តាមប្រពៃណីខ្មែរយើង នៅពេលដែលមានអ្នកស្លាប់គេតែងតែធ្វើពិធីបុណ្យសព ដោយការស្លាប់ដោយជំងឺដែលព្យាបាលពុំជា ជំងឺចាស់ជរា គេតែងយកមកធ្វើបុណ្យនៅផ្ទះ រីឯស្លាប់ដោយចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់ផ្សេងៗជាដើម គេហៅថាសា្លប់ដោយ”អកាលមរណៈ ឬខ្មោចតៃហោង ដែលភាគច្រើនគេយកទៅបុណ្យនៅវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMiSb72JM4VH9zwApSCLyM7l8XBzB-sTD4aR2sJxvceAe6uGu0vXn_etTbjcziGDw-Dglk3RN3cCBbttFJqc-0HFxyNp4_iA_SIfT0JrusSihgHHaU-G4DQx-QnwIbuhTweaXmqlEoED4H0rP9EdexWiK-8I82_GyGEogodHnJqY31hafjHCekx6pcqYGF/s2015/image_2024-09-10_15-57-50.png

ការដែលធ្វើបុណ្យតាមប្រពៃណីខ្មែរយើង ក៏ចែកចេញជា២ គឺបុណ្យ៧ថ្ងៃ ១០០ថ្ងៃ ឬមួយខួប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiio4IT35KUJpp9GPTpjZGmVrjDSPNdT32oq-hOL1-5dnSUBBQhPsECDnH2T_qt0uK-B_yoLx3vJI2w8nf1ifUmBCUjlyw9lf-YRetX7E46qmRIKHYE1hEeTUXPl7sW7aAsIBFa3ZeDO2aO21Vn4Q-oB3fTxwWuihFsvZPKf1oyDNe370F3UVvBbFlHCsxr/s1440/image_2024-09-10_15-58-22.png

ការពិធីបុណ្យ៧ថ្ងៃ គេមានជំនឿថាអ្នកដែលស្លាប់ទៅព្រលឹងដែលបានចាកចេញពីខ្លួនទៅហើយនោះ ចេះតែធ្វើដំណើរជាធម្មតាមិនទាន់ដឹងថាខ្លួនស្លាប់ទេ រហូតដល់បានរយៈពេល៧ថ្ងៃ ព្រលឹងក៏បានដើរមកដល់ផ្ទះ ក៏ដឹងខ្លួនថាស្លាប់ហើយកយំសោកស្តាយស្រណោះរួបរាងកាយដែលហើមរលេះរលួយ ឬបូជាទៅជាធាតុហើយនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd_zrnP67tbYMAaKeojiV_KnKARbymHA_ZyT-NXGtpzQTGqYptDI-nprmcpkPfHisAIjbtkTv7lYJpSFNDZhV4kGeaBm7NFbfxSIWmb2BW7-u_Xl_vFXPPE8ChGu6esPR78-SMY-jCyZWbwgftMl8EBboi00fOqPb22I46DNoyWCygjnIv2drhiQSG2j5o/s1440/image_2024-09-10_15-57-55.png

ដោយឡែកពិធីបុណ្យខួប១០០ថ្ងៃ គេមានជំនឿថាអ្នកដែលស្លាប់ទៅតែងតែទៅកាន់ស្ថានយមរាជ ដើម្បីកាត់ទោសពីអំពើទាំងឡាយដែលខ្លួនបានសាងនូវអំពើផ្សេងៗ។ លុះបាន១០០ថ្ងៃយមរាជបានសំរេចថាទៅសោយសុខ ឬទុក្ខនៅឯស្ថានណាមួយ ប្រសិនបើមានសាច់ញាតិបងប្អូនគ្រួសារជួយឧទ្ទិសកុសលបញ្ជូនទៅអោយទាន់ពេលវេលា អ្នកដែលត្រូវទទួលទោសនឹងបានសំរាលការលំបាកបានច្រើន ឯអ្នកដែលបានទៅសោយសុខរិតតែប្រសើរបានឈានឡើងទៅស្ថានខ្ពស់ៗថែមទៀត៕