Home Blog Page 851

អ្នកបង្កើតមាតិកា Shanae លើកឡើងថាមូលហេតុស្រលាញ់ប្រទេសកម្ពុជាគឺ «ខ្មែរជាមនុស្សមានទឹកចិត្តចេះស្រលាញ់គ្នា»

0

អ្នកបង្កើតមាតិកា ShanaeLael ជាជនជាតិអាម៉េរិកដែលមានគ្រួសារនិងរស់នៅស្រុកខ្មែរបានទម្លាយថាមូលហេតុដែលនាងចូលចិត្តខ្មែរគឺប្រជាជនខ្មែរមានទឹកចិត្ត ជួយយកអាសារគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQudmbWr5Tmz_SbtyJQ4AnWUzOAWjjge-Wj_ralOYsuIrlRxYOuihpqLVMgoLGN1Hz-Y32MklhfNs0Iqi80VNpe28xhzMLMBBoHRjo7GJAq6gKUgAogDXAj1avUXzHi8wZOrDcjDoZVxjaP787UcXnJxoH-aVAA9_U2KvgUzld2yhqIkGmuBi4xyW8DsXY/s2048/image_2024-09-21_14-53-22.png

ជារឿយៗ អ្នកមួយចំនួនអាចនឹងស្គាល់អ្នកបង្កើតមាតិកា Shanae ដែលជាជនជាតិបរទេសបានជួយផ្សព្វផ្សាយពីអាហារជាច្រើននៅលើទឹកដីកម្ពុជាក្នុងខេត្តបាត់ដំបងប្រកបដោយភាពសាមញ្ញាតាមរយៈវីដេអូនានារបស់ខ្លួនកន្លងមក។ ការផ្សព្វផ្សាយពីវប្បធម៌ខ្មែររបស់អ្នកបង្កើតមាតិការូបនេះបានធ្វើឱ្យហ្វេនៗមានការសាទរយ៉ាងខ្លាំង ខណៈនារីជាជនបរទេសរូបនេះអាចប្រើប្រាស់និយាយភាសាខ្មែរបានយ៉ាងល្អគួរឱ្យសរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI992qYLDsvlTvz5kO7WM75Unyuc70SUI41bGq4ru1zM_xmTeQ1eHMYyiMVN6G5iPj6mKndxfXH_rZQ1D5PrBckEau_UPBDZsjy4EzcU7MajMR0EkdiDA4oFKCX76QK2SttKXYhZAjIxVN0ib_F8fs0A8gCfXDyMXTshkheJWfkez9814Acszy2zDC6BJt/s2048/image_2024-09-21_14-53-29.png

ទង្វើរបស់អ្នកនាង Shanae ក៏បានដក់ជាប់ក្នុងបេះដូងទស្សនិកជនចំណែកហ្វេនៗមួយចំនួនក៏ចង់ដឹងដូចគ្នាថាហេតុអ្វីបានជាអ្នកបង្កើតមាតិការូបនេះពេញចិត្តពេញថ្លើមប្រទេសកម្ពុជាយ៉ាងនេះ។ ក្នុងកិច្ចសម្ភាសន៍ 3Fun ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា Shanae បានបង្ហាញខ្លួនក្នុងនាមជាតារាកិត្តិយសប្រចាំសប្តាហ៍ក្នុងឈុតប្រពៃណីខ្មែរក្នុងឱកាសរដូវកាលភ្ជុំបិណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq9rc-sYZxxjXif2ctUEMYIZHk3IQ08jIQdx_7fF-KGlZt2a87tKPKGJpbHkcjWjweCDEUJ5-cmzMnqPHt99ewmX4FtQOE6USy0ljU-vbupNn8Ik69PmnQ406PgGqE6sQcDRD60Ux6FYKvkWdwKRLbTn35fm0MM2hj9eNGIje6vljIMxuGeBJBMausDUA6/s1280/image_2024-09-21_14-53-33.png

ទន្ទឹមនឹងនេះ Shanae បានបញ្ជាក់ថាមូលហេតុដែលរូបអ្នកនាងស្រលាញ់ខ្មែរដោយសារតែខ្មែរស្រលាញ់គ្រួសារ ខ្មែរចេះជួយយកអាសារគ្នាដូចជាអ្នកជិតខាងជួយមើលកូន ធ្វើម្ហូបជាមួយគ្នាសម្រាប់អ្នកខេត្តបាត់ដំបង ប៉ុន្តែមិនសូវដឹងនោះទេសម្រាប់អ្នករស់នៅភ្នំពេញ ហើយសាច់ញាតិខាងសាច់ថ្លៃគឺជួយទុក្ខធុរៈមើលកូនឱ្យខ្លួន។ ក្នុងការលើកឡើងនេះជារួម Shanae ចង់សម្តៅថា ខ្មែរគឺចេះជួយទុក្ខធុរៈយកអាសារគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0e6KAhj24PeBuqSRz_QSQ5CfL2nncaLdMih8AAbjbCxsSYFgJQDuZK3qNdde3ooV2gRNAlm-Lc_Qa8oiRRYLs9p9aUvJP5f-r7psRcgzGNJQkfu1XcCYhIAgPTLiYaBv1Zz5xGA95-BIl2pFTEUFWqD-BM3nxYk5MlN4A01UeLBHDQsevbBt_eweRG7J/s2048/image_2024-09-21_14-53-15.png

គួរឱ្យដឹងថា ដើមឡើយ Shanae បានមកប្រទេសកម្ពុជាជាការដើរលេងនិងជួយខ្មែរចំនួន៣ខែហើយការមកដំបូងគឺមានអារម្មណ៍ថាស្រលាញ់ខ្មែរខ្លាំងដោយប្រជាជនខ្មែរចិត្តល្អ ស្វាគមន៍ខ្លាំង និងចង់មកលេងម្តងទៀត។ ត្រឡប់មកលើកក្រោយអ្នកនាងរស់នៅចំនួន៦ខែដោយជួយមិត្តភក្តិនៅកន្លែងហាត់ប្រាណហើយក៏បានជួយប្តីនៅទីនោះនិងបានចាប់ដៃកសាងគ្រួសារជាមួយគ្នាដោយបានរៀបការនៅអាម៉េរិក។ បច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសម្នាក់ និងកូនក្នុងផ្ទៃម្នាក់ទៀតនិងមានមុខរបរបើកកន្លែងហាត់ប្រាណនៅខេត្តបាត់ដំបង៕

កូនប្រុសលោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បើកបរក្នុងល្បឿនលឿន បុកគេស្លា..ប់ ត្រូវតុលាការអូស្ត្រាលី កាត់ទោសឱ្យជាប់ពន្ធនាគារជិត ១៣ឆ្នាំ

0

ករណីកូនប្រុសរបស់លោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឈ្មោះ ឌឿន ឧត្ដម បានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្ដីប្រពន្ធមួយគូ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុច ផ្លូវប្រសព្វមួយកន្លែងនៅទីក្រុង Caulfield South ភាគអាគ្នេយ៍នៃទីក្រុង Melbourne ឥលូវនេះត្រូវបានតុលាកា ប្រទេសអូស្ត្រាលី សម្រេចកាត់ក្ដីឱ្យជាប់ពន្ធនាគា រយៈពេល១២ ឆ្នាំ ៩ខែ ហើយបើតាមការចុះផ្សាយពីសារព័ត៌មានអូស្ត្រាលី 9news បានបង្ហាញថា ឈ្មោះ ឌឿន ឧត្ដម អាចនឹងត្រូវបណ្ដេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីអនុវត្តទោសចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc5KHRxewON7ilq8GkiI1G4hxuH2B3XucKUtEMZZPTSSEiFV9tpj38KWKmoJ2276XH57SZePBo1QsrbdHvvZWkcHu4_hzzO6h1JTbM54GVuF-y0DjKYfcb04XomkTKh0N7DL5C7mqRrjfqrNsmVprdgtNSsk0c0aHHeC0GbKmhDVoGwxDX9gQCxzL_qbPq/s1280/yMsljzJN-75-1.jpg

ជនរងគ្រោះពីរនាក់ប្ដីរប្រពន្ធដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ Santosh Adhikari អាយុ៣២ ឆ្នាំ និង Pratima Thapa Adhikari អាយុ ២២ឆ្នាំ ។
យោងតាមចៅក្រមឈ្មោះលោក Jeanette Morrish បាននិយាយថា ការស្លាប់របស់ប្ដីប្រពន្ធគេទាំងពីរ ជាកំហុសទាំងស្រុងរបស់ឈ្មោះ ឌឿន ឧត្ដម ដែលបានបើកបរហួសល្បឿនកំណត់រហូតដល់ ២១៣ គីឡូម៉ែត្រ ក្នងមួយម៉ោង បំពានភ្លើងសញ្ញាចរាចរណ៍ លើសពីនេះថែមទាំងមានកម្រិតជាតិអាកុលក្នុងខ្លួន ០.០១៦ និងមិនមានប័ណ្ណបើកបរទៀតផង ។ ចៅក្រមខាងលើ បានបន្ថែមថា ម្ដាយរបស់ជនរងគ្រោះ តែងតែយំសោកជារៀងរាល់ថ្ងៃ ចាប់តាំងពីកូនស្រី និងកូនប្រសាររបស់គាត់ បានស្លាប់ រហូតមកដល់សព្វថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihPeLC9GAdfaMzjwjyMRoKZSRMntL231Cs27IPQV1e5vW-iCz-UkubDGmLP1_dS6IIzi7YXSIggD3J9ZTSJ7lY6LSqqGbu7P_mC1vOmoPNAwmop4lMD9jYKBA_jgmODDMk1ZSvk6S5eQF6VpV8szvsSyNBCk3UDW-j7219dw0bItrx-LenznV8l_TGZ7nT/s707/image_2024-09-23_15-33-47.png

យោងតាមសម្ដីមិត្តភក្ដិម្នាក់របស់ជនឈ្មោះ ឌឿន ឧត្ដម ដែលបានរួមដំណើរជាមួយ នៅថ្ងៃកើតហេតុ បានឱ្យដឹងថា ឌឿន ឧត្ដម បានបើករថយន្តយ៉ាងលឿនហួសល្បឿនកំណត់ ហើយបើទោះជាគេព្យាយាមឃាត់យ៉ាងណាក៏ដោយ ក៏មិនស្ដាប់ដែរ ។ ហើយដល់ចំណុចកើតហេតុ គេបានប្រាប់ឱ្យឈប់ស្ដុបក្រហម តែ ឌឿន ឧត្ដម នៅតែមិនបន្ថយល្បឿន ទើបបណ្ដាលឱ្យបុកពេញទំហឹងទៅលើជនរងគ្រោះពីរនាក់ប្ដីប្រពន្ធដែលកំពុងបើករថយន្តម៉ាក ហុងដា មួយគ្រឿង ឆ្លងកាត់ផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមៗ ។ ចំណែករូបគេដែលជាអ្នករួមដំណើរលើរថយន្តបង្ក ក៏បានរងរបួសធ្ងន់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-g7hKRYOHJDFng1DuUx3aRPjSsXu5itFckGBcI-m3IAfjZNUUjjnt0vmhD1_Ifj-Gi4EsefsyyTHOs93M7XIUh6cKYZchTq0fKRtanXGG-gcuiuKrq7Gb9PBsTR8F5-Q94yWB2xHc20TXXJaYO0JH1ozxAoSnQtkBzpfCAappA2J87lYI0IRQ4aZusk97/s767/image_2024-09-23_15-33-42.png
សូមរំឮកថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ ជនបង្កឈ្មោះ ឌឿន ឧត្ដម ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមដំណើរដោយមនុស្សម្នាក់ បានបើកបររថយន្តមួយគ្រឿងម៉ាក BMW ក្នុងល្បឿន រហូតដល់ ២១៣ គីឡូម៉ែត្រ ក្នងមួយម៉ោង ខណៈដែលល្បឿនកំណើតត្រឹម ៧០ គីឡូម៉ែត្រ ក្នងមួយម៉ោង ព្រមទាំងបំពានភ្លើងសញ្ញាចរាចរណ៍ ទៅបុករថយន្តម៉ាក ហុងដា ពណ៌ទឹកប្រាក់ បើកបរដោយប្ដីប្រពន្ធជនជាតិណេប៉ាល់ បណ្ដាលឱ្យពួកគេទាំងពីរនាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនបង្ក ព្រមទាំងអ្នករួមដំណើរម្នាក់ទៀតនោះ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuO9ZX0ySCfEDCM-hyvUkhKM6MxeB6PBFAN8CWIXPrE1eYfjEZlQJkEHOUVwVKiQoqqgX67Z0EwV1nxlj32CNpMUZyyN1v2jOAl5Ue6_TNF1zRk4t_df-ylioftJxt-EimhKAUbDg_6ZaIePLWNwkH28YasCZE7Qa4gLnhGO4BJJDO8UsjGyjkVYApQ72/s636/image_2024-09-23_15-33-43.png

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចផ្លូវប្រសព្វនៃផ្លូវ North និង Thomas ក្នុងទីក្រុង Caulfield South ប្រទេសអូស្ត្រាលី ។ យ៉ាណាក៏ដោយជនបង្កបានសារភាពទីទោសកំហុស ហើយកាលពីដើមឆ្នាំ តុលាការបានកំណត់ទោស ២ករណី គឺបើកបរបណ្ដាលឱ្យមនុស្សស្លាប់ និងករណីមិនប្រុងប្រយ័ត្នបង្កឱ្យមានរបួស ។

គ្រាប់ស្វាយចន្ទីកម្ពុជា ២០០តោន ត្រៀមវាយលុកចូលទីផ្សារប្រទេសចិន

0

ទីផ្សារខេត្តហឺណាន នៃប្រទេសចិន បានធ្វើការបញ្ជាទិញផលិតផលគ្រាប់ស្វាយចន្ទីពីកម្ពុជាចំនួន ២០០ តោន ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3savdkEKz2EL8rfJiFPN_8saXoIR6avjD8FNHYZnI_Vz-0UMSupAuybTsKB0fIS2iUG_nNlhaj5wVDc_Av9VE3STGgAKfEkduhRk-i6stUumygjD4tratNGOVOXLNd-zBYmQnxaFFVNiWbZPKPKabUA6QAGONv6LGDFd61KOgjbCn2HEOi16WhbAmgnTH/s1024/image_2024-09-23_14-39-04.png

យោងតាម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖”សមិទ្ធិផលនេះកើតមានឡើង បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបដោយផ្លែផ្កាចំនួន ២ លើក ក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាមានក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសCambodia Angkor Air និងភាគីអ្នកបញ្ជាទិញខាងចិន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv3FMPtmCfnm0W1v0rFktFLQNwCmx-tvcJaEe_7bAVQfxnPhxcnPCTAC_5NYxIkVRwwSch98m2OXEhmYiqbn1zt76tTwkP-kRFraZ8SeeHYmrA8F5IcOidCYeXNal0emVr3xAlKmc-MWq_PIShN9tolevNk0KX0o2yPWz3UVnumoaYESGs1LRzIob35ga4/s1024/image_2024-09-23_14-39-18.png

គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ8xqRQUOltvbwQ4rOtuNQJoVZrtz2Tz5pArSp3p7DJGIrJSAb_JrL_pDnQNjla62VM0-YkIngIf-PWp20I90fKnlEqiBbpvXuySRacplhEijyKlyRHWO5vpWrVvft8dNjihXk3azFQITsQc2bMotHbbtfuaQaW4B2aJBDclYC-m4bY86G9xMH3LB4xxOq/s990/image_2024-09-23_14-39-18%20(2).png

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZn372k-d1e8ltVVS70MC8ia4BYzhCyeyjiUMURU-yvb375pL8reBx_lwo1ewZBe5RDWRm8_V3NYGf1DVB21qa23bSIXBfxbKUMWjQh-rC7Z4bVy5jCTWse6PAEEeMIkdSnMhGfyldG3SPoAU7BXvO6uI-i3TADlFr7w7ufAnWqgyeKoaL2GWIAGGUS_0U/s1024/image_2024-09-23_14-39-19.png

រដ្ឋចាយ៥២លានដុល្លារ សាងសង់ផ្លូវពីសិរីសោភ័ណ ទៅប៉ោយប៉ែត

0

គម្រោងសាងសង់កំណាត់ផ្លូវចុងក្រោយ នៃផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត មានប្រវែង ៣៥គីឡូម៉ែត្រ សម្រេចបាន២៥ភាគរយ ដោយគ្រោងនឹងបញ្ជប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmZuT1-QkaQtdI6PvUr8tu52MW24z8g84x9N7SYK9gpHy_DMCzcuhEXX9VxRCmGyphIFgxAs-2tJ6rOyHH6_2z1VA9TrQjNUIWL71zs53ewswUYE8J5gziTDoS7WmnMAemvi-sHq7n64jjFfcvGtoe1JejNdpak4UlbxHf7VbogT_L8UZ708Jx9Ulwcv-E/s1280/image_2024-09-23_14-13-04.png
ផ្លូវកំណាត់ចុងក្រោយនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកា ៥២,៥៦លានដុល្លារជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា និងជំនួយឥណទានរបស់រដ្ឋាភិបាលជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrpgERBzBJbJ_h88gyOwYOXzGEtLTBDkCeEBZv3crWcXbgGY0ksd3fXK8qQ4jzTDAEDbxsF5Os6obRYD1xL5CBqPDYpNsTknK2sohH_N6_L2vk_5YlD1_U9Atn9E_BdQtxBh2l4o8-xcBvL7VqySVXod4C5b4_nHmTv5fr-_4PjnGdWrVJkDT-WII4EQtI/s960/image_2024-09-23_14-13-05.png

ផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងគម្រោងសាងសង់ ពីព្រែកក្តាម ដល់ប៉ោយប៉ែត ត្រូវបានបែងចែកការសាងសង់ជា៤កំណាត់ ដោយក្នុងនោះ៖

កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ប្រវែង៨៤គីឡូម៉ែត្រ បានដាក់សម្ពោធរួចរាល់នៅខែមករា ឆ្នាំ២០២២

កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម ដល់ធ្លាម្អម ប្រវែង១៣៥គីឡូម៉ែត្រ

កំណាត់ទី៣ ភាគកណ្តាល ធ្លាម្អម ដល់បាត់ដំបង ប្រវែង ១១០,៩គីឡូម៉ែត្រ ត្រូវបានសម្ពោធរួចរាល់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣

កំណាត់ទី៤ សិរីសោភ័ណ ដល់ប៉ោយប៉ែត មានប្រវែងសរុបជាង ៣៥គីឡូម៉ែត្រ នឹងបញ្ចប់នាឆ្នាំ២០២៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsTvqzHt2IEuCROMfvJFH8Srgr5FwizKLfPtlQBl-m3_oeupDvmHSPlNGM-K3o4xWv18JtwAFj1jSdMAY5uHUY94CkrfyUNGAfyuNXSNOWkj0OclD7f9Di-Sgs114S5vI1-tg1qKfk8mdA-dfiFmTVOH2YIHQeUwvP3-kG-MR-hn-gtN92FA6QnsXakWVH/s1280/image_2024-09-23_14-13-06.png

 

ទោះបញ្ចប់ CLV តែរដ្ឋាភិបាលនៅតែកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

0

បើទោះបីជាកម្ពុជា បានបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍ CLV-DTA ជាមួយឡាវ និងវៀតណាម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក៏ពិតមែន ក៏ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសផ្លូវក្រវ៉ាត់ព្រំដែន នៅតែបន្តធ្វើដដែល នេះបើយោងតាមរយៈសារសំឡេងពិសេសតាមប្រព័ន្ធតេឡេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvzU5tX1bTDCcpIZuejDYvqEBpvBcYj-DLHwn5ZAP3lsZSZ_HVTG6TN5yBAO6idukdWIDvqbWEtZje7TneyEJKzHHlrlKQPmqnsCWFADxQOv4QAFivY3rtjxWZroy3gPUI8rQ9Sfs9E7lx0td9aSURyobSJMFnJ_9FMZh9WtashJUN6E0jrQx-x1oI82H/s1024/image_2024-09-23_11-17-00.png

គិតមកទល់បច្ចុប្បន្ននេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណជា៧០មុឺននាក់ បានចូលរួម”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយទទួលបានថវិការ២១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy2ZN-WdqnxpqGebtTGPVfwKJjf-Nh6TqSxVsPBXlwc8eRz-KJ70PklmhoGxIm5TkWuf6r7ul39ADVBhNVD2fI6wu1ckNdGGFrcL89Irnb3W3PE2ysUFt80HKzQCjR0jwijdq-liTTfe8Dq7AhTkJVIB-87EMRowqr0uhk68r_4yVdlucIxFj7762yDnop/s1280/image_2024-09-23_11-17-01%20(2).png

ថវិការ២១លានដុល្លារនេះ នឹងយកផ្តោតចម្បងទៅកាន់ការកសាងផ្លូវក្រវ៉ាត់ព្រំដែនបានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៩៤ ដោយរួចរាល់បានប្រវែងជាង ១៣០០គីឡូម៉ែត្រ ខណៈនៅសល់ប្រមាណ១៣០០គីឡូម៉ែត្រទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWHfd_B2Cg_ec9xbBkUCpIubAhyKyR1cXHjYp2pq0wJPkesOc1wmD842f3YdY1gN27KfmN536i9E21gfaDViOaRTb1LQhZdlrkLy2snwnnPGvBYw2afH4db4Ud0dUGoLWPsXbVPnFOXDFiAI9NYCUOV6oUp2mtXw6K217Q5RRiqRG5pPiykEI1d3RsEtuP/s1257/image_2024-09-23_11-17-00%20(3).png
សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖”បើទោះជាកម្ពុជាដកខ្លួនចេញពីគម្រោង CLV-DTA ប៉ុន្តែ កម្ពុជា នៅតែបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួនតទៅទៀត ជាមួយនឹងកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEJwBJmvwrJbwxV-Wxu43t9rnVlSb19sgK5xGkYLAs6b-cG_0wKTK26ZjLGrSHQ8vWSKXWKbKN8bCY2iH8ZgkMzsN-9w-Vn6p4qXpwReZY5JMG3gpcc4JL26lfbX2ty6HC_ELRvxHjspKo7B7Xrasm-JUtczfutfzdc7GQXcxWs5k2gNccNZxoADoJdw6g/s1280/image_2024-09-23_11-17-01%20(4).png

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលចង់ចូលរួមវិភាគទាន”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” រាជរដ្ឋាភិបាលកម្ពុជា នៅតែបើកទទួលបន្តពីប្រជាពលរដ្ឋរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤។ ដោយឡែក សម្រាប់ការធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តភូមិភាគឦសានក៏នៅតែបន្ត រហូតដល់ដាច់ឆ្នាំ២០២៤។

 

ក្តៅៗ! មានករណីបាក់ស្រុតផ្លូវ នៅម្តុំស្ពានស្ទឹងមានជ័យ

0

នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានករណីបាក់ស្រុតផ្លូវ នៅម្តុំគល់ស្ពានស្ទឹងមានជ័យ ដែលបណ្តាលឱ្យខូចខាតផ្លូវប្រមាណជាង១០០ម៉ែត្រ។

ជុំវិញរកណីនេះ អាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយ ដោយកំពុងធ្វើការស្រាវជ្រាវអំពីមូលហេតុនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhREtaw0YV82HHU9C8vcrmDNI4ll5tntWoY3P4uEjnhZl6FBva7izYJecAYRJLzn4XlqUIGKuMrs8JdklaAE-fjg-WMGcxlrjKj1kpgd1DKiRptIWzZEFb-I_zGsyryQVwbY1qlTFRQK9cfRZY5vFGISjRZ_rv1gVsidgDTe6B9Z9w5tEnt9jftpB9bF-Kx/s2048/460992966_26897837683165269_5460103819585527747_n.jpg

អាស្រ័យហេតុនេះ សម្រាប់បងប្អូនដែលត្រូវធ្វើដំណើរកាត់តាមផ្លូវខាងលើ សូមមេត្តារកផ្លូវវៀងជាបណ្តោះអាសន្នសិន។

ដោយឡែកសម្រាប់ព័ត៌មានបន្ថែមពីការបាក់ផ្លូវនេះខាងសារព័ត៌មានយើងខ្ញុំនឹងផ្សាយជូនបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0aeY38yoz4hgTQJOhnQ-o9ZTAyc0Vb6FdBJvyMWxDZ8o_0fMlaE4RSppX5lp8WfhumZNV5OMY3l8ivpJk1uWIhksbM3g-Ya4cpLEXPO3f17wB4vi_hpSNJCxkvUX4THlhoVQhBEQcPJUY6JvvIeaD9tebeia_vkqJjYB1QJL3GWek268jIZ1JolbcvfiX/s2048/461091311_26897838263165211_2016237189936668560_n.jpg

តារាសម្តែង Ella ទម្លាយជួបមនុស្សរោ.គចិត្តនិងដាស់តឿនស្រីៗដើរពេលយប់ម្នាក់ឯងឱ្យប្រុងប្រយ័ត្ន

0

តារាសម្តែង Ella បានបង្ហើបប្រាប់អ្នកគាំទ្រទាំងព្រឹកបន្ទាប់ពីយប់មិញនាងបានទៅម៉ាតក្បែរផ្ទះទិញរបស់ញុំាជួបមនុស្សរោគចិត្ត។ ជួបហេតុការណ៍ស្រស់ៗខ្លួនឯងនេះ Ella ក៏បានដាស់តឿនស្រីៗដែលដើរម្នាក់ឯងនៅពេលយប់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយពាក្យមិនល្អរបស់មនុស្សរោគចិត្តនោះ Ella ថានៅតែរត់ពេញខួរក្បាលនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv5-MPYG78YGwmdFb4AtBjxeuqLsFZI6aI69nfw9HjEAbeXEBnltjRqm6FTqoAa8OIcte7ii1Txs9W3dR5eNWWDH5bmOErsF8hFxmRJ3YP3N4M3ApjpyJ5UduiQ9onYd8_p04_xFWpEHTjIGHi_woTnsR9ZR_jajmVI1sgmUriRvs6ZXRQQaNxYQLSJXH6/s1800/image_2024-09-21_10-22-02.png

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា តារាសម្តែង Ella តួឯកស្រីក្នុងរឿង «ស្នាមញញឹមចុងក្រោយ» បានបង្ហោះសំណេរមួយថា «យប់ម្សិលមិញប្រហែលម៉ោង ៩យប់ ខ្ញុំទៅទិញរបស់ញុំានៅ Mart ជិតផ្ទះ។ ហើយមានពូម្នាក់ដើរជាមួយកូនក្មេងតូច២នាក់។ គាត់ដើរតាមខ្ញុំ មើលហើយញញឹមៗ តាំងពីខាងក្រៅចូលដល់ក្នុង។ប៉ុន្តែខ្ញុំគិតថាវាធម្មតា, ប្រហែលជាគាត់ដើររកទិញអីដែរ។ តែក៏អត់ចូលចិត្តកាយវិការគាត់ ចេះតែដើរគេចៗ។ បន្ទាប់មកគាត់ដើរតាមទៀត ហើយនិយាយថា «រាងអូនឯងស្អាត បើបានចាប់ពីក្រោយមិនដឹងល្អមិច»។ ខ្ញុំឮហើយក៏ងាកមើលមុខគាត់ តែគាត់ញញឹមឡើងរោគចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnuVq8Gi8HGZ-WdpTtaM1xZ1K97OCloDgpYG0x_iIR9dK0dwaNKoZAN7jHDU67rVaRg4TLVGFu2SBbxh3fmwUfmEKbcEwgM1Je3psSwr_h7IpxCkTUOsVnQahNK012FVPQ6d0j6wd0fNBFIOoKualsdmcyn1tgKo7nc9vI79DKsr4bwr6yi_iRvfteVWeB/s2048/image_2024-09-21_10-22-06.png

ចុងក្រោយ តារាសម្តែង Ella បានបន្ថែមជាមួយនឹងសារដាស់តឿនទៅកាន់មនុស្សស្រីដើរម្នាក់ឯងពេលយប់ទាំងអស់ត្រូវមានការប្រុសប្រយ័ត្ន ខណៈនាងក៏បង្ហើបដែរថាពាក្យរបស់មនុស្សរោគចិត្តនោះនិយាយនៅតែរត់ក្នុងក្បាលនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzeipM0UtkCPzS59e9Rhqn3_KeApuxPEk-NVZllw3di9A15hVXg3vJBOefc668XVrMgGH6FNS-ir79_1aQWyLtf7klHbCpJhdo2RcADD2EY3NSFhG4Kl7E45iLhYS501UqAulLgmUEFLbtdJcjbufeh-KZ9DdtMiyr5aojGIMnZuSorHvl5IMMswxzrTkz/s1620/image_2024-09-21_10-22-10.png

ចែករំលែករឿងនេះរួចអ្នកគាំទ្រនិងមិត្តភក្តិរបស់តារាសម្តែងរូបនេះក៏បានចូលទៅខម្មិនឱ្យប្រុងប្រយ័ត្នថែរក្សាខ្លួន អ្នកខ្លះថែមទាំងមានបំណងចង់ឱ្យមានរបស់ក៏ដូចជាហាត់ក្បាច់គុនដើម្បីការពារខ្លួនជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilRthSCk6SEzSStmFc31fRrBqPPY3DU8E55_W5A_UISIksjlPaxKwFL0xvVehIiqE1azHMiGmG7YHWtUBOARW6TnN3kAEilU95q2J9wr3-Us7G-nPK2GLXl22xD8sHN167_Q44HA2KDOopXxYQpQD65_07PcYB9HHGXPYIICvtrDJZW3RIbe43yWRWwq9q/s2048/image_2024-09-21_10-22-11.png

មិនត្រឹមតែតារាសម្តែង Ella ប៉ុណ្ណោះទេធ្លាប់ជួបមនុស្សរោគចិត្តបែបនេះ ខណៈមាននារីៗមួយចំនួនក៏បានចែករំលែកនៅលើប្រព័ន្ធបណ្តាញសង្គមបានជួបនូវហេតុការណ៍ផ្សេងៗដើម្បីជាសារដាស់តឿនឱ្យមនុស្សស្រីមានការប្រុងប្រយ័ត្នខ្ពស់ពេលដើរនៅពេលយប់ ឬទីកន្លែងណាដែលពុំសូវមានមនុស្សច្រើន៕

បទដំបូងរបស់ លីន សោម៉ា ម្ចាស់ពាន Beat The Best រដូវកាលទី២ រងនូវមតិចម្រុះពីសាធារណជន

0

បន្ទាប់ពីក្លាយជាម្ចាស់ពាន Beat The Best រដូវកាលទី២ជាង៣ខែ លីន សោម៉ា បានចេញបទដំបូងរបស់ខ្លួនហើយ។ ទោះយ៉ាងណា បទទី១ក្នុងទ្រនំរស្មីហង្សមាស លីន សោម៉ា ទទួលរងនូវមតិចម្រុះពីសាធារណជនដោយអ្នកខ្លះក៏សរសើរ អ្នកខ្លះទៀតហាក់មិនសូវជាពេញចិត្តសំឡេងរបស់ សោម៉ា ដែលខុសប្លែកពីការប្រកួត និងមានមតិខ្លះទៀតថាបទដំបូងបែបនេះគួរមានការផ្ចត់ផ្ចង់ជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYv_j4uXYgCZfqZE6Q8RyXS5sNdrxvGkWWyiJ21xZwbF75C_bquFNud4n9IF79UxC9GKYsJ2_nSyR1YIFpDG6bACUKTqKDfk8tcyeTl-OT7InIxqw1whP7fq2iokHjqP7toJVuNoYknWdHGpGsOXwVmUd6XpJhAZe1d68iQq7vNEDIsGQ8PAJfVLDJmjgQ/s2048/image_2024-09-21_11-44-30.png

បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Beat The Best រដូវកាលទី២ លីន សោម៉ា បានលេចមុខតាមកម្មវិធីមួយចំនួននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ខណៈនាងនិងតារាចម្រៀង សួរ វិចិត្រ ហាក់បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាញឹកញាប់។ ជាមួយគ្នានេះដែរ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា លីន សោម៉ា បានចេញបទដំបូងរបស់ខ្លួនហើយក្នុងនាមជាម្ចាស់ពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEEzJP3_JRXBAxNa_PBObMaqD6acRGl2-atv5SWyqX5bAUFXWe5XX7EVQT4lPBFlIYDqv39z5wQECKpN4GrrI3Znk_sImv52jU_zJrKmSHQ4xHBEOdHoOkSepp9lCIxR8XDeJU4zrsv389uM3Dt-FbiT4yrNBzds5JFYybnryNUGOyb60ESsmHuQ2bwtbm/s2048/image_2024-09-21_11-44-33.png

បទដំបូងរបស់ម្ចាស់ពាន Beat The Best រដូវកាលទី២មានចំណងជើងថា «មិនចេះតាមដាន» ជាប្រភេទមនោសញ្ចេតនាត្រូវបានគូស្នេហ៍បោកប្រាស់និពន្ធទំនុកច្រៀងដោយ ឈិត តេងរិទ្ធ។ ទោះយ៉ាងណា បទនេះរបស់ សោម៉ា ទទួលរងនូវមតិចម្រុះពីសាធារណជនទាំងការសរសើរនិងការរិះគន់ផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRsijjM4Dnr4Ou-8NgfX5eg2IblosP_2-iN_kMvN4wkzwFIcHFn3-4fz-vYlvSReQ0ZOuVyQSyBEv5-TEUhhJGu4CPjf_poU2a39rTJaR8GqByTp6aIEe0Mo_jLQc7oNiECenwJ5QVH6TKeIrJ_rk0XeG4psg_CNcchFWFkieqEvM3ZqW66Tp7i-1cINfV/s2048/image_2024-09-21_11-44-36.png

អ្នកខ្លះក៏សរសើរថាបទនេះពីរោះប្លែកជាដើមចំណែកអ្នកខ្លះទៀតបានលើកឡើងថា «ផ្ចិតផ្ចង់ជាងនេះ ហើយម្ចាស់បទ អត់សម្ដែងខ្លួនឯងទៀត មើលទៅអត់ទាក់ទាញព្រោះឃើញតែ អ្នកសម្ដែងអត់សូវឃើញ ម្ចាស់បទ (គេមើលនិងស្ដាប់តែម្ដងគេលែងចង់មើលទៀតហើយ, អរគុណ RHM តែសងសោម៉ា ខ្ញុំពីមុនមក ហេតុអី្វបទនេះវីដេអូការសម្ដែងតួអង្គទាក់ទាញតែឃើញតែវីដេអូចម្រៀង ឯអ្នកច្រៀងបាត់ភាពពីរោះអស់រលីញ គួរតែធ្វើឱ្យល្អល្អិតល្អន់ជាងនេះ ខ្ញុំក៏ហ្វេនប្អូនសោម៉ាដែរតែ១បទនេះទាក់ទាញតែMV ជាចម្រៀង ខកចិត្ត កែឡើងបាត់ភាពម្ចាស់សំឡេង សោមាខ្ញុំមិនមែនអ៊ីចឹងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsQGIVKh5sI1HYwBnwaZorB-ABT9X87-pltTN6OA3rJKAepJh1tejjZTRegKsPvrRvNPjZtqokYVjNUlhttPt10DJHrTT8gyEJq4zcs4A3De45sK22Tf74stU6HrQpS_3MCgXwCLHhrQSLXw-YRia2XjIAMrJIkbxqtaBQo54-zKvAGtB5FPlTFCyhZ3Ww/s2048/image_2024-09-21_11-44-38.png

អ្នកផ្សេងទៀតបានលើកឡើងថា «ខ្ញុំក៏ហ្វេន សោម៉ា តែ ហ្វេនបទ រាជបុត្រា ( កាលប្រលង) ចុះបទនេះ សម្លេង សោម៉ា ទៅណាឆ្ងាយម្ល៉េះ, ខ្ញុំក៏ជា Fan គាត់ដែរ តែជាក់ស្តែងការ comment រិះគន់ក្នុងន័យស្ថាបនាគួរតែបើកចិត្តទូលាយ ។ បើតាមការស្តាប់ជាក់ស្តែងសម្លេងគាត់មានទឹកដមពីធម្មជាតិស្រាប់ហើយ តែហេតុអ្វីបានជាព្យាយាមកែសម្លេងយ៉ាងខ្លាំងស្តាប់ហើយមានអារម្មរណ៍អត់ដូចសម្លេងគាត់ គ្រលរៗ ឡងៗ គៀបខ្លាំងពេកដូចនេះបាត់ភាពពីរោះអស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxr2rw34I5P-ys1v6KZ703n4JqGknXt8dwocQ1MTXZpqpmpDR91BAB815TUL15e5tyzfJyIPwwpUxywwV3emcTF3I301v7FMgl8iq9YswE42zb34dHWUpFp0PROjrQynajMAqDUTHUxS622wUEW1ipPbxaEOSbzjG35v5knfJddlEoovpgk7-hKnKySukr/s2048/image_2024-09-21_11-44-42.png

គួរបញ្ជាក់ផងដែរថា លីន សោម៉ា បានក្លាយជាម្ចាស់ពាន Beat The Best រដូវកាលទី២កាលពីយប់ថ្ងៃទី១ មិថុនា ។ សោម៉ា មានអាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ជានិស្សិតឆ្នាំទី២ផ្នែកគណនេយ្យពន្ធដារ ដោយមុនទទួលបានភាពជោគជ័យនេះ លីន សោម៉ា ធ្លាប់ឆ្លងកាត់ការប្រកួតជាច្រើនដង៕

ព្រោះមូលហេតុនេះទើប ពេជ្រ ថៃ សម្រេចចិត្តសិក្សាផ្នែកច្បាប់

0

ពេជ្រ ថៃ ម្ចាស់ពាន The Voice Kids Cambodia បានទម្លាយអំពីមូលហេតុនៃការសម្រេចចិត្តសិក្សាផ្នែកច្បាប់ព្រោះធ្លាប់ឆ្លងកាត់ភាពអយុត្តិធម៌ហើយនៅក្នុងគ្រួសារគ្មានអ្នកណាបានរៀនចប់នោះទេទើបរូបគេមានការប្តេជ្ញាចិត្តរៀនឱ្យចប់។ អាជីពដែល ពេជ្រ ថៃ ស្រលាញ់ជាងគេគឺផ្នែកចៅក្រម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgPF4aD1-zLT5hlTN_lEEgcZEFBY3DyMgz5zwT67GN2q7SATlTguF7iXvXtkme4fUlqqffQC2pw0tDfbQPYszMrAh1BqZ70TwFpbeyHcZ9xSV87mWje_tneCcKurykDSRkgOvpu6CGLPSjRXnTfCNByggzhBSNnXjkvKSKzBnLTqPHbhdkkX36wTLwj-Z2/s2048/image_2024-09-21_09-21-31.png

ពិធីករ សុខ រ៉ាស៊ី បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមរបស់ខ្លួននាយប់ថ្ងៃទី២០ កញ្ញា ដោយបានសាកសួរទៅកាន់តារាចម្រៀង ពេជ្រ ថៃ កំពុងស្ថិតនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយ។
ក្នុងកិច្ចសន្ទនារវាងអ្នកទាំងពីរ ពេជ្រ ថៃ បាននិយាយថា «បច្ចុប្បន្នខ្លួនគេកំពុងសិក្សាឆ្នាំទី៣ផ្នែកច្បាប់ ដែលការសិក្សាផ្នែកនេះថ្ងៃអនាគតអាចធ្វើមន្រ្តីរាជការ ចៅក្រម ក្រឡាបញ្ជី មេធាវី ដោយខ្លួនគេស្រលាញ់អាជីពចៅក្រមជាងគេ ដោយសារតែឆ្លងកាត់អង្គហេតុ អង្គច្បាប់ ព័ត្តុតាង ដើម្បីកាត់ក្តីទៅឱ្យស្មើភាពគ្នា ដឹងខុស ដឹងត្រូវ ប្រកាន់នូវគោលការណ៍មិនក្បត់ឧត្តមគតិខ្លួនឯងគឺមានយុត្តិធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJfGiksmqIojGpTdGMaHNyHB07UGcR0F3Vexhyphenhyphenb1ZSN1O3LZnzoSsS5WAEsyx4aRziM-dCtrb3WwZPvDIpWpX9AcLMJguB5yPNopICq1g7nGsQGwDFpZ3rGS1YGVb8kRTk7P6g2JcuPS2kQ_Gj8Ta3-wQGZHW3_KCI4yKcQbESnHJhv0KCzwf7EKwbge4R/s2048/image_2024-09-21_09-21-32.png

ពេជ្រ ថៃ បានចែករំលែកទៀតថា ការសិក្សាផ្នែកច្បាប់មិនមែនជារឿងងាយស្រួលនោះទេ សៀវភៅច្បាប់ច្រើនណាស់ទូលំទូលាយមែនទែនមិនត្រឹមតែមើលច្បាប់ក្នុងប្រទេសទេគឺមើលច្បាប់នៅក្រៅប្រទេសទៀតដើម្បីយកជាបទពិសោធន៍ចំណេះដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtMX5hoTiabeIT9a0s-AqubEv-aG8BoXFIt4NPr3JoHvqfpE5lG4AXqmCH1iqcwOtdkRyqPt2H7ILu_pw2z0bZfClQ0YcDDfY0x_CC9Ho-0Sdexxkj-6areAsa9c1IBezARya3FbSNEQZn2_o50ZSv2pExzXSG41oJ2wiZBugIpbjhhfux3OZYk7g4MB6h/s2048/image_2024-09-21_09-21-34.png

មូលហេតុដែល ពេជ្រ ថៃ សម្រេចចិត្តរៀនផ្នែកច្បាប់នេះ តារាចម្រៀងរូបនេះថាក្រុមគ្រួសាររបស់ខ្លួនគ្មានអ្នកណាបានរៀនចប់នោះទេ ដោយសារតែបច្ចុប្បន្នមានជីវភាពធូរធាជាងមុនទើបប្តេជ្ញាយ៉ាងណាត្រូវរៀនឱ្យបានចប់ដើម្បីគ្រួសារ និងធ្លាប់ឆ្លងកាត់ភាពអយុត្តិធម៌។ បើសិនជាមានពេលនឹងតយកអនុបណ្ឌិត ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយ។
គួរបញ្ជាក់ផងដែរថា ពេជ្រ ថៃ ជាអ្នកខេត្តបាត់ដំបងបានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី១កាលពីខែ តុលា ឆ្នាំ២០១៧ ក្នុងវ័យ១២ឆ្នាំ៕

មកស្គាល់កន្លែងទេសចរណ៍គ្រោះ.ថ្នាក់បំផុតទាំង ៥ នៅលើពិភពលោក

0

នៅលើពិភពលោកយើងនេះគឺពោរពេញទៅដោយទេសភាពដ៏អស្ចារ្យ អច្ឆរិយៈបុរាណ និងការផ្សងព្រេងដ៏សម្បូរបែបជាច្រើន ដែលកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់បណ្តាប្រទេសឱ្យមកទស្សនានូវទិដ្ឋភាពប្លែកៗទាំងនេះ។ ទោះជាយ៉ាងណាក្រៅពីមានកន្លែងសប្បាយៗក៏មានកន្លែងគ្រោះ.ថ្នាក់ និងរន្ធត់ផងដែរ ដោយសារកន្លែងនេះមានឧបសគ្គ និងហានិភ័យជាច្រើនដែលវាអាចនឹងកើតឡើង ដូច្នេះវាសក្តិសមសម្រាប់ភ្ញៀវណាដែលមានភាពក្លាហានប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាកន្លែងទេសចរណ៍គ្រោះ.ថ្នាក់បំផុតទាំង ៥ នៅលើពិភពលោក៖

១.ភ្នំអេវឺរេស ប្រទេសនេប៉ាល ឬទីបេ៖ អេវឺរេសគឺជាកំពូលភ្នំខ្ពស់ជាងគេលើពិភពលោកជាមួយកម្ពស់ ៨,៨៤៨ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ វាត្រូវបានគេស្គាល់ថាជាកន្លែងទេសចរណ៍ដ៏គ្រោះថ្នាក់បំផុត ដោយសារនៅទីនោះមានលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ ហើយមនុស្សនៅពេលឡើងភ្នំនឹងខ្វះអុកស៊ីសែន បណ្តាលឱ្យរាងកាយកាន់តែយ៉ាប់យឺន វិលមុខ ឈឺក្បាល អស់កម្លាំង ក្អួតចង្អោរ ហើយពេលខ្លះក៏អាចឈានដល់ការស្លាប់ទៀតផង ដោយសារទប់ទល់មិនបានជាមួយកម្ពស់ដ៏សែនខ្ពស់របស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZlGt8TOXuKMmf_-o6OvURYvRGEHbIIqpc4EF_Z5G_dnOYO0Xj66HZHBha9G5-yvOy_1874FzbwEmYE9x_3coCG58R4d1MSKfxVgwXbMtwJSCfV4lKJtCryyTwyogk_1O1iN6Nf60uDgdlkvvBN4lIQ7MemqNXJZNfyIpE0l0bxKrQ3hAb_Gj8S6onAmBg/s1600/image_2024-09-23_09-02-51.png

២. The Devil’s Pool ប្រទេសសំប៊ី៖ គឺជាទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតគ្មានពីរ ប៉ុន្តែវាក៏ជាកន្លែងទេសចរណ៍ដ៏គ្រោះថ្នាក់បំផុតលើពិភពលោកផងដែរ ដោយសារនៅទីនោះមានទឹកហូរពីលើជ្រោះដោយចរន្តទឹកដ៏ខ្លាំងក្លានៃទន្លេ Zambezi អាចបណ្តាលឱ្យមនុស្សរអិល ឬធ្លាក់ពីលើជ្រោះបាន ហើយត្រូវបានគេជឿថាទឹកធ្លាក់ដ៏អស្ចារ្យនេះគ្រប់គ្រងដោយពពួកវិញ្ញាណ ឬព្រលឹងបិសាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDS53uIi9cVv-xaGeEjjUHrtC2hpjtN2SEDjSpIIZSudh2VLSwNyhh3eGEqF6voPszU-2N2apIZ9yb4SIYR04dRyoyEB_HjUvNBMlFRwBZtYM0fE11THrLOhU0Rqs3Son218oh6TLsUe2pFq6mHyHkzDrw8ZHtlzU8WWxzd2lDGu22EqA2EUmeotahLp6Y/s1200/image_2024-09-23_09-02-52.png

៣.កសិដ្ឋានក្រពើ ប្រទេសអូស្ត្រាលី៖ កសិដ្ឋានក្រពើរបស់ប្រទេសអូស្ត្រាលី (Crocodile Farm, Australia) គឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ វាក៏ជាប់ឈ្មោះជាកន្លែងគ្រោះថ្នាក់ផងដែរ ដោយសារកន្លែងនេះពោរពេញទៅដោយក្រពើទឹកប្រៃ។ យើងដឹងហើយថាក្រពើទឹកប្រៃគឺមានកម្លាំងខ្លាំងណាស់ និងមានទំហំធំ ទោះបីជាមានរបងការពារក៏ដោយ ក៏អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhJyetQ2Wi6HELblH-N-qnBWtx9vJpbwDL6oh56DtR8EwH-aHc9fGgRy5mnCukxpZbPNx8NkEHDXo0uk0TxDzdBQ7W2_Ut0X-qEFg4cqePy-zbfTtJ3_1yTyCF1Yu3HF_A0cRVbAksd5a7D4UIIkZCMtTEL_2P0n7xoEJhCiUcLczOXSoPN3nx_SGn_Dfv/s1440/image_2024-09-23_09-02-52%20(2).png

៤.El Caminito del Rey ប្រទេសអេស្ប៉ាញ៖ គឺជាកន្លែទេសចរណ៍ដ៏ពិសេសមួយស្ថិតនៅចំកណ្តាលភ្នំ Andalusian របស់ប្រទេសអេស្ប៉ាញ ផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យគួរជាទាក់ទាញ។ ទោះជាយ៉ាងកន្លែងនេះក៏គ្រោះថ្នាក់ និងរន្ធត់ផងដែរ ដោយសារនៅទីនេះមានផ្លូវដើរតូចចង្អៀតហើយខ្ពស់ ដែលតោងជាប់នឹងច្រាំងថ្មចោតដ៏គួរឱ្យខ្លាច ហើយផ្លូវក៏មានសភាពទ្រុឌទ្រោម ជាមួយផ្លូវដ៏តូចចង្អៀតនិងកម្ពស់ខ្ពស់អាចធ្វើឱ្យមនុស្សប្រឈមហានិភ័យជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_5MdE0JqxBfgqYqpha__pgirc6kIuZ7KCDNFiI-1tONTG2ISHN0NjJrczHLuLhczmX5oOHhhRLo-LlXd77b3GjozVIBWMGt1-NAA0EKdtwNsN86Ui1It3koOcpdu2Fv13S1IPT-zz-4f7OkY-mMq2CPl2TCNVkBkyKkNJDeK4r5Ont0bz1lBJuw5omlpD/s3200/image_2024-09-23_09-02-53.png
៥.Cage Diving with White Sharks ប្រទេសអាហ្វ្រិកខាងត្បូង៖ គឺជាកន្លែងទេសចរណ៍ដ៏គ្រោះថ្នាក់បំផុតមួយលើពិភពលោក ដោយសារនៅទីនេះតម្រូវឱ្យមនុស្សជ្រមុជទឹកក្នុងទ្រុងដើម្បីទស្សនាឆ្លាមដ៏ធំមហិមាពណ៌សនៅមហាសមុទ្រ។ វាជាបទពិសោធន៍ដ៏រន្ធត់មួយ ទោះបីមនុស្សត្រូវបានការពារដោយសុវត្ថិភាពនៅក្នុងទ្រុងក៏ដោយ ក៏វាអាចមានហានិភ័យខ្លាំងផងដែរ ប្រសិនបើទ្រុងនោះរបូតសោរ នោះអ្នកនឹងអាចបាត់បង់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgheAP6DoE0cbBoi06ZuFsDlFq-DmxtrF8SEeT7dLrJcNDGRdaHVnw9rC49H4FhrG4F7a5GI517M54QLnTQD5wbTYbgzF1iL1c_w4IwDtku6w8ye7NhwAx9-h9UxUwvHVgsFOA8hq7XZvGHZs6UlJi6k4adbSPEeCjCavAIGILBnM8IVi9467D_uNdXNZWe/s1280/image_2024-09-23_09-02-59.png