រយៈពេល៨ខែកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ៣,៥លាននាក់កើនឡើង ២៥០,៨% ធៀបនឹងឆ្នាំ២០២២
តាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះបានឱ្យដឹងថាគិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
លិខិតដដែលបានបញ្ជាក់ទៀតថាកម្ពុជាទទួលបានភ្ញៀវទេសចរជាង១៥លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានប្រមាណ ១២,៣៨លាននាក់ កើនឡើង៦២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។
បើតាមរបាយការណ៍បានឱ្យដឹងទៀតថា ឆ្នាំ២០២៣ នេះក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambola Year 2023)” កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់។
នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថាការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការរួមចំណែកពីវិស័យនានា ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានាដែលបានដាក់ចេញនាពេលកន្លងមក៕






នៅថ្ងៃទី ២៦ ខែកញ្ញា កូរ៉េខាងត្បូងបានធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ ដោយមានការចូលរួមពីទាហាន រថក្រោះ និងកាំភ្លើងធំដែលផលិតដោយកូរ៉េរាប់ពាន់នាក់។
Hyunmoo គឺជាកាំជ្រួចថ្មីបំផុតមួយរបស់កូរ៉េខាងត្បូង ដែលអ្នកវិភាគនិយាយថា ជាផ្នែកមិនអាចខ្វះបាននៃផែនការរបស់ទីក្រុងសេអ៊ូល ដើម្បីវាយប្រហារកូរ៉េខាងជើង ប្រសិនបើជម្លោះកើតឡើង។ L-SAM ត្រូវបានរចនាឡើងដើម្បីបាញ់កាំជ្រួចចូលក្នុងរយៈកម្ពស់ ៥០-៦០ គីឡូម៉ែត្រ។










:max_bytes(150000):strip_icc():focal(753x157:755x159)/rare-dumbo-octopus-092623-3-590d66a5c432496d9a52882ec93104b1.jpg)


















