ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃថ្លែងថា នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែលបានទូរស័ព្ទមកកាន់លោក ដើម្បីសម្តែងការសោកស្តាយចំពោះពលករថៃ ដែលបានស្លា.ប់បា.ត់ប.ង់ជីវិតនៅប្រទេសអ៊ីស្រាអែល ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលសន្យាថា លោកនឹងជួយសង្គ្រោះចំណា.ប់ខ្មាំ.ងថៃទាំងអស់ និងឱ្យពួកគេត្រឡប់ទៅធ្វើការងារវិញ ប្រសិនបើស្ថានការណ៍ល្អប្រសើរ ។Netanyahu failed and must resign | The Hill

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីប្រទេសថៃ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម X (Twitter) អំពីការជជែកគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ៖ «ថ្ងៃនេះ (ថ្ងៃទី១ ខែវិច្ឆិកា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មកហៅទូរស័ព្ទមកខ្ញុំ ដើម្បីសម្តែងការសោកស្តាយចំពោះការស្លា.ប់របស់បងប្អូនពលករថៃ ដែលទៅធ្វើការនៅប្រទេសអ៊ីស្រាអែល ។ ខ្ញុំបានសុំឱ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលជួយសង្គ្រោះពលករថៃ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដើម្បីឱ្យពួកគេមានសុវត្ថិភាពយ៉ាងឆាប់រហ័ស ។ លើសពីនេះ ខ្ញុំបានសង្កត់ធ្ងន់ថា ពលករថៃដែលទៅធ្វើការនៅអ៊ីស្រាអែល ពួកគេមិនពាក់ព័ន្ធនឹងជម្លោះដែលកើតឡើងនេះទេ» ។From Real Estate Billionaire to Thai Prime Minister Srettha Thavisin |  Harbor Property

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា ៖ «ដូច្នេះ សូមឱ្យរដ្ឋាភិបាលប្រទេសអ៊ីស្រាអែលជួយមើលថែទាំសុវត្ថិភាពដល់ពលករថៃទាំងអស់ ដែលកំពុងធ្វើការនៅអ៊ីស្រាអែល ចំនួនជាង២ម៉ឺននាក់ផង ។ ប្រសិនបើមានភាពចាំបាច់ គឺត្រូវតែជម្លៀសពលករថៃបន្ថែមទៀត ដោយសារស្ថានការណ៍សង្គ្រាមនៅតែអូសបន្លាយ ឬស្ថានការណ៍កាន់តែអាក្រក់ជាងនេះ» ។

លោកនាយករដ្ឋមន្ត្រីថៃបន្ថែមថា ៖ «លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានយល់ព្រមចំពោះការស្នើសុំរបស់ខ្ញុំ ដោយលោកនឹងជួយសង្គ្រោះដល់ពលករថៃយ៉ាងពេញទំហឹង ។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថែមទាំងបានបញ្ជាក់ថា លោកនឹងជួយសង្គ្រោះពលករថៃឱ្យត្រឡប់ទៅធ្វើការនៅប្រទេសអ៊ីស្រាអែលវិញ ប្រសិនបើស្ថានការណ៍ធូរស្រាល ហើយលោកនឹងផ្តល់ដំណឹងអំពីការប្រែប្រួលស្ថានការណ៍ឱ្យខ្ញុំបានជ្រាបផងដែរ» ៕Gaza population being 'dehumanized' UN agency warns as Netanyahu rejects  ceasefire calls | CNN ប្រភព ៖ khaosod