Home ព័ត៌មានអន្តរជាតិ ពលរដ្ឋខេត្តស៊ីសាកេតបារម្ភពីគ្រោះទឹកជំនន់ក្រោយឃើញដុំពពកខ្មៅចម្លែក

ពលរដ្ឋខេត្តស៊ីសាកេតបារម្ភពីគ្រោះទឹកជំនន់ក្រោយឃើញដុំពពកខ្មៅចម្លែក

80
0

ប្រទេសថៃ ៖ នៅខែកញ្ញា ឆ្នាំ២០២៤នេះ ប្រទេសថៃបានរងឥទ្ធិពលខ្យល់ព្យុះមួយហើយមួយទៀត និងបណ្តាលឱ្យថៃមានទឹកជំនន់ខ្លាំងក្លាស្ទើរគ្រប់បណ្តាខេត្ត-ក្រុង ។ ប៉ុន្តែពលរដ្ឋថៃពុំទាន់រួចផុតពីទុក្ខលំបាកដោយសារគ្រោះធម្មជាតិទេ ពីព្រោះភ្នាក់ងារឧតុនិយមប្រកាសថា ថៃនឹងទទួលរងឥទ្ធិពលខ្យល់ព្យុះថ្មីជាបន្តបន្ទាប់ទៀត ដែលបណ្តាលឱ្យមានភ្លៀងខ្លាំងក្នុងខេត្តចំនួន៦០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3S-me2TDI91W6kyFt8RW-YSOkkrFtuRnSo3etqj2Tl75BEahVBoZSo6gLPk15gpH3sbYJDYOnwRhSiQ0DsKBNPxAhtTck2-BbD2-kjKDCXXNImbLlSHT1lmShqKRnP5vG6a8avMvs763RtVHjkkrYfjN9mOHzKYvWZi0rjcsbb5th0iIxwLiRqL6mcijJ/s703/image_2024-09-23_08-39-21.png

ហេតុនេះ ពលរដ្ឋថៃរស់នៅតាមបណ្តាខេត្តនានា ក៏ដូចជាទីក្រុងបាងកក បាននាំគ្នាប្រមូលទុកដាក់សម្ភារៈតូច-ធំ និងឯកសារសំខាន់ៗក្នុងគ្រួសារនៅទីខ្ពស់ផុតពីទឹកជំនន់ ។ រីឯនៅខេត្តស៊ីសាកេត ពលរដ្ឋភ្ញាក់ផ្អើលនាំគ្នាមើលដុំពពកខ្មៅចម្លែកពាសពេញមេឃ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមក ។ ពលរដ្ឋនិយាយថា វាគួរឱ្យខ្លាចខ្លាំងណាស់ ហើយពួកគេសន្និដ្ឋានថា នឹងមានខ្យល់ព្យុះបោកបក់មកលើខេត្តស៊ីសាកេត នាពេលឆាប់ៗមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-63jy6g5t2RUe7kuxE6PfBcXbRemjXl6zdXn_Vw2ElWt9WXODNIbokmpP49bhkmGAN2Q7EIaDOmh9flqvfgDticuGnPWvfj9HjynM1HAk2f53n0XMyP3Jqll5OrdkXO2EvRDb7HurKfkH89-T_Rcb0qsnZm6UdtsGvcEB6Pe8mzQUiaD3kLVIAmtNxgh/s1280/photo_2024-09-21_11-50-44.jpg

កាលពីថ្ងៃទី២០ ខែកញ្ញា សមាគមគ្រប់គ្រងគ្រោះមហន្តរាយប្រទេសថៃ បានបង្ហោះរូបភាពដុំពពកខ្មៅលើមេឃ និងសរសេរថា ៖ «ដុំពពកខ្មៅលើមេឃស្ថិតនៅភូមិដួន ឃុំដួន ស្រុករ៉ាស៊ីសាឡៃ ខេត្តស៊ីសាកេត គឺជាសញ្ញាបញ្ជាក់ថា នឹងមានខ្យល់ព្យុះ និងភ្លៀងធ្លាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicDQXtZmvLPeUV1-jbY9XaPjdBfKlpH81gPZ7A05md9LPIDKJna2W4_BORkXzb60eZ0P721rQE2sQ7bxQRXkMjuKcFAa_x5TIHO88ML9wGC-OVEGE2W-Yb04MSnvM84qeUzs7w2OIiO_kRato7hEWnp3P2bgt2tqW87YLIm2uDC6is_d9Tv-fc5OybxA1B/s1024/image_2024-09-23_08-39-49.png

សារព័ត៌មានថៃរាយការណ៍ថា ដុំពពកខ្មៅនៅលើមេឃនេះ គឺជាសញ្ញាខ្យល់ព្យុះ ផ្គររន្ទះ ដែលវាជាពពកនៅស្រទាប់ក្រោមប្រមូលផ្តុំគ្នាបង្កើតជារន្ទះបាញ់ ។ ហេតុនេះ នឹងមានរន្ទះបាញ់ញឹកញាប់ឆ្ងាយពីចំណុចពពកខ្មៅជាច្រើនគីឡូម៉ែត្រ ។

ចំណែកលោក Bancha Thanaboonsombat នាយកផ្នែកការផ្សព្វផ្សាយបច្ចេកវិទ្យានៅមជ្ឈមណ្ឌលបច្ចេកវិទ្យាលោហៈ បានដាក់ឈ្មោះដុំពពកខ្មៅថា «ជាពពកបាំង» ហើយលោកបញ្ជាក់ថា ពពកខាងលើអាចបញ្ជាក់ពីទិសដៅភ្លៀងធ្លាក់ និងផ្គររន្ទះ ។ ដុំពពកខ្មៅបង្ហាញលើមេឃខេត្តស៊ីសាកេត បានធ្វើឱ្យអ្នកឃើញភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះវាជាសញ្ញាបង្ហាញថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនាពេលឆាប់ៗនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA_h7PgpuBVk4-HunsGYn1XeY8sxwBgvead4zIndaGHBDxKiYWiEPgvZqE2g8l5gAv6MToSquPjyCnFNI0l5YsTgf0Yk1J9u1mBFOv7_ivSCVnRowl3GLc-P5muPn9-hUgHSRbe6r7psKdkkBnGBCpFWoCcc-oOiZ8d5MoLGCCCLkhhZvelaLV5aKI9YX_/s960/image_2024-09-23_08-40-13.png

គួរបញ្ជាក់ថា ឥទ្ធិពលខ្យល់ព្យុះ Yagi បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋថៃអស់យ៉ាងច្រើន ជាពិសេស អ្នករស់នៅស្រុកមេសាយ ខេត្តឈៀងរ៉ៃ ។ បើទោះពេលនេះ ទឹកបានស្រកហើយក្តី ប៉ុន្តែពួកគេជួបការពិបាកក្នុងការសម្អាតផ្ទះ ដោយសារមានគំនរភក់ខ្ពស់ៗជិតដល់ពិដាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN36b7JlP7508lJJGq1D9lg2Xu0GRwxnK_p0lgB22ouFy-Vg1i0RBaqm3ArZG7F_2SFAGa_yBzvug99Ki3yhPTOwI0aEGNeX2mn9HIfOrlk0nOmjBxEf-LDaVc_otg0x9UrNZ1u7KEBPA_iDlQx_zwPRgp3IsjuFgveHtAYCAnZBsqvYO2gheFtNvCgm-I/s2000/image_2024-09-23_08-38-02.png

បើទោះជាអាជ្ញាធរបានជួយសម្អាតផ្ទះពលរដ្ឋក្តី ប៉ុន្តែពលរដ្ឋនៅតំបន់ខ្លះទៀតក្នុងស្រុកមេសាយ បានចំណាយប្រាក់ខ្លួនឯងដើម្បីជួលកម្មករមកកាប់ដីចេញពីក្នុងផ្ទះ គឺកម្មករម្នាក់យកថ្លៃពី៥០០បាត ទៅ៦០០បាតក្នុង១ថ្ងៃ ពីព្រោះអាជ្ញាធរធ្វើការយឺតយ៉ាវ ៕