Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃត្អូញត្អែរពីទំនិញ និងបន្លែឡើងថ្លៃខ្ពស់កប់ពពកក្រោយទឹកស្រក

ពលរដ្ឋថៃត្អូញត្អែរពីទំនិញ និងបន្លែឡើងថ្លៃខ្ពស់កប់ពពកក្រោយទឹកស្រក

28
0

ប្រទេសថៃ ៖ ក្រោយពេលពលរដ្ឋរស់នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ បានរងគ្រោះដោយសារទឹកជំនន់ជន់លិចផ្ទះរួចមក ពេលនេះ ពួកគេកំពុងតែប្រឈមនឹងបញ្ហាទំនិញឡើងថ្លៃគ្រប់មុខក្រោយទឹកជំនន់ស្រក ។ សូម្បីតែអំបោសធាងដូង ក៏ឡើងថ្លៃដែរ គឺអំបោស១ មានឡើងថ្លៃចាប់ពី១៨០បាត ទៅ២០០បាត (ឬស្មើពី១ម៉ឺន៨ពាន់រៀល ទៅ២ម៉ឺនរៀល) ខណៈការចែកអង្កររបស់អាជ្ញាធរពុំបានដល់ដៃពលរដ្ឋគ្រប់រូបទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjSY7-QbyzbEylWm7RgbLxOIShJYmrnAuHER8HMjdCrHyye6aYvzcM6C6Jaih2jSixBFfCMooNaGnrIAcrqMG9nkkNHo2-nXhJ5SqPvCWnGjpq6dnK2EHqTvOvNycmPWViu4ZLREomSlHmn3pWJJPlPWGxUaWMO3ftp3RtIEqpjiRpM-NNA99ZS6pruSqM/s1200/image_2024-09-23_08-16-41.png

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពេលទឹកជំនន់នៅខេត្តឈៀងរ៉ៃ ស្រកចុះចូលសភាពធម្មតាវិញ ពលរដ្ឋបានសហការជាមួយអាជ្ញាធរជួយគ្នាសម្អាតភូមិស្រុក និងផ្លូវយ៉ាងញាប់ដៃ ញាប់ជើង ។ ត្រាក់ទ័រចូកដីតូច-ធំ ព្រមទាំងមន្ត្រីរាជការ និងក្រុមអ្នកស្ម័គ្រចិត្តជាច្រើននាក់បានជួយគ្នាកាយដីចេញពីផ្លូវ និងសម្អាតភូមិចំនួន៣ ដែលទឹកជំនន់លិចខ្លាំង រួមមាន ៖ ភូមិកោះសាយ ភូមិម៉ៃលុងខន និងភូមិមឿងឌែង ស្ថិតនៅស្រុកមេសាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZK2WIAL61FNLr5P8md2rY4RQAcCN-GNX-_tFzRUBn7TvlssHGzwFte74XDuAtAxGQURs8hdIJFtJjTER6udDYORXkd_zLjzG-ebu2aPIoDiNiAVT45otnIn3gOc5HrJb1FgNUdcnTAjw7yOpWXBYW6FOhxTwzcmJnG7uI-egugOYDymrsJWZUW5XYp2Lj/s2500/image_2024-09-23_08-16-38.png
ប៉ុន្តែពលរដ្ឋប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ហើយទំនិញផ្សេងៗបានឡើងថ្លៃទាំងអស់ ។ រីឯម្ហូប១ចាន បានឡើងថ្លៃចាប់ពី៨០បាត ទៅ១០០បាត, អំ
បោសធាងដូង បានឡើងថ្លៃចាប់ពី១៨០បាត ទៅ២០០បាត ខណៈកាលពីមុន វាមានតម្លៃត្រឹមតែ៤៥បាតប៉ុណ្ណោះ ។ ក្រៅពីនេះ ឧបករណ៍សម្រាប់សម្អាតគំនរភក់ក្នុងផ្ទះ ដូចជា ៖ ចបកាប់ ក៏ឡើងថ្លៃដែរ ហើយនៅតំបន់ខ្លះ គ្មានឧបករណ៍សម្អាតផ្ទះលក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeaD-JOTr40ARJa2wTG69BgIWp1FDsU8Lmawvg6yAhOxpORJop7iYEjJnV5RZBAYRPxPPgErHF5k-YTMTsu6LsePmnmExWOlZLnHTRSde7DcL1w7CDYOXKQB2GF5sI3rOHbDjnD2Ost9ZZB_fukDn-MR2qM1ShcnDQ-aarsgyaBaBOM11WqO8ty9cJFS85/s1000/image_2024-09-23_08-16-37.png

ពលរដ្ឋនៅតំបន់មួយចំនួនខ្វះខាតប្រាក់សម្រាប់ទិញអាហារបរិភោគ ហើយពួកគេពុំអាចទៅយកស្បៀងដែលអាជ្ញាធរចែកឱ្យទេ ដោយសារនៅតាមផ្លូវសុទ្ធតែដីភក់ ។ ពលរដ្ឋនិយាយថា អ្នកដែលទៅទទួលយកស្បៀងពីអាជ្ញាធរ ភាគច្រើនជាពលរដ្ឋមីយ៉ាន់ម៉ា ហើយទម្រាំដល់វេនពលរដ្ឋថៃ គឺអស់ស្បៀងហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoyrj5z0ZF3vQ7kndpRwP3R9MYqrhkeqjRXtdnMSSwxiP9DtCkmAf5A2pXvBgLN3iNNIh6Dd9cE_8hqqLZDwcertRPN6f31R6w6xTFJcpqy0DDVF8tHZEbmU0LAXOjuLyodAliP5GjDUmXHMrh8a2jE1T4lpoXQXUMVTdesBkLwIITuFvVLM7yokC6dpk/s1280/image_2024-09-23_08-16-37%20(2).png
ដោយឡែក បន្លែគ្រប់មុខដែលលក់នៅផ្សារក្នុងស្រុកស៊្រីរ៉ាឆា ខេត្តឈុនបុរី ក៏បានឡើងថ្លៃខ្ពស់ដូចគ្នាដែរ ក្រោយពេលទឹកជំនន់ស្រក ។ ហេតុនេះ អាជីវករបានទិញបន្លែពីប្រទេសជិតខាងមកលក់ជំនួស ដោយសារនៅប្រទេសថៃខ្វះខាតបន្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinANk4OO7XRlw0CKve3Egii4AtVdWyew1X1BRScevcx7uHzOJEKumXREfvhv6jB5uvcJCyteZIHEKpkmurmYfteKyXggNWpERpO4-JpxLPH7YzQyw1MMul-XFrRIurNEBCzMT0BAz4zXe4dDiFhIk_VNrPNvjso1Ho5gyF-oXnNxjnQQ5320YHC5BYwHQz/s1000/image_2024-09-23_08-16-36.png

លោក ឡិក អាយុ៦០ឆ្នាំ ជាអាជីវករលក់បន្លែនៅផ្សារក្នុងស្រុកស៊្រីរ៉ាឆា និយាយថា ទឹកជំនន់បានលិចខេត្តជាច្រើនរបស់ថៃ ទើបធ្វើឱ្យកសិករពុំអាចដាំដុះបន្លែបាន ។ ទឹកជំនន់បានបំផ្លិចបំផ្លាញដំណាំកសិករអស់យ៉ាងច្រើន ទើបលោកធ្វើដំណើរទៅឆ្ងាយដើម្បីទិញបន្លែពីប្រទេសជិតខាងមកលក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigUKZCZOObOqFWTmooeF-5tWUhqR6HPwDeyWE7tkWeSSnNMI2plD8DYbopUBSpB_X_vS5BKe5OKezfkc4V2O2WxkSY9ExdzFoPFg4CbUxk-waXPaICor9KKgco9G1DahSAsteRdToDpZpaOYg-Pi8q_oMkYEQkm2cCGbD5mxyz8usQ1OnIUt4nuLRkdtvf/s1600/image_2024-09-23_08-16-36%20(2).png

លោកបន្តថា មូលហេតុដែលអាជីវករដំឡើងថ្លៃបន្លែ ដោយសារពួកគេត្រូវចំណាយដើមទុនច្រើនជាងមុនលើថ្លៃដឹកជញ្ជូនបន្លែពីប្រទេសជិតខាង ។ បន្លែនៅថៃនឹងឡើងថ្លៃខ្ពស់មួយរយៈទៀត រហូតដល់ស្ថានការណ៍ទឹកជំនន់នៅចម្ការបន្លែធូរស្រាល ទើបវាមានតម្លៃធម្មតាវិញ ៕