Home ព័ត៌មានជាតិ រោងចក្រដ៏ធំសម្បើម ក្រោមទុនវិនិយោគ៦៥០លានដុល្លារ បើកការដ្ឋានសាងសង់ នៅខេត្តពោធិ៍សាត់

រោងចក្រដ៏ធំសម្បើម ក្រោមទុនវិនិយោគ៦៥០លានដុល្លារ បើកការដ្ឋានសាងសង់ នៅខេត្តពោធិ៍សាត់

106
0

ក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិករបស់ជប៉ុន មីនេបៀ “Minebea” បានបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMuaUSWywZScnO6HAaHe8nwckNfqX0uSiCq4feK0ba1BAiOG-2DdUOqe2A-psDJH2suJWWG_taQBw4o7X-20189LttxXxi7HYptD57XPsIfuSo97yqTFXPmdQqN1JLOtrgOJG7ZEWQoga2lxFo5NE2Cyh4lZWtYUIqeWbYsvGqofMjKy7mLmLGx8xsegGd/s768/image_2024-09-21_13-31-24%20(2).png

រោងចក្រទីពីរនេះ ត្រូវបានសាងសង់លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងជួយបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilUdgucqQxV48WSEXJIvvX12rQ4_63fWTV_CmrVAJfQzjzX98VLJ4KJXr4pR6qWgvHfApS6G2ZL5FLsMVqgz7XJ1PZaGJlYy7EmJT-zeNU8tWFJ40mYzUtwWnlYR9MsRVI7DntiHa_fBh3v6aQ7Xq1MXp-vtQyDlCLp3gXetlZ27IOrwEIEV2yk4i4WyYe/s768/image_2024-09-21_13-31-24%20(3).png

ក្រុមហ៊ុន Minebea Cambodia បានចំណាយថវិការប្រមាណ ៦៥០លានដុល្លារ ដើម្បីទិញដី ៥០ហិកតា ពង្រីកគម្រោងវិនិយោគទី២ របស់ខ្លួននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg11Wlx4QuXrfR3rPKyHrwOznePvRlRCJ5JcVJKPeniO9lB_iHW8eMhXYgWfCi0s2ihBToRlwO9Yw3aszeI1_d9efwZtKeRcy_4u-fnp8o7RrpjyYHsoIfyauZhfExPPNbvpqrf6sjcOsC3rkA0illqSoD-MKNW2ipWvQ0UM6AICnieFYUiqCttshm1etvD/s768/image_2024-09-21_13-31-24.png

ការសម្រេចជ្រើសរើសទីតាំងពង្រីកខ្លួនមកកាន់ខេត្តពោធិ៍សាត់ ដោយសារតែខេត្តនេះ មានប្រភពថាមពលអគ្គិសនីស្អាត ដូចជាថាមពលដើរដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT5o76iJDxl32OI3dLfFcrFtKpoiOyJTUiJQdgXwl4ymmBmgkJJkZxKh16XvvelYACvvWhTWlMEaVk9aWjcoW2Xf6OhJ5aQxLWwPdbnZEgh8-5dbt_xKEkj1b8EqWFQumWdcacsZpdx-p1Q78-ekGrJXlsOospXRlDvOWuynfoNRrlTuqAZdYO2VTGU13A/s3968/image_2024-09-21_14-12-00.png

ជាពិសេស ខេត្តពោធិ៍សាត់ ក៏មានហេដ្ឋារចនាសម្ព័ន្ធស្អាតធំទូលាយ ពិសេសផ្លូវជាតិលេខ៥ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលជាមួយប្រទេសថៃបានលឿនរហ័ស៕