កាលពីថ្ងៃទី១៩ ខែកញ្ញា តារាសម្តែងចិន Huang Xiaoming បានបញ្ជាក់ថាលោកកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែល Ye Ke បន្ទាប់ពីលែងលះ Angelababy ពីរឆ្នាំ។ តារាសម្តែងរូបនេះបានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «សូមទោសដែលបង្ករឱ្យមានភាពច្របូកច្របល់លើអ៊ីនធឺណិតក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ សូមបញ្ឈប់ការស្មាន។ Ye Ke និងខ្ញុំនៅជាមួយគ្នា» ។ យ៉ាងណាមិញ Huang Xiaoming មិនបានបង្ហាញពីស្ថានភាពអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmpq0W8m0bgGOBmRaPzTFarLj0Bn1v_Y7oldkSOjpQa8XIVq_H3YC8-A24mvLj8WQ4rdbpErEg3E8YpcLF4zOfRdKU2EVXNS-GnQO4HjZshIzkfgp8hrETIbsNqku-LxmynFOQGGfOHj_6Pk1vPLSSnfYJk7432VuYKxmGInV-YuCWbMR1uOyB6ZIclhkN/s2047/image_2024-09-21_15-00-59.png

តារាសម្តែងវ័យ៤៧ឆ្នាំរូបនេះ បានបង្ហាញរឿងស្នេហារបស់ខ្លួនជាសាធារណៈបន្ទាប់ពីប្រភពមួយចំនួនបាននិយាយថាលោកនិង Ye Ke ជាគូស្នេហ៍ថ្មីបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ។ កាលពីថ្ងៃទី១៨ ខែកញ្ញា មិត្តភក្តិរបស់តារាម៉ូដែលរូបនេះបានបង្ហើបថា Ye Ke បានទទួលទានអាហារពេលល្ងាចជាមួយឪពុកម្តាយ និងកូនប្រុសរបស់ Huang Xiaoming ។ រឿងស្នេហារបស់អ្នកទាំងពីរគឺស្ថិតក្នុងបញ្ជីប្រធានបទដែលពេញនិយមបំផុតនៅលើ Weibo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF2EafIb8Geqm-PN3vkc9Ex5Gh7XWQbtwS30T3n4xLVh2SVEc1mZ8W9MBui6s4dXvGxAIwg4gTzDv4cw6cR40ZV9iTk5DYc5npXiC62of17_6DCrSaD_1rizeynJDXWtJjBMPj_mLst9trSwjq27dWzv0BKkJTYTxIxwNDSPSIz7PVK2fwJHqVc1Jtadol/s2999/image_2024-09-21_15-00-55.png

បើតាម Sohu តារាសម្ដែងរូបនេះបញ្ជាក់ពីថ្ងៃណាត់ជួបគ្នាព្រោះមិនចង់ឱ្យ Ye Ke ឈឺចាប់។ អ្នកទាំងពីរស្រលាញ់គ្នាជាងមួយឆ្នាំមកហើយ Ye Ke តែងមកស្ទូឌីយោទៅលេងតារាប្រុសរូបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjby21guXJRfh0hSb9R4FEl2iPSHeYPtW8VatLPmq_2KeLzGst3jaqM1FLr69hJhyZkx9EJotdKKPWiwFLcYB7f2LuWLfkYQsXeUo4n8bds7jyEAXM342LcXdPBhe6qBec3r9B6DgEMKxKiZfCySxtwID8CoytmrTa2yML-QB4yJP1SehENzOE7HIf17Vjf/s1200/image_2024-09-21_15-01-00.png

Ye Ke ជាអតីតពិធីការិនីកម្មវិធីទូរទស្សន៍សព្វថ្ងៃមានជំនួញផ្នែកកែសម្ផស្ស និងសម្លៀកបំពាក់ ដែលតែងតែLiveលក់។ នាងចូលរួមក្នុងការរចនាម៉ូតសំលៀកបំពាក់ និងក៏ជាម៉ូដែលសម្រាប់ផលិតផលម៉ូតរបស់ក្រុមហ៊ុនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCXO1jk_C7HSDB89Qhz88T9zPoDoHb7GCPcRqMGqvPkAH9xuiuo0eEdY4WV472RGtgXt_JImLxwK53zie2Kd5DuaXDgmMrZ1f2qyhkSoOra3Ova9iOi8GGPoIeF9pv84ypaLMbuEVm9OCrrPLyFsGRF63h75eesZcvFoBAhXegkbfjNvC-kU-FgCem2rYL/s900/image_2024-09-21_15-01-01.png
Huang Xiaoming និង Angelababy បានបញ្ជាក់ទំនាក់ទំនងស្នេហាជាសាធារណៈនៅក្នុងឆ្នាំ ២០១៤ និងបានរៀបការនៅឆ្នាំ២០១៥។ អ្នកទាំងពីរបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេនៅឆ្នាំ ២០១៧ ខណៈបានប្រកាសលែងលះគ្នា ក្នុងខែមករា ឆ្នាំ២០២២៕