តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពលោក ទេព រិនដារ៉ូ ត្រូវបានអ្នកសម្តែងជំនាន់ក្រោយចាត់ទុកជានិមិត្តរូបម្នាក់នូវទេពកោសល្យរបស់លោក។ ជាតារាសម្តែងល្បីមួយរូបចំណាំដើរជាតួឪពុកតួឯកប៉ុន្តែលោក ទេព រិនដារ៉ូ ហាក់មិនប្រកាន់ខ្លួនក្នុងការសម្តែងនោះទេ សូម្បីតែសម្តែងរឿងខ្លីប្រូម៉ូតផលិតផលលោកក៏សម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq91gTIgkZ97G9mvMdNSia-ibYQC3Zy1hBcG87Y23Unju57s3dAJsFjPtH4rRAhwc6lbjtrKh-KNaYhGIpBohNkBOvPqMYPtIAI7sA4QdCgPBYQM4OjliGbruD5m2ZaIbuyowwYSeVSryr1BnVaEV8CjXJY4JjK8CM1YdI9gnFct2s6rV0Jp2QCg0sn9Ob/s2048/image_2024-09-10_09-13-42.png

តាមរយៈរឿងខ្លីៗដែលបង្ហោះនៅលើបណ្តាញសង្គម នាយព្រែក លោក ទេព រិនដារ៉ូ បានសម្តែងជាច្រើនរឿងជាមួយតារាសម្តែងស៊ិចស៊ី ជេស៊ីកា ត្រូវប៉ាន់ពីម្ចាស់ផលិតផលទទួលបានការផ្សព្វផ្សាយជាបន្តបន្ទាប់។ ថ្មីៗនេះការសម្តែងរបស់លោក ទេព រិនដារ៉ូ បំបោសអង្អែល តារាស្រី ជេ ស៊ីកា ក្នុងរឿងខ្លីរបស់ នាយព្រែកត្រូវបានមហាជនលើកឡើងជាច្រើនថាលោក ទេព រិនដារ៉ូ ចំណេញលើគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGD0zkk44srf6z7vhxUyU6kBRgsyk-ka1Yzd5PGHk9dlVjxU4wtt-J4__1wubHHSMIpOcKlLhETENFv9c14XIuAs4CmJjuiskDiGBRmAGljOrB6LFI4rY2E1qucv_0GeJlwf6Or2JvuEzhSnrlC_RbGtv0d3bsaccO1wyWzEhqiGgAVCuG0M8W1XAn3Ot7/s2048/image_2024-09-10_09-13-44.png

កាលពីថ្ងៃទី៨ ខែកញ្ញា នាយព្រែក បានបង្ហោះរឿងខ្លីមួយដោយដាក់ចំណងជើងថា «ក្នុងទ្បានមានអីមិនល្អ…» ។ ក្បាលដំបូងនៃសាច់រឿងគឺតារាសម្តែងស៊ិចស៊ី ជេ ស៊ីកា អង្គុយពីលើលោក ទេព រិនដារ៉ូ នៅក្នុងឡានដែលបង្ហាញសកម្មភាពរបៀបសាច់រឿងមនុស្សធំ។ ការសម្តែងរបស់តារាសម្តែងជើងចាស់ជាមួយនឹងតារាស្រីវ័យក្មេងបែបនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិថា «ចំណេញហាស់ លោកពូ, អាយដល លេង វគ្គនេះ ចំណេញ ធំ ,ព្រែកនាំពូរ៉ូ ខូចរហូតម៉ងគ្រប់វគ្គ, ពូអើយ ចំណេញលើគោកបានទាំងលុយបានទាំងឱប រួមទាំងការបញ្ចេញមតិជាច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3rHWqBpCX93cQrfMJf8jRg2rKmSXIw3lYTGSW2-_bRCj4yfddB_Ng1D3tw-A5RxHyyozfZFlaikJI5dnf33Dhxnjj-lHLKpmQJkJrAK5gwpv1kOEUrvEk7CQ_DVjJvtnGw-YuND0CaHsK4tQbe68o663KUueF3L9nTpL8wFXa0seCwnWf-UrV2h_Z7259/s960/image_2024-09-10_09-13-41.png

ទោះយ៉ាងណា ការសម្តែងមានឈុតរោលរាលនេះ នាយព្រែក បានបញ្ជាក់ជូនមហាជនថាដោយសារតែបង្ហាញពីស្រោមអនាម័យទើបមានឈុតឆាកបែបនេះ។ នាយព្រែកបានបញ្ជាក់ក្នុងខម្មិនថា «អធ្យាស្រ័យបងប្អូនដោយសាររឿងនេះយើងបង្ហាញពីប្រើប្រាស់ស្រោមអនាម័យ ដូច្នេះការសម្ដែងវាពិតជាខុសពីការសម្ដែងរបស់យើងមុនៗ សូមអរគុណបងប្អូនដែលតែងតែស្រលាញ់គាំទ្រក្រុមយើងខ្ញុំ…!»៕