បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទទួលបានការលើកលែងទោសជាស្ថាពរទាំងស្រុងពីព្រះមហាក្សត្រ កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយបញ្ជារឲ្យដោះខ្សែដៃអេឡិចត្រូនិចតាមដានចេញ ផ្ដល់ឱ្យនូវមានសេរីភាពមុនកំណត់ ក្រោយពេលជាប់ឃុំជាក់ស្តែងបានត្រឹមតែ ៨ ខែប៉ុណ្ណោះនៃទោសសរុប។ ការណ៍នេះធ្វើឲ្យប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃរងការរិះគ.ន់ និងជជែកដេញដោលយ៉ាងចាស់ដៃពីសាធារណជន ព្រោះមហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្រ្តីរូបនេះមិនដែលជាប់ទោសបានសម្រេចម្ដងណាឡើយ។
យោងតាមសារព័ត៌មានច្បាស់ការណ៍របស់ថៃ ដូចជា Bangkok Post និង The Nation លោក ថាក់ស៊ីន ត្រូវបានដោះលែងឱ្យមានសេរីភាពមុនកំណត់ ក្រោយពេលជាប់ឃុំជាក់ស្តែងបានត្រឹមតែ ៨ ខែប៉ុណ្ណោះ នៃទោសសរុប។ ការទទួលបានការលើកលែងទោសមុនកំណត់តាមរយៈព្រះរាជក្រឹត្យចុងក្រោយនេះ ត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅក្នុងរាជកិច្ច (Royal Gazette) ដោយយោងលើឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រិយានីថៃ។ .jpg)
តាមរយៈចំណាត់ការផ្លូវច្បាប់នេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ Rutthapol Naowarat បានបញ្ជាក់ថា លោក ថាក់ស៊ីន នឹងត្រូវដកខ្សែដៃអេឡិចត្រូនិច (EM Bracelet) ចេញភ្លាមៗ និងរួចផុតពីកាតព្វកិច្ចរាយការណ៍ខ្លួនប្រចាំខែ ដែលដើមឡើយត្រូវអូសបន្លាយរហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ ការរួចខ្លួនយ៉ាងងាយស្រួលរបស់មហាសេដ្ឋីវ័យ ៧៦ ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថាជាល្បិចកលនយោបាយ និងជាកិច្ចព្រមព្រៀងសម្ងាត់រវាងគណបក្សភឿថៃ (Pheu Thai) ជាមួយក្រុមអភិជនរក្សាភិរក្សនិយម។.jpg)
ចំណុចដែលធ្វើឱ្យពលរដ្ឋថៃក្តៅក្រហាយខ្លាំង គឺចាប់តាំងពីលោកត្រឡប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣ លោកមិនដែលបានចំណាយពេលសូម្បីតែមួយយប់ដេកនៅក្នុងបន្ទប់ឃុំឃាំងធម្មតាដូចអ្នកទោសទូទៅឡើយ ដោយសារលោកបានប្រើលេសជំងឺប្រចាំកាយដើម្បីទៅសម្ងំស្នាក់នៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យប៉ូលិសស្ទើរតែទាំងស្រុង មុនពេលតុលាការបង្ខំឱ្យចូលពន្ធនាគារ Klong Prem បានប៉ុន្មានខែចុងក្រោយ។
.jpg)
ករណីរបស់លោក ថាក់ស៊ីន ត្រូវបានគេចាត់ថាជាភស្តុតាងជាក់ស្តែងនៃប្រព័ន្ធយុត្តិធម៌ស្តង់ដារពីរនៅក្នុងប្រទេស ឆ្លុះបង្ហាញពីច្បាប់ដែលគ្មានប្រសិទ្ធភាពចំពោះអ្នកមានអំណាច និងខ្នងបង្អែកធំ។ ក្រុមអ្នករិះគន់មើលឃើញថា លោក ថាក់ស៊ីន អាចប្រើប្រាស់ឥទ្ធិពលនយោបាយ និងខ្សែបណ្តាញនៃគណបក្សភឿថៃ (Pheu Thai) ដើម្បីរៀបចំកិច្ចព្រមព្រៀងសម្ងាត់ជាមួយក្រុមអភិរក្សនិយម ក្នុងការកាត់បន្ថយទោសពី ៨ ឆ្នាំ មកសល់ត្រឹម ១ ឆ្នាំ និងឈានដល់ការដោះលែងទាំងស្រុងនៅពេលនេះ។
.jpg)
សរុបមក ទោះបីជាលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប្រកាសថាជាជនសេរី និងរួចទោសពីបទរំលោភអំណាច និងផលប្រយោជន៍កាលពីអតីតកាលក៏ដោយ ប៉ុន្តែរូបភាពនៃការដើរចេញពីប្រព័ន្ធតុលាការដោយងាយស្រួលបែបនេះ នឹងនៅតែជាស្រមោលអាប់អួរមួយដែលធ្វើឱ្យពលរដ្ឋថៃបាត់បង់ទំនុកចិត្តលើសមភាពចំពោះមុខច្បាប់នៅក្នុងប្រទេសជាតិរបស់ខ្លួនដដែល៕










