វាបានក្លាយជាប្រធានបទជជែកនៅលើបណ្តាញសង្គមបន្ទាប់ពីទស្សនិកជនបានកត់សម្គាល់ឃើញថាឈុតតំណាងជាតិ Miss Cosmo Thailand 2024 បង្ហាញពីការផ្ការំដួលនៅលើឆាកអន្តរជាតិ។ អ្នកលេងបណ្តាញសង្គមមួយចំនួនផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងដែលបវរកញ្ញាប្រទេសថៃយកផ្ការំដួលគឺជាផ្កាតំណាងឱ្យប្រទេសកម្ពុជាយកទៅប្រកួតជាឈុតតំណាងជាតិរបស់ខ្លួនបែបនេះនិងមានការមិនពេញចិត្តជាដើម។ អ្នកខ្លះក៏បានលើកឡើងដែរថា ផ្ការំដួលមិនមែនមានតែនៅខ្មែរនោះទេថែមទាំងលើកឡើងថា ផ្ការំដួលគឺតំណាងឱ្យខេត្តស៊ីសាកេត។
នៅរាត្រីថ្ងៃទី១៩ ខែកញ្ញា កម្មវិធីប្រកួតសម្រស់ Miss Cosmo នៅលើទឹកដីវៀតណាម ក្នុងវគ្គប្រកួតឈុតតំណាងជាតិគឺមានបេក្ខនារីសរុបចំនួន៥៦នាក់ បង្ហាញពីសំលៀកបំពាក់ប្រចាំប្រទេសរៀងៗខ្លួនដែលបង្កប់ទៅដោយអត្ថន័យផ្សេងៗ។ ក្នុងការបង្ហាញឈុតតំណាងជាតិនេះទស្សនិកជនកម្ពុជាហាក់មានការមិនពេញចិត្តនិងបានក្លាយជាប្រធានបទជជែកញែកមួយដែលឈុតតំណាងជាតិ Miss Cosmo Thailand 2024 បង្ហាញពីផ្ការំដួល។
ក្នុងការបង្ហាញឈុតតំណាងជាតិរបស់ Miss Cosmo Thailand 2024 រំលេចពីផ្ការំដួលមានឈ្មោះថា ឈុតចគ្រីស៊ីន មានក្លិនផ្ការំដួល គឺបង្កើតឡើងតាមផ្ការំដួល ។ រីឯឈុតថៃចគ្រី គឺបង្កើតឡើងតាមប្រាជ្ញាផ្នែកសិប្បកម្មរបស់ថៃដ៏ស្រស់ស្អាត និងឆ្លុះបញ្ចាំងពីវប្បធម៌ថៃដែលមានអត្តសញ្ញាណលេចធ្លោ តាមរយៈភាពប្រណីត និងវត្ថុពីធម្មជាតិ ដែលបង្ហាញពីភាពទន់ភ្លន់របស់សិល្បៈបែបថៃ។.png)
ទោះយ៉ាងណាក៏បង្ហាញឈុតតំណាងជាតិរបស់បវរកញ្ញាថៃ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកនិងមានការមិនពេញចិត្តនោះទេ ខណៈអ្នកខ្លះបានលើកឡើងថា «លួចគ្រប់សព្វ ចោរនៅតែជាចោរ»។
ទន្ទឹមនឹងមានការរិះគន់អ្នកខ្លះទៀតបានលើកហេតុផលថាផ្ការំដួលមិនមែនមានតែនៅក្នុងប្រទេសយើងនោះទេប្រទេសថៃ ប្រទេសនៅតំបន់អាស៊ីអាគ្មេយ៍ក៏មានផ្កានេះដូចគ្នា ស្របពេលដែលផ្ការំដួលបានតំណាងឱ្យខេត្ត ស៊ីសាកេត អតីតខេត្តខ្មែរ។ គណនីមួយបានលើកឡើងថា «ផ្ការំដួលមិនមែនមានតែស្រុកខ្មែរទេ នៅថៃគេតំណាងឱ្យខេត្តស៊ីសាកេត ដូចទៅនឹង ស្រុកខ្មែរដែរមានចំប៉ីសៀមរាប តែជាក់ស្តែងផ្កាចំប៉ីជាផ្កាតំណាងឱ្យប្រទេសទ្បាវ។
គួរឱ្យដឹងថា បន្ទាប់ពីបង្ហាញឈុតតំណាងជាតិរួចការប្រកួតបឋម Miss Cosmo នឹងប្រពឹត្តទៅនៅថ្ងៃទី២ តុលា និងថ្ងៃផ្តាច់ព័្រត្រនៅថ្ងៃទី៥ តុលា ខាងមុខនេះ៕










