យោងតាម QQ បន្ទាប់ពីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ម៉ូតមួយកាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា Zhao LuSi បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅក្នុងឧស្សាហកម្មកម្សាន្ត។ មហាជនជាច្រើនបានបញ្ចេញមតិថា មុខនាងខុសពីមុន សង្ស័យនាងឆ្លងកាត់មុខកាំបិត កែកុនភ្នែក និងបបូរមាត់។ មនុស្សរាប់ពាន់នាក់បាននិយាយថា ពួកគេសោកស្ដាយចំពោះរូបរាងធម្មជាតិពីមុនរបស់ Zhao LuSi ។ 
គណនី Jiaojiao បានបញ្ចេញមតិថា៖ មុខ Zhao LuSi ដើមឡើយរាងទ្រលុកទ្រលន់ ប្លែកបើធៀបនឹងតារាស្រីដទៃទៀត។ ឥឡូវនាងកំពុងពេញនិយម ស្រដៀងនឹងអ្នកដើរតាមនិន្នាការមុខតូច និងបបូរមាត់ក្រាស់។ ទស្សនិកជនមួយផ្នែកបានរិះគន់រូបរាងរបស់ Zhao LuSi ដោយប្រើពាក្យថា «វះកាត់មុខខូច» «វះកាត់រឹងដូចរូបសំណាកក្រមួន»។
នៅល្ងាចថ្ងៃទី៧ ខែកញ្ញា តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់ Zhao LuSi បាននិយាយថា ខ្លួនបានប្រគល់ឱ្យក្រុមហ៊ុនច្បាប់ដើម្បីប្តឹងគណនីដែលផ្សព្វផ្សាយព័ត៌មានថានាងធ្វើការវះកាត់កែសម្ផស្ស និងប្រើពាក្យប្រមាថកិត្តិយសរបស់តារាស្រីរូបនេះ។ យោងតាមអ្នកគ្រប់គ្រង មេធាវីបានប្រមូលព័ស្តុតាង ប្តឹងមនុស្សយ៉ាងហោចណាស់ ៥ នាក់ សុំឱ្យពួកគេសូមទោស Zhao LuSi និងផ្តល់សំណងដល់នាងសម្រាប់ការខូចខាតផ្លូវចិត្ត។
លើសពីនេះ មានការពន្យល់ថា មុខរបស់តារាស្រីរូបនេះ រាងតូចជាងមុន ដោយសារតែនាងស្រកទម្ងន់។ ការតុបតែងមុខក៏ធ្វើឱ្យ មុខរបស់ Zhao LuSi ខុសពីធម្មតាបន្តិចដែរ មិនមែនដោយសារការវះកាត់កែសម្ផស្សនោះទេ។.png)
គួរបញ្ជាក់ថា Zhao LuSi ស្ថិតក្នុងវ័យ២៦ឆ្នាំនេះជា ក្រុមតារាស្រីលេចធ្លោជាងគេលើកញ្ចក់ទូរទស្សន៍ចិននិងបានក្តោបតំណែងជាតួឯកស្រីជាច្រើនរឿងហើយរាល់រឿងដែលនាងសម្តែងសុទ្ធតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ។ នាងគឺជាតារាស្រីស្រករក្រោយម្នាក់ដែល មានការផ្សាយពាណិជ្ជកម្មច្រើនជាងគេ៕










