ក្នុងគោលបំណងលើកស្ទួយកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស កម្រិតរបស់សិស្ស និស្សិត ក្រសួងអប់រំ យុវជននិងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអ្នកពាក់ព័ន្ធបានសហការគ្នារៀបចំទិវាសរសេរតាមអានមួយ ឈ្មោះថា “សំណេរអង្គរ”។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ គ្រូបង្រៀន ជាបេះដូងនៃប្រព័ន្ធអប់រំ –  វិមាន៧មករាកម្មវិធីប្រកួតនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយក្នុងនោះឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ គឺជាអ្នកអានសំណេរសរសេរតាមអានដោយផ្ទាល់តែម្តង។
ការប្រកួតនេះ នឹងចាប់ផ្តើមនៅម៉ោង៧ព្រឹក នៅស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ដោយបើកចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤។អាជ្ញាធរជាតិអប្សរាកំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត  – Empire News Networkនៅក្នុងនោះពានរង្វាន់ជ័យលេភីមាន៣ដំណែង៖

  • សណ្ឋាគារផ្កាយប្រាំ ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ១,២០០,០០០រៀល
  • ជ័យលាភីលេខ២ ស្នាក់នៅសណ្ឋាគារផ្កាយបួន ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ៨០០,០០០រៀល
  • ជ័យលាភីលេខ៣ ស្នាក់នៅសណ្ឋាគារផ្កាយបី ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ៤០០,០០០រៀល