Home ព័ត៌មានជាតិ រកផ្លូវវៀង! សប្តាហ៍ក្រោយនឹងមានការបញ្ចៀសចរាចរយានយន្ត នៅតំបន់ជុំវិញវិមានឯករាជ្យ

រកផ្លូវវៀង! សប្តាហ៍ក្រោយនឹងមានការបញ្ចៀសចរាចរយានយន្ត នៅតំបន់ជុំវិញវិមានឯករាជ្យ

155
0

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំង សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUrKPb6o4QSAnKZIW7bVJcZF076XDwh7N8irCCOZYtWQNaBJTmXhgKEq4QCbDwb1tq7axJ49jnINlzh6btS41QWL3xWfnBf0IF1DqAa9br7YFZ_Kym_0V9F5Dg17onUZ66x02VeQJdKM1VQ3FvasETzlAeTt64835-Nr7ecETr58D7I5cTDJK3_U_3MMSV/s1280/image_2024-09-21_15-58-46.png

ដើម្បីឱ្យព្រះរាជពិធីសម្ពោធខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់ រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។

អាស្រ័យហេតុនេះ សម្រាប់បងប្អូនដែលត្រូវធ្វើដំណើរតាមមហាវិថីខាងលើ សូមមេត្តារកផ្លូវវៀង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ9orlhD5U6xOEZX5n6OGuT-lAvVgKwXndEb5toEtaAfm-GBrIip1fvZpp1XNhNnE4gvzC8ioqhyphenhyphenOOKk6XoKvl0IlS3YlkMLRj4VEv4KeicMLEW841GFeSLgJf0bVa6z7uU1DivC68Zv6XJ_Y0o57hl1rd9XU9SAawo9YxMbsDnBKiM2mJ-v_LiJiHd4l5/s1024/photo_2024-09-20_16-45-50-722x1024.jpg