Home Blog Page 853

ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងវិបត្តិធំៗចំនួន ២ ដែលមិនអាចដោះស្រាយបាន

0

ប្រទេសជប៉ុន៖ ប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះបានកំពុងប្រឈមមុខនឹងវិបត្តិធំៗចំនួន ៣ ដែលវិបត្តិទាំងនេះនឹងគំរាមកំហែងដល់សេដ្ឋកិច្ច ក៏ដូចជាប្រព័ន្ធសុខុមាលភាពរបស់សង្គម។
យោងតាមសារព័ត៌មានបរទេស Newsweek ប្រទេសជប៉ុនបានកំពុងដោះស្រាយវិបត្តិទាំងបីនេះហើយ ប៉ុន្តែមិនទាន់ជោគជ័យនោះទេ ដែលវិបត្តិធំៗទាំងនោះរួមមាន៖ ទីមួយគឺចំនួនប្រជាជនវ័យចំណាស់។ យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ប្រទេសជប៉ុន បច្ចុប្បន្នប្រទេសនេះមានប្រជាជនដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅរហូតដល់ ៣៦.២៥ លាននាក់ ស្មើនឹង ២៩% នៃចំនួនប្រជាជនសរុបទាំងអស់ ដែលនេះគឺជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន បើធៀបនឹងប្រទេស ឬដែនដីដទៃទៀតនៅក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjX_24QpetRKefH-z87cF3buF4_ycmpZEahMJmLnu0eADrD-M4bbJdaa8Awwa1XZwJq4pVJXIyx7tR83FXJ1GHTeMOEkDZrwz04x0IkZw1V9EnWDyX4zHe0jKCrTcinmHrlpNcKZyXEjm2D1zGaNnXEHuncxiLo1iXO0i9clMjYAf9Zdb5-i8h1P2IMWO2/s2048/image_2024-09-21_10-55-33.png

ទន្ទឹមនឹងនេះ មនុស្សចាស់ជាច្រើននៅតែត្រូវធ្វើការ ដោយក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា ចំនួនកម្មករវ័យចំណាស់បានកើនឡើង ដែលឈានដល់កម្រិតកំណត់ត្រា ៩.១៤ លាននាក់។ ទោះបីជាក្រុមហ៊ុនជប៉ុនជាច្រើនបានកំណត់អាយុចូលនិវត្តន៍ជាកាតព្វកិច្ចសម្រាប់អាយុ ៦០ ឆ្នាំក៏ដោយក៏រដ្ឋាភិបាលលើកទឹកចិត្តពួកគេឱ្យរក្សាបុគ្គលិកចាស់ៗដែលចង់បន្តការងារ។ ភាពបត់បែននេះជួយបិទគម្លាតរហូតដល់ទទួលបានប្រាក់សោធននិវត្តន៍នៅអាយុ ៦៥ ឆ្នាំ។ ប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារក៏ត្រូវបានកែសម្រួលផងដែរ ដើម្បីសម្រួលដល់កម្មករដែលមានវ័យចំណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2AV3aPSfnd_su3dqcK5_5MyL7dbAbVFoecgvB30-Uw4zqkY7WW_IrWJwSvNsMc-jTL3JkgAxtDk6xWUXjDF2543au6i1q-aXafNRHVOy1O6i-dsUdMRNd_Grvx9uLmrlh-oNEQmnxhczKCQKn8XnmoYzU0TRyOMKmL8gmxLrCvmtkZFwZzTyhi1K1YbCl/s3500/image_2024-09-21_10-55-27.png

រីឯវិបត្តិទីពីរវិញនោះគឺអត្រាកំណើតបានថយចុះ ប្រទេសជប៉ុនបានកត់ត្រាការសម្រាលកូនច្រើនជាង ៣៥០,០០០ នាក់ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ ធ្លាក់ចុះជិត ៦% បើធៀបនឹងឆ្នាំ ២០២៣ នេះមានន័យថាអាត្រាកំណើតរបស់ប្រទេសជប៉ុនបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា វាក៏ជាឆ្នាំទី ៣ ជាប់ៗគ្នាដែរ ដែលមានកំណើតតិចជាង ៤០០,០០០ នាក់ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Keizo Takemi បាននិយាយថា ស្ថានភាពនេះថាគឺកាន់តែធ្ងន់ធ្ងរហើយ ប៉ុន្តែមិនទាន់អាចដោះស្រាយចេញនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAgLwjFs6-4f1tkHa9d3gFSz2YJD-jDnZNkI8KWcuqcsptHm8ZxLLLso3DGBsiSFif2KDsZfothE-GZ6QZMvOSICSaB7aZ2C0nn0BlN5Jud8FvB3s6uBfp-Hh7VljPNk7h0A5nvFy4OoyMMxigUfJkZq63VpMmdYfECv2tXv73L3rOU5O0Nb6p9YgBxYzv/s1920/image_2024-09-21_10-55-32.png

    ជាការពិតណាស់ការថយចុះចំនួនប្រជាជន បានធ្វើឱ្យប្រទេសជប៉ុនប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើនដែលនឹងគំរាមកំហែងដល់សេដ្ឋកិច្ច ក៏ដូចជាប្រព័ន្ធសុខុមាលភាពរបស់សង្គម។ យោងតាមស្ថិតិរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅក្នុងខែកក្កដា ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះ ១៥ ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០០៩ ដល់ ២០២៤។ ទោះបីជាប្រទេសនេះមានកំណើនជនបរទេសរស់នៅក៏ដោយ ក៏ស្ថិតិបានបញ្ជាក់ថា ចំនួនប្រជាជនជប៉ុននៅតែមានអាត្រាទាប។ ដូច្នេះបច្ចុប្បន្ននេះរដ្ឋាភិបាលមិនទាន់មានដំណោះស្រាយត្រឹមត្រូវណាមួយដែលអាចដោះស្រាយបញ្ហាទាំងអស់នេះបាននោះទេ៕

តោះមកស្គាល់សណ្ឋាគារដ៏អាថ៌កំបាំងមួយស្ថិតក្នុងរូងភ្នំជ្រៅបំផុតលើភពផែនដី

0

Deep Sleep Hotel គឺជាសណ្ឋាគារដ៏អាថ៌កំបាំងមួយដែលសាងសង់នៅក្នុងរូងភ្នំ Snowdonia ប្រទេសអង់គ្លេស មានទីតាំងនៅជម្រៅ ៤១៩ ម៉ែត្រ ត្រូវបានគេស្គាល់ថាជា “សណ្ឋាគារជ្រៅបំផុតនៅលើភពផែនដី”។
សណ្ឋាគារនេះបានបើកដំណើរការតាំងពីខែមេសា ឆ្នាំ២០២៣ មកម្លេះ ប៉ុន្តែទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7F8P6ni2pNO0V57LJctwX7Ih-eLWebBLztqtn76Sp4WHIVCFnZkezLQpJ_o647TJOnfRGDHriJ721J138_NSveYUoB68yxLgVXxr6y3b9rn4dDT5ycfHWnGQAcrfGhYqtXxyJwASS0VpvH3VFdXgzOL0VYQYwfg-ZZaxwUk_AZQhhmqkhmb41klAdMW5Z/s1600/image_2024-09-21_10-52-27.png

នៅក្នុង Deep Sleep Hotel មានកន្លែងទទួលទានអាហារ, បន្ទប់ទឹកដ៏ទំនើប, បន្ទប់គេងបែបរ៉ូមែនទិក ដោយប្រើឧបករណ៍បំភ្លឺជាប្រភេទវ៉ុលទាប ដំណើរការដោយថ្ម 12v លើសពីនេះក៏មាន Wifi និងស្ទ្រីមតូចមួយនៅក្នុងអណ្តូងរ៉ែផងដែរ។ Deep Sleep Hotel គឺពិតជាសក្តិសមខ្លាំងណាស់ចំពោះភ្ញៀវទេសចរណាដែលចូលចិត្តការផ្សងព្រេង ដោយសារតែវាស្ថិតនៅក្នុងដីដ៏ជ្រៅ និងមានសីតុណ្ហភាពជុំវិញគឺត្រជាក់ខ្លាំងរហូតដល់ ១០ អង្សាសេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidSNsal_k9pZKyedmtketGd2cA-UuriikJpB6514zkWgo-dBGIAvEiuXMaNAUgKJx_42ZAYnAUhdIijhYYuo50p8F37afddff3vwzhkGjlG-sMXPS78WB3TEpEemkRAMaHjWrHpNUn-j1CLJ5oGd-rAGZd4Zw3W25fqw2cNf5Mh0O07yW7Z49MI0gTx3E1/s1200/image_2024-09-21_10-52-28.png

ទោះជាយ៉ាងណាម្ចាស់សណ្ឋាគារបានសាងសង់ស្រទាប់ការពារយ៉ាងក្រាស់ ដូច្នេះហើយនៅខាងក្នុងបន្ទប់គេងគឺមានភាពកក់ក្តៅខ្លាំង ប៉ុន្តែភ្ញៀវនៅតែត្រូវបានណែនាំឱ្យយកសម្លៀកបំពាក់ក្រាស់ៗ ដែលងាយស្រួលសម្រាប់ផ្លាស់ទី។ ដើម្បីអាចទៅដល់សណ្ឋាគារនេះ ភ្ញៀវត្រូវតែឆ្លងកាត់ ដំណើរផ្សងព្រេងក្រោមដីជាមុនសិន ដោយការធ្វើដំណើរចាប់ផ្តើមនៅម៉ោង ៥ ល្ងាចនៅឯមូលដ្ឋាន Tanygrisiau ជិតទីក្រុង Blaenau Ffestiniog ប្រទេសអង់គ្លេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik-FaoS-nZ_gppC6bnWgi6DrDmC1QzoV66MCB2-8_6PIcWz-s9PT0_Vg1JTy29cWuPVzOhoSuKgjuWtavd1ZJPuWrK2gzo6XoeR2nSAqN-f5zSY8kmJGJc5i8VjE15DUD4Q9NR4MiRktnCNEhSOzFNrjhB0B2GDZsl41IHx0GAhwK_NzuI3Z8lFAyem0ux/s2048/image_2024-09-21_10-52-29%20(2).png

បន្ទាប់ពីដើររយៈពេល ៤៥ នាទីរួច ភ្ញៀវគ្រប់រូបត្រូវតែពាក់មួកសុវត្ថិភាព ពាក់ឧបករណ៍ការពារដូចជាភ្លើង ខ្សែពួរ និងស្បែកជើងកវែង ដើម្បីឆ្លងកាត់ផ្លូវងងឹត រអិល ផ្លូវរដិបរដុប និងឡើងជណ្តើរ ក៏ដូចជាឆ្លងកាត់ស្ពានចាស់ជាច្រើនទៀតផង។ ហេតុនេះសម្រាប់ភ្ញៀវដែលមានបំណងដើរកម្សាន្តបែបផ្សងព្រេង អាចទទួលយកបទពិសោធន៍ប្លែកៗនៅទីនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtIUvLUJVY_NsAqQjjT4bAlAO7yUc81fdTGevKotihYd0seM8jZKUkSKC7rb4fHPN9cr7iE8YYlp-pHaQgFWaLVo9uEs92zi1edix_f38_a-pbjjk0vaCyuXq-8wIHhMmdKsoyU7U4PZ2BbOm0gaEEDc47kL1nGhFsfxwdiYzX2TCTSt3OyU3XhE0Qpv8a/s1080/image_2024-09-21_10-52-29.png

គួរបញ្ជាក់ដែរថា សណ្ឋាគារមិនទទួលយកកុមារអាយុក្រោម ១៤ ឆ្នាំទេ ហើយមនុស្សដែលមានអាយុ ១៤ ឆ្នាំឡើងទៅទើបអនុញ្ញាតឱ្យទស្សនា ម្យ៉ាងវិញទៀតចំពោះការកក់ត្រូវតែធ្វើឡើងតាមអ៊ីនធឺណិតជាមុនសិន ព្រោះកន្លែងមានកំណត់។ ទោះជាយ៉ាណាក៏ដោយ សណ្ឋាគារនេះបើកតែម្តងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ គឺចាប់ពីយប់ថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃអាទិត្យ ចំពោះតម្លៃបន្ទប់វិញគឺជាង ៤០០ ដុល្លារអាមេរិកឡើងទៅ៕

អត់ដឹងធ្វើម្ហូបអីទៅវត្តនារដូវភ្ជុំបិណ្ឌ! តោះមកសាកធ្វើម្ហូបខ្មែរ ៥ មុខនេះងាយស្រួលបំផុត

0

នារដូវភ្ជុំបិណ្ឌបងប្អូនប្រុសស្រីប្រាកដជានាំគ្នាទៅវត្តទៅវ៉ាធ្វើបុណ្យធ្វើទានដើម្បីឧទ្ទិសជូនបុព្វការីជនដែលបានចែកឋានទៅ។ ជាការពិតណាស់ពិធីបុណ្យភ្ជុំបិណ្ឌនេះមិនត្រឹមតែជារដូវត្រូវទៅវត្តធ្វើបុណ្យប៉ុណ្ណោះទេ វាក៏ជាឱកាសជួបជុំគ្រួសារដ៏សប្បាយរីករាយផងដែរ។ តាមជំនឿប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបរមបុរាណមកការធ្វើម្ហូបឆ្ងាញ់ៗចែកញាតិមិត្តបងប្អូនញុំាជុំគ្នា យកទៅវត្តប្រគេនព្រះសង្ឃ និងដើម្បីឧទិ្ទសកុសលដល់ជីដូនជីតាទាំង ៧ សណ្តានដែលបានចែកឋានទៅនឹងទទួលបាននូវពរជ័យយ៉ាងច្រើន ដែលធ្វើឱ្យជីវិតយើងជួបតែក្តីសុខចម្រើន រកស៊ីមានបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii5mAhzAOSZ74e2hhyoNPQr5aijxOAdP3AWNWsNZKrFl2xProIcdYHFfedV5FOYoLJVcYwMa2ObxrhvfN7Z_5u5ZmEsI8aKWbxJRw3weqm5PG2JIXDjrRqMdFr78uNtmTYTeUWPA4EQB8YGSK1QyezsOyjjqId-pByzONv_IkFDGOl4NSUkY7KZoZo_j6s/s1024/image_2024-09-21_10-49-08.png

ក្នុងឱកាសនេះយើងសង្កេតឃើញថា ជារៀងរាល់ឆ្នាំបងប្អូនខ្មែរតែងតែរៀបចំធ្វើចង្ហាន់មានដូចជានំ បង្អែម ផ្លែឈើ ភេសជ្ជៈ និងម្ហូបអាហារដូចជា ខសាច់ជ្រូកពងទា ឆាមីសួ និងសម្លការីជាដើម ដែលអាហារទាំងនេះគឺពេញនិយមបំផុត ដោយសារវាងាយស្រួលធ្វើ និងមានរសជាតិឆ្ងាញ់។ ទោះជាយ៉ាងណា យើងចង់នាំប្រិយមិត្តមកសាកធ្វើម្ហូបទាំង ៥ នេះវិញម្តង ធានាថាប្លែកយកទៅវត្តមិនខកបំណងទេ ដែលម្ហូបទាំងនោះរួមមាន៖

១.ហហ្មុក៖ ហហ្មុកគឺជាម្ហូបខ្មែរដែលតំណាងឱ្យប្រទេសកម្ពុជាយើង។ ម្ហូបមួយមុខនេះ មានគ្រឿងផ្សំច្រើន រាប់តាំងពីគ្រឿងខ្មែរ, គ្រឿងការី,សាច់ត្រី,ខ្ទិះដូង,ប្រហុក,ស្លឹកញ និងគ្រឿងទេសមួយចំនួនទៀត ដោយម្ហូបហហ្មុកនេះ អាចចម្អិនតាម ២ របៀបដោយខ្ចប់ចំហុយក៏បាន និងឆាក៏បាន ដែលវាស័ក្តិសមបំផុតសម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcVHxfI4-9nUEEi-vQ74Ir3Oj9dwlmkoD3-ezLWqsKE4i32xsA37Q5rNo73nkcgIjlQU9q2AFO9pF1MNone9NoM2Xaa6s3GXHOD8kuvJXwEsnYAXBCVBiL_oxPMrqLv4-I16sosG5tQwY3mINx0LEoPpFnB1xF5MI4Lae3zOs9Tw0EBENjREnqSrBHSS7s/s1422/image_2024-09-21_10-49-08%20(2).png

២.បង្កងអប់មីសួរ៖ ជំនួសឱ្យការឆាមីសួធម្មតា យើងគួរសាកធ្វើមីសួអប់ជាមួយបង្កង ឬបង្គារក៏បាន។ ម្ហូបនេះក៏មិនមានអ្វីស្មុគស្មាញច្រើនពេកដែរ ចម្អិនក៏លឿន ហើយមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaA3I9SQd8gi41_Y694BzNl65qO071BDOa_AVRD7sjDtYdxMsFo7jyHHCg_qf6EKbFXrA-6A6CUEVE1Z_Tba9E17Bc0kZ2bSRSbHaWEsmyn9Hhu3YHvcm88lJiV3BbKKKPAPZE4JVjm6vfkwowufV13Nb98wJ_h2QwHjowr4CgVzkm_3JdhH2IW3voa_Mh/s1280/image_2024-09-21_10-49-09.png

៣.ឆាមឹកម្រេចខ្ចី៖ ឆាមឹកម្រេចខ្ចីក៏ជាមុខម្ហូបដ៏ឆ្ងាញ់ពិសារហើយមិនពិបាកធ្វើពេកនោះទេ ដោយគ្រឿងផ្សំមានដូចជាមឹកស្រស់ ឆាជាមួយម្រេចខ្ចី លាយជាមួយបន្លែតិចៗដូចជាការ៉ុត បន្ថែមជាមួយជីវ៉ាន់ស៊ុយ គឺអេមខ្លាំងណាស់ ហើយប្លែកទៀតផងស័ក្តិសមបំផុតសម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEjDvlauvbz0ppwk7byzdCQvZi5GPExTyGKeYh2z67jQUk1BXV-gvThl9lZv1j4VN6-xiEV7bRjLVZitMkOFWZx2oSBU_AxrbkUml0nZ1bYHceYlyfTuwbk91EZRjcwBsu9p6hJe7sIdRDqXpBysgafXemVXW6AKKSCcrMS0W9QFBzPaGRZdHE5-PARrfV/s1280/image_2024-09-21_10-49-10.png

៤.ត្រីបំពងជាមួយទឹកត្រីស្វាយ៖ ម្ហូបមួយមុខនេះរៀងសាមញ្ញបន្តិច ប៉ុន្តែងាយស្រួលធ្វើ ហើយមានរសជាតិឆ្ងាញ់ វាក៏ស័ក្តិសមសម្រាប់រៀបចង្ហាន់ទៅវត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmpS-aim5z-xzJxqN1ZArj3nrj1S_gV1vkKZXiLehIl1syglpTtSQT7hOeqO7T0YljzWQ2juCpTBnJC-aAL2O5jf75vI7LvNuOw_eHuxl7ZR_IGD-wKbuFhTIp8zo1kutuixN583MKCTnceorwR3IHTrpy3Bh28Hkqdvb1HEeiUbtrQEV1KPqehjhOe9DY/s960/image_2024-09-21_10-49-10%20(2).png

៥.ប្រហុកខ្ទិះ៖ ប្រហុកខ្ទិះជាមួយបន្លែស្រស់ៗ គ្រាន់តែឃើញលេបទឹកមាត់តែម្តង គឺជាមុខម្ហូបដ៏ពិសេសមួយដែលបងប្អូនខ្មែរយើងមិនគួររំលង សម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg478HX2CjdldnYc4Ho8gE2kxLn05OUIsq0QGnppPFaTZTTcANSoyma9myeInitnbUvXtNHdqlcVpwqr6SX8NEaNT2zKBhMBm9Q77FOxrJqD6V7zsfsSFoTPa-3gDmF6rMAH3Lvf9HeQASGykIpNpiSOKmx5TugYQLPJs_AVnZVrd4f8LgQgO0yyGga1gwG/s1280/image_2024-09-21_10-49-11.png

ធ្វើបុណ្យបានទោសមែន ! ខំធ្វើស្ពានឆ្លងទន្លេឱ្យអ្នកភូមិងាយស្រួលធ្វើដំណើរ បែរជាជាប់ពន្ធនា.គារ

0

ប្រទេសចិន ៖ យុវជនចិនម្នាក់បានចំណាយប្រាក់ផ្ទាល់ខ្លួនធ្វើស្ពានឆ្លងទន្លេទៅកាន់ភូមិឆ្ងាយដាច់ស្រយាលមួយដើម្បីឱ្យអ្នកភូមិងាយស្រួលធ្វើដំណើរ ប៉ុន្តែបែរជាសមត្ថកិច្ចចាប់ខ្លួ.ន បញ្ជូនទៅតុលាការ ហើយតុលាការបានកាត់ទោ.ស ឱ្យជាប់ពន្ធនា.គារ រយៈពេល២ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRaACjgi7tswHH2wESojMdu5UJfhvRTg46wbLlmpIpVxrsEi2333nbYzQYYTpa6ZL-q-UWWCEjaPCb8JMmTfgELI25Z52c5SihvBwSNbDYcvLfp5xpoFptX64o3yenABBFKka7YHkg2VW7rzb8val0GfCfc5YkDXgG0waAZvV2YHn5z1GzjMxg55-a_Ttn/s696/image_2024-09-21_09-03-58.png

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យុវជនចិនម្នាក់បានធ្វើស្ពានឆ្លងទន្លេទៅកាន់ភូមិមួយក្នុងខេត្តជីលីន ស្ថិតនៅភាគខាងជើងប្រទេសចិន ដោយសារមើលឃើញថា អ្នកភូមិបានចំណាយពេលធ្វើដំណើររហូតដល់៧០គីឡូម៉ែត្រ ដើម្បីទៅកាន់ស្ពាននៅជិតបំផុត ។ ប៉ុន្តែអាជ្ញាធប្រាប់ឱ្យយុវជននេះរុះរើស្ពាន ។

កាលពីឆ្នាំ២០០៥ លោក ហួង បានប្រកបមុខរបរដឹកអ្នកភូមិឆ្លងទន្លេតាមសាឡាង ។ ក្រោយមក លោកក៏សម្រេចចិត្តធ្វើស្ពានឆ្លងទន្លេ និងពុំបានសុំការអនុញ្ញាតពីអាជ្ញាធរទេ ។ លោកបានប្រមូលប្រាក់បន្តិចបន្តួចពីអ្នកឆ្លងស្ពាន ហើយអ្នកភូមិរីករាយនឹងប្រគល់ប្រាក់ឱ្យលោក ពីព្រោះប្រាក់នេះតិច បើធៀបនឹងពួកគេចំណេញពេលច្រើនក្នុងការធ្វើដំណើរទៅឆ្លងស្ពានមួយទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjok3NMOkgUOEodxMpNeEri-HArba9vhhvZX90pfi5NX5_SUySZOTXrV9k0repCDe1CU3uhWlWGIDzV-Ud-wXB-hN9b66z4yw3kfY56hjtCMoyALFkGjxbmvYjMzOziMKuN8lG6-6ha1Ddb42ZhFSgnlCVpwPYvjdw_EzasJVUXmA_NpQCCJBY87kcAq5qh/s696/image_2024-09-21_09-03-59.png

នៅឆ្នាំ២០១៤ លោក ហួង និងអ្នកភូមិ១៧នាក់បានជួយគ្នាជួសជុលស្ពាន ព្រមទាំងតភ្ជាប់លោហៈផងដែរ ដើម្បីឱ្យស្ពានអាចទ្រទ្រង់ទម្ងន់យានជំនិះកាន់តែច្រើន ។ ប៉ុន្តែនៅឆ្នាំ២០១៨ អាជ្ញាធរបានប្រាប់ឱ្យលោក ហួង រុះរើស្ពានចោល និងចោទប្រកាន់ថា លោក និងគ្រួសារទទួលផលប្រយោជន៍ពីស្ពានយ៉ាងខុសច្បាប់ ។ បន្ទាប់មក សមត្ថកិច្ចក៏បានចាប់ខ្លួនលោក និងគ្រួសារ ដោយចោទប្រកាន់ជាច្រើនករណី ។

តាមការស៊ើបអង្កេតឃើញថា លោក ហួង និងគ្រួសារបានយកប្រាក់ពីរថយន្តបើកឆ្លងស្ពាន ចំនួន៥២.០០០យាន់ (ឬស្មើជាង៧ពាន់ដុល្លារអាមេរិក) ទើបតុលាការកាត់ទោសឱ្យលោកជាប់ពន្ធនាគារ២ឆ្នាំ ។ លោក ហួង បានប្តឹងទៅតុលាការឧទ្ធរណ៍កាលពីឆ្នាំ២០២១ ហើយលោកទទួលស្គាល់ថា លោកពុំបានសុំការអនុញ្ញាតសាងសង់ស្ពាន គឺលោកគ្រាន់តែចង់ជួយអ្នកភូមិប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFyJ6mihD9jHBlPfAYQFCd1G0QUz9hbxVP4F9YokEicKbKLM3aiCsXc96AO2sAkTrHdP_wS0zpjzs3o_Nc9j8l2NmC3lyCON5vqBW4MoDi-8aanb6vTOn6c37c4r9f4goT6tkfAT-OYMPjJexQF9JJvNa01JNY7GyQw6PamqIGPygKxgAzg0Bp5EdrDGtf/s700/image_2024-09-21_09-04-00%20(2).png

រីឯតុលាការចោទប្រកាន់ថា លោកបានយកប្រាក់យ៉ាងច្រើនពីអ្នកដំណើរឆ្លងស្ពាននោះ គឺពុំត្រឹមត្រូវទេ ។ លោកបានចំណាយប្រាក់អស់ជាង១៣ម៉ឺនយាន់ (ឬស្មើជិត២ម៉ឺនដុល្លារអាមេរិក) ដើម្បីសាងសង់ស្ពានឆ្លងទន្លេ ។ ក្រោយតុលាការឧទ្ធរណ៍បានបដិសេធពាក្យបណ្តឹង លោកក៏ប្តឹងទៅតុលាការប្រជាជនកណ្តាល នៅខែមិថុនា ឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ តុលាការពុំទាន់កាត់ក្តីរឿងនេះចប់សព្វគ្រប់ទេ ។

ក្រោយពីរឿងស្ពានល្បីល្បាញក្នុងបណ្តាញសង្គម ធ្វើឱ្យមហាជនបញ្ចេញមតិផ្សេងៗគ្នា ។ អ្នកលេងបណ្តាញសង្គមខ្លះយល់ស្របជាមួយតុលាការ ដែលកាត់ទោសលោក ហួង ឱ្យជាប់ពន្ធនាគារ ដោយសារលោកបានប្រមូលប្រាក់ពីអ្នកឆ្លងស្ពាន និងធ្វើស្ពានគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAMF28L186Kkj_7Js6WPxm6pI3kn-BNZ2KjREJAq60Q-5tGnYUvvfNH2n9li81lp2MYmS09b1ydRbcn4epS1M_dCeyWkLo2vEU4L1_yjSHH0ULxXVWst-7jr_v3YqzwIHbcTBNd_Fgr-h3qBJ3T3RJ9CcR3OHusZxzNDy25UmtbBcwIbDjCBFLNkZCKQID/s800/image_2024-09-21_09-04-00.png

មតិខ្លះពុំយល់ស្របទេ ដោយសារលោកធ្វើស្ពានដើម្បីជួយសហគមន៍ ហើយអាជ្ញាធរពុំអនុញ្ញាតឱ្យលោកធ្វើស្ពាន ។ រីឯអ្នកភូមិឆ្លងស្ពានរីករាយនឹងបង់ប្រាក់ឱ្យលោក ហួង ដោយសារវាអស់តិចជាង បើធៀបនឹងការធ្វើដំណើរផ្លូវឆ្ងាយ ។ ប៉ុន្តែមតិខ្លះសួរថា បើស្ពាននេះមានគ្រោះថ្នាក់ តើអ្នកណាទទួលខុសត្រូវ? ក្រោយពីមហាជនជជែកគ្នាមក អាជ្ញាធរក៏ប្រកាសថា នឹងសាងសង់ស្ពានឆ្លងទន្លេនៅក្បែរភូមិ ប៉ុន្តែរហូតមកដល់ពេលនេះ ការសាងសង់ស្ពានរបស់អាជ្ញាធរពុំទាន់ដំណើរការទេ ៕

រដ្ឋាភិបាលថៃចាប់ផ្តើមចែកប្រាក់ឱ្យពលរដ្ឋម្នាក់១ម៉ឺនបាតតាមរយៈធនាគារ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលនឹងចាប់ផ្តើមចែកប្រាក់ឱ្យពលរដ្ឋ ចំនួន១៤លាន៥សែននាក់ ដែលមានប័ណ្ណក្រីក្រ និងប័ណ្ណជនពិការ ហើយពលរដ្ឋនឹងទទួលបានប្រាក់ម្នាក់១ម៉ឺនបាត ។ នេះជាការចែកប្រាក់ជំហ៊ានដំបូង ហើយរដ្ឋាភិបាលនឹងចែកប្រាក់ជាបន្តបន្ទាប់ទៀត ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyihiJOmmtS8qZgeUP9kByXt2IQZoM6yYpFDWgsdERHVKt1Bf2JPLwrUFCH99iHchFKxllElFrHcCZqtczVDPX1pGoUmFg8InsErYDS4xV74-1G6IIHC5rG9jLSQvTqCzqTUwX1xh3a791fmjPuAKIJaaNpuUPWQ5Et_uOCdhykFyJZmBKAcpdJbn1t609/s1140/photo_2024-09-19_16-35-34.jpg

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា គណៈរដ្ឋមន្ត្រីថៃបានមើលឃើញពីវិធានការជំរុញសេដ្ឋកិច្ចនៅឆ្នាំ២០២៤ ដោយការចែកប្រាក់ឱ្យពលរដ្ឋដែលមានប័ណ្ណក្រីក្រ និងប័ណ្ណជនពិការ តាមរយៈការស្នើរបស់ក្រសួងហិរញ្ញវត្ថុ ។ រដ្ឋាភិបាលនឹងចាប់ផ្តើមចែកប្រាក់ពលរដ្ឋ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaOZA6uahd1t3kmNgLBUWTgBAoutQHfHuvjUWWdP4K8tWrS7hTx7uvZ2qzjpbRovrnIrnovH1HUnkkuVm0pYy-LdOH62nKPAsWciAPQzQ8u3VeeUzE46RqOc-0JKbrMAtppRJFELWbs2faoQEb3Tt0BiPpfKWzzvU7-Z4jr1wWsYfq8VKnxZomdQFk6TeO/s1200/image_2024-09-21_08-59-56.png

រដ្ឋាភិបាលនឹងចំណាយប្រាក់សរុបចំនួន១៤៥.៥០០លានបាត ដើម្បីចែកប្រាក់ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៤លាន៥សែននាក់ រួមមាន ៖ ពលរដ្ឋមានប័ណ្ណក្រីក្រ និងមានប័ណ្ណជនពិការ ។ ពលរដ្ឋនឹងអាចបើកប្រាក់ចំនួន១ម៉ឺនបាត (ឬស្មើជាង៣០០ដុល្លារអាមេរិក) ពីកុងធនាគាររបស់ខ្លួនតែម្តង និងពុំចាំបាច់ដកប្រាក់ច្រើនដងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggsGhu6hiRHn1TRMIczEGyCDiSjn7ctROAL1tgyjIOYdUUYEAZDRDH2rfne5cIYyuGY13cLqknV2T4fWjfxiRNHhFl6MoY-lhqL2Br8oDb8wmFjMYX9R0xi2yds91-QzETnLdobE9MnEWRhyphenhyphenjwVngGJrJHtKCotiImf8sjmcGky7DrmsqcNByo8_nZJQ5d/s1240/image_2024-09-21_08-59-53.png

ចំណែកក្រសួងហិរញ្ញវត្ថុប៉ាន់ប្រមាណថា គម្រោងជំរុញសេដ្ឋកិច្ច ឆ្នាំ២០២៤ តាមរយៈការចែកប្រាក់ពលរដ្ឋម្នាក់១ម៉ឺនបាត សម្រាប់អ្នកមានប័ណ្ណក្រីក្រ និងប័ណ្ណជនពិការនេះ នឹងធ្វើឱ្យប្រាក់ហូរចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ។ លើសពីនេះ វានឹងជួយជំរុញដល់សេដ្ឋកិច្ចថៃឱ្យកើនឡើង០,៣៥% បើធៀបនឹងអំឡុងពេលដែលថៃពុំបានអនុវត្តគម្រោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwKa8h5fdH5V6FHMtRB3Awn6xCpObtLzRNjCtFmW7wtSupgnPcjgI2wfh5531rqb36GSfp_YpGfBOasSYVKBL5e1IuUX34YgxV8IDaZSerMeipL4tapl5MhDRLHL7d1h-5P-et5nbe2PIzgknTIXIYjBsATIl7AUKivj0jNxhUd_q5Jpcm4QnEi83E4xyx/s1500/image_2024-09-21_08-59-54.png

ការចែកប្រាក់នេះ គឺក្នុងគោលបំណងជួយសម្រាលការចំណាយក្នុងជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ ។ ហេតុនេះ ពេលពលរដ្ឋមានលទ្ធភាពទិញទំនិញច្រើន វានឹងជំរុញដល់ការផលិតទំនិញ ការលក់ដូរ និងការជួលកម្លាំងពលកម្ម ។ ជំហានបន្ទាប់ រដ្ឋាភិបាលនឹងចែកប្រាក់ពលរដ្ឋចំនួន ៣៦លាននាក់ទៀត ដោយពលរដ្ឋម្នាក់ៗនឹងទទួលបានប្រាក់១ម៉ឺនបាត ដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi_rhX__v_aBi9bJZK037Qp6KChVqhuqkm61FCn2g116-Ak6f0Pa5on5kOQYzI7LMD-HYUjNPEyZb5DnPHNaKeK4qtOEpXNJEpnH3l7sPfZWwkYc7wkBw-O2cQPeA2KJTzUE1mh177YqVnuYND1qR1WKQd4-POeJCdDNaoixSnTi4xG4f71UGFskqp6pN-/s1500/image_2024-09-21_08-59-55.png

គួរបញ្ជាក់ថា ពលរដ្ឋថៃបានរង់ចាំប្រាក់១ម៉ឺនបាតពីរដ្ឋាភិបាលយូរមកហើយ តាំងពីលោក ស្រេតថា ថាវីស៊ីន ធ្វើជានាយករដ្ឋមន្ត្រីមកម៉្លេះ ប៉ុន្តែពេលនោះ រដ្ឋាភិបាលបានកំណត់លក្ខខណ្ឌច្រើនពេក ទើបពលរដ្ឋពិបាកទទួលបានប្រាក់នេះ ។ ពលរដ្ឋថៃបានអរគុណដល់នាយករដ្ឋមន្ត្រីថ្មីយ៉ាងខ្លាំងដែលដឹងពីសុខទុក្ខ និងការលំបាករបស់ពួកគេ ហើយពលរដ្ឋអាចបើកប្រាក់នេះពីកុងធនាគារ និងពុំចាំបាច់បំពេញលក្ខខណ្ឌច្រើនដូចមុន ៕

កាមេរ៉ាសុវត្ថិភាពភ្ជាប់បច្ចេកវិទ្យា AI អាចជូនដំណឹងពីបទល្មើ.ស បម្រុងកើតឡើង

0

ប្រទេសកូរ៉េខាងត្បូង ៖ ស្របពេលបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងបានធ្វើឱ្យសមត្ថកិច្ចអាចចា.ប់ ខ្លួនជនល្មើ.ស មុនពេលពួកគេធ្វើសកម្មភាពទៅទៀត ។ វាដូចគ្នានឹងក្នុងខ្សែភាពយន្តដែរ ដែលយើងបានឃើញក្រុមសមត្ថកិច្ចដេញចាប់ជនល្មើ.ស ពេលទទួលព័ត៌មានតាមរយៈបច្ចេកវិទ្យាថា ជនល្មើ.ស ណាមួយចង់ធ្វើសកម្មភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiANESIi85aG9PsQAFUlEKdt8-wrZT-HlG4jArLHXofSjhyaO0gan5PKlh2sFJRzYt30rWLl-sLhbOct7kph9Ipb_5OtK_0Ev3CBTPps37Kwtyskqc77M1nczmnhHm0rEbxUjwDZ9-0_ZkFsV5tJ63tIO_b2jvWnl8WgEWlP000JeOrFkDP2aCw5FU4iDSX/s2880/image_2024-09-21_08-51-33.png

ប្រទេសកូរ៉េខាងត្បូងមានគម្រោងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជូនដំណឹងពីបទល្មើ.ស ផ្សេងៗដែលបម្រុងនឹងកើតឡើង តាមរយៈការត្រួតពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពប្រភេទ Realtime ។ ការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពភ្ជាប់បច្ចេកវិទ្យា AI ដើម្បីឱ្យសមត្ថកិច្ចអាចត្រៀមខ្លួនទប់ស្កាត់ហេតុការណ៍ជាមុន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh28SL7vwQCxRzgS_L3Z1Vmj51KeLbOwErU6d08WFtH6Te7XvAxFeiHw9GmiBFAUxo-uM8joapwnKHR3dEeSszCCEv9Mc8IfPK6JJkuIASqExwAADrEnE73KYZnhJYkXk9VAlUbfx6B1fe-luTmKGe3az7F11s1ssoWV3xyFJ_PapDa2zY7PJjTJwmTjAQ3/s1280/image_2024-09-21_08-51-35.png

វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិក និងទូរគមនាគមន៍កូរ៉េខាងត្បូងបានបង្ហាញ «Dejaview» គឺជាប្រព័ន្ធវិភាគរូបភាពពីកាមេរ៉ាសុវត្ថិភាព ដើម្បីចាប់ការប្រព្រឹត្តបទល្មើសជាមុន ។ ប្រព័ន្ធនេះអាចវិភាគពីថ្ងៃ, ពេលវេលា, ទីកន្លែង និងសរុបព្រឹតិ្តការណ៍អតីតកាល ដើម្បីវិភាគពីគ្រោះថ្នាក់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh111NpBPouE1yPM1-yg59WXLfBcYNI_P9BiA0gvkwzUfOO6xAC18GOwK2b8Z5Ou-zppDInRg7BklZZfSH_UD9gXBlpjnyzZIF1Cd1F1UfbmdSNcF0CfsoXJ63pDYutoTSyhhK0uik8zzakAaXbiEl3jvP0wA3SfmO4V5mTBAEtsar9_qbgHofFUIo328rW/s1279/image_2024-09-21_08-51-36.png

ពេលប្រព័ន្ធវិភាគរូបភាពពីកាមេរ៉ាសុវត្ថិភាពនេះបង្ហាញពីតំបន់គ្រោះថ្នាក់ សមត្ថកិច្ចនឹងតាមដានតំបន់នេះយ៉ាងដិតដល់, ពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាព ព្រមទាំងត្រៀមកម្លាំងជាមុន ដើម្បីទប់ស្កាត់បទល្មើសទាន់ពេលវេលា ។

ប្រព័ន្ធនេះនឹងរាយការណ៍ពីបុគ្គលគ្រោះថ្នាក់ ដើម្បីឱ្យសមត្ថកិច្ចតាមដានបុគ្គលនោះថា តើពិតជាប្រព្រឹត្តបទល្មើសដែរឬទេ ។ ប្រព័ន្ធនេះនឹងវិភាគពីអត្តចរិត និងតាមដានគ្រប់សកម្មភាពបុគ្គលសង្ស័យ ហើយបើទោះជាបុគ្គលសង្ស័យស្ថិតនៅកន្លែងណាក៏ដោយ ក៏ AI នឹងតាមដានគ្រប់ពេលវេលា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCAvYj4U1nJY4QA7FwmaLkjXQZs3YB6u1Zl9ALPdfTfaaAy_SqRWXk1dSK7-68vApQaxB9DoQjWUthHAeDq7Tieelr24uJpVym3WhfUrx3xIObg8i4quKBZ91EdDfvbX5FSYdHkvWWQz947d4JNRvo77ZcZaoBkCnBA3DcZ7lFqviT1-iShkxHpyMLG8Db/s740/image_2024-09-21_08-51-37.png

បច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងបានបំពាក់កាមេរ៉ាសុវត្ថិភាពភ្ជាប់បច្ចេកវិទ្យា AI នៅតាមទីសាធារណៈ ដូចជា ៖ អាកាសយានដ្ឋាន, រោងចក្រថាមពល និងរោងចក្រផ្សេងៗ ហើយកូរ៉េខាងត្បូងនឹងលក់កាមេរ៉ានេះ នៅចុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQFwKurYGtCUUO0jJiRf7TA0Ne5I4NB9qNnzgNaJ4E73rRdK0Y9F8oQ5gnAe-6-lPeFQHgCtk6Foq0GjfaSV_TH-uxYyZdoIscb3QOY88zMwxdKi0smpArPEywwLgJTx7KMag5N3daKo8KYQ-KwgNhHtBbohdn-ESbTXILDhcQPAI7q2ckWDRI-1xra2QB/s1080/image_2024-09-21_08-51-36%20(2).png

ក្រៅពីកូរ៉េខាងត្បូង ប្រទេសអាហ្សង់ទីន ក៏បានបំពាក់កាមេរ៉ាសុវត្ថិភាពប្រភេទនេះដែរ ដើម្បីជូនដំណឹងពីហេតុការណ៍អាក្រក់បម្រុងកើតឡើង ហើយអាហ្សង់ទីនមិនត្រឹមតែយកព័ត៌មានពីកាមេរ៉ាសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានយកពីបណ្តាញសង្គម និងវែបសាយផងដែរ ៕

វត្តមួយនៅក្រុងបាងកកហាមពលរដ្ឋថតរូបរៀបការ និងថតរូបផ្សាយពាណិជ្ជកម្ម

0

ប្រទេសថៃ ៖ វត្តរ៉ាឆាបូភីត សាក់ធិត មហាស៊ីម៉ារ៉ាម (Rajabopit Sathitmahasimaram) ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ បានចេញសេចក្តីប្រកាសហាមពលរដ្ឋថតរូបរៀបការ (Pre-wedding), ចុះសំបុត្រអាពាហ៍ពិពាហ៍ និងបំពាក់ចិញ្ចៀនក្នុងបរិវេណវត្តដាច់ខាត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3kumsHR9-TlXn1InHVJnQ4V9CUPWVh-odQNiRSgRWZ6qjYKqs-iKb8yIkpvASyLQOpFmmOIgZYelSHb8JbUFOCU01VE0rfuKvjfRy0LPOOSELGIa_jWXJzcPc8jqIv84kGaCh7Y6d3d50dhJOYVaS0rQraIsilngl5q_qPRD5hHalngRaaOzXaEs-GU1x/s2048/11894662_514325705400402_2107712763176450161_o.jpg

ក្រៅពីនេះ វត្តក៏បានហាមថតរូបភាព ឬថតវីដេអូផ្សាយពាណិជ្ជកម្មផលិតផលផងដែរ ហើយវត្តអនុញ្ញាតឱ្យតែពលរដ្ឋមកធ្វើបុណ្យ និងរៀបចំពិធីផ្សេងៗតាមពុទ្ធសាសនាប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUu5RnTy1zCiHI2ep3D43oTljXZm6Xy_597jWFEEIQvSZOAGqGLEg5NWyFmaMSFDsKr3wxpb21EW0L7vcnkn8M7fdSkM_GQbyPXDF8w486zKUABYKdayNbPOWYtYIrBS_ohdGlgEXdCDzuZ-quSpUiFGzIugjhburtYomX69CwkJsyKb57WAicVL4zFR4-/s1200/photo_2024-09-19_14-36-28%20(2).jpg

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីមានការផ្សព្វផ្សាយរូបភាពមួយចំនួនក្នុងបណ្តាញសង្គមធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា និងវត្តរ៉ាឆាបូភីត ទើបខាងវត្តបានចេញសេចក្តីប្រកាសមួយ ដែលមានខ្លឹមសារលម្អិតដូចខាងក្រោម ៖

១-វត្តនឹងអនុញ្ញាតឱ្យពលរដ្ឋមកធ្វើបុណ្យ ឬរៀបចំពិធីតាមព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ដោយពលរដ្ឋត្រូវសុំការអនុញ្ញាតតាមលក្ខខណ្ឌកំណត់របស់វត្ត
២-វត្តនឹងអនុញ្ញាតសម្រាប់តែការធ្វើពិធីប្រគេនចង្ហាន់ និងសូត្រធម៌ ។ ហេតុនេះ ពលរដ្ឋពុំអាចរៀបការ, បំពាក់ចិញ្ចៀន ឬធ្វើពិធីផ្សេងៗដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនាទេ
៣-វត្តពុំអនុញ្ញាតឱ្យយកបរិវេណវត្តធ្វើជាកន្លែងថតរូប ឬថតវីដេអូដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្ម ឬធ្វើអ្វីផ្សេង ដើម្បីស្វែងរកប្រយោជន៍អាជីវកម្ម ។ ក្រៅពីនេះ ការចូលក្នុងបរិវេណវត្តត្រូវតែស្លៀកពាក់ឱ្យបានត្រឹមត្រូវ សមរម្យតាមប្រពៃណីថៃ និងរក្សាអាកប្បកិរិយាឱ្យបានសមរម្យ ដើម្បីកុំឱ្យរំខានដល់ព្រះសង្ឃគង់ក្នុងវត្ត
៤-វត្តពុំពាក់ព័ន្ធជាមួយក្រុមហ៊ុន, ហាងលក់ទំនិញ ឬភ្នាក់ងារណាមួយដើម្បីរៀបចំពិធីសាសនា, ពិធីរៀបការ ឬពិធីផ្សេងដែលធ្វើឱ្យប៉ះពាល់ពុទ្ធសាសនាទេ
៥-បើឃើញបុគ្គលណាទទួលបានប្រយោជន៍ ឬធ្វើឱ្យខូចខាតតាមវិធីណាមួយ ឬប្រព្រឹត្តខុសឆ្គង សូមរាយការណ៍រឿងនេះទៅក្រុមការងារពិសេសប្រចាំការិយាល័យសម្តេចព្រះសង្ឃរាជ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwKcyaICk5lukqj0yW3o6Pq2kP3IYkYYXbUQJ_lOMuxNbd4nikSxiyQFyjqclt5q9nCpPG1YW-JUrNdZzbwjA9OQ1SkKGOcKmNrTlndyaU_UwbX-bQsW0gi-Lx76ODc0iO2lTycMYDUy4xLJiHSg8YT7ISLP3EMkGfd6eA5IO1kgdQgXmT7H1m9sC7nC25/s1200/photo_2024-09-19_14-36-28%20(3).jpg

ការប្រកាសនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់គាំទ្រ ពីព្រោះកន្លងមក មានមនុស្សមួយចំនួនបានប្រើប្រាស់បរិវេណវត្តថតរូប និងនិយាយស្តីពុំសមរម្យ ដែលផ្ទុយពីវិន័យព្រះពុទ្ធសាសនា ។ ដូចគ្នានេះ កូនកំលោះ និងកូនក្រមុំ ដែលមកថតរូប Pre-wedding ក្នុងបរិវេណវត្ត ពួកគេបានឱបថើបគ្នានៅចំពោះមុខព្រះសង្ឃទៀតផង៕

ពលរដ្ឋខេត្តឈៀងរ៉ៃកំពុងជួបបញ្ហាលំបាកខ្លាំងក្រោយទឹកជំនន់ស្រក

0

ប្រទេសថៃ ៖ ក្រោយពីស្ថានការណ៍ទឹកជំនន់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ ប្រទេសថៃ បានធូរស្រាល អ្នកស្រុក និងក្រុមអាជីវករលក់ដូរទំនិញក្នុងផ្សារបានជួយគ្នាលាងសម្អាតផ្ទះ និងតូបលក់ដូរឱ្យមានសភាពធម្មតាវិញ ។ ប៉ុន្តែពួកគេនៅតែជួបការលំបាកយ៉ាងខ្លាំងក្រោយពេលទឹកស្រក ហើយតំបន់ជាច្រើនខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេស បញ្ហាគំនរភក់ខ្ពស់ៗដែលហូរមកជាមួយទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkS8GJCQB1MGmcjCU-iVpO5Z_1l3eaj4Vc9TWs8GmSAv5-vNJkERlTJqVOxyd79U0CzKaplmNmLP5HSFPZTHg9Bnuvy-2WT-gT3spguGg2dLunD2LgST1lxtACFR1ifaAoL48NszHkCj5IntxNaZtRNuN7iFcGi_EY6NYGU4d3eUkLfX5FMo3w05jkAGeg/s750/image_2024-09-21_08-43-21%20(2).png

ការលាងសម្អាតផ្ទះ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺជាបញ្ហាលំបាកយ៉ាងខ្លាំងរបស់ពលរដ្ឋរស់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ មិនចាញ់ទឹកជំនន់ទេ ។ ពេលទឹកជំនន់ស្រកអស់ ប៉ុន្តែផ្ទះពលរដ្ឋជាច្រើនខ្នងពាសពេញទៅដោយគំនរភក់ខ្ពស់ដូចភ្នំ ខណៈផ្ទះខ្លះទៀតមានគំនរភក់ខ្ពស់ជិតដល់ពិដាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRBZG9BLnz-oqUcPE61ZJLWb_pzTUaws9eD2k-jvtchXNJoJddYlAuempY0Ibs3LQfKnM5HscH2qf8oKOV5otRmR3K-MbU19UDxzZwgcOhydS7Id2CIK5CP4634eUSHiCJajm6w8xhKkcgceketcPoUsManxEuGlkgOx0vzBIwXc7WoPGd9poIiv4QUU-j/s750/image_2024-09-21_08-43-21%20(3).png

អ្នកលេងហ្វេសប៊ុកម្នាក់នៅខេត្តឈៀងរ៉ៃ បានថតរូបភាពផ្ទះរបស់ខ្លួនក្រោយទឹកជំនន់ស្រក ស្ថិតនៅម្តុំផ្សារសាយលុងចយ ដែលជាតំបន់ទឹកលិចខ្លាំង ។ ក្នុងរូបភាពនេះ គេឃើញម្ចាស់ផ្ទះកាយគំនរភក់យ៉ាងខ្ពស់ចេញពីក្នុងផ្ទះ ។ រីឯអាជីវករលក់ដូរក្នុងផ្សារក៏ជួបបញ្ហានេះដូចគ្នាដែរ គឺមានគំនរភក់ខ្ពស់ៗនៅតូបលក់ដូរ ដែលធ្វើឱ្យមនុស្សភាគច្រើនឃើញហើយនឿយហត់ជាមុន និងពុំអាចទទួលយកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilIiJ39QuivitFnUeURXuBvYLQLdOmdCXT1-qWDtAi68eeERruZV6js0lbnkq5DYX3Q_mxUdzJD2nVGw1iFET4EU2qOMG_h1zQy0qBn1avnRFVZTnb44a74QctAuvUFpbDWghL7a51euTfAUSjDwPGsxK9K7cnxEdnsznwlef2PljPv38K5BrrMydQRhGe/s1500/image_2024-09-21_08-43-21.png

ពលរដ្ឋនិយាយថា ទឹកជំនន់បានបណ្តាលឱ្យពួកគេជួបការលំបាកយ៉ាងខ្លាំង ប៉ុន្តែក្រោយពេលទឹកស្រករឹតតែធ្វើឱ្យពួកគេលំបាកខ្លាំងថែមទៀតជាមួយការលាងសម្អាតផ្ទះឱ្យមានសភាពធម្មតាវិញ ។ ពួកគេទើបតែឃើញគំនរភក់ខ្ពស់បែបនេះជាលើកទី១ តាំងពីកើតមក តើគួរយកគំនរភក់ចេញពីផ្ទះតាមវិធីណា? រីឯផ្ទះខ្លះទៀតមានគំនរភក់កម្ពស់ចាប់ពី១ម៉ែត្រ ដល់២ម៉ែត្រ ឬស្មើពាក់កណ្តាលជញ្ជាំងផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Uvngr7wcH1EkNC2Po8NfMMIwj3myCubOruPY10xEk0tVdoGQSzzhErd1whdC6-qCfZB2AHGBQjkT1oDqBUaYVXJaev79kIEBLrxOfYsaNB7Ds4jvA6dTaQ1bp1wokNYOMmZhiUcV5xijEbK-pA5hWHY7zrirc8MXSwrnvM7c1r9GxHt3FyYagvztBr1_/s1500/image_2024-09-21_08-43-22.png

ក្រោយពេលអ្នកលេងហ្វេសប៊ុកនៅខេត្តឈៀងរ៉ៃត្អូញត្អែរពីការលំបាកក្រោយទឹកជំនន់ស្រក មហាជននិយាយផ្តល់កម្លាំងចិត្តថា ការសម្អាតផ្ទះក្រោយទឹកជំនន់ស្រក គឺត្រូវតែចំណាយពេលយូរបន្តិច និងមានភាពអត់ធ្មត់ផងដែរ ពីព្រោះវាជាគ្រោះថ្នាក់ធម្មជាតិ ។ ពលរដ្ឋថៃម្នាក់និយាយថា ខេត្តកាឡាក់ស៊ីនបានបញ្ជូនត្រាក់ទ័រឈូសដីជាច្រើនគ្រឿងមកជួយសម្អាតគំនរភក់ក្នុងផ្ទះពលរដ្ឋនៅខេត្តឈៀងរ៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzi5N-gpdA0KR9reQ4hjXLhSMk-FN5BqvPGXZT_kJfqGjA3kFQOYZzsAR9qZx8MhIbB-xKR8xjZv82unnqL4cY6OWuSg4BuvmoiYyPstBLaVKQ01o9uOpP_CI3mjYNkIYXsp_h0jf87FCWgtZKr4pBoNrQ4pmL9yxQO89I1wmNY3ct2izjbspzO6TL8SBq/s1500/image_2024-09-21_08-43-23.png

កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងមក អាជ្ញាធរក្រុងបាងកក ក៏បានបញ្ជូនភ្នាក់ងារសង្គ្រោះ និងរថយន្តសម្អាតភក់ជាច្រើនគ្រឿងទៅជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តឈៀងរ៉ៃ ផងដែរ ៕

 

មូលហេតុធំៗដែលវៀតណាមក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ាន

0

ប្រទេសវៀតណាម ៖ វៀតណាមបានវ៉ាដាច់ប្រទេសជិតខាង ដូចជា ៖ ថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី ដោយក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ាន ។ លើសពីនេះ វៀតណាមបានទទួលពានរង្វាន់ «Asia’s Leading Destination» នៅឆ្នាំ២០២៤ ពី World Travel Awards ផងដែរ ហើយវាជាឆ្នាំទី៤ ជាប់ៗគ្នា ដែលវៀតណាមបានទទួលពានរង្វាន់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ZLwf2eOLXu2zTrh4p92gUcQKN_hv0vi3tYUM02vhMHzq0_IphZw6s7wUXMNIm7tr60pFACqtsU9YbmccKXZykskS7DF05xQcHwjB7m_IOy7eEfkP-n-3rzpGy0nR2uCNMlW35MIhZO5mI0uCUH84weYP87iyvuLx6v_nfSGHtcTVIDL-AnjiWXzdfWLL/s1600/image_2024-09-21_08-39-22.png

ភាពជោគជ័យរបស់ប្រទេសវៀតណាមមួយផ្នែក គឺដោយសារគោលនយោបាយបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការដល់ភ្ញៀវទេសចរបរទេស ព្រមទាំងយុទ្ធសាស្ត្រជំរុញវិស័យទេសចរណ៍ដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាល ។ ហេតុនេះ ទើបធ្វើឱ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ភ្ញៀវទេសចរបរទេសនៅអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzo2_e2rpe0nQqLnYkl-0m14FzSSdWxXcIFezyZzvseEnS1Lkcbd8GKRZsok5cXpIUSG4m19AReOmwEISqAJDvYdybi8f8vlz0zuE527ekiNpzIOqekgkiIieLYPcUZIpXpEsLdk3riEeSN7vAMBAV78ViefTIhbg1T9M8xgJWgk2eoR4svOB1WBqpZAOD/s1999/image_2024-09-21_08-39-23%20(2).png

ក្នុងរយៈពេល៨ខែ (ចាប់ពីខែមករា ដល់ខែសីហា) ឆ្នាំ២០២៤ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេស ស្មើជាង១១លាននាក់ កើនឡើងរហូតដល់៤៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ ចំនួនភ្ញៀវទេសចរបរទេសមកវៀតណាមរយៈពេល៨ខែនេះ គឺខ្ពស់ជាងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ១% ក្នុងនោះភ្ញៀវទេសចរកូរ៉េខាងត្បូង និងចិនបានមកលេងវៀតណាមច្រើនជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh96ucEoFdZvdgrgmwtAGx-OqQS4a6xTChYNNzl7EdDM9BsQX-qsxzOi6-sTB_Y5sesdDQFxlTBYXbva7C0tEVOQKVkZspy4wihokaaxz5zyI5Tu8XMuZbYJMz2x_mx8fSNBmPcKZnpwbjWfTBwZvpuo556oSCgBqUDT41U6zNjKXgK0Zz45LkEtd77s0_2/s1000/image_2024-09-21_08-39-23.png

ដោយឡែក កាលពីចុងខែសីហា ឆ្នាំ២០២៤ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេសជាក្រុមធំ គឺក្រុមហ៊ុនឈានមុខរបស់ឥណ្ឌា ឈ្មោះ Sun Pharmaceuticals ដែលមានលោក Dilip Shanghvi ជានាយកក្រុមហ៊ុន និងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី៥ នៅឥណ្ឌា បាននាំបុគ្គលិកចំនួន៤.៥០០នាក់ មកកម្សាន្តនៅវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMj8RlBweXZ6w1TMA2fEGdCgxHbaaHGR9KWklkj70Dl7u-_r9stwP0da8QmHibQuBkmJhQDCgu_Clwa5V6tLuQlUh2MtD3d4nSmTA00b77w0_3UNh-rdz4Q1UqQLBP1EXaaiG7Zhy0MP00n8cgg6eYFIz8YI_Py5woB2tEDPKhia8kAcBGx29hlJ4oydrl/s1400/image_2024-09-21_08-39-26.png

បុគ្គលិកចំនួន៤.៥០០នាក់របស់ក្រុមហ៊ុនឥណ្ឌា Sun Pharmaceuticals បានធ្វើដំណើរទៅទីក្រុងហាណូយ, ទីក្រុងនីនបិញ និងឆ្នេរសមុទ្រហាឡុងរបស់វៀតណាម សម្រាប់ដំណើរកម្សាន្តប្រចាំឆ្នាំរបស់ក្រុមហ៊ុន ។ ពីដំបូង ក្រុមហ៊ុននេះមានគម្រោងនាំបុគ្គលិករបស់ខ្លួនទៅកម្សាន្តប្រទេសសិង្ហបុរី ប៉ុន្តែក្រោយមក ក្រុមហ៊ុនក៏បានផ្លាស់ប្តូរមកលេងនៅវៀតណាមវិញ ដោយសារវៀតណាមមានតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPkYVIo1aXt-GUHhr5mLaptRTPgZ38lxhf3RLSYmygjg5G4j_tBfi7oJk41jbiVzXeqBRO0JeISqfUOSeTdgtdZlaiUYQEABHwjt6MWyE_GdkjGAwjaBXgCfrV5w6435OwifnQZDlEWZWn1ztgbBUdLA7-HYwXf4WDZlVFAP-4JlAyzojWr7hNHvupN6fF/s4000/image_2024-09-21_08-39-27.png

គួរបញ្ជាក់ថា ពានរង្វាន់ «Asia’s Leading Destination» នៅឆ្នាំ២០២៤ ដែល World Travel Awards ប្រគល់ឱ្យប្រទេសវៀតណាមនោះ គឺជាពានរង្វាន់អូស្កានៃវិស័យទេសចរណ៍ ។ ពានរង្វាន់នេះកើតឡើងដោយសារការដាក់ពិន្ទុរបស់បណ្តាអ្នកជំនាញវិស័យទេសចរណ៍ និងភ្ញៀវទេសចរបរទេសមកពីជុំវិញពិភពលោក ៕

 

 

តោះមកដឹងពីការបែងចែកប្រភេទសំរាម និងការគ្រប់គ្រងសំរាមរបស់ជនជាតិជប៉ុន

0

ប្រទេសជប៉ុន ៖ នៅប្រទេសជប៉ុនពុំសូវមានធុងសំរាមនៅគ្រប់ទីកន្លែងទេ ពីព្រោះជនជាតិជប៉ុនមានទម្លាប់ទុកដាក់ និងបែងចែកសំរាមតាមប្រភេទបានត្រឹមត្រូវល្អណាស់ ។ ហេតុនេះ វាបានក្លាយជាទម្លាប់ល្អមួយរបស់ពួកគេ ដែលគ្មានការបោះចោលសំរាមតាមទីសាធារណៈផ្តេសផ្តាសនាំឱ្យប៉ះពាល់បរិស្ថាន និងមានបញ្ហាដល់សង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRQ-uNXONuLGDH02Cz0LBynVFuGIQjHfz9WL5RRRKN4WzR4NZMRCkXDWdZTnxsjPWwaU2djLu1b4wWdHdjaGMjSNzIW-v4LRs0bZ6-O24EglVM-5DF7lxlUHFsSea_pVhrk9kpCZzhhojQmignDkX8Lbe0KIdO30JRPRKkK430bJsy5KYJBtJmgUQDJp8b/s1381/image_2024-09-21_08-33-43.png

ពលរដ្ឋជប៉ុនមានទម្លាប់បែងចែកសំរាមតាមប្រភេទដាច់ៗពីគ្នា ហើយពួកគេចាត់ទុកថា វាជារឿងសំខាន់ខ្លាំងណាស់ ដើម្បីឱ្យភ្នាក់ងារប្រមូលសំរាមងាយស្រួលគ្រប់គ្រង និងចាត់ការបន្តទៀត ។ ខាងក្រោមនេះ គឺជាការបែងចែកសំរាមតាមប្រភេទរបស់ជនជាតិជប៉ុន ៖

១-សំរាមដុតបាន ៖ គឺជាកាកសំណល់ចេញពីផ្ទះបាយ និងសំរាមតូចៗក្នុងផ្ទះ ។ សំរាមអាចដុតបាន គឺមានទំហំមិនធំខ្លាំងពេក និងអាចដាក់ក្នុងថង់ផ្លាស្ទិកដែលរដ្ឋាភិបាលជប៉ុនបានកំណត់ឱ្យពលរដ្ឋប្រើប្រាស់នៅទូទាំងប្រទេស ។
២-សំរាមពុំអាចដុតបាន ៖ គឺជាប្រភេទកែវ, សម្ភារៈផលិតពីកែវ, កំប៉ុងភេសជ្ជៈ, កំប៉ុងដាក់ម្ហូបអាហារ, ដបផ្លាស្ទិកស្តើង និងក្រាស់ ព្រមទាំងសម្ភារៈផលិតពីជ័រ និងស្បែក ។
៣-សំរាមប្រភេទទី៣ ៖ គឺជាសម្ភារៈធំៗ ដូចជា ៖ សម្ភារៈអគ្គិសនី, គ្រឿងសង្ហារិម, ពូក ខ្នើយ, កង់ និងម៉ាស៊ីនដេរ ។
៤-សំរាមពុល ឬគ្រោះថ្នាក់ ៖ ឡឺជាសម្ភារៈផ្ទុកសារធាតុគីមីពុល, សំរាមឆ្លងមេរោគចេញពីមន្ទីរពេទ្យ, កំប៉ុងមានក្បាលបាញ់អាចផ្ទុះ, វត្ថុមុតស្រួច ដូចជា ៖ កាំបិត និងកំទេចកែវ ។
៥-សំរាមត្រូវជូនដំណឹងទៅអាជ្ញាធរ ៖ សំរាមមួយចំនួនតម្រូវឱ្យពលរដ្ឋជប៉ុនជូនដំណឹងទៅកាន់ភ្នាក់ងាររដ្ឋាភិបាល ឬអាជ្ញាធរមកប្រមូល ឬដឹកវាទៅប្រគល់ឱ្យផ្នែកទទួលខុសត្រូវ ដូចជា ៖ កុំព្យូទ័រ និងគ្រឿងកុំព្យូទ័រ, គ្រឿងតន្ត្រីធំៗ, ម៉ូតូ និងខ្មោចសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisfWDHir6WwSGb7lQ8symO0q3asREhQVhYAsnLqNrhGRMaXQAnLSnsoBFxSs8LVEx2OVHrTNMhg1E85mkelw5wOgwHzzpyKvGCBo51ZvMYsO7y_D10vjMxCM2L0Wbfy-ETNUYcGB8O7F0wfPzD8qYo0rLzZQ5U96aphqYeCCuqr9MhdwAKNwMj9DoR98Pw/s2048/image_2024-09-21_08-33-42.png

ក្រៅពីការបែងចែកសំរាមតាមប្រភេទហើយ ប្រទេសជប៉ុនក៏បានកំណត់ពេលវេលាសម្រាប់រថយន្តមកប្រមូលសំរាមនីមួយៗផងដែរ ។ រថយន្តទាំងនេះនឹងមកប្រមូលសំរាមតាមផ្ទះដោយគ្មានការយឺតយ៉ាវ និងគ្មានថ្ងៃឈប់សម្រាកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVqpVfiL5hFNz5gw7f1cuIYY6G5pp2ikmjttLKmypIGgSHA2n7YRzada91gwjOZGWaaZPj2GLkWKeT79WKTlh0OrVwNJ6muQ6yAZw_XS5Zxm28RlhY770m1ASdBO2Hg5B78n_3IcOqI0BDqJW5jnq_B6c50t-tb0jmZNRSfJb4oAyAumCf6K6mfaLJlL7Q/s1200/image_2024-09-21_08-33-41.png

នៅប្រទេសជប៉ុនមានកម្មវិធីប្រមូលសម្ភារៈចាស់ៗ ប៉ុន្តែនៅមានគុណភាពល្អ ដែលម្ចាស់ផ្ទះលែងត្រូវការ ដូចជា ៖ សម្ភារៈអគ្គិសនីតូចៗ, ម៉ាស៊ីនអាំងនំប៉័ង, វិទ្យុ, ឧបករណ៍តន្ត្រីទំហំតូច, កង្ហារ, ឆ្នាំងដាំបាយ, ចង្ក្រានហ្គាស, តុ កៅអី, ធ្នើរដាក់អីវ៉ាន់ ឬសៀវភៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhER0InGoV2FzJjneDYR1LJkiGGEPx3atErsSmarv4NoPo4ddVw22faP5xXYH3DLC6OdelmQV84azts0mnWw9ivlG3RLRZXTeFDPQmWY0MCP4CM4aYTYIgYb_ECU9s5P8pjCQ7OkcRW3bKEJcJo44cMJqC0GaBnOSdAL94ENURs42YvrSg2poU-vFkfdiA1/s2000/image_2024-09-21_08-33-40.png

នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី២ និងសប្តាហ៍ទី៤ របស់ខែនីមួយៗ គឺជាថ្ងៃប្រមូលសំរាមដែលមានទំហំធំៗ និងសំរាមពុំអាចដុតបាន ។ រីឯសម្ភារៈអគ្គិសនី និងគ្រឿងសង្ហារិមដែលនៅមានគុណភាពល្អ គឺពលរដ្ឋត្រូវទុកវានៅខាងមុខផ្ទះ មុនថ្ងៃរថយន្តប្រមូលសំរាមមកដល់ ។ បើអ្នកណាចង់បានយកទៅប្រើប្រាស់បន្ត គឺអាចមកជ្រើសរើសបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgztUIHLSzQJs2V95ANkRmztATGFulA-hT-FOz_QqwKKgdl1sNNzoQm6cvjxehMA6aSx-xj2EQXBwb25YilI8Iz61kt7k8b1meAqEhFo3SCP4OoafWOud9q55_zrXGIWsOC7BMJ2-LRrWsB4S-Iq0mDLmGfPsF9Ts7_fzB-7a6VXoa-A0WY8eR3cTDocOr9/s1153/image_2024-09-21_08-33-39%20(2).png

គោលការណ៍បែងចែកកាកសំណល់ និងការអប់រំពលរដ្ឋឱ្យយល់ដឹងពីការទុកដាក់ និងបែងចែកប្រភេទសំរាម បានទទួលជោគជ័យយ៉ាងខ្លាំងនៅប្រទេសជប៉ុន ។ បើទោះជាការចោលសំរាមមានភាពស្មុគស្មាញ និងការកំណត់លក្ខខណ្ឌជាច្រើនក្តី ប៉ុន្តែជនជាតិជប៉ុនយល់ឃើញថា វាជាការទទួលខុសត្រូវរួមគ្នារបស់មនុស្សគ្រប់រូប ៕