Home Blog Page 852

អាកាសយានិករុស្ស៊ីបំបែកកំណត់ត្រាស្នាក់នៅលំហយូរបំផុតលើពិភពលោក

0

ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីរាយការណ៍ថា អាកាសយានិកជនជាតិរុស្ស៊ី គឺលោក Oleg Kononenko និងលោក Nikolai Chub បានបំបែកកំណត់ត្រាស្នាក់នៅក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) លើលំហយូរបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwQ5snLwe1kXYEGDab5TVhSRRjaPIMF1zcjw_c7wNmbksXvmbOxKbIAyjXNJ_Q5U5JcCeiG1qbxqtOnzhjAM7d3eX8TJJYnu_YoRMXLKREW_9QfYW_Zs-iPrFhAbouW4d337Ajuys6Rw9815wOaVS2bDwcnVlA3pgOf2tehC04O_1PeVt2wCvQqpkfmJ7t/s876/image_2024-09-23_08-58-08%20(2).png

អាកាសយានិករុស្ស៊ីទាំង២រូបនេះបានចំណាយពេលអស់ចំនួន ៣៧៤ថ្ងៃ នៅក្នុងស្ថានីយអវកាសអន្តរជាតិ ។ ពួកគេបានធ្វើដំណើរចាកចេញពីផែនដី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឋានៈជាក្រុមការងាររបស់ក្រុម Expedition 71 ហើយពួកគេមានគម្រោងត្រឡប់មកផែនដីវិញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXl-_Pxi3p8iLFaptnLIawI-DaxX2cRxY00GXnIq9ZSda4RQ-6j_5OD63DTA0I8W_5b-bIn3_TKHQdsXNSDgCKiXn8mZC8hjlJtPmvAV7S7SQIkjs15t4Ep4XEDwUFeHWVOAWaDuX0hazRvji2oNv7INw4Il4G0AQlzfFUFc_x9ZCbm3f33VmOgy4DtlUo/s668/image_2024-09-23_08-58-08%20(3).png

កន្លងមក ការបំបែកកំណត់ត្រាស្នាក់នៅលើលំហយូរបំផុតលើពិភពលោក គឺបានទៅ Frank Rubio អាកាសយានិកអាមេរិក, Dmitry Petelin អាកាសយានិករុស្ស៊ី និង Sergey Prokopyev អាកាសយានិករុស្ស៊ី ។ អាកាសយានិកទាំង៣រូប បានចំណាយពេល ៣៧០ថ្ងៃ នៅក្នុងស្ថានីយអវកាសអន្តរជាតិ ដោយសារយានអវកាស Soyuz មានបញ្ហា ទើបធ្វើឱ្យពួកគេជាប់លើលំហ និងបំពេញភារកិច្ចបន្ថែមទៀត គឺពីរយៈពេល៦ខែ រហូតដល់ជាង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlKjDGXkfODpni71_rr1upqKEl02ZCEcGmZZ_237kD9-xJOwjw_nDyiKZr6TozeJQidaDm5RXMOBOo9_ilfrVr-_2HYF-7cdsje2XjOpMjO3NvZhvfORkOEvH_p6RwpS8iazXiMvnUu_uWK29OJFBwir9zNS6SznzmxIda7Ebkv5IStq-XMg43ITzmiUnG/s1954/image_2024-09-23_08-58-08%20(4).png

ចំណែកការបំពេញភារកិច្ចបច្ចុប្បន្នរបស់លោក Oleg Kononenko ក្នុងស្ថានីយអវកាសអន្តរជាតិ គឺជាការបំពេញភារកិច្ចលើកទី៥ របស់លោក និងលើកទី៣ ដែលលោកបំពេញតួនាទីជាមេបញ្ជាការនៅស្ថានីយអវកាស ។ លោកនិយាយថា ៖ «ខ្ញុំហោះមកលំហអាកាសដើម្បីធ្វើអ្វីដែលខ្ញុំស្រឡាញ់ មិនមែនដើម្បីបំបែកកំណត់ត្រាពិភពលោកទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjavMylhQ2ZTPnqjTljy2kFsSpRX2f_CUe-FwhjUgb-hptbcdeFELdtMBGCNH4fvQDtA6e1MKfOJYFRfrhil9re5RBzkQTTC45zGZ3j-xcN_PWond5xAn-4DOd1TkcocyGAl_FuAvWVvBEmBtcrtDH6qIv8PySYQHxG8wHvxzC823ZHK7qWLgUZN5iAq50P/s800/image_2024-09-23_08-58-08.png

លោកបាននិយាយទៅកាន់សារព័ត៌មាន TASS ក្នុងកិច្ចសម្ភាសន៍ចេញពីស្ថានីយអវកាសអន្តរជាតិថា ៖ «ខ្ញុំមានមោទនភាពណាស់សម្រាប់ភាពជោគជ័យទាំងអស់របស់ខ្ញុំ តែខ្ញុំមានមោទនភាពខ្លាំងជាង ដែលជនជាតិរុស្ស៊ីនៅតែអាចបំបែកកំណត់ត្រាស្នាក់នៅលើលំហយូរបំផុតលើពិភពលោក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrwwGNhGFsVZspslae7gZZQBvaXm5hmBt5jUy7PSuJQHNxHQi6F1gf7vQMOj5GlgFFsUdY_P1UEBZ5rINOA77eRPgQe7C3f-ROIR5hLkWmkESVmkXsQTGSiqubF4GwP82hVpp6HsOV7lXITEy50OQ_tQpgY420uX0o9CEd3EeCiuBrKNr9_z0gPSg7Vn8/s4096/image_2024-09-23_08-58-10.png

ការបំពេញភារកិច្ចក្នុងស្ថានីយអវកាសអន្តរជាតិបានជួយឱ្យអាកាសយានិកទាំងនេះអាចឈ្វេងយល់បន្ថែមទៀត អំពីផលប៉ះពាល់របស់លំហអាកាសមកលើរាងកាយមនុស្ស ។ រីឯអង្គការ NASA និងភ្នាក់ងារអវកាសផ្សេងៗមានគម្រោងបំពេញបេសកកម្មនាថ្ងៃអនាគត ទៅកាន់ឋានព្រះច័ន្ទ និងភពអង្គារ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWyOD3ifI3KAnNYYx_htVIwI7xPDe7j0JTWczDhyADuq5WcUfwA_0kgySU3JSQR4xw8s2avioF6k-GY-SZbDSvEF5AHsatcYgFSv57rV5Lh6d0XUrPjMjJFZw8ok3ZutWvFHA-zZGNdboaZVNkrBCmcfA-muIq4U2zugTJzZVNw8XIXgZ_0wq63zE3EYst/s900/image_2024-09-23_08-58-15.png

ទិន្នន័យដែលបានប្រមូលផ្តុំពីមនុស្សតិចតួចដែលធ្លាប់ហោះទៅអវកាស នៅតែមានសារៈសំខាន់សម្រាប់កាត់បន្ថយគ្រោះថ្នាក់ពេលធ្វើដំណើរទៅលើលំហរយៈពេលយូរ ។ ចុះនៅថ្ងៃអនាគត តើមនុស្សនឹងអាចស្នាក់នៅលើលំហបានយូរកម្រិតណា?

ហេតុអ្វីអ៊ីស្រាអែលផ្តល់ប្រាក់ខែខ្ពស់ឱ្យពលករបរទេសផ្នែកកសិកម្ម?

0

ប្រទេសអ៊ីស្រាអែល ៖ អ៊ីស្រាអែលជាប្រទេសគ្របដណ្តប់ដោយសមុទ្រខ្សាច់ជាងពាក់កណ្តាល ហើយមានផ្ទៃដីអាចដាំដំណាំបានត្រឹមតែ២០% ប៉ុណ្ណោះ និងគ្មានទឹកគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្មទេ ។ ប៉ុន្តែបច្ចុប្បន្ន អ៊ីស្រាអែលអាចប្រែក្លាយវាលខ្សាច់ឱ្យទៅជាកសិដ្ឋានដំណាំ និងជាប្រទេសនាំមុខផ្នែកបច្ចេកវិទ្យាកសិកម្មលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfMT-aawXb1bY6fcjJccoEOnbZMvmm6WG_R86klPofKcKlpAQpX3QXAX5ry8HTghKOtgwudQ8J-mqKHiyEVUiTs0yxOS6i8wMWnmwLGrz2WTyruqFyz-SGOC0-4sOQjOUKW-VkubGDVS0e0htK9E2lCy6HRFrDGNR-8O7viPp-40kkGuRsXQ3DLpqWDbNU/s1280/image_2024-09-23_08-43-16.png

ទិន្នផលកសិកម្មផលិតនៅអ៊ីស្រាអែលដែលសេសសល់ពីការបរិភោគក្នុងស្រុក គឺអ៊ីស្រាអែលបាននាំចេញទៅក្រៅប្រទេស ។ កាលពីមុន ផ្ទៃដីនៅអ៊ីស្រាអែលគ្មានគុណភាព ពុំអាចដាំដំណាំបានទេ ខណៈបរិមាណភ្លៀងធ្លាក់ក្នុង១ឆ្នាំៗតិចតួច ។ ហេតុនេះ ពលរដ្ឋអ៊ីស្រាអែលបានដោះស្រាយបញ្ហាដោយការប្រើប្រាស់សារធាតុគីមីកែលម្អគុណភាពដី រហូតដល់ពួកគេអាចដាំបន្លែដោយជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_NRTVRYQMi9GsmTkvIMFv_zm_5uhxX9IzhJOiZm55NBCsswbj-LDSS1KYZQ9CdPPp_0SaTerY7Sm1_SOMg_CcwAaDU8WzkETRuwC9M3GaeNvwyZYv8yEkBxpWVDwrqL8G9pqxJARf2UgV5Yst46Qv-5UyJDZDRvij8lL68XpgU8AkTYFyVvreaeCJnF0_/s1200/image_2024-09-23_08-43-17.png

ក្រៅពីនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានទាក់ទាញក្រុមហ៊ុនបរទេសផ្នែកកសិកម្ម រហូតដល់ជាង៣៤៨ក្រុមហ៊ុន មកវិនិយោគក្នុងប្រទេសរបស់ខ្លួន ។ វាពុំងាយស្រួលទេ ដែលអ៊ីស្រាអែលអាចប្រែក្លាយវាលខ្សាច់ឱ្យក្លាយជាកសិដ្ឋានដាំបន្លែទំនើបទាន់សម័យ ។ ទោះបច្ចុប្បន្ន ផ្នែកកសិកម្មផ្តល់ចំណូលចូលជាតិបានត្រឹមតែ២% ក្តី ដោយសារសេដ្ឋកិច្ចភាគច្រើនពាក់ព័ន្ធនឹងផលិតផលបច្ចេកវិទ្យាទំនើប ប៉ុន្តែអ៊ីស្រាអែលអាចផលិតទិន្នផលកសិកម្មគ្រប់គ្រាន់ និងនាំចេញផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8VxFXGTRA2DDvwNF4ygCgDNqzKm3r7-bPwgCmC8pttviOZuYmXNN7hJtEHOqljco_aLHHqTJsg_7m8MC9JcxORATda8GwPfM9Pul5BQQhciikL6cLxV8Qd6kn-SN-VB0B-CXMRwz72NhU6MoUSlKZRj6-paTYu3q7KgLLuVF7UUrPKuKYDvtlf4Cu5pjv/s1520/image_2024-09-23_08-43-18.png

អ៊ីស្រាអែលបានទទួលយកពលករបរទេសយ៉ាងច្រើនមកធ្វើការងារផ្នែកកសិកម្ម បើទោះជាបច្ចុប្បន្ន អ៊ីស្រាអែលកំពុងមានសង្គ្រាមជាមួយក្រុមហាម៉ាស់ក្តី ប៉ុន្តែវាពុំមែនជាឧបសគ្គសម្រាប់ពលករបរទេសទេ គឺពួកគេសុខចិត្តធ្វើការងារកសិកម្មនៅទីនេះបន្តទៀត ដោយសារទទួលបានប្រាក់ខែខ្ពស់ជាងប្រទេសផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi33pL9Voa9S7cCyZ3zUs5Kqfjz1E1QsDDfEsOq9COeBrQ-Wt72XR0A437mxGOjt3mRsElJY79ggRAAJCXy4-VlPvK7VJ2ZLGop3MJqKLmHLRTRt-zr1h5FKHa9rpTh-aPPN8LycUp2pXQ_cmYexmkrRCOOaUkZfYRKBRN4e961nEyCnk6Sc0lwhq23lYHY/s2048/image_2024-09-23_08-43-20.png

ហេតុអ្វីអ៊ីស្រាអែលអាចផ្តល់ប្រាក់ខែខ្ពស់ឱ្យពលករបរទេសផ្នែកកសិកម្ម?

អ៊ីស្រាអែល គឺជាប្រទេសនាំមុខផ្នែកបច្ចេកវិទ្យាកសិកម្មលើពិភពលោក ហើយអ៊ីស្រាអែលបានអភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកនេះរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែពលរដ្ឋអ៊ីស្រាអែលមានចំនួនតិច ហើយ​មិន​ធ្វើការងារ​កសិកម្ម ។ ហេតុនេះ ទើបអ៊ីស្រាអែលខ្វះខាតកម្លាំងពលកម្មផ្នែកកសិកម្ម ហើយអ៊ីស្រាអែលចាំបាច់ជួលពលករបរទេសមកធ្វើការ និងផ្តល់ប្រាក់ខែឱ្យខ្ពស់ ដូចជា ៖ ការដាំបន្លែ និងបេះផ្លែឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrwtK15_9xfzl6gNlqnVpl0hfJX7fYFqUGFnir24yXNLQStGjYYSxh4IzCcY90l0zmYAoUwPpYXAVHMiyWxga0t1YmyGeW4-gSphJoYfmJH5V62PT60nZYVlCc2AeaCc-WVjF8rZCVVkF23CJaAd_6oYCnutwzkqC34zxkYS0fG0on9VdGzUDa_Blji4is/s1200/image_2024-09-23_08-43-23.png

ពលរដ្ឋអ៊ីស្រាអែលភាគច្រើនបានធ្វើការផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាផ្សេងៗ ហើយពុំសូវមានអ្នកចាប់អារម្មណ៍ធ្វើការងារកសិកម្មទេ ។ ពលរដ្ឋអ៊ីស្រាអែល៩៩% ធ្វើការផ្នែកឧស្សាហកម្ម និងសេវាកម្ម ។ រីឯពលករបរទេសធ្វើការនៅអ៊ីស្រាអែលច្រើនបំផុត គឺពលករអាស៊ី ដែលទទួលបានប្រាក់ឈ្នួលជាង១ពាន់ដុល្លារអាមេរិកក្នុង១ខែ ។ ថៅកែអ៊ីស្រាអែលនិយមជួលពលករអាស៊ី ដោយសារមានជំនាញផ្នែកកសិកម្ម, ទទួលខុសត្រូវ, ទុកចិត្តបាន និងឧស្សាហ៍ព្យាយាម ៕

ពលរដ្ឋខេត្តស៊ីសាកេតបារម្ភពីគ្រោះទឹកជំនន់ក្រោយឃើញដុំពពកខ្មៅចម្លែក

0

ប្រទេសថៃ ៖ នៅខែកញ្ញា ឆ្នាំ២០២៤នេះ ប្រទេសថៃបានរងឥទ្ធិពលខ្យល់ព្យុះមួយហើយមួយទៀត និងបណ្តាលឱ្យថៃមានទឹកជំនន់ខ្លាំងក្លាស្ទើរគ្រប់បណ្តាខេត្ត-ក្រុង ។ ប៉ុន្តែពលរដ្ឋថៃពុំទាន់រួចផុតពីទុក្ខលំបាកដោយសារគ្រោះធម្មជាតិទេ ពីព្រោះភ្នាក់ងារឧតុនិយមប្រកាសថា ថៃនឹងទទួលរងឥទ្ធិពលខ្យល់ព្យុះថ្មីជាបន្តបន្ទាប់ទៀត ដែលបណ្តាលឱ្យមានភ្លៀងខ្លាំងក្នុងខេត្តចំនួន៦០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3S-me2TDI91W6kyFt8RW-YSOkkrFtuRnSo3etqj2Tl75BEahVBoZSo6gLPk15gpH3sbYJDYOnwRhSiQ0DsKBNPxAhtTck2-BbD2-kjKDCXXNImbLlSHT1lmShqKRnP5vG6a8avMvs763RtVHjkkrYfjN9mOHzKYvWZi0rjcsbb5th0iIxwLiRqL6mcijJ/s703/image_2024-09-23_08-39-21.png

ហេតុនេះ ពលរដ្ឋថៃរស់នៅតាមបណ្តាខេត្តនានា ក៏ដូចជាទីក្រុងបាងកក បាននាំគ្នាប្រមូលទុកដាក់សម្ភារៈតូច-ធំ និងឯកសារសំខាន់ៗក្នុងគ្រួសារនៅទីខ្ពស់ផុតពីទឹកជំនន់ ។ រីឯនៅខេត្តស៊ីសាកេត ពលរដ្ឋភ្ញាក់ផ្អើលនាំគ្នាមើលដុំពពកខ្មៅចម្លែកពាសពេញមេឃ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមក ។ ពលរដ្ឋនិយាយថា វាគួរឱ្យខ្លាចខ្លាំងណាស់ ហើយពួកគេសន្និដ្ឋានថា នឹងមានខ្យល់ព្យុះបោកបក់មកលើខេត្តស៊ីសាកេត នាពេលឆាប់ៗមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-63jy6g5t2RUe7kuxE6PfBcXbRemjXl6zdXn_Vw2ElWt9WXODNIbokmpP49bhkmGAN2Q7EIaDOmh9flqvfgDticuGnPWvfj9HjynM1HAk2f53n0XMyP3Jqll5OrdkXO2EvRDb7HurKfkH89-T_Rcb0qsnZm6UdtsGvcEB6Pe8mzQUiaD3kLVIAmtNxgh/s1280/photo_2024-09-21_11-50-44.jpg

កាលពីថ្ងៃទី២០ ខែកញ្ញា សមាគមគ្រប់គ្រងគ្រោះមហន្តរាយប្រទេសថៃ បានបង្ហោះរូបភាពដុំពពកខ្មៅលើមេឃ និងសរសេរថា ៖ «ដុំពពកខ្មៅលើមេឃស្ថិតនៅភូមិដួន ឃុំដួន ស្រុករ៉ាស៊ីសាឡៃ ខេត្តស៊ីសាកេត គឺជាសញ្ញាបញ្ជាក់ថា នឹងមានខ្យល់ព្យុះ និងភ្លៀងធ្លាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicDQXtZmvLPeUV1-jbY9XaPjdBfKlpH81gPZ7A05md9LPIDKJna2W4_BORkXzb60eZ0P721rQE2sQ7bxQRXkMjuKcFAa_x5TIHO88ML9wGC-OVEGE2W-Yb04MSnvM84qeUzs7w2OIiO_kRato7hEWnp3P2bgt2tqW87YLIm2uDC6is_d9Tv-fc5OybxA1B/s1024/image_2024-09-23_08-39-49.png

សារព័ត៌មានថៃរាយការណ៍ថា ដុំពពកខ្មៅនៅលើមេឃនេះ គឺជាសញ្ញាខ្យល់ព្យុះ ផ្គររន្ទះ ដែលវាជាពពកនៅស្រទាប់ក្រោមប្រមូលផ្តុំគ្នាបង្កើតជារន្ទះបាញ់ ។ ហេតុនេះ នឹងមានរន្ទះបាញ់ញឹកញាប់ឆ្ងាយពីចំណុចពពកខ្មៅជាច្រើនគីឡូម៉ែត្រ ។

ចំណែកលោក Bancha Thanaboonsombat នាយកផ្នែកការផ្សព្វផ្សាយបច្ចេកវិទ្យានៅមជ្ឈមណ្ឌលបច្ចេកវិទ្យាលោហៈ បានដាក់ឈ្មោះដុំពពកខ្មៅថា «ជាពពកបាំង» ហើយលោកបញ្ជាក់ថា ពពកខាងលើអាចបញ្ជាក់ពីទិសដៅភ្លៀងធ្លាក់ និងផ្គររន្ទះ ។ ដុំពពកខ្មៅបង្ហាញលើមេឃខេត្តស៊ីសាកេត បានធ្វើឱ្យអ្នកឃើញភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះវាជាសញ្ញាបង្ហាញថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនាពេលឆាប់ៗនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA_h7PgpuBVk4-HunsGYn1XeY8sxwBgvead4zIndaGHBDxKiYWiEPgvZqE2g8l5gAv6MToSquPjyCnFNI0l5YsTgf0Yk1J9u1mBFOv7_ivSCVnRowl3GLc-P5muPn9-hUgHSRbe6r7psKdkkBnGBCpFWoCcc-oOiZ8d5MoLGCCCLkhhZvelaLV5aKI9YX_/s960/image_2024-09-23_08-40-13.png

គួរបញ្ជាក់ថា ឥទ្ធិពលខ្យល់ព្យុះ Yagi បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋថៃអស់យ៉ាងច្រើន ជាពិសេស អ្នករស់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ ។ បើទោះពេលនេះ ទឹកបានស្រកហើយក្តី ប៉ុន្តែពួកគេជួបការពិបាកក្នុងការសម្អាតផ្ទះ ដោយសារមានគំនរភក់ខ្ពស់ៗជិតដល់ពិដាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN36b7JlP7508lJJGq1D9lg2Xu0GRwxnK_p0lgB22ouFy-Vg1i0RBaqm3ArZG7F_2SFAGa_yBzvug99Ki3yhPTOwI0aEGNeX2mn9HIfOrlk0nOmjBxEf-LDaVc_otg0x9UrNZ1u7KEBPA_iDlQx_zwPRgp3IsjuFgveHtAYCAnZBsqvYO2gheFtNvCgm-I/s2000/image_2024-09-23_08-38-02.png

បើទោះជាអាជ្ញាធរបានជួយសម្អាតផ្ទះពលរដ្ឋក្តី ប៉ុន្តែពលរដ្ឋនៅតំបន់ខ្លះទៀតក្នុងស្រុកមេសាយ បានចំណាយប្រាក់ខ្លួនឯងដើម្បីជួលកម្មករមកកាប់ដីចេញពីក្នុងផ្ទះ គឺកម្មករម្នាក់យកថ្លៃពី៥០០បាត ទៅ៦០០បាតក្នុង១ថ្ងៃ ពីព្រោះអាជ្ញាធរធ្វើការយឺតយ៉ាវ ៕

ជប៉ុនបារម្ភពីភ្នំភ្លើងផ្ទុះនៅបាតសមុទ្របណ្តាលឱ្យកើតរលកយក្សស៊ូណាមិ

0

ប្រទេសជប៉ុន ៖ វាបានធ្វើឱ្យពលរដ្ឋជប៉ុនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលភ្នាក់ងារឧតុនិយមប្រកាសថា អាចមានការផ្ទុះខុសធម្មតានៅបរិវេណជុំវិញកោះស៊ូមិស៊ុ (ឬកោះ Smith) ហើយវានឹងបណ្តាលឱ្យភ្នំភ្លើងផ្ទុះនៅបាតសមុទ្របង្កើតជារលកយក្សស៊ូណាមិនាពេលឆាប់ៗនេះ គឺដូចនៅប្រទេសតុងហ្គា ។ ការប្រកាសអាសន្ននេះ ក្រោយពីឆ្មាំសមុទ្រជប៉ុនបានឃើញទឹកសមុទ្រប្រែពណ៌ខ្លាំងខុសពីធម្មតា ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFUGgZJYCnI47qCQI3lv_GDO3m0h5ImvPgtYMdu-zkyoNQeQ7bFpXZHohlMf7BgkSIsweU_MMAZMhvmNFUvw37fUrKWKf_gY7h3KxMSVlMCKW3_Hn71xV_rPEd0RRtOf2_Vh4fH0rXiUly4jnGSosIBZavDEiNN0kwTBLxqYo8N_aQ9slqelMs6laE558Y/s1280/image_2024-09-23_08-27-58.png

    ភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថា ពណ៌ទឹកសមុទ្របានប្រែពណ៌ខ្លាំងនៅបរិវេណជុំវិញកោះស៊ូមិស៊ុ ស្ថិតនៅប្រជុំកោះ Izu ហើយភ្នាក់ងារឧតុនិយមក៏បានដាស់តឿនពលរដ្ឋជាបន្ទាន់ ឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់កើតឡើងដោយសារភ្នំភ្លើងផ្ទុះ ជាពិសេស នាវាចតនៅបរិវេណក្បែរកោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_3LqCQ1HwFLxOhZOf4sgDO5Casj7ewqLmha2Ot6iGNwP1YaP1XCmcExz-4tcakpuMUvIGrQVzOLg8f_399UEI5Ktz4-iVMl-s9Kp_n4ATKdL2ZxsfelEXd-iivSf48ORhZO9tXFzyhsmYibgQCxOe9WQudnFiNixsBj6_lMaawLK5rKXFYPRRRWV7Dl9V/s1920/image_2024-09-23_08-27-58%20(2).png

    កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ យន្តហោះសង្កេតការណ៍របស់ឆ្នាំសមុទ្រជប៉ុនរាយការណ៍ថា ទឹកសមុទ្រនៅក្បែរកោះស៊ូមិស៊ុ ដែលជាទីតាំងភ្នំភ្លើងនៅបាតសមុទ្រ ស្ថិតនៅឆ្ងាយពីកោះ Aogashima ប្រមាណ១១០គីឡូម៉ែត្រ បានប្រែទៅជាពណ៌ស-ខៀវ ។ បើទោះជាពួកគេមើលដោយភ្នែកទទេ ក៏ឃើញទឹកសមុទ្រនេះប្រែពណ៌ខ្លាំងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvyqRx_4eIogjQN9GmeKekKat10IbTSR9a0Qbnn3zZY8lONTALzvnnUAHsb_k6yJKwZcxVgTaNYel8FLDSzhw4IJpOmZ0yi3xqvkCF1f61fH6L3ptzuppgIfdkThtct9_wTZeMJRfV7TTvihy69kxi_-HfZOf6birld0OgG60e_8eEMVV7XKr3QZF_EXqW/s2560/image_2024-09-23_08-27-59%20(2).png

    ក្រោយមក ទឹកសមុទ្របានប្រែពណ៌កាន់តែច្រើនជាងមុន និងលាតសន្ធឹងរហូតដល់១.៨គីឡូម៉ែត្រ ទៅកាន់ភាគពាយ័ព្យរបស់កោះ ។ ក្រៅពីនេះ ឆ្មាំសមុទ្រជប៉ុនក៏បានប្រទះឃើញវត្ថុអណ្តែតលើទឹកនៅក្បែរនោះផងដែរ ទើបពួកគេសន្និដ្ឋានថា វាអាចជាឧស្ម័នភ្នំភ្លើង ឬទឹកក្តៅចេញពីបាតសមុទ្រ ។

    ហេតុនេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ភ្នាក់ងារឧតុនិយមជប៉ុនក៏បានជូនដំណឹងជាបន្ទាន់ ដើម្បីឱ្យពលរដ្ឋជ្រាបពីគ្រោះថ្នាក់ដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9nS7zkK1R0lauV-jQzW7uegqYmjpLA3PdBiMWuoOQK6K9xtRbyz68mpr6KWsTEVRv472haMtZTVXFGg5_7mJ4B8zJDAvvNaHDuvc2Q8CvvoHUs6y6DQ8tvjdBciCIsEwCkYzopsAZC2Y-rcNA0zb1-k0rFMHAD3Lul0PpBDpy93W5Uua2hyphenhyphenDlKsF_yjb1/s900/image_2024-09-23_08-27-59.png

    គួរបញ្ជាក់ថា នៅលើកោះស៊ូមិស៊ុ មានជួរថ្មមានកម្ពស់ជាង១៣០ម៉ែត្រ និងមានតំបន់ទំនាបមួយឈ្មោះ «Caldera» ។ ឆ្មាំសមុទ្រជប៉ុនតែងតែឃើញទឹកសមុទ្រនៅក្បែរកោះនេះប្រែពណ៌ជាញឹកញាប់ ទើបរាយការណ៍ទៅភ្នាក់ងារឧតុនិយមឱ្យប្រកាសអាសន្នពីគ្រោះធម្មជាតិ ៕

ពលរដ្ឋថៃត្អូញត្អែរពីទំនិញ និងបន្លែឡើងថ្លៃខ្ពស់កប់ពពកក្រោយទឹកស្រក

0

ប្រទេសថៃ ៖ ក្រោយពេលពលរដ្ឋរស់នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ បានរងគ្រោះដោយសារទឹកជំនន់ជន់លិចផ្ទះរួចមក ពេលនេះ ពួកគេកំពុងតែប្រឈមនឹងបញ្ហាទំនិញឡើងថ្លៃគ្រប់មុខក្រោយទឹកជំនន់ស្រក ។ សូម្បីតែអំបោសធាងដូង ក៏ឡើងថ្លៃដែរ គឺអំបោស១ មានឡើងថ្លៃចាប់ពី១៨០បាត ទៅ២០០បាត (ឬស្មើពី១ម៉ឺន៨ពាន់រៀល ទៅ២ម៉ឺនរៀល) ខណៈការចែកអង្កររបស់អាជ្ញាធរពុំបានដល់ដៃពលរដ្ឋគ្រប់រូបទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjSY7-QbyzbEylWm7RgbLxOIShJYmrnAuHER8HMjdCrHyye6aYvzcM6C6Jaih2jSixBFfCMooNaGnrIAcrqMG9nkkNHo2-nXhJ5SqPvCWnGjpq6dnK2EHqTvOvNycmPWViu4ZLREomSlHmn3pWJJPlPWGxUaWMO3ftp3RtIEqpjiRpM-NNA99ZS6pruSqM/s1200/image_2024-09-23_08-16-41.png

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពេលទឹកជំនន់នៅខេត្តឈៀងរ៉ៃ ស្រកចុះចូលសភាពធម្មតាវិញ ពលរដ្ឋបានសហការជាមួយអាជ្ញាធរជួយគ្នាសម្អាតភូមិស្រុក និងផ្លូវយ៉ាងញាប់ដៃ ញាប់ជើង ។ ត្រាក់ទ័រចូកដីតូច-ធំ ព្រមទាំងមន្ត្រីរាជការ និងក្រុមអ្នកស្ម័គ្រចិត្តជាច្រើននាក់បានជួយគ្នាកាយដីចេញពីផ្លូវ និងសម្អាតភូមិចំនួន៣ ដែលទឹកជំនន់លិចខ្លាំង រួមមាន ៖ ភូមិកោះសាយ ភូមិម៉ៃលុងខន និងភូមិមឿងឌែង ស្ថិតនៅស្រុកមេសាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZK2WIAL61FNLr5P8md2rY4RQAcCN-GNX-_tFzRUBn7TvlssHGzwFte74XDuAtAxGQURs8hdIJFtJjTER6udDYORXkd_zLjzG-ebu2aPIoDiNiAVT45otnIn3gOc5HrJb1FgNUdcnTAjw7yOpWXBYW6FOhxTwzcmJnG7uI-egugOYDymrsJWZUW5XYp2Lj/s2500/image_2024-09-23_08-16-38.png
ប៉ុន្តែពលរដ្ឋប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ហើយទំនិញផ្សេងៗបានឡើងថ្លៃទាំងអស់ ។ រីឯម្ហូប១ចាន បានឡើងថ្លៃចាប់ពី៨០បាត ទៅ១០០បាត, អំ
បោសធាងដូង បានឡើងថ្លៃចាប់ពី១៨០បាត ទៅ២០០បាត ខណៈកាលពីមុន វាមានតម្លៃត្រឹមតែ៤៥បាតប៉ុណ្ណោះ ។ ក្រៅពីនេះ ឧបករណ៍សម្រាប់សម្អាតគំនរភក់ក្នុងផ្ទះ ដូចជា ៖ ចបកាប់ ក៏ឡើងថ្លៃដែរ ហើយនៅតំបន់ខ្លះ គ្មានឧបករណ៍សម្អាតផ្ទះលក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeaD-JOTr40ARJa2wTG69BgIWp1FDsU8Lmawvg6yAhOxpORJop7iYEjJnV5RZBAYRPxPPgErHF5k-YTMTsu6LsePmnmExWOlZLnHTRSde7DcL1w7CDYOXKQB2GF5sI3rOHbDjnD2Ost9ZZB_fukDn-MR2qM1ShcnDQ-aarsgyaBaBOM11WqO8ty9cJFS85/s1000/image_2024-09-23_08-16-37.png

ពលរដ្ឋនៅតំបន់មួយចំនួនខ្វះខាតប្រាក់សម្រាប់ទិញអាហារបរិភោគ ហើយពួកគេពុំអាចទៅយកស្បៀងដែលអាជ្ញាធរចែកឱ្យទេ ដោយសារនៅតាមផ្លូវសុទ្ធតែដីភក់ ។ ពលរដ្ឋនិយាយថា អ្នកដែលទៅទទួលយកស្បៀងពីអាជ្ញាធរ ភាគច្រើនជាពលរដ្ឋមីយ៉ាន់ម៉ា ហើយទម្រាំដល់វេនពលរដ្ឋថៃ គឺអស់ស្បៀងហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoyrj5z0ZF3vQ7kndpRwP3R9MYqrhkeqjRXtdnMSSwxiP9DtCkmAf5A2pXvBgLN3iNNIh6Dd9cE_8hqqLZDwcertRPN6f31R6w6xTFJcpqy0DDVF8tHZEbmU0LAXOjuLyodAliP5GjDUmXHMrh8a2jE1T4lpoXQXUMVTdesBkLwIITuFvVLM7yokC6dpk/s1280/image_2024-09-23_08-16-37%20(2).png
ដោយឡែក បន្លែគ្រប់មុខដែលលក់នៅផ្សារក្នុងស្រុកស៊្រីរ៉ាឆា ខេត្តឈុនបុរី ក៏បានឡើងថ្លៃខ្ពស់ដូចគ្នាដែរ ក្រោយពេលទឹកជំនន់ស្រក ។ ហេតុនេះ អាជីវករបានទិញបន្លែពីប្រទេសជិតខាងមកលក់ជំនួស ដោយសារនៅប្រទេសថៃខ្វះខាតបន្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinANk4OO7XRlw0CKve3Egii4AtVdWyew1X1BRScevcx7uHzOJEKumXREfvhv6jB5uvcJCyteZIHEKpkmurmYfteKyXggNWpERpO4-JpxLPH7YzQyw1MMul-XFrRIurNEBCzMT0BAz4zXe4dDiFhIk_VNrPNvjso1Ho5gyF-oXnNxjnQQ5320YHC5BYwHQz/s1000/image_2024-09-23_08-16-36.png

លោក ឡិក អាយុ៦០ឆ្នាំ ជាអាជីវករលក់បន្លែនៅផ្សារក្នុងស្រុកស៊្រីរ៉ាឆា និយាយថា ទឹកជំនន់បានលិចខេត្តជាច្រើនរបស់ថៃ ទើបធ្វើឱ្យកសិករពុំអាចដាំដុះបន្លែបាន ។ ទឹកជំនន់បានបំផ្លិចបំផ្លាញដំណាំកសិករអស់យ៉ាងច្រើន ទើបលោកធ្វើដំណើរទៅឆ្ងាយដើម្បីទិញបន្លែពីប្រទេសជិតខាងមកលក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigUKZCZOObOqFWTmooeF-5tWUhqR6HPwDeyWE7tkWeSSnNMI2plD8DYbopUBSpB_X_vS5BKe5OKezfkc4V2O2WxkSY9ExdzFoPFg4CbUxk-waXPaICor9KKgco9G1DahSAsteRdToDpZpaOYg-Pi8q_oMkYEQkm2cCGbD5mxyz8usQ1OnIUt4nuLRkdtvf/s1600/image_2024-09-23_08-16-36%20(2).png

លោកបន្តថា មូលហេតុដែលអាជីវករដំឡើងថ្លៃបន្លែ ដោយសារពួកគេត្រូវចំណាយដើមទុនច្រើនជាងមុនលើថ្លៃដឹកជញ្ជូនបន្លែពីប្រទេសជិតខាង ។ បន្លែនៅថៃនឹងឡើងថ្លៃខ្ពស់មួយរយៈទៀត រហូតដល់ស្ថានការណ៍ទឹកជំនន់នៅចម្ការបន្លែធូរស្រាល ទើបវាមានតម្លៃធម្មតាវិញ ៕

គួរឱ្យគោរព! ចូលកាន់តំណែងថ្ងៃដំបូង រដ្ឋមន្ត្រីថ្មីក្រសួងទេសរចណ៍ចាប់ផ្ដើមមមារញឹកពេញមួយថ្ងៃ

0

ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេចរណ៍ អនុញ្ញាតជូនក្រុមការងារ CAM-DMC (Cambodia Destination Management Companies) មកពីក្រុមហ៊ុនទេសចរណ៍ចំនួន ១៨ ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារ។ ជំនួបនេះធ្វើឡើងនាព្រឹក ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ពោលគឺ បន្ទាប់ពីឯកឧត្ដមទើបតែបានចូលបំពេញភារកិច្ចតែមួយថ្ងៃប៉ុណ្ណោះ នៅក្នុងក្រសួងទេសចរណ៍ ។

https://z-p3-scontent.fpnh5-2.fna.fbcdn.net/v/t39.30808-6/460804579_920059926821433_648743613370472752_n.jpg?stp=cp6_dst-jpg&_nc_cat=107&ccb=1-7&_nc_sid=833d8c&_nc_eui2=AeHOrRzsHAmmeDsr9tySZVtJY9uPMXq4EoVj248xergShUwa-KRttY8_Qu_Aftadv9DK2CPWkba9mLSk5FY08-O1&_nc_ohc=uhDE1we8utwQ7kNvgEKkbZP&_nc_zt=23&_nc_ht=z-p3-scontent.fpnh5-2.fna&oh=00_AYAwYcMFQw8osWPosuxKMOY6uHZ3Pa-57YGuQRTDxptR7Q&oe=66F48EA3

ក្នុងជំនួបពិភាក្សានោះ ឯកឧត្ដមរដ្ឋមន្ត្រីបានស្ដាប់យ៉ាងយកចិត្តទឹកដាក់ នូវរាល់ធាតុចូល, បញ្ហាប្រឈម និងសំណូមពរដែលលើកឡើង ហើយឯកឧត្តម នឹងយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង អន្តរក្រសួង ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា។

សម្រាប់ថ្ងៃទី១ នៃការកាន់តំណែងជារដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍នេះ ឯកឧត្ដម ហួត ហាក់ មិនត្រឹមតែបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទេសចរណ៍អន្តរជាតិទាំង ១៨ខាងលើនេះទេ ពោលគឺនៅរសៀលនេះ ឯកឧត្ដម ក៏អនុញ្ញាតឱ្យក្រុមហ៊ុនវិស័យឯកជនក្នុងស្រុក ចូលជួបពិភ្សាការងារ ផងដែរ ។

សូមបញ្ជាក់ថា ឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីថ្មីក្រសួងទេសចរណ៍ ជំនួសតំណែងឯកឧត្ដម សុខ សូកេន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត កាលថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ។ គិតមកដល់ថ្ងៃទី ២១ ខែកញ្ញា នេះ ទើបតែមានរយៈពេល ១ថ្ងៃប៉ុណ្ណោះដែលឯកឧត្ដមរដ្ឋមន្ត្រី បានឈានជើងចូលដល់ទីស្ដីការក្រសួងទេសចរណ៍ ៕

https://z-p3-scontent.fpnh5-2.fna.fbcdn.net/v/t39.30808-6/460919105_920059976821428_779200663323576430_n.jpg?stp=cp6_dst-jpg&_nc_cat=109&ccb=1-7&_nc_sid=833d8c&_nc_eui2=AeG9Ij-J6XOTlavz0a8iAzrDvfNUKhVX7n-981QqFVfuf8FJ35-LM9ROwxnkJH8Tzolmw0b5vllG5PZ05lM4_zQD&_nc_ohc=2QQEc_SD2DcQ7kNvgFlTGOl&_nc_zt=23&_nc_ht=z-p3-scontent.fpnh5-2.fna&_nc_gid=AVRziA-xqo_H24rgdEicgNv&oh=00_AYDr-02Gxz0gf3JAfsagZOgpkIJ3GAz4FsdkXlQWesbzNQ&oe=66F48F8C

https://z-p3-scontent.fpnh5-4.fna.fbcdn.net/v/t39.30808-6/460956024_920060023488090_2194454134079386955_n.jpg?stp=cp6_dst-jpg&_nc_cat=110&ccb=1-7&_nc_sid=833d8c&_nc_eui2=AeHv9KK7_Hn4dES3JQLJYEVBnZokofdr8UydmiSh92vxTFDVYzaMAOeK4czICwkROCSfELLbYkYqTZiZAI_JRqQ2&_nc_ohc=Lf9QyLhehVsQ7kNvgHzUo_4&_nc_zt=23&_nc_ht=z-p3-scontent.fpnh5-4.fna&oh=00_AYDsfw_RWehrRGKJmQwUw1aTLa_KjcO_IVAlwbUtPygwJA&oe=66F4630F

https://z-p3-scontent.fpnh5-2.fna.fbcdn.net/v/t39.30808-6/460951909_920060200154739_1461629489775326993_n.jpg?stp=cp6_dst-jpg&_nc_cat=107&ccb=1-7&_nc_sid=833d8c&_nc_eui2=AeHtZ1whtYA4D7H17nwovrowqJkLZBkdR9-omQtkGR1H3wc2nob_-VY0KIJDTwV4OMuYZcWuYh-u3eak47AFP12Y&_nc_ohc=tSWWn3NdzsQQ7kNvgEc82cd&_nc_zt=23&_nc_ht=z-p3-scontent.fpnh5-2.fna&oh=00_AYC9Szeiog1qHJtUaRhjx6NgDFKBxzDBHPZ_U5NrM8QeAg&oe=66F48DE3

រកផ្លូវវៀង! សប្តាហ៍ក្រោយនឹងមានការបញ្ចៀសចរាចរយានយន្ត នៅតំបន់ជុំវិញវិមានឯករាជ្យ

0

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំង សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUrKPb6o4QSAnKZIW7bVJcZF076XDwh7N8irCCOZYtWQNaBJTmXhgKEq4QCbDwb1tq7axJ49jnINlzh6btS41QWL3xWfnBf0IF1DqAa9br7YFZ_Kym_0V9F5Dg17onUZ66x02VeQJdKM1VQ3FvasETzlAeTt64835-Nr7ecETr58D7I5cTDJK3_U_3MMSV/s1280/image_2024-09-21_15-58-46.png

ដើម្បីឱ្យព្រះរាជពិធីសម្ពោធខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់ រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។

អាស្រ័យហេតុនេះ សម្រាប់បងប្អូនដែលត្រូវធ្វើដំណើរតាមមហាវិថីខាងលើ សូមមេត្តារកផ្លូវវៀង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ9orlhD5U6xOEZX5n6OGuT-lAvVgKwXndEb5toEtaAfm-GBrIip1fvZpp1XNhNnE4gvzC8ioqhyphenhyphenOOKk6XoKvl0IlS3YlkMLRj4VEv4KeicMLEW841GFeSLgJf0bVa6z7uU1DivC68Zv6XJ_Y0o57hl1rd9XU9SAawo9YxMbsDnBKiM2mJ-v_LiJiHd4l5/s1024/photo_2024-09-20_16-45-50-722x1024.jpg

 

រោងចក្រដ៏ធំសម្បើម ក្រោមទុនវិនិយោគ៦៥០លានដុល្លារ បើកការដ្ឋានសាងសង់ នៅខេត្តពោធិ៍សាត់

0

ក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិករបស់ជប៉ុន មីនេបៀ “Minebea” បានបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMuaUSWywZScnO6HAaHe8nwckNfqX0uSiCq4feK0ba1BAiOG-2DdUOqe2A-psDJH2suJWWG_taQBw4o7X-20189LttxXxi7HYptD57XPsIfuSo97yqTFXPmdQqN1JLOtrgOJG7ZEWQoga2lxFo5NE2Cyh4lZWtYUIqeWbYsvGqofMjKy7mLmLGx8xsegGd/s768/image_2024-09-21_13-31-24%20(2).png

រោងចក្រទីពីរនេះ ត្រូវបានសាងសង់លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងជួយបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilUdgucqQxV48WSEXJIvvX12rQ4_63fWTV_CmrVAJfQzjzX98VLJ4KJXr4pR6qWgvHfApS6G2ZL5FLsMVqgz7XJ1PZaGJlYy7EmJT-zeNU8tWFJ40mYzUtwWnlYR9MsRVI7DntiHa_fBh3v6aQ7Xq1MXp-vtQyDlCLp3gXetlZ27IOrwEIEV2yk4i4WyYe/s768/image_2024-09-21_13-31-24%20(3).png

ក្រុមហ៊ុន Minebea Cambodia បានចំណាយថវិការប្រមាណ ៦៥០លានដុល្លារ ដើម្បីទិញដី ៥០ហិកតា ពង្រីកគម្រោងវិនិយោគទី២ របស់ខ្លួននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg11Wlx4QuXrfR3rPKyHrwOznePvRlRCJ5JcVJKPeniO9lB_iHW8eMhXYgWfCi0s2ihBToRlwO9Yw3aszeI1_d9efwZtKeRcy_4u-fnp8o7RrpjyYHsoIfyauZhfExPPNbvpqrf6sjcOsC3rkA0illqSoD-MKNW2ipWvQ0UM6AICnieFYUiqCttshm1etvD/s768/image_2024-09-21_13-31-24.png

ការសម្រេចជ្រើសរើសទីតាំងពង្រីកខ្លួនមកកាន់ខេត្តពោធិ៍សាត់ ដោយសារតែខេត្តនេះ មានប្រភពថាមពលអគ្គិសនីស្អាត ដូចជាថាមពលដើរដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT5o76iJDxl32OI3dLfFcrFtKpoiOyJTUiJQdgXwl4ymmBmgkJJkZxKh16XvvelYACvvWhTWlMEaVk9aWjcoW2Xf6OhJ5aQxLWwPdbnZEgh8-5dbt_xKEkj1b8EqWFQumWdcacsZpdx-p1Q78-ekGrJXlsOospXRlDvOWuynfoNRrlTuqAZdYO2VTGU13A/s3968/image_2024-09-21_14-12-00.png

ជាពិសេស ខេត្តពោធិ៍សាត់ ក៏មានហេដ្ឋារចនាសម្ព័ន្ធស្អាតធំទូលាយ ពិសេសផ្លូវជាតិលេខ៥ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលជាមួយប្រទេសថៃបានលឿនរហ័ស៕

Huang Xiaoming អតីតស្វាមី Angelababy ប្រកាសជាសាធារណៈចំពោះគូស្នេហ៍របស់ខ្លួនជាលើកដំបូង

0

កាលពីថ្ងៃទី១៩ ខែកញ្ញា តារាសម្តែងចិន Huang Xiaoming បានបញ្ជាក់ថាលោកកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែល Ye Ke បន្ទាប់ពីលែងលះ Angelababy ពីរឆ្នាំ។ តារាសម្តែងរូបនេះបានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «សូមទោសដែលបង្ករឱ្យមានភាពច្របូកច្របល់លើអ៊ីនធឺណិតក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ សូមបញ្ឈប់ការស្មាន។ Ye Ke និងខ្ញុំនៅជាមួយគ្នា» ។ យ៉ាងណាមិញ Huang Xiaoming មិនបានបង្ហាញពីស្ថានភាពអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmpq0W8m0bgGOBmRaPzTFarLj0Bn1v_Y7oldkSOjpQa8XIVq_H3YC8-A24mvLj8WQ4rdbpErEg3E8YpcLF4zOfRdKU2EVXNS-GnQO4HjZshIzkfgp8hrETIbsNqku-LxmynFOQGGfOHj_6Pk1vPLSSnfYJk7432VuYKxmGInV-YuCWbMR1uOyB6ZIclhkN/s2047/image_2024-09-21_15-00-59.png

តារាសម្តែងវ័យ៤៧ឆ្នាំរូបនេះ បានបង្ហាញរឿងស្នេហារបស់ខ្លួនជាសាធារណៈបន្ទាប់ពីប្រភពមួយចំនួនបាននិយាយថាលោកនិង Ye Ke ជាគូស្នេហ៍ថ្មីបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ។ កាលពីថ្ងៃទី១៨ ខែកញ្ញា មិត្តភក្តិរបស់តារាម៉ូដែលរូបនេះបានបង្ហើបថា Ye Ke បានទទួលទានអាហារពេលល្ងាចជាមួយឪពុកម្តាយ និងកូនប្រុសរបស់ Huang Xiaoming ។ រឿងស្នេហារបស់អ្នកទាំងពីរគឺស្ថិតក្នុងបញ្ជីប្រធានបទដែលពេញនិយមបំផុតនៅលើ Weibo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF2EafIb8Geqm-PN3vkc9Ex5Gh7XWQbtwS30T3n4xLVh2SVEc1mZ8W9MBui6s4dXvGxAIwg4gTzDv4cw6cR40ZV9iTk5DYc5npXiC62of17_6DCrSaD_1rizeynJDXWtJjBMPj_mLst9trSwjq27dWzv0BKkJTYTxIxwNDSPSIz7PVK2fwJHqVc1Jtadol/s2999/image_2024-09-21_15-00-55.png

បើតាម Sohu តារាសម្ដែងរូបនេះបញ្ជាក់ពីថ្ងៃណាត់ជួបគ្នាព្រោះមិនចង់ឱ្យ Ye Ke ឈឺចាប់។ អ្នកទាំងពីរស្រលាញ់គ្នាជាងមួយឆ្នាំមកហើយ Ye Ke តែងមកស្ទូឌីយោទៅលេងតារាប្រុសរូបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjby21guXJRfh0hSb9R4FEl2iPSHeYPtW8VatLPmq_2KeLzGst3jaqM1FLr69hJhyZkx9EJotdKKPWiwFLcYB7f2LuWLfkYQsXeUo4n8bds7jyEAXM342LcXdPBhe6qBec3r9B6DgEMKxKiZfCySxtwID8CoytmrTa2yML-QB4yJP1SehENzOE7HIf17Vjf/s1200/image_2024-09-21_15-01-00.png

Ye Ke ជាអតីតពិធីការិនីកម្មវិធីទូរទស្សន៍សព្វថ្ងៃមានជំនួញផ្នែកកែសម្ផស្ស និងសម្លៀកបំពាក់ ដែលតែងតែLiveលក់។ នាងចូលរួមក្នុងការរចនាម៉ូតសំលៀកបំពាក់ និងក៏ជាម៉ូដែលសម្រាប់ផលិតផលម៉ូតរបស់ក្រុមហ៊ុនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCXO1jk_C7HSDB89Qhz88T9zPoDoHb7GCPcRqMGqvPkAH9xuiuo0eEdY4WV472RGtgXt_JImLxwK53zie2Kd5DuaXDgmMrZ1f2qyhkSoOra3Ova9iOi8GGPoIeF9pv84ypaLMbuEVm9OCrrPLyFsGRF63h75eesZcvFoBAhXegkbfjNvC-kU-FgCem2rYL/s900/image_2024-09-21_15-01-01.png
Huang Xiaoming និង Angelababy បានបញ្ជាក់ទំនាក់ទំនងស្នេហាជាសាធារណៈនៅក្នុងឆ្នាំ ២០១៤ និងបានរៀបការនៅឆ្នាំ២០១៥។ អ្នកទាំងពីរបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេនៅឆ្នាំ ២០១៧ ខណៈបានប្រកាសលែងលះគ្នា ក្នុងខែមករា ឆ្នាំ២០២២៕

ផ្ទុះការវែ.កញែ.កក្រោយឈុតតំណាងជាតិ Miss Cosmo Thailand 2024 បង្ហាញពីផ្ការំដួល

0

វាបានក្លាយជាប្រធានបទជជែកនៅលើបណ្តាញសង្គមបន្ទាប់ពីទស្សនិកជនបានកត់សម្គាល់ឃើញថាឈុតតំណាងជាតិ Miss Cosmo Thailand 2024 បង្ហាញពីការផ្ការំដួលនៅលើឆាកអន្តរជាតិ។ អ្នកលេងបណ្តាញសង្គមមួយចំនួនផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងដែលបវរកញ្ញាប្រទេសថៃយកផ្ការំដួលគឺជាផ្កាតំណាងឱ្យប្រទេសកម្ពុជាយកទៅប្រកួតជាឈុតតំណាងជាតិរបស់ខ្លួនបែបនេះនិងមានការមិនពេញចិត្តជាដើម។ អ្នកខ្លះក៏បានលើកឡើងដែរថា ផ្ការំដួលមិនមែនមានតែនៅខ្មែរនោះទេថែមទាំងលើកឡើងថា ផ្ការំដួលគឺតំណាងឱ្យខេត្តស៊ីសាកេត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfxeij9UnDFMqJdqRN6tDeKaj5vr3uFUhEBKAKOiZEQOQg_JfGiZZPPlLvRZQO4ZgOc3jctGs-n7y3bVRJuLfOFmI_NRiKmZJbmHcjQkyD3migzX-ABtnvRPbC3QjYUZjt7AdqzgIKTFURufDiGuzMLS5ZWCk07YHNK066jO8AGUzC_txgl5EeRODR0tct/s1619/image_2024-09-20_14-08-14.png

នៅរាត្រីថ្ងៃទី១៩ ខែកញ្ញា កម្មវិធីប្រកួតសម្រស់ Miss Cosmo នៅលើទឹកដីវៀតណាម ក្នុងវគ្គប្រកួតឈុតតំណាងជាតិគឺមានបេក្ខនារីសរុបចំនួន៥៦នាក់ បង្ហាញពីសំលៀកបំពាក់ប្រចាំប្រទេសរៀងៗខ្លួនដែលបង្កប់ទៅដោយអត្ថន័យផ្សេងៗ។ ក្នុងការបង្ហាញឈុតតំណាងជាតិនេះទស្សនិកជនកម្ពុជាហាក់មានការមិនពេញចិត្តនិងបានក្លាយជាប្រធានបទជជែកញែកមួយដែលឈុតតំណាងជាតិ Miss Cosmo Thailand 2024 បង្ហាញពីផ្ការំដួល។
ក្នុងការបង្ហាញឈុតតំណាងជាតិរបស់ Miss Cosmo Thailand 2024 រំលេចពីផ្ការំដួលមានឈ្មោះថា ឈុតចគ្រីស៊ីន មានក្លិនផ្ការំដួល គឺបង្កើតឡើងតាមផ្ការំដួល ។ រីឯឈុតថៃចគ្រី គឺបង្កើតឡើងតាមប្រាជ្ញាផ្នែកសិប្បកម្មរបស់ថៃដ៏ស្រស់ស្អាត និងឆ្លុះបញ្ចាំងពីវប្បធម៌ថៃដែលមានអត្តសញ្ញាណលេចធ្លោ តាមរយៈភាពប្រណីត និងវត្ថុពីធម្មជាតិ ដែលបង្ហាញពីភាពទន់ភ្លន់របស់សិល្បៈបែបថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9wkDWsTgo9XXabCgchyphenhyphenHLkkGE8ANz2BokTQBW_O7xmXuQsPNfMRbaY1kc01DUEIXP9pyN7w4tAquXTAfV_GJfrjuPvQrfZqkjtJGadMDOgP4tT_VInl1j1Sb-FmrXh8BmM1aG2QHMIsEzNuVum-ABgC-wXqTpUR_u1kEigTLXJWS0ZU-5pPfY7Z2IPeKK/s1720/image_2024-09-20_14-08-15%20(2).png

ទោះយ៉ាងណាក៏បង្ហាញឈុតតំណាងជាតិរបស់បវរកញ្ញាថៃ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកនិងមានការមិនពេញចិត្តនោះទេ ខណៈអ្នកខ្លះបានលើកឡើងថា «លួចគ្រប់សព្វ ចោរនៅតែជាចោរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAKz1t_TwQOW6-9gWNfGH2pH4FY8vWKUzTAjPoY-iU3DHGh6MwMQAeo5FYt3bQqSNsQry_UdLgpTwJoOHlOw1wgxttsSmbXU4pE3m1v6raMsesdnNu5iGzgtFFGTbHkgUtKlDhG0lbiIrCYs3VDeSy1AmNRiS1Hq4SPNpoj_W19wyEEJFmcEE_pQkXEW_m/s1619/image_2024-09-20_14-08-15.png

ទន្ទឹមនឹងមានការរិះគន់អ្នកខ្លះទៀតបានលើកហេតុផលថាផ្ការំដួលមិនមែនមានតែនៅក្នុងប្រទេសយើងនោះទេប្រទេសថៃ ប្រទេសនៅតំបន់អាស៊ីអាគ្មេយ៍ក៏មានផ្កានេះដូចគ្នា ស្របពេលដែលផ្ការំដួលបានតំណាងឱ្យខេត្ត ស៊ីសាកេត អតីតខេត្តខ្មែរ។ គណនីមួយបានលើកឡើងថា «ផ្ការំដួលមិនមែនមានតែស្រុកខ្មែរទេ នៅថៃគេតំណាងឱ្យខេត្តស៊ីសាកេត ដូចទៅនឹង ស្រុកខ្មែរដែរមានចំប៉ីសៀមរាប តែជាក់ស្តែងផ្កាចំប៉ីជាផ្កាតំណាងឱ្យប្រទេសទ្បាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQiXq08cW3Q-GtC3aMeLlg_MJ-ejQEdad7jw4r1cKVA1hakjNnqK3rr7mCDgfd6CU_kq3DtUO8lr6sy2Zt4TwHsgZSANoUeXM3FB7-xrSof-_JmlfRgtPk0M9Cv1MOXOylH1QVf2o0vNjQbA90jRsE8D7Ynxft_0s_Ew7W3Wuo5H7MbX_CVn3iDzLb9Ve_/s1440/image_2024-09-20_14-08-18.png

គួរឱ្យដឹងថា បន្ទាប់ពីបង្ហាញឈុតតំណាងជាតិរួចការប្រកួតបឋម Miss Cosmo នឹងប្រពឹត្តទៅនៅថ្ងៃទី២ តុលា និងថ្ងៃផ្តាច់ព័្រត្រនៅថ្ងៃទី៥ តុលា ខាងមុខនេះ៕