ស្ថាបនិក Miss Grand International លោក Nawat បានហៅ Miss Grand Philippines 2023 កញ្ញា Nikki de Moura ថា “គ្មានវិជ្ជាជីវៈ” ដោយសារតែបេក្ខភាពរូបនេះមិនបានឡើងលើឆាកវិញក្រោយមិនបានចូលTop 20 របស់កម្មវិធីប្រកួត។ មិនត្រឹមតែប៉ុណ្ណោះលោកបាននិយាយថា ហ្វីលីពីន ជ្រើសរើសម្ចាស់មកុដខុស។

បន្ទាប់ពីបវរកញ្ញាតំណាងប្រទេសហ្វីលីពីន មិនបានចូល TOP នៅក្នុងកម្មវិធី MGI 2023
លោក ណាវ៉ាត់ បានទទួលការរិះគន់ពីអ្នកគាំទ្រហ្វីលីពីនយ៉ាងខ្លាំង បន្ទាប់ពី Nikki de Moura បវរកញ្ញាតំណាងប្រទេសមិនបានចូល TOP ក្នុងកម្មវិធីប្រកួតអន្តរជាតិ។ ជាពិសេសចាប់តាំងពីកម្មវិធីបង្កើតឡើងក្នុងឆ្នាំ ២០១៣ គ្មានបេក្ខភាពហ្វីលីពីនណាបានឈ្នះមកុដ Miss Grand International ឡើយ។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនចោទប្រកាន់ថា ការប្រកួតដែលបង្កើតឡើងដោយមហាសេដ្ឋីថៃរូបនេះ ហាក់បីដូចជា “កម្មវិធីធ្វើម្ហូប”។MGI 2018: Read an exclusive interview with Mr. Nawat Itsaragrisil,  president of MGI — Global Beauties

ការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញាហ្វីលីពីនជាមួយនឹងការខកចិត្ត បានធ្វើឱ្យលោក ណាវ៉ាត់ Live លើបណ្តាញសង្គមនាពេលថ្មីៗនេះថា Nikki de Moura បានដើរទៅក្រោយឆាកភ្លាមៗ បន្ទាប់ពី Top 20 ត្រូវបានប្រកាសហើយមិនមានឈ្មោះប្រទេសហ្វីលីពីន ហើយបានចាកចេញពីកន្លែងប្រកួត។ នៅក្នុងការ Live នោះលោក ណាវ៉ាត់ បាននិយាយទៀតថា លោកនឹងឱ្យ១លានដុល្លារបើអ្នកបានឃើញនាង វាពិបាកណាស់ដែលធ្វើការជាមួយនាង។

ស្ថាបនិក Miss Grand International រូបនេះបាននិយាយទៀតថា មានមនុស្សច្រើនណាស់ សូម្បីតែសន្តិសុខក៏បានសួរនាំនាងដូចគ្នា ព្រោះយើងបោះទុនច្រើនណាស់ ជិតមួយខែធ្វើរឿងបានល្អ ហាត់ច្រើន យើងចំណាយច្រើន ប៉ុន្តែ Nikki de Moura មិនខ្វល់ពីអ្នកណាទេ នាងចង់ចាកចេញ និងមិនគួរសមចំពោះអ្នករាល់គ្នាដែលនៅជុំវិញនាងដោយរត់ចេញពីកម្មវិធីមិនឡើងលើឆាកបន្ត ខណៈនាយក Miss Grand ហ្វីលីពីន ក៏យល់ស្របឱ្យ Nikki ចាកចេញដូចគ្នា។MGI's Nawat Itsaragrisil says Nikki de Moura was 'unprofessional'

«វាពិបាកក្នុងការធ្វើការជាមួយនាង ពិបាកសហការណាស់ រាល់ថ្ងៃរហូតដល់ចប់។ នាងបានធ្វើអ្វីដែលនាងចង់បាន។ នាងមិនយកចិត្តទុកដាក់ចំពោះអ្នកដទៃទេ។ នាងមិនគោរពទេ។ នាងមិនមានការទទួលខុសត្រូវទេ»។ នេះគឺជាសម្តីរបស់លោក ណាវ៉ាត់ និយាយទៅកាន់កញ្ញា Nikki de Moura Miss Grand Philippines 2023។ លើសពីនេះលោកក៏បានលើកឡើងទៀតថាហ្វីលីពីនជ្រើសរើស បវរកញ្ញាខុសដើម្បីយកមកប្រកួតប្រជែងលើឆាកអន្តរជាតិហើយចាប់ពីថ្ងៃដំបូងបវរកញ្ញារូបនេះមានបញ្ហានិងសាងកំហុសច្រើន។

លោក ណាវ៉ាត់ ថា “វាមិនមែនជាកំហុសរបស់ខ្ញុំទេ ហើយបេក្ខភាពរបស់អ្នក(ហ្វីលីពីន) មិនបានជាប់ Top 20 ទេ។ បន្ទាប់ពីប្រកាស Top 20 នាងបានសម្រេចចិត្តដើរចេញ សូម្បីតែនាយករបស់នាងក៏មិនបានបញ្ឈប់នាងដែរ។ ការបង្ហាញខ្លួនបែបនេះធ្វើឱ្យនាងគ្មានវិជ្ជាជីវៈខ្លាំងណាស់»។Nikki de Moura ends Miss Grand International journey | ABS-CBN News

គួរបញ្ជាក់ថា មុនលោក ណាវ៉ាត់ Live និយាយពីបេក្ខភាពប្រកួតហ្វីលីពីនគ្មានវិជ្ជាជីវៈនេះកញ្ញា Nikki de Moura ក៏បានបង្ហាញការខកចិត្តនិងឈឺចាប់ពេញបេះដូងដូចគ្នាដែលមិនអាចចូលTOP20 នៅក្នុងកម្មវិធីប្រកួត Miss Grand International 2023 ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី២៥ តុលា កន្លងទៅនេះ៕