ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីរាយការណ៍ថា អាកាសយានិកជនជាតិរុស្ស៊ី គឺលោក Oleg Kononenko និងលោក Nikolai Chub បានបំបែកកំណត់ត្រាស្នាក់នៅក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) លើលំហយូរបំផុតលើពិភពលោក ។.png)
អាកាសយានិករុស្ស៊ីទាំង២រូបនេះបានចំណាយពេលអស់ចំនួន ៣៧៤ថ្ងៃ នៅក្នុងស្ថានីយអវកាសអន្តរជាតិ ។ ពួកគេបានធ្វើដំណើរចាកចេញពីផែនដី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឋានៈជាក្រុមការងាររបស់ក្រុម Expedition 71 ហើយពួកគេមានគម្រោងត្រឡប់មកផែនដីវិញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។.png)
កន្លងមក ការបំបែកកំណត់ត្រាស្នាក់នៅលើលំហយូរបំផុតលើពិភពលោក គឺបានទៅ Frank Rubio អាកាសយានិកអាមេរិក, Dmitry Petelin អាកាសយានិករុស្ស៊ី និង Sergey Prokopyev អាកាសយានិករុស្ស៊ី ។ អាកាសយានិកទាំង៣រូប បានចំណាយពេល ៣៧០ថ្ងៃ នៅក្នុងស្ថានីយអវកាសអន្តរជាតិ ដោយសារយានអវកាស Soyuz មានបញ្ហា ទើបធ្វើឱ្យពួកគេជាប់លើលំហ និងបំពេញភារកិច្ចបន្ថែមទៀត គឺពីរយៈពេល៦ខែ រហូតដល់ជាង១ឆ្នាំ ។.png)
ចំណែកការបំពេញភារកិច្ចបច្ចុប្បន្នរបស់លោក Oleg Kononenko ក្នុងស្ថានីយអវកាសអន្តរជាតិ គឺជាការបំពេញភារកិច្ចលើកទី៥ របស់លោក និងលើកទី៣ ដែលលោកបំពេញតួនាទីជាមេបញ្ជាការនៅស្ថានីយអវកាស ។ លោកនិយាយថា ៖ «ខ្ញុំហោះមកលំហអាកាសដើម្បីធ្វើអ្វីដែលខ្ញុំស្រឡាញ់ មិនមែនដើម្បីបំបែកកំណត់ត្រាពិភពលោកទេ» ។
លោកបាននិយាយទៅកាន់សារព័ត៌មាន TASS ក្នុងកិច្ចសម្ភាសន៍ចេញពីស្ថានីយអវកាសអន្តរជាតិថា ៖ «ខ្ញុំមានមោទនភាពណាស់សម្រាប់ភាពជោគជ័យទាំងអស់របស់ខ្ញុំ តែខ្ញុំមានមោទនភាពខ្លាំងជាង ដែលជនជាតិរុស្ស៊ីនៅតែអាចបំបែកកំណត់ត្រាស្នាក់នៅលើលំហយូរបំផុតលើពិភពលោក» ។
ការបំពេញភារកិច្ចក្នុងស្ថានីយអវកាសអន្តរជាតិបានជួយឱ្យអាកាសយានិកទាំងនេះអាចឈ្វេងយល់បន្ថែមទៀត អំពីផលប៉ះពាល់របស់លំហអាកាសមកលើរាងកាយមនុស្ស ។ រីឯអង្គការ NASA និងភ្នាក់ងារអវកាសផ្សេងៗមានគម្រោងបំពេញបេសកកម្មនាថ្ងៃអនាគត ទៅកាន់ឋានព្រះច័ន្ទ និងភពអង្គារ ។ 
ទិន្នន័យដែលបានប្រមូលផ្តុំពីមនុស្សតិចតួចដែលធ្លាប់ហោះទៅអវកាស នៅតែមានសារៈសំខាន់សម្រាប់កាត់បន្ថយគ្រោះថ្នាក់ពេលធ្វើដំណើរទៅលើលំហរយៈពេលយូរ ។ ចុះនៅថ្ងៃអនាគត តើមនុស្សនឹងអាចស្នាក់នៅលើលំហបានយូរកម្រិតណា?










