ឱ្យតែនិយាយពីភ្នំខ្ពស់ជាងគេ គេតែងតែនឹកទៅដល់ភ្នំអេវើរេស ដែលស្ថិតនៅប្រទេសនេប៉ាល់ ក៏ប៉ុន្តែមានមនុស្សតិចណាស់ ដែលស្គាល់ថាភ្នំណាវែងជាងគេនៅលើពិភពលោក។
លើពិភពលោក ភ្នំ Andes គឺជាភ្នំវែងជាងគេនៅលើពិភពលោក មានប្រវែង៧ពាន់គីឡូម៉ែត្រ លាតសន្ធឹងដល់ ៧ប្រទេស រួមមាន វេណេហ្សុយអេឡា, កូឡុំប៊ី, អេក្វាឌ័រ, ប៉េរូ, បូលីវី, ស៊ីលី និងអាហ្សង់ទីន។
ភ្នំនេះស្ថិតនៅ ទ្វីបអាមេរិកខាងត្បូង ដោយចំណុចខ្ពស់បំផុតនៃជួរភ្នំនេះ គឺចំណុច Aconcagua ដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសអាហ្សង់ទីន និងស៊ីលី។
មិនត្រឹមតែជាភ្នំវែងជាងគេនោះទេ ភ្នំ Andes ក៏ជាខ្ពង់រាបខ្ពស់បំផុតទីពីររបស់ពិភពលោក បន្ទាប់ពីខ្ពង់រាបទីបេផងដែរ។
ដំបូងឡើយ ភ្នំនេះត្រូវបានអ្នកស្រាវជ្រាវអង់គ្លេសលោក Edward Whymper រកឃើញមុនគេនៅក្នុងប្រទេស អេក្វាឌ័រ នៅក្នុងឆ្នាំ១៧៣៥។
បច្ចុប្បន្ន ភ្នំនេះ បានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលនៅលើពិភពលោក ដោយមានប្រាសាទដ៏អស្ចារ្យមួយគឺ Machu Picchu ក៏ស្ថិតនៅជួរភ្នំនេះផងដែរ៕