តារាកំប្លែង កាតុ បានចេញវីដេអូខ្លីមួយក្នុងនោះក៏មានវត្តមានពិធីករ វី យ៉ារ៉ូ បានផ្តាំផ្ញើទៅដល់អ្នកសិល្បៈតួមួយចំនួនមិនគោរពពេលវេលា មិនឱ្យតម្លៃកម្មវិធីទូរទស្សន៍ មិនគោរពរៀមច្បងឱ្យសិល្បៈរៀមច្បងចាំរាប់ម៉ោងមិនទាន់ឃើញមកដល់។

អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះមានទាំងវត្តមានពិធីករស្រស់សង្ហា វី យ៉ារ៉ូ នៅជាមួយផងដែរដោយអ្នកនាងបង្ហាញការងឿងឆ្ងល់របស់ខ្លួនទៅលើអ្នកសិល្បៈមួយចំនួន។ ក្នុងវីដេអូនោះ តារាកំប្លែង កាតុ បាននិយាយថា «ថ្ងៃនេះចង់និយាយរឿងតួបន្តិច ហេតុអ្វីតួយើងណាត់មកម៉ោង៨ ម៉ោង៩មិនទាន់ឃើញមក ម៉ោង១០មិនទាន់ឃើញមកចេះតែឆ្ងល់ ហេតុអ្វីយល់ឃើញយ៉ាងមិច ចង់ឃើញមើលងាយកម្មវិធីគេឬមួយក៏ចាត់ទុកថាលុយកម្មវិធីទូរទស្សន៍គ្មានតម្លៃសម្រាប់តួមួយចំនួន»។
អ្នកនាងបន្តទៀតថា «យើងត្រូវការជួយនិយាយគ្នា រិះគន់ដើម្បីស្ថាបនា គោរពពេលវេលា ពេលវេលាជាមាសប្រាក់»។ យ៉ារ៉ូ បានបន្ទរថា តួធំតួយូរសុខចិត្តអង្គុយចាំតួក្មេងៗគួរពិចារណាខ្លួនឯង ធ្វើចឹងត្រូវឬអត់? ហើយភាគច្រើនចឹងគឺមិនសូវបានប៉ុន្មាននោះទេដោយសារតែមិនគោរពពេលវេលា»។

គួរបញ្ជាក់ថា អ្នកនាង កាតុ គឺជាតារាកំប្លែងម្នាក់ដែលនៅតែមានស្រស់ស្អាត រក្សារាងរបស់ខ្លួននៅស្លីមមិនចាញ់ក្រមុំៗនោះទេ។ ក្រៅពីអាជីពកំប្លែងអ្នកនាង កាតុ ក៏ជាតារាចម្រៀងម្នាក់ចេញបទចម្រៀងនៅក្នុងផលិតកម្មថោនផងដែរ និងមានមុខរបរក្រៅពីអាជីពសិល្បៈមួយចំនួនទៀត។ ខំប្រឹងធ្វើការទាំងថ្ងៃទាំងយប់ជាមួយស្វាមី តារាកំប្លែងរូបនេះក៏ធ្លាប់ត្អូញត្អែរពីការទិញផ្ទះបង់លុយផ្តាច់ច្រើនឆ្នាំហើយប៉ុន្តែផ្ទះនៅមិនទាន់បានផងដែរ៕










