2C4xRvrM_fNMb9ImPGC7V6dk7wK5lD_xzw9nYabpiiCXZgCCpOz61YMLLaMtZDBs6bXvYxEm-CApL1YgFvQTZAByycMoqRqhyESXbGKUko34kIrCM-irH5wIpPIHgwSQrhT8V1jH1yOkuF8Hbj3U/s1200/photo_2026-06-04_14-58-53%20(4).jpg
ដូចគ្នានេះដែរ ប្រទេសថៃ និងវៀតណាម អាចនឹងត្រូវរងការដំឡើងពន្ធ ១២.៥%។ ប្រទេសជិតខាងទាំងពីរនេះត្រូវរងពិន័យពន្ធក្នុងកម្រិតខ្ពស់បំផុត។ សម្រាប់វៀតណាម និងថៃ ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ការឡើងពន្ធដ៏គំហុកនេះនឹងធ្វើឱ្យទំនិញរបស់ពួកគេឡើងថ្លៃ និងបាត់បង់សមត្ថភាពប្រកួតប្រជែងភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoohelzxkYWFm7blbnNEVIWr6dV49wTVI21dIKa7dCqrzQpnwww9yLv3rAeu0NF3u8va4Yvpch4m__8ZbSTZ5VAuTBEdirn8oOLhyphenhyphenqaaKnn2a1TQqji-RS2ecle4hhFedqLIVsteBM2S06w8D_Le68kbvYIgPAQ5VE1dDuFItAo912Q9MrX14tzNlfpLE/s1280/photo_2026-06-04_14-58-53%20(2).jpg

ដូច្នេះដើម្បីទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចពីរដ្ឋបាលអាម៉េរិក ប្រទេសកម្ពុជា ថៃ និងវៀតណាម ត្រូវរៀបចំយុទ្ធសាស្ត្រផ្លូវច្បាប់យ៉ាងប្រញាប់ប្រញាល់ ដើម្បីចូលរួមបកស្រាយនៅក្នុងសវនាការជាសាធារណៈជាមួយ USTR ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដា ខាងមុខនេះ ក្នុងបំណងការពារផលប្រយោជន៍ និងទប់ស្កាត់កុំឱ្យវិនិយោគិនអន្តរជាតិរត់គេចខ្លួនចេញពីតំបន់អាស៊ាន៕