Home Blog Page 873

មនុស្សស្លាប់ធ្វើបុណ្យ៧ថ្ងៃរួច ហេតុអ្វីត្រូវធ្វើបុណ្យ១០០ថ្ងៃទៀត

0

តាមប្រពៃណីខ្មែរយើង នៅពេលដែលមានអ្នកស្លាប់គេតែងតែធ្វើពិធីបុណ្យសព ដោយការស្លាប់ដោយជំងឺដែលព្យាបាលពុំជា ជំងឺចាស់ជរា គេតែងយកមកធ្វើបុណ្យនៅផ្ទះ រីឯស្លាប់ដោយចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់ផ្សេងៗជាដើម គេហៅថាសា្លប់ដោយ”អកាលមរណៈ ឬខ្មោចតៃហោង ដែលភាគច្រើនគេយកទៅបុណ្យនៅវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMiSb72JM4VH9zwApSCLyM7l8XBzB-sTD4aR2sJxvceAe6uGu0vXn_etTbjcziGDw-Dglk3RN3cCBbttFJqc-0HFxyNp4_iA_SIfT0JrusSihgHHaU-G4DQx-QnwIbuhTweaXmqlEoED4H0rP9EdexWiK-8I82_GyGEogodHnJqY31hafjHCekx6pcqYGF/s2015/image_2024-09-10_15-57-50.png

ការដែលធ្វើបុណ្យតាមប្រពៃណីខ្មែរយើង ក៏ចែកចេញជា២ គឺបុណ្យ៧ថ្ងៃ ១០០ថ្ងៃ ឬមួយខួប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiio4IT35KUJpp9GPTpjZGmVrjDSPNdT32oq-hOL1-5dnSUBBQhPsECDnH2T_qt0uK-B_yoLx3vJI2w8nf1ifUmBCUjlyw9lf-YRetX7E46qmRIKHYE1hEeTUXPl7sW7aAsIBFa3ZeDO2aO21Vn4Q-oB3fTxwWuihFsvZPKf1oyDNe370F3UVvBbFlHCsxr/s1440/image_2024-09-10_15-58-22.png

ការពិធីបុណ្យ៧ថ្ងៃ គេមានជំនឿថាអ្នកដែលស្លាប់ទៅព្រលឹងដែលបានចាកចេញពីខ្លួនទៅហើយនោះ ចេះតែធ្វើដំណើរជាធម្មតាមិនទាន់ដឹងថាខ្លួនស្លាប់ទេ រហូតដល់បានរយៈពេល៧ថ្ងៃ ព្រលឹងក៏បានដើរមកដល់ផ្ទះ ក៏ដឹងខ្លួនថាស្លាប់ហើយកយំសោកស្តាយស្រណោះរួបរាងកាយដែលហើមរលេះរលួយ ឬបូជាទៅជាធាតុហើយនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd_zrnP67tbYMAaKeojiV_KnKARbymHA_ZyT-NXGtpzQTGqYptDI-nprmcpkPfHisAIjbtkTv7lYJpSFNDZhV4kGeaBm7NFbfxSIWmb2BW7-u_Xl_vFXPPE8ChGu6esPR78-SMY-jCyZWbwgftMl8EBboi00fOqPb22I46DNoyWCygjnIv2drhiQSG2j5o/s1440/image_2024-09-10_15-57-55.png

ដោយឡែកពិធីបុណ្យខួប១០០ថ្ងៃ គេមានជំនឿថាអ្នកដែលស្លាប់ទៅតែងតែទៅកាន់ស្ថានយមរាជ ដើម្បីកាត់ទោសពីអំពើទាំងឡាយដែលខ្លួនបានសាងនូវអំពើផ្សេងៗ។ លុះបាន១០០ថ្ងៃយមរាជបានសំរេចថាទៅសោយសុខ ឬទុក្ខនៅឯស្ថានណាមួយ ប្រសិនបើមានសាច់ញាតិបងប្អូនគ្រួសារជួយឧទ្ទិសកុសលបញ្ជូនទៅអោយទាន់ពេលវេលា អ្នកដែលត្រូវទទួលទោសនឹងបានសំរាលការលំបាកបានច្រើន ឯអ្នកដែលបានទៅសោយសុខរិតតែប្រសើរបានឈានឡើងទៅស្ថានខ្ពស់ៗថែមទៀត៕

 

ចំណតកុងតឺន័រថ្មី តម្លៃ៧៦០លានដុល្លារ នឹងលេចរូបរាងជាផ្លូវនៅស្អែកនេះ

0

ចំណតផែកុងតឺន័រថ្មី ប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV2ufLf0cKVX8lXmenwE9LmtARt5EcIo0U-dqUt2EYSDh6hvS7tKNvG42jFiOUZThBAMIAQsngRYyb_ZlUHqSanwYBl5_MeapHToxsT_yKpvU5UlHV0MM_tFNmLaVX57iOfR36i4zKuqmw9KIMPH0xfbqnmP3OAzLGpciAUA0sfu-P-pG_vg5qkHes8a6o/s1280/344364245_228819456424504_2493959130157670170_n.jpg

គម្រោងនៃការអភិវឌ្ឍកំពង់ផែនេះ ត្រូវបានបែកចែកជា៣សំខាន់ៗ ដោយរួមមាន៖
ចំណត់ផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ៣២លានដុល្លារ
ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ចំណាយថវិកាប្រមាណ២៤៣លានដុល្លារ
ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី២និងជំហានទី៣ ចំណាយថវិកាប្រមាណ៦៩៨លានដុល្លារhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi69a7H-Sg-kXnr4THxqR_Fxugr4DM6wYRhXWi7quQPZEgerA4RQTG9lz5uTBXCTYys7YTJTVngRRzEZ1ndV5mrSmo14izf0-CbFmGoxvXA0iHSJ3H-w-guf-3Zc2ENVUxM7YaZP_MqV_jzT4Z37baNqnkXLPgc2dIDZ0WpMWYp54CCWqM6_A7hVKw5NpIB/s1440/344546800_249930554108977_5509471773915614528_n.jpg

គម្រោងទាំងនេះ បានប្រើប្រាស់ថវិកាសរុបប្រមាណ៩៧៣លានដុល្លារ ដោយក្នុងនោះ៧៦០លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ខណៈរាជរដ្ឋាភិបាលកម្ពុជាចំណាយ ១៩២លានដុល្លារនិងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ២១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ7yQOPybWLWTqPU_YE07_LHM1Y3ulYMouU1hD3_gXfP7ieSi2hlVAIRm6PbNYa2vi00STlCb68-XHeELcooQ1uxe5xQ0F2U3-6dFe7tRaHTluNdDh51N1UjLahYpUa0FvO2jcJTEOmnh5ClBkLUlZ3whe7gTEEt2uC4slM2QYNJ7N1hB4D1T9y63_8kFT/s1280/344347518_545594257758742_5144519233328357935_n.jpg

តាមការរំពឹងទុក្ខគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហាននេះ នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រ ធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល៕

 

អ្នកនាង ម៉េង កែវពេជ្ជតា ស្នើសុំក្រសួងវប្បធម៌បញ្ឈប់អ្នកប្រើពាក្យចំ.អ.កលេងសើចឧបករណ៍ទ្រថាជាសំឡេងរំខាន

0

វីដេអូក្នុងខ្សែភាពយន្តខ្មែរពីដើមត្រង់ចំណុចសំឡេងទ្រត្រូវបានអ្នកជិតខាងរអ៊ូថាថ្លង់ដេកពួនបានក្លាយជាប្រធានបទនៅលើបណ្តាញសង្គមយកបកបង្ហោះឡើងវិញដែលបែងចែកសំឡេងរំខានក្នុងផ្សេងប្លែកពីគ្នាតាមសម័យកាល។ ទោះយ៉ាងណា ការយកឧបករណ៍ភ្លេងបុរាណខ្មែរទ្រនេះយកមកលេងសើច តារាចម្រៀងដ៏មានឈ្មោះបោះសំឡេងអ្នកនាង ម៉េង កែវ ពេជ្ជតា បង្ហាញការមិនពេញចិត្តការលេងសើចរបៀបនេះនិងបានស្នើសុំខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួងពាក់ព័ន្ធនានាជួយបញ្ឈប់សកម្មភាពលេងសើចខុសទំនង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiubMPc9VhRIrlLPxLhpGnKe4tqbwRtFPXRN0PRPfTB9U9OzBvVAXNcpQmu422w2T7486s-hXE60I78jfK2p7GxKDwub7FdX3DiQ_XNNFbgOk96y6qqlMHIY6G5Cr7-tXPFSnHxy9xUiURaxse7V0W-Izz2cC4gN9AAIH2LMrgKDlIHqqysEOYIQqL7oc_g/s2048/image_2024-09-10_14-05-06.png

នៅយប់ថ្ងៃទី៩ កញ្ញា អ្នកនាង ម៉េង កែវពេជ្ជតា ដែលកំពុងល្បីបទ «ពេលណាបងមករកអូន » ជាមួយព្រីន បានរៀបរាប់លើបណ្តាញសង្គមយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះខ្ញុំមើលឃើញថា មានការលើកយកសម្លេងទ្រ មក Bully លេងសើចយ៉ាងសម្បើម។ នេះក៏ដោយសារមានការបង្ហោះឈុតមួយនៃវីដេអូរឿងខ្មែរដែលនិយាយថាថ្លង់សម្លេងទ្ររកដេកពួនមិនបាន។ តាមរយៈវីដេអូឈុតខ្លី និងសម្តីក្នុង Comments អ្នកខ្លះបានប្រើពាក្យចំអកបន្ទាបបន្ថោកតម្លៃ ទ្រ ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរដ៏ចំណាស់នេះយ៉ាងខ្លាំងរហូតអ្នកខ្លះហ៊ានប្រដូចទៅនឹងរូបភាពក្នុងន័យមិនល្អទៀតផង។ កាយវិការទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃឧបករណ៍តន្ត្រីបុរាណខ្មែរផង និងប៉ះពាល់ដល់ទឹកចិត្តសតិអារម្មណ៍របស់លោកគ្រូ អ្នកគ្រូ តន្ត្រីករ( អ្នកលេងភ្លេងបុរាណ លេងទ្រ ) ផង។ ការលេងសើចនេះដែរក៏អាចបញ្ជាក់ពីកម្រិតយល់ដឹង ការគោរព និងភាពជាតិសាសន៍វប្បធម៌និយមរបស់មនុស្សមួយចំនួននៅមានកម្រិតទាបគួរឱ្យបារម្ភ។ សោកស្តាយដែលខ្លួនជាខ្មែរតែមិនស្គាល់អ្វីជារបស់ខ្មែរខ្លួនឯង «មានរបស់មិនចេះថែប៉ុន្តែចូលចិត្តឡាំប៉ានៅពេលគេយកទៅបាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzr5U_ryT-gRGR6HVX068HAIOUB9sY2Cv_exBPpCJ1q4HBO3la4e457uavG0RQDUQb4p-ohyN_MV43OpmTFftY13CojlHqAQoFo1Hz01WycxPLhoePxfxMmFHbdlS5e6bDDvP1XLjBQfjXMkhs3pQvgUDfoXEmoI9jg0bXDtUlz4AgLAoJBGAxlM-LUHtt/s2048/image_2024-09-10_10-27-41.png

តារាចម្រៀងជើងចាស់ទឹកដមសំឡេងក្រអួនក្រអៅរូបនេះបានបន្តទៀតថា «ដំបូងខ្ញុំខំទប់ចិត្តអូសរំលងធ្វើមើលមិនឃើញដែរ ប៉ុន្តែមិនអាចធ្វើចិត្តបានសោះ ព្រោះទោះជាបិទភ្នែកយ៉ាងណាក៏ខ្ញុំជាខ្មែរ លោកឪពុករបស់ខ្ញុំជាស្តេចទ្រសោរបស់ប្រទេសខ្មែរ ម្តាយខ្ញុំ រូបខ្ញុំ បងប្អូនខ្ញុំជាសិល្បការិនីចម្រៀងអាយ៉ៃ សម័យ បុរាណ ភ្លេងការ មហោរីយីកេបាសាក់ ។ ល ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS1HtuAzejnRonqiW1imqgYJiBO2uhjRCM4kWrLp_afstbOm7Sc13LboeTQ03TDWx4Ol9m2sHxfa35hJA8aO_UlHkPD4_cXK7fEoAKcTBJ-wM73TGbD9JcHP5DdGQoc3JqxXHo-sDS_wKkuRfKdVatj6E-AW09jtZkCzDVryZJfSgZbfcdFsdZYJkRKf_z/s2048/image_2024-09-10_10-27-46.pngដូច្នេះបើខ្ញុំមិនអើពើទេ គឺខ្ញុំមិនគប្បីឡើយ ទើបក្នុងពេលនេះ ខ្ញុំដាច់ចិត្តលើកដៃសំពះអង្វរដោយទទូចចំពោះបងប្អូនដែលយក ទ្រ មក Bully ក្នុងបណ្តាញសង្គមមួយចំនួននេះ ក៏ដូចជាសំណូមពរទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនិងស្ថាប័នពាក់ព័ន្ធសូមមេត្តាឈប់ និងជួយបញ្ឈប់រាល់សកម្មភាពលេងសើចមិនទំនងជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ ឬអ្វីដែលទាក់ទងនឹងសិល្បៈខ្មែរ ដែលទាំងអស់នេះគឺជាអត្តសញ្ញាណជាតិ ជាសម្បត្តិកេរ្តិ៍ដូនតាជាទីគោរពសក្ការៈ និងមានតម្លៃ មុននឹងវិស័យសិល្បៈវប្បធម៌របស់យើងត្រូវបានគេប្រមាថ និងឈានទៅរកការបាត់បង់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-yAcRFtyVDnIMXnPFsH3IEfTDKUBu-JnAO4GOEZYogo0FU9Y8qSCRL76lnNL7OrSIaYskS_-Nx5YC-drT2niAX_NCnnJdVCEiRkE3RW88d6c78a6AN8UgZRxVQ5j5Uq08nuRvvuM9xOcHWT8_FkrDZMxupxuz_w9K2r3dAtqbonIURcfcESmv_ZzaWRq/s1024/image_2024-09-10_14-05-44.png

ក្នុងនោះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់អំពីប្រភេទទ្រនិងស្នើឱ្យបញ្ឈប់សកម្មភាពសើចចំអកឧបករណ៍បុរាណខ្មែរប្រភេទនេះ។ តារាចម្រៀងរូបនេះថា «ទ្រ គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរដែលដើរតួយ៉ាងសំខាន់ក្នុងបទភ្លេងចម្រៀង ល្ខោន របាំ ពិធីខ្មែរមិនអាចខ្វះបាន ។ ទ្រខ្មែរខ្សែ៣ ទ្រសោ ទ្រអ៊ូ ទ្រឆេ ..ទាំងអស់នេះពេលខ្លះធ្វើជាតួឯកទៀតផងទៅតាមទម្រង់នៃបទភ្លេង ចម្រៀង ។ ក្នុងពិធីរៀបមង្គលការ ទ្រសោ ទ្រខ្មែរខ្សែ៣គឺជាតួឯកសម្រាប់នាំមុខ។ ទ្រ នៅមានតួនាទីជាច្រើនទៀតស្ទើរតែលើសឧបករណ៍តន្ត្រីបុរាណខ្មែរដទៃទៀតផង។ នាងខ្ញុំសង្ឃឹមថា សារមួយនេះនឹងជួយបណ្តាលចិត្តបងប្អូនដែលយល់ខុសមួយចំនួនឱ្យបញ្ឈប់រាល់ការគិត និងសកម្មភាពមិនល្អ ហើយងាកមកជួយគ្នាថែរក្សាការពារឱ្យបានមាំមួននូវសម្បត្តិវប្បធម៌ខ្មែរដ៏កម្សត់របស់យើងដើម្បីឱ្យមានស្នាមញញឹមដើរទន្ទឹមនឹងភាពស៊ីវិល័យនៃឧបករណ៍តន្ត្រីសម័យដែលជាឧបករណ៍ភ្លេងរបស់បច្ចឹមប្រទេស។ សូមអរគុណ!»៕

សម្តែងមួយឈុតនេះលោក ទេព រិនដារ៉ូ ត្រូវអ្នកគាំទ្រថាចំណេញលើគោក

0

តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពលោក ទេព រិនដារ៉ូ ត្រូវបានអ្នកសម្តែងជំនាន់ក្រោយចាត់ទុកជានិមិត្តរូបម្នាក់នូវទេពកោសល្យរបស់លោក។ ជាតារាសម្តែងល្បីមួយរូបចំណាំដើរជាតួឪពុកតួឯកប៉ុន្តែលោក ទេព រិនដារ៉ូ ហាក់មិនប្រកាន់ខ្លួនក្នុងការសម្តែងនោះទេ សូម្បីតែសម្តែងរឿងខ្លីប្រូម៉ូតផលិតផលលោកក៏សម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq91gTIgkZ97G9mvMdNSia-ibYQC3Zy1hBcG87Y23Unju57s3dAJsFjPtH4rRAhwc6lbjtrKh-KNaYhGIpBohNkBOvPqMYPtIAI7sA4QdCgPBYQM4OjliGbruD5m2ZaIbuyowwYSeVSryr1BnVaEV8CjXJY4JjK8CM1YdI9gnFct2s6rV0Jp2QCg0sn9Ob/s2048/image_2024-09-10_09-13-42.png

តាមរយៈរឿងខ្លីៗដែលបង្ហោះនៅលើបណ្តាញសង្គម នាយព្រែក លោក ទេព រិនដារ៉ូ បានសម្តែងជាច្រើនរឿងជាមួយតារាសម្តែងស៊ិចស៊ី ជេស៊ីកា ត្រូវប៉ាន់ពីម្ចាស់ផលិតផលទទួលបានការផ្សព្វផ្សាយជាបន្តបន្ទាប់។ ថ្មីៗនេះការសម្តែងរបស់លោក ទេព រិនដារ៉ូ បំបោសអង្អែល តារាស្រី ជេ ស៊ីកា ក្នុងរឿងខ្លីរបស់ នាយព្រែកត្រូវបានមហាជនលើកឡើងជាច្រើនថាលោក ទេព រិនដារ៉ូ ចំណេញលើគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGD0zkk44srf6z7vhxUyU6kBRgsyk-ka1Yzd5PGHk9dlVjxU4wtt-J4__1wubHHSMIpOcKlLhETENFv9c14XIuAs4CmJjuiskDiGBRmAGljOrB6LFI4rY2E1qucv_0GeJlwf6Or2JvuEzhSnrlC_RbGtv0d3bsaccO1wyWzEhqiGgAVCuG0M8W1XAn3Ot7/s2048/image_2024-09-10_09-13-44.png

កាលពីថ្ងៃទី៨ ខែកញ្ញា នាយព្រែក បានបង្ហោះរឿងខ្លីមួយដោយដាក់ចំណងជើងថា «ក្នុងទ្បានមានអីមិនល្អ…» ។ ក្បាលដំបូងនៃសាច់រឿងគឺតារាសម្តែងស៊ិចស៊ី ជេ ស៊ីកា អង្គុយពីលើលោក ទេព រិនដារ៉ូ នៅក្នុងឡានដែលបង្ហាញសកម្មភាពរបៀបសាច់រឿងមនុស្សធំ។ ការសម្តែងរបស់តារាសម្តែងជើងចាស់ជាមួយនឹងតារាស្រីវ័យក្មេងបែបនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិថា «ចំណេញហាស់ លោកពូ, អាយដល លេង វគ្គនេះ ចំណេញ ធំ ,ព្រែកនាំពូរ៉ូ ខូចរហូតម៉ងគ្រប់វគ្គ, ពូអើយ ចំណេញលើគោកបានទាំងលុយបានទាំងឱប រួមទាំងការបញ្ចេញមតិជាច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3rHWqBpCX93cQrfMJf8jRg2rKmSXIw3lYTGSW2-_bRCj4yfddB_Ng1D3tw-A5RxHyyozfZFlaikJI5dnf33Dhxnjj-lHLKpmQJkJrAK5gwpv1kOEUrvEk7CQ_DVjJvtnGw-YuND0CaHsK4tQbe68o663KUueF3L9nTpL8wFXa0seCwnWf-UrV2h_Z7259/s960/image_2024-09-10_09-13-41.png

ទោះយ៉ាងណា ការសម្តែងមានឈុតរោលរាលនេះ នាយព្រែក បានបញ្ជាក់ជូនមហាជនថាដោយសារតែបង្ហាញពីស្រោមអនាម័យទើបមានឈុតឆាកបែបនេះ។ នាយព្រែកបានបញ្ជាក់ក្នុងខម្មិនថា «អធ្យាស្រ័យបងប្អូនដោយសាររឿងនេះយើងបង្ហាញពីប្រើប្រាស់ស្រោមអនាម័យ ដូច្នេះការសម្ដែងវាពិតជាខុសពីការសម្ដែងរបស់យើងមុនៗ សូមអរគុណបងប្អូនដែលតែងតែស្រលាញ់គាំទ្រក្រុមយើងខ្ញុំ…!»៕

ជៀសវាងយល់ច្រឡំ ណុប បាយ៉ារិទ្ធ បង្ហាញពីភាពខុសគ្នារវាងប្រភេទបទបុរាណនិងមរតកដើម

0

ឃើញមានការយល់ច្រឡំពីអ្នកមួយចំនួនថាបទចម្រៀងសម័យសង្គមរាស្រ្តនិយមជំនាន់លោក ស៊ិន ស៊ីសាមុត ថាជាបទបុរាណ តារាចម្រៀងចាស់វស្សា ណុប បាយ៉ារិទ្ធ ចេញមកបញ្ជាក់ច្បាស់ៗពីភាពខុសគ្នារវាងបទបុរាណនិងប្រភេទបទមរតកដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid7FqcYWvTmjH0aqn8uIEfGknPpT2NkKCeD3sX_vgj6u5DshVJKP-LRphLlHY9cJNQo0A4QwYIS5XFxfoZn4f793a5bdnv4gVH76_SkHQ_zfdSb63D9t1oIPiL8rR2d4emPOfln3syswWhwNJBdvWzZ3H_wRqO4qbBtf-6pk95WlYhK5wNUCs84Nn-814O/s960/image_2024-09-09_13-32-13.png

នៅលើបណ្តាញសង្គមរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ នៅថ្ងៃទី៨ ខែកញ្ញា នេះបានឱ្យដឹងថា «បច្ចុប្បន្នមានមនុស្សជាច្រើនកំពុងយល់ច្រឡំថា បទចម្រៀងសម័យសង្គមរាស្រ្តនិយម បទចម្រៀងជំនាន់លោកតាស៊ិន ស៊ីសាមុត ជាបទបុរាណ ។ បទចម្រៀងរបស់លោកតាស៊ិន ស៊ីសាមុត ជាបទចម្រៀងមរតកដើម មិនមែនជាបទបូរាណទេ លើកលែងតែលោកតាច្រៀងបទទំរង់មហោរីតែម្តង ដូចជាបទ«ពឹងញាត្តិ» លំនាំបទឡាវឡឹក ។ល។ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9WMQDr5Gp6UxtMaiPWmyxlBel2beb7u2YAlJrEZwX6d1u3qY_pe73dPUmUqi7Wt9_Hhj3kscWw2fpka7q-lBR6oJ_EJW8Ludb_zjKgXEdO8HTh3oGuDUASpchL_iVID7kCbslz_aUg067HGZGdrASzj5zbCRSjoCF-qcCwT_4O1X5R91uzXZ2BJWEPAeY/s1440/image_2024-09-09_13-32-16.png

តារាចម្រៀងសម្រស់មិនចេះចាស់រូបនេះ បានលើកឡើងទៀតថា «បទចម្រៀងរបស់លោកភាគច្រើនគឺប្រគំដោយឧបករណ៍ភ្លេងសម័យ និង មានលាយឧបករណ៍ភ្លេងបូរាណខ្មែរចូលខ្លះដែរក្នុងបទចម្រៀងមួយចំនួន (មិនទាំងអស់គ្រប់បទទេ) ។ រីឯបទចម្រៀងបូរាណចែកចេញជាទំរង់ផ្សេងៗគ្នាទៀត ហើយភាគច្រើនប្រគំបទភ្លេងដោយឧបករណ៍ភ្លេងខ្មែរទាំង៤ប្រភេទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ChAgJIF2FOHYy8MSkyVt4GIb097mCKFTTnJpCPmDOfQDSyDUN91bMvu9iVvq0h7nmwrLxSJuVh2ytvFMrMNwc6aHgqKFDbtopWc9q-E2PGgjASMdHosL61xEWPBjZC9sBKmfneq8nv_35z0uXkbw4lILWBwYfU2-06d_dw5Dwa4eGE9hGeMtBKuXZWKL/s2048/image_2024-09-09_13-32-17.png

ឧបករណ៍ភ្លេងបុរាណខ្មែរមាន៤ប្រភេទ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហាញជូនថា«
១ ឧបករណ៍ត្រេះ ដេញ ឬ កូត ៖ គ្រឿងដែលមានខ្សែសម្រាប់ត្រេះ ដេញ ឬ កូតៈ មានខ្សែរដៀវ តាខេ ទ្រ ចាប៉ី…២ ឧបករណ៍ផ្លុំ ៖ គ្រឿងសម្រាប់ផ្លុំឲ្យព្ញសូរៈ មានខ្លុយ ប៉ី ស្រឡៃ ស្លឹក… ៣ ឧបករណ៍វាយ ឬ ទះ ទូង គោះ ៖ គ្រឿងដាសស្បែកសម្រាប់វាយឬទះ មានស្គរសំភោរ ស្គរធំ…៤ ឧបករណ៍គោះ ទង្គិច ៖ គ្រឿងគោះទង្គិចឲ្យឮសូរ មានរនាត គងវង់ ឈឹង ឆាប ក្រាប់ គង ឃ្មោះ រគាំង…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7lc1cnzdqQSaW_c59M7g0MoPImR7Bm764wIAEpUJfSIF8hPSIQU6yqAv-3hYrs7HHU8GxhqEmCkbWHlYmL3Ai_ztpxurROvfeP6EyjdfCun-M46eCgOu43zF5eaK4eJ_K3r3Q0wBiis-o7J36I9k0H0c_51vePd8Uob2_x-DEnnY1HfxxGhuNx35BVf3g/s2048/image_2024-09-09_13-32-21.png

ម្ចាស់បទ «បំណងល្អពីសង្សារអូន» បានបន្ថែមទៀតថា «ឧបករណ៍៤ប្រភេទ(សង្ខេប)ខាងលើជាឧបករណ៍ភ្លេងខ្មែរដែលដើរតួរយ៉ាងសំខាន់ក្នុងប្រភេទបទចម្រៀងបូរាណខ្មែរក្នុងទំរង់ផ្សេងៗគ្នា ។ បទចម្រៀងដែលច្រៀងជាមួយវង់ភ្លេងខ្មែរមានដូចជា ៖ បទទំរង់បូរាណ
បទទំរង់មហោរី បទទំរង់មហោរីក្លាយ បទភ្លេងការ ។ល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTTdJYEP42PLDxW8hIgiZnwppYoYPDEW1XnCxEGaZJK9ZOX5e52346xRv0YxVh59dTlHqvbhyphenhyphenx1MJU6_GLbQ9Oe7_87IRexwIRcoU1slhxH07Zdczt89u7Yu41irxIEvVCWLY1kjTavtzRPfIOxUezzXqGK_OJD6Yy6H5Z8M_gz66Z73HLv-0Y4vomu4PP/s1440/image_2024-09-09_13-32-20.png

គួរបញ្ជាក់ថា បច្ចុប្បន្នលោក ណុប បាយ៉ារិទ្ធ មានអាយុ៤៣ឆ្នាំហើយប៉ុន្តែតាមរយៈរូបភាពរបស់លោកបង្ហោះនៅលើបណ្តាញសង្គមគឺនៅតែស្រស់សង្ហាមិនចាញ់ក្មេងៗនោះទេ។ ជាតារាចម្រៀងម្នាក់ដែលប្រឡូកក្នុងអាជីពជាច្រើនឆ្នាំក្នុងទ្រនំរស្មីហង្សមាស លោកទទួលបានឱកាសធ្វើជាគណៈកម្មការជាច្រើនកម្មវិធីក្នុងការប្រកួតចម្រៀងរបស់ស្ថានីយទូរទស្សន៍ហង្សមាស៕

ហួសចិត្តពេក អ្នកនាង កាតុ ផ្តាំផ្ញើដល់តួមួយចំនួនដែលមិនគោរពពេលវេលា

0

តារាកំប្លែង កាតុ បានចេញវីដេអូខ្លីមួយក្នុងនោះក៏មានវត្តមានពិធីករ វី យ៉ារ៉ូ បានផ្តាំផ្ញើទៅដល់អ្នកសិល្បៈតួមួយចំនួនមិនគោរពពេលវេលា មិនឱ្យតម្លៃកម្មវិធីទូរទស្សន៍ មិនគោរពរៀមច្បងឱ្យសិល្បៈរៀមច្បងចាំរាប់ម៉ោងមិនទាន់ឃើញមកដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTmOMDlhDXr5Qf2qeBniakI49NvY-E7tgTogagiDluyolxmlXkwOX3vF6x-CpVoB7ar9is7D35avbSzYLziqvIMy1hupMvCWhfNht2Bpae6cDFN_B2-l1uZU23S9O7GnTQ2LZpZTBKI0uOrvMyCIInq0tJZkimI9QiOpKojQilI6RBvP5v-abDtCJ-Lwr2/s2048/image_2024-09-09_15-37-50.png
អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះមានទាំងវត្តមានពិធីករស្រស់សង្ហា វី យ៉ារ៉ូ នៅជាមួយផងដែរដោយអ្នកនាងបង្ហាញការងឿងឆ្ងល់របស់ខ្លួនទៅលើអ្នកសិល្បៈមួយចំនួន។ ក្នុងវីដេអូនោះ តារាកំប្លែង កាតុ បាននិយាយថា «ថ្ងៃនេះចង់និយាយរឿងតួបន្តិច ហេតុអ្វីតួយើងណាត់មកម៉ោង៨ ម៉ោង៩មិនទាន់ឃើញមក ម៉ោង១០មិនទាន់ឃើញមកចេះតែឆ្ងល់ ហេតុអ្វីយល់ឃើញយ៉ាងមិច ចង់ឃើញមើលងាយកម្មវិធីគេឬមួយក៏ចាត់ទុកថាលុយកម្មវិធីទូរទស្សន៍គ្មានតម្លៃសម្រាប់តួមួយចំនួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh46dugVcLokJgD98dW21BqIWPj91IicHQx162xaBd08D_9dc_KYpYxKdz49FwT4pX_9p1S5L71WrrQKcqZ2lVD5SlOUb1VV64wS-wQkMMeMaUFnKxtjfP3QYgfZckLz7BE-glpwcUNkLZCYV03CNqaJgB9PS5Pxap0kKmQYGRhZ0GHPBehtqt_dXES4E2S/s2048/image_2024-09-09_15-37-54.png

អ្នកនាងបន្តទៀតថា «យើងត្រូវការជួយនិយាយគ្នា រិះគន់ដើម្បីស្ថាបនា គោរពពេលវេលា ពេលវេលាជាមាសប្រាក់»។ យ៉ារ៉ូ បានបន្ទរថា តួធំតួយូរសុខចិត្តអង្គុយចាំតួក្មេងៗគួរពិចារណាខ្លួនឯង ធ្វើចឹងត្រូវឬអត់? ហើយភាគច្រើនចឹងគឺមិនសូវបានប៉ុន្មាននោះទេដោយសារតែមិនគោរពពេលវេលា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMFeY6Nb6RJjDG5zJTY1F8mq7wSI0TJbS96NRrbT6IfIAC4OKvCB0zJS0nwuxk8RBznFzbPA98cV1BX6iiPrvAynFtd217mjbQLKlVsLwJXr7kmpshNwqAGZ51Eyi158u3VIKu0cVd0_qS1bGF-iQlmyXO038mH6LUpPaWo1EolIfFcLzlGQ7XkUaSvRh2/s2048/image_2024-09-09_15-37-56.png
គួរបញ្ជាក់ថា អ្នកនាង កាតុ គឺជាតារាកំប្លែងម្នាក់ដែលនៅតែមានស្រស់ស្អាត រក្សារាងរបស់ខ្លួននៅស្លីមមិនចាញ់ក្រមុំៗនោះទេ។ ក្រៅពីអាជីពកំប្លែងអ្នកនាង កាតុ ក៏ជាតារាចម្រៀងម្នាក់ចេញបទចម្រៀងនៅក្នុងផលិតកម្មថោនផងដែរ និងមានមុខរបរក្រៅពីអាជីពសិល្បៈមួយចំនួនទៀត។ ខំប្រឹងធ្វើការទាំងថ្ងៃទាំងយប់ជាមួយស្វាមី តារាកំប្លែងរូបនេះក៏ធ្លាប់ត្អូញត្អែរពីការទិញផ្ទះបង់លុយផ្តាច់ច្រើនឆ្នាំហើយប៉ុន្តែផ្ទះនៅមិនទាន់បានផងដែរ៕

ក្រុមហ៊ុន Zhao LuSi ចាត់វិធានការតាមច្បា.ប់ប្តឹងទៅកាន់អ្នកនិយាយថានាងវះកា.ត់កែសម្ផស្ស

0

យោងតាម QQ បន្ទាប់ពីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ម៉ូតមួយកាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា Zhao LuSi បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅក្នុងឧស្សាហកម្មកម្សាន្ត។ មហាជនជាច្រើនបានបញ្ចេញមតិថា មុខនាងខុសពីមុន សង្ស័យនាងឆ្លងកាត់មុខកាំបិត កែកុនភ្នែក និងបបូរមាត់។ មនុស្សរាប់ពាន់នាក់បាននិយាយថា ពួកគេសោកស្ដាយចំពោះរូបរាងធម្មជាតិពីមុនរបស់ Zhao LuSi ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIFDSEuGi2KK8z6H5O6RYlslTYoHgOoCYMJNTmyn5Vf4RuVKeltdCivkmNlSJ-Z2oRUtZrGFSvgEhaK8UL83Z3x0YJzWqW1jbEGTk0A2mtwhu5SR05WVE-f1vqKGK3QG_RLbJhkn-3umSkzVg90GJ-T8U-Hphti16aKqRrsdd0c2pDBZ-2m3Nh1nySYtce/s1620/image_2024-09-09_11-27-02.png

គណនី Jiaojiao បានបញ្ចេញមតិថា៖ មុខ Zhao LuSi ដើមឡើយរាងទ្រលុកទ្រលន់ ប្លែកបើធៀបនឹងតារាស្រីដទៃទៀត។ ឥឡូវនាងកំពុងពេញនិយម ស្រដៀងនឹងអ្នកដើរតាមនិន្នាការមុខតូច និងបបូរមាត់ក្រាស់។ ទស្សនិកជនមួយផ្នែកបានរិះគន់រូបរាងរបស់ Zhao LuSi ដោយប្រើពាក្យថា «វះកាត់មុខខូច» «វះកាត់រឹងដូចរូបសំណាកក្រមួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTkZX6yJfsSHZ5skj6s6VoSA0pqBIeX8thSI-kDx7oKBodroAOzaV4LrcSSpKaIt98ugqyJVlTEw7SHKvL3s6le35anExYtDoBh_WRFXSPm6_KpX2Iv3u3ZJirvGLfNs6HgSyi7GRECuD-AFiQAc3Ilqh5kcbNuJIq9ofvrDlhTkrPI1zBoXBpsO43t42p/s1350/image_2024-09-09_11-27-01.png

នៅល្ងាចថ្ងៃទី៧ ខែកញ្ញា តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់ Zhao LuSi បាននិយាយថា ខ្លួនបានប្រគល់ឱ្យក្រុមហ៊ុនច្បាប់ដើម្បីប្តឹងគណនីដែលផ្សព្វផ្សាយព័ត៌មានថានាងធ្វើការវះកាត់កែសម្ផស្ស និងប្រើពាក្យប្រមាថកិត្តិយសរបស់តារាស្រីរូបនេះ។ យោងតាមអ្នកគ្រប់គ្រង មេធាវីបានប្រមូលព័ស្តុតាង ប្តឹងមនុស្សយ៉ាងហោចណាស់ ៥ នាក់ សុំឱ្យពួកគេសូមទោស Zhao LuSi និងផ្តល់សំណងដល់នាងសម្រាប់ការខូចខាតផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV_yZywj4mF0o50kmsa5n7flgbtlRmvc_EyGn6aqo3owZDHgYRX66ozqT94kwBWm-reP1kmb8EQqEr-iheidNjqW_FACuWCj9t6sw7QtxrgfZ0QkbP4WvP4N91KO8h9PNxh3Q7oIaHwt2Z0p6J67JHaEF7vw2nKYDuOLiXJ25VHWegR8YZ9FVLt_W-PVIR/s1245/image_2024-09-09_11-26-58.png

លើសពីនេះ មានការពន្យល់ថា មុខរបស់តារាស្រីរូបនេះ រាងតូចជាងមុន ដោយសារតែនាងស្រកទម្ងន់។ ការតុបតែងមុខក៏ធ្វើឱ្យ មុខរបស់ Zhao LuSi ខុសពីធម្មតាបន្តិចដែរ មិនមែនដោយសារការវះកាត់កែសម្ផស្សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh225iLxgLeLp0PmlRpE0zEMbvKGoeRqWUr8loUixMou0KanVNufodEtoEmngWSniEZQtYtSLkXDGZTegxjjgxt28Y-iED0Rgz4eugo8LsvXt0FfAsqUNSoHVWnCl-gIoltL8rEmbrn2bXIJVCEyz2CLa7Oy6MYt2RRuv0VqraAMuzKBVevLWNY51NLg6t/s1668/image_2024-09-09_11-26-58%20(2).png

គួរបញ្ជាក់ថា Zhao LuSi ស្ថិតក្នុងវ័យ២៦ឆ្នាំនេះជា ក្រុមតារាស្រីលេចធ្លោជាងគេលើកញ្ចក់ទូរទស្សន៍ចិននិងបានក្តោបតំណែងជាតួឯកស្រីជាច្រើនរឿងហើយរាល់រឿងដែលនាងសម្តែងសុទ្ធតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ។ នាងគឺជាតារាស្រីស្រករក្រោយម្នាក់ដែល មានការផ្សាយពាណិជ្ជកម្មច្រើនជាងគេ៕

បឹងកន្សែង បេះដូងនៃខេត្តរតនគិរី បង្ហាញសមិទ្ធផលថ្មី ទាក់ចិត្តភ្ញៀវទេសចរ!

0

បឹងកន្សែង ដែលជាបឹងធម្មជាតិមួយស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយក្នុងខេត្តភាគឦសានមួយនេះ។ យ៉ាងណាមិញថ្មីៗនេះ សមិទ្ធិផលថ្មីបន្ថែមមួយទៀតក៏បានលេចចេញមកនៅមាត់បឹងកន្សែងនេះ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbgN5BvUa1NSrekz1JLzmL115H4lR3XMPR-HAnXb_CGJtNCBW6bWjZSRxjZUfu161QqCBYc4ybGjqsg_bvR2xACYYCLewLA-udjkvEvN6wirdvy0GbMEc5BzPp62WwR008SrbuDkIhc58GdX4YZ7eDhtrHp29Si0-Bi9nqnQWAiGrXgwelicH2-Y2N0O9U/s2048/442407031_504246988988589_4837776237562608496_n.jpg

រូបសំណាក់គ្រួសារសត្វដំរី ដែលរួមមានដំរីចំនួន៣ ក្បាល គឺដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ បានដាក់បង្ហាញទៅកាន់សារធារណៈជនទូទៅនៅទីតាំងខាងត្បូងមាត់បឹងកន្សែង ដើម្បីជាការបន្ថែមនូវសោភ័ណ្ឌភាព និងជានិមិត្តរូបដ៏មានន័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj43PmFPsybZNPCZ9CPQ7qASayRkjh4zeqpUwrb_yCgrtCvtfvRx4_FQWCLM4xtyJw27cr1Qk49jGdaCZ0ih4Q7efB7Zb9mVfPyLc_EGwyifpaKMGxdTDcY25-3g5MPNI5SOREdZ0GDMmkrxT82HcuirWJewXiA63p0x9oPVLCXGz3z25Z9cJ0dNosDaG9g/s2048/448820020_465941276152494_4079669958851122522_n.jpg
កាលពីថ្ងៃទី៩ ខែកញ្ញា បើយោងតាមការដាក់បង្ហោះរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានគូសបញ្ជាក់ថា«សមិទ្ធិផលថ្មីបន្ថែមទៀតនាមាត់បឹងកន្សែង ។ ការរៀបចំលើកដាក់គ្រួសារដំរីលើទីតាំងនៅវេលាម៉ោង ៩ ,៩ នាទី និង ៩ វិនាទី នាថ្ងៃទី៩ ខែ៩ ត្រូវនឹងថ្ងៃច័ន្ទ ៧កើត ។ អត្ថន័យគ្រួសារដំរី និងពេលវេលាដែលបានលើកដាក់នៅកន្លែងបញ្ជាក់អំពីៈ សុខដុមរម្យនីយ៌ ត្រជាក់ត្រជុំ ជួបជុំ សុខសាន្ត ថ្កុំថ្កើង រុងរឿង ដែលនឹងជូនពរដល់បងប្អូន ក្រុមគ្រួសារ សង្គមជាតិ ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនក្រោមម្លប់នៃសន្តិភាព!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3LecFq2HFfIEjzWEQQhNZxQTZQB16RjZytGNjJl-GfSUwvYCMg6jUK9oSxgWg30IsyJekXwZLVdMUFZDtqiCRdac9CnWCJ-qbb-Lcy0mPaVeBMoFU3sLAT42Kq4iU9xxztF-rZDu3CKv8IE8ge96aK1lFjxlHiIatKUxwS6W5em2pZlra4QXCdvhQhg7p/s2048/448859396_465941236152498_3221544468503914724_n.jpg

គួរបញ្ជាក់ថា បឹងកន្សែង ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីនៃភូមិអូរកន្សែង សង្កាត់បឹងកន្សែង មានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី ។ បឹងធម្មជាតិដ៏ស្រស់ត្រកាលមួយនេះត្រូវបានអ្នករស់នៅក្នុងខេត្តរតនគិរីភាគច្រើនប្រាប់ឱ្យដឹងថា ក្នុងសម័យអតីតកាល នៅតំបន់មាត់បឹងកន្សែង សំបូរទៅដោយរុក្ខជាតិជាច្រើនប្រភេទដុះមានផ្ការីកចោលក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយនៅក្នុងផ្ទៃបឹងវិញមានផ្ទៃទឹកថ្លាឈ្វេងមានដុះប្រមូលផ្ដុំដោយសារាយ និងព្រលិតជាដើមមានផ្ការីករហង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXT63s62SoBs7_q2ejGLOYiVjbDZPW34EwH8PziBL7cplgPmooLc65GfORMoa1_cOtYr3Ollvp0k431APIcHFqfe-yIkcz58ggAunXO8_ZPne3-g_udnWQAbC8OnJudg-QN37m2nw3rl2acqbFnX65vQgDc12xLhtsG7qkRHNoQR_AWUphXh4OSncAm8xi/s2048/457096544_504245505655404_6989416379887514127_n.jpg

យ៉ាងណាមិញ បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីយដ្ឋានល្អឯកប្រកបដោយភាពទាក់ទាញ បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត បានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញដោយកែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក់គ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ,ការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេង ជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាបន្តបន្ទាប់ជាដើមផងដែរ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqUXLY7H2lE1JizJ4stMvbOeXpZG7FyzPyLMRZB7B940xMXZ8ODYZbacyGdQXYYG1kgR_uxAqF8bxsrCLQwp2YCZviqzjDkJJhfxBEhKbxwG4r5MGrPKIuNK20-OOA8CoYsuNc5A6oaAVqyqwPmaqUycNQNbKIoX8csP6_kaWb5-EMvI1OPLMhFQob5T_X/s2048/457305706_504245865655368_5037113207631308753_n.jpg
 

រូបភាព៖ Chesda Snapher

គួរបន្ទោសនរណា! ស្លា..ប់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកស្លា..ប់មិនទាន់គ្រប់អាយុបើកបរ

0

កាលពីយប់ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់មនុស្ស២នាក់ នៅមុខផ្សារទំនើបឡាក់គី ស្ថិតនៅលើផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33t8HBfz_t3EygOCuvOIbb5Op9QPq7WN0O5vtS1YhQuvPSG71vzWAB8U5HEvwM5urAcMh6z_aYdePyEOV_bRe9ck_kfuVFMl43EV2Eoh3jBxGRy0yvmD8JUhoIVn4toWgnr5pH7Yma5QtPraVng05KAGZ9Jc-NuclaBSMa3FL47LOVZ0Czoptt9_5xc-y/s1024/photo_2024-09-10_07-31-30-1024x768.jpg

នៅមុនពេលកើតហេតុគេឃើញក្មេងស្រីរងគ្រោះ២នាក់ ម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀតអាយុ៩ឆ្នាំ ជិះម៉ូតូម៉ាក zoomer X ពាក់ផ្លាកលេខ ភ្នំពេញ 1FS- 7326 ជិះឌុបគ្នា តាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលជិះមកដល់ចំណុចកើតហេតុ មុខផ្សារទំនើបឡាក់គីផ្សារ ស្រាប់តែមានរថយន្តពណ៌សមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាក្នុងល្បឿនលឿន ជ្រុលចង្កូតបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងប៉ើងជាច្រើនម៉ែត្របណ្តាលឲ្យក្មេងស្រីទាំង២នាក់ត្រូវជាបងប្អូនបង្កើតស្លាប់នៅកន្លែង ហើយរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4BPGnDGckF1y5-3UTeEuSS7v7FSAREPPssVPv0U4sMGkOnlW9Te6VUnW9Qhoum7kgsDJoX85GExagP0RqUrzZTAkaCrVMld4Po1o2yTYMzsFhu8qAALngjgTmNHBaHZ44oO-SfgRg8Yok1YZmd3e2NzxuKiaxb13W_O-flja-eHlVaNxqvO0XiRJ1-qyn/s1024/photo_2024-09-10_07-31-41-1024x768.jpg

ក្រោយកើតហេតុនេះ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងស្រាវជ្រាវស្វែងរកម្ចាស់រថយន្ត ដើម្បីចូលខ្លួនមកដោះស្រាយតែផ្លូវច្បាប់។

ចំពោះហេតុការណ៍នេះ មហាជនមួយចំនួនក៏បានទម្លាក់កំហុសទៅលើអាណាព្យាបាលដែលបណ្តាលឱ្យក្មេងមិនទាន់គ្រប់អាយុបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX3zMBATRhJID7SmbPxHzgHMxOtkoOQsJW4n_g64zrG0A7H0c2JGUA6Z_8NLxrQk23UbRki1LnAOyB9QM3M6BPuNAxVAMteIu2NuEWwSoHTN8mY0orXmXquoI0kK7ds-Bd2wHI7LK4vefluFX29Rids-IAy4lbNkq8LtAiXDCW_T2zFgZ5mwmWX5GBp_Os/s1024/photo_2024-09-10_07-31-58-1024x768.jpg

យោងតាមច្បាប់ក្នុងប្រទេសកម្ពុជាយើង បានចែងយ៉ាងច្បាស់ថា”អ្នកបើកបរត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំ ឡើងទៅ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយទើបអាចមានសិទ្ធបើកបរនៅក្នុងប្រទេសកម្ពុជា”៕

មួយខែមុនបាក់ឌុប បេក្ខជនគួរត្រូវត្រៀមអ្វីខ្លះ?

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នៅសល់តែរយៈពេលមួយខែទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៨ ខែតុលា ខាងមុខនេះ។

ស្របពេលដែលពេលវេលាកាន់តែកៀក សិស្សានុសិស្សមួយចំនួនប្រហែលជាបាននឹងកំពុងនឹងត្រៀមខ្លួនរួចជាស្រេច ខណៈមួយចំនួនទៀត អាចនឹងមានភាពពិបាកចំពោះការត្រៀមខ្លួនក្នុងការឡើងសមរភូមិមួយនេះ។

ខាងក្រោមនេះគឺជាគន្លឹះ និងចំណុច ចាំបាច់ដែលបេក្ខជនគួរត្រៀមមុនការប្រឡងចូលមកដល់៖

ថែរក្សាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត
ត្រូវទទួលទាននិងគេងឱ្យបានគ្រប់គ្រាន់ ហើយគិតអ្វីដែលវិជ្ជមានឱ្យបានច្រើន ក្នុងអំឡុងពេលនេះប្អូនៗទី១២ត្រូវតែសម្រាក ដោយមិនគួរដើរលេងកំសាន្តនៅកន្លែងណាឆ្ងាយៗ និងគ្មានសុវត្តិភាពនោះទេ ចៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយត្ន័ទៅលើការធ្វើដំណើរផ្សេងៗ។

ពង្រឹងចំនុចខ្លាំង និងកែប្រែចំនុចខ្សោយទៅជាខ្លាំងវិញ
ត្រូវបែកចែកឱ្យដាច់ថាតើ យើងច្បាស់លើមុខវិជ្ជាមួយណា ហើយខ្សោយមួយណា (រូប គីមី គណិត ខ្មែរ ភូមិ ប្រវត្តិ…) រួចត្រូវពង្រឹកមុខវិជ្ជាណាដែលខ្លួនគិតថាមិនទាន់ល្អនៅឡើយសម្រាប់ខ្លួន។ យើងត្រូវអនុវត្តន៍លំហាត់ និងរំលឹកមេរៀន ធ្វើហើយធ្វើទៀត រហូតទាល់តែ យើងយល់ច្បាស់ពីបាតុភូត ឬប្រធាននៃវិញ្ញាសាទាំងនោះ។

យកវិញ្ញាសាចាស់ៗមកធ្វើឡើងវិញ
រាល់ការយកវិញ្ញាសាឆ្នាំចាស់ៗដែលចេញប្រឡងមកធ្វើ គឺយើងត្រូវកំណត់ម៉ោង អង្គុយ និងប្រើប្រាស់ក្រដាស រួមទាំងពេលវេលានៃការធ្វើវិញ្ញាសា យើងត្រូវជ្រើសយកឱ្យដូចទៅហ្នឹងការប្រឡងពិត ដើម្បីដឹងច្បាស់ថា យើងនៅមានចំនុចខ្វះខាតអ្វីខ្លះ? ចំនុចណាខ្លះដែលយើងធ្វើបានល្អហើយ ត្រូវរក្សាទម្រង់ដដែល? ធ្វើដូចនេះជាប្រចាំ ធ្វើឱ្យយើងមានអារម្មណ៍ស៊ាំជាមួយការប្រឡង ដូចច្នេះក៏ជាផ្នែកមួយបន្ធូរភាពតានតឹងពេលប្រឡងផ្លូវកាផងដែរ៕