Home ព័ត៌មានជាតិ ចំណតកុងតឺន័រថ្មី តម្លៃ៧៦០លានដុល្លារ នឹងលេចរូបរាងជាផ្លូវនៅស្អែកនេះ

ចំណតកុងតឺន័រថ្មី តម្លៃ៧៦០លានដុល្លារ នឹងលេចរូបរាងជាផ្លូវនៅស្អែកនេះ

103
0

ចំណតផែកុងតឺន័រថ្មី ប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV2ufLf0cKVX8lXmenwE9LmtARt5EcIo0U-dqUt2EYSDh6hvS7tKNvG42jFiOUZThBAMIAQsngRYyb_ZlUHqSanwYBl5_MeapHToxsT_yKpvU5UlHV0MM_tFNmLaVX57iOfR36i4zKuqmw9KIMPH0xfbqnmP3OAzLGpciAUA0sfu-P-pG_vg5qkHes8a6o/s1280/344364245_228819456424504_2493959130157670170_n.jpg

គម្រោងនៃការអភិវឌ្ឍកំពង់ផែនេះ ត្រូវបានបែកចែកជា៣សំខាន់ៗ ដោយរួមមាន៖
ចំណត់ផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ៣២លានដុល្លារ
ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ចំណាយថវិកាប្រមាណ២៤៣លានដុល្លារ
ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី២និងជំហានទី៣ ចំណាយថវិកាប្រមាណ៦៩៨លានដុល្លារhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi69a7H-Sg-kXnr4THxqR_Fxugr4DM6wYRhXWi7quQPZEgerA4RQTG9lz5uTBXCTYys7YTJTVngRRzEZ1ndV5mrSmo14izf0-CbFmGoxvXA0iHSJ3H-w-guf-3Zc2ENVUxM7YaZP_MqV_jzT4Z37baNqnkXLPgc2dIDZ0WpMWYp54CCWqM6_A7hVKw5NpIB/s1440/344546800_249930554108977_5509471773915614528_n.jpg

គម្រោងទាំងនេះ បានប្រើប្រាស់ថវិកាសរុបប្រមាណ៩៧៣លានដុល្លារ ដោយក្នុងនោះ៧៦០លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ខណៈរាជរដ្ឋាភិបាលកម្ពុជាចំណាយ ១៩២លានដុល្លារនិងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ២១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ7yQOPybWLWTqPU_YE07_LHM1Y3ulYMouU1hD3_gXfP7ieSi2hlVAIRm6PbNYa2vi00STlCb68-XHeELcooQ1uxe5xQ0F2U3-6dFe7tRaHTluNdDh51N1UjLahYpUa0FvO2jcJTEOmnh5ClBkLUlZ3whe7gTEEt2uC4slM2QYNJ7N1hB4D1T9y63_8kFT/s1280/344347518_545594257758742_5144519233328357935_n.jpg

តាមការរំពឹងទុក្ខគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហាននេះ នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រ ធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល៕