Home Blog Page 744

ទីក្រុងហាណូយបានប្រែក្លាយផ្លូវរថភ្លើងទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត

0

ប្រទេសវៀតណាម៖ ផ្លូវរថភ្លើងដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ បានប្រែក្លាយទៅជាតំបន់ដែលពោរពេញទៅដោយហាងទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេយ៉ាងសម្បូរបែប កំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់។
ផ្លូវរថភ្លើងក្នុងទីក្រុងហាណូយប្រទេសវៀតណាមបានកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ កន្លែងនេះល្បីល្បាញខ្លាំងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ទោះបីជាមើលទៅហាក់មានគ្រោះ.ថ្នាក់បន្តិចមែន ដោយសាររថភ្លើងតែងតែជិះកាត់ ប៉ុន្តែនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Pwqk2gfIt1gXUkah4dk7FxbM-d2ykRG6b6jA7Fo1OxHrU2R6JDJAkDy_F9ijYMvwbUc8j9Ob4HUbiGC2r0qKMSxANBP6f5B9jM-IChX3XzeBl4DdqOwNyq-jZ8Us-j6fF1Tr57li0sCyxEC7Cg1B3n8Uzeo2htrjk3jS_Pdh7JDml1hUqvbPs0VevFsv/s1000/image_2024-11-30_10-33-03%20(2).png

ភ្ញៀវទេសចរតែងតែមកទីនេះដើម្បីថតរូប និងទទួលយកបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មាន។ ផ្លូវរថភ្លើងមានទីតាំងនៅជាប់សង្កាត់ ៣ គឺ Dien Bien, Cua Nam និង Hang Bong។ បច្ចុប្បន្នវៀតណាមកំពុងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងល្បឿនដ៏ខ្លាំងក្លា ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងហាណូយក៏កំពុងរីកចម្រើនជាបន្តបន្ទាប់ ដែលនាំមុខប្រទេសក្នុងចំនួនភ្ញៀវអន្តរជាតិរយៈពេល ១០ ខែដើមឆ្នាំ ៤.៩៥ លាននាក់ កើនឡើង ៣៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2dmOKJIsLVCrNgLBmkC8FtWSMA10DFI3JdfIR93zDMe_JCDRygyhXFtlBVdbV3V4b3X-OGExnZ3uX4Jmd2w7StsEPkAhcq6fp2w9rE-S1c1B5E1Lb9NmiUuZ02xCs26YdzKx0mNbWoJZv5B3_2XFAnUxMICHTFBcK1sEryRk5IjK0qJGS_KZH5ruPxby4/s2331/image_2024-11-30_10-33-03%20(3).png

ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ ភ្ញៀវក៏ចង់ស្វែងរកអ្វីដែលប្លែកៗ និងថ្មីៗផងដែរ។ អនុប្រធានសមាគមទេសចរណ៍ហាណូយ លោក Nguyen Tien Dat បាននិយាយថា “ភ្ញៀវអន្តរជាតិ ច្រើនតែចូលចិត្តរបស់ថ្មី ប្លែក និងរំភើប” ដូច្នេះរដ្ឋាភិបាលក៏បានប្រែក្លាយផ្លូវរថភ្លើងទៅជាគោលដៅទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងហាណូយក៏បានប្រែក្លាយពីចំណុចខ្សោយទៅជាចំណុចខ្លាំងមិនគួរឱ្យជឿ នៅពេលដែលខ្លួនបានអភិវឌ្ឍផ្លូវរថភ្លើងទៅជាគោលដៅទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDLZkt3FYG2kgLmA_z1ZXJ-0VD2e1mst0gp6ASqzE-6C5bm8dO8ujbArwgYP7pb5ZPrL_c6AHG4X3bWP3RfKYWvwkNpKhTuS9M9S1MbPg4_hGwoGkKw2uH0NvbaxfNCcYuxUNbIzbUq5-cpTsNrkslMyihDfEEnD3xtou8M4QzzRtYMBuytbdnvwBV1Rq/s1000/image_2024-11-30_10-33-03.png

បច្ចុប្បន្នផ្លូវរថភ្លើងបានបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាជន បង្កើតការរីកចម្រើនសម្រាប់ឧស្សាហកម្មទេសចរណ៍យ៉ាងខ្លាំង។ ទោះបីកាលពីមុនកន្លែងនេះធ្លាប់ត្រូវបានអាជ្ញាធរហាមឃាត់ក៏ដោយ ក៏ឥឡូវនេះវាគឺជាគោលដៅទេសចរណ៍ផ្លូវការ ដូច្នេះនៅពេលរថភ្លើងបើកឆ្លងកាត់ ក៏វាមិនបង្កឱ្យមានគ្រោះ.ថ្នាក់ដល់ភ្ញៀវទេសចរដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixuc7a18l1bWPbozhNVuQN5BDAqZyGtWVmLTrWzqZx0TpxcTm5KiDhHp-PyUEsJyoaToIrx4lUOATX_AAZbYnDtWDanHS-stpcg5w7KBLvV1ljqLzHo9wImf0x3xOkYTViYUkY51gNCD6NcO7H6tOPFnlhkzMyswVF9P4mxSVBKYuJFIgBxS_ds00keBHt/s2048/image_2024-11-30_10-33-05.png

សាងសង់បាន៩០% ព្រលានយន្តហោះតេជោក្រុងតាខ្មៅ ចាយអស់ជិត១៤០០លានដុល្លារ

0

គិតមកទល់់ពេលនេះ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ តម្លៃ១៥០០ លានដុល្លារ សាងសង់បានជាង៩០ភាគរយ ដោយចំណាយអស់១៣៣៦លានដុល្លារ ខណៈរដ្ឋគ្រោងនឹងដាក់ឱ្យប្រតិបត្តិការសាកល្បងនៅឆមាសទី១ ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilTjD1qObhiSgdGENm76rbOexheWr1qZjmcA_8-5rgeZb7OZzJQZ_yXrIYFucc5QQzaSbmnR4bJq-I1PpIhNgkFkAmTVw0aoCDmXkDnXTPkRglC8uRigg4opDJim51KllnNPhIhw1NdTv7YOkMDE1muRy4Pn4QpVOTtvE8_bNBkrQcmkT6VlczKw3h9Q1M/s1169/image_2024-11-30_10-23-36.png

សម្រាប់ទុនវិនិយោគព្រលានយន្តហោះនេះ រដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន១០ភាគរយ ចំណែកក្រុមហ៊ុន OCIC របស់លោកអ្នកពុង ឃាវសែ ដែលសហការជាមួយក្រុមហ៊ុនចិនមានភាគហ៊ុនចំនួន៩០ភាគរយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh07aaNi0D-GNQk3i73cCYcbK4xEk2RnuJS8naenmMiagPHx2chksRR61yvWbuuKe0RxSWmGrQJ4gpyERvNPAgIlTPVD0zLKUcq7x3QH3JrOQjwZfcphb2Hs0DEANuJ4jK6mYH1yDSdaTHiAA5TYxbJ7fVAwiGTPNamqF7dYRQGi46tEiL8cqG5W52qdw9U/s2048/image_2024-11-30_10-23-39.png
ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ត្រូវបានសាងសង់ឡើង ជាប្រភេទ 4F, មានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyHxTYJ7oHBht2aXQDuRgge2oadL_gYiKAiRQF_n_vcFy-PA2zmdXT5o2Fjp3tDIhrCvdDBDNeimA-f_MVtxXn9eyCmYs1BIlIyC6WSu7wU4klyv4wW0k2WXLXmbbPYj5aI7kGs9MppzmBmROcmOZ-17LLaoI3o3NPOqc9_euLlphuSAB9U4T0ahLeSF2n/s2048/image_2024-11-30_10-23-41.png
ក្រោយសាងស់រួច ក្រុមហ៊ុន VINCI របស់បារាំង នឹងក្លាយជាអ្នកគ្រប់គ្រងព្រលានយន្តហោះនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgh2jxfJ9iNPpR-4g_C6ebIBgjznylOUAi2IaGoHdhGvf4d4M_4vNVy_INIE8aiVXZm6Y9YssQom8Dyq5blaEtLOviTzqJ2V90mt8CpKNksuV866AhQrqynsSeuJSy6Qh5DBVqEB_vKOyqAqFgv0Ig9eps2qwXn72TkiQiUFeMkRQ1fH7eoKy0mq0GUX6g/s2048/image_2024-11-30_10-23-42.png

គួរបញ្ជាក់ថា ការសាងសង់លើអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ៕

 

ភ្នំខ្នងព្រះតំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេង បើបានទៅហើយដឹងតែមិនខកបំណងឡើយ

0

ភ្នំខ្នងព្រះគឺជាតំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេង ស្ថិតនៅជួរភ្នំក្រវ៉ាញ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ភ្នំនេះសំបូរទៅដោយរុក្ខជាតិនិងផ្កាព្រៃជាច្រើនប្រភេទ ស្រស់ស្អាតមិនចាញ់ភ្នំខ្នងផ្សារឡើយ។ កន្លែងនេះមិនត្រឹមតែជាតំបន់ធម្មជាតិសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេងប៉ុណ្ណោះទេ តែក៏ជាតំបន់ប្រវិត្តសាស្ត្រផងដែរ ដោយសារនៅទីនេះមានរូបគំនូរព្រះពុទ្ធសាសនាលើកំរាលថ្មនៃខ្នងភ្នំ ទំនងជាកន្លែងទីសក្ការៈពីសម័យបុរាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVHdXmOi8F6ojPM0PFBxXbckchSOE0RpYfhSnnMV3QzVbc1sKt5YGY1d2SA23b9vpd_vjHxuLJuNjqXDZQfFh8s_C0KTy_Ys-eegxVqN-V8MPBPWhfY5fsZLTvoNV8KbVrxWenQ5UzaqanoueqpiuWfPIL4CRNibTqhZi10IXjG2kYU2XZLrmEJ8Wy1m5N/s2048/466600867_1621295018812874_1387140683543085983_n.jpg

ដោយឡែកបើនិយាយពីការធ្វើដំណើរឡើងលើភ្នំវិញគឺមានចម្ងាយប្រហែលជាង ៨ គីឡូម៉ែត្រពីភ្នំ ១៥០០ ដោយធ្វើដំណើថ្មើជើងប្រហែលជា ៥ ទៅ ៦ ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿន។ ពាក់ព័ន្ធនឹងស្ថានភាពផ្លូវឡើងភ្នំ យើងត្រូវដើរកាត់តាមព្រៃស្រោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ ឆ្លងកាត់ជ្រោះជ្រលងដងអូរ ដោយត្រូវតោងខ្សែវល្លិ និងដើមឈើ ដែលក្នុងនោះក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិតូចធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdd5zzVeX5kUVksKw5Dx6boJ0h-91y1YMHsi1nwkfvEDLPr9aeexSL5wyK_mdkYJaJDxjMsGKcGkAtUVecuA_3KpZG3wkJ7KXxELmWit9J6A2cX14t1AghhI4uHMHAYOnXTGteLFoR6xtqB61MjTUOx-WRBM3v0d9AnVhrz92zhyphenhyphengwouMtfnGtqA5ZH7C/s1649/468631083_9094508117278586_54325376271440072_n.jpg

ជាមួយកម្ពស់ ១.២០០ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ភ្នំខ្នងព្រះមានទេសភាព ៣៦០ ដឺក្រេ គឺជាតំបន់ធម្មជាតិមួយ សម្រាប់អ្នកចូលចិត្តឡើងភ្នំ ផ្សងព្រេង និងជាតំបន់ប្រវិត្តសាស្ត្រ។ វាក៏ជាទីតាំងបោះជំរុំលើកំពូលភ្នំ អាចអង្គុយគយគន់ទេសភាព ថ្ងៃរះប៉ប្រះព្រៃភ្នំ និងថ្ងៃរៀបលិច ចាំងលើផ្ទៃទឹកសមុទ្រ ឃើញកោះតូចៗជាប់នឹងផ្ទៃសមុទ្រនៃខេត្តត្រាត ប្រទេសថៃ គួរជាទីមនោរម្យ និងគួរឱ្យចាប់អារម្មណ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNKP0TsKLKLXQRMWKVFbi-XXITwWd10c2z3zE0MeEMf_L5F-u27zke9CuiunSZn2CpMZC0HautwkKOB1ImskiXnQY5S88XCuUS96LIXjFPoLIm6kdbm89gCS7EMtaLxWaeBNr4WZJmBSGDG2ZfZ0IqnYMjMPgkpHoBl9e9GerYrcBuStPsohR-r1DIJ30c/s1280/image_2024-11-30_09-28-44.png

ក្រៅពីការគយគន់ទេសភាពខ្នងភ្នំខាងលើ អ្នកទេសចរក៏អាចមើលឃើញផ្ទាំងទស្សនីយភាពនៃជួរភ្នំជាច្រើន តម្រៀបគ្នាយ៉ាងសម្បូរបែប ព្រមទាំងជ្រោះជ្រលងដងអូរ បង្កើតបានជាទេសភាពយ៉ាងស្រស់បំព្រង គួរឱ្យគយគន់មិនចេះជិនណាយ ដែលជាមួយគ្នានេះក៏មានខ្យល់ជំនោរបរិសុទ្ធ បក់បោករំភើយៗ អមដោយស្បៃពពករសាត់ជុំវិញខ្លួនយើងយ៉ាងត្រជាក់ស្រួលផងដែរ។ ទោះជាយ៉ាងណាសម្រាប់ពេលយប់ អាកាសធាតុនៅទីនេះគឺត្រជាក់ខ្លាំង ដែលតម្រូវឱ្យភ្ញៀវទេសចរបោះជំរុំជាលក្ខណៈតង់ មានពូកខ្យល់ សម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើង ភួយ និងមួកជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIBBbbrUR8HLSb0DH-QO-y_fzvF_qxmqTdWoq4QdcNe-CXfWUY8hO-zyj0GPieenAbQWp16qIQRU7AELVd_0foLIFTF5AKg0zXCWkpW9SQ9TW0l3Re-38RE7qS9y8QJpGXcHD3-SC6lQQphP9bWnOTVBy8jBxu2mNBS0rDZlrX4xe00NHUkxZ0PVe2YB4/s1280/image_2024-11-30_09-28-45.png

ស្ត្រី២នាក់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ក្រោយសូកលុយ៣០មុឺនដុល្លារទៅឱ្យលោក លី សាម៉េត

0

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនស្ត្រីពីរនាក់ក្រោយជាប់ពាក់ព័ន្ធនឹងការយកលុយប្រមាណ ៣០ម៉ឺនដុល្លារសូកលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីរត់ការធ្វើមន្រ្តីគយនៅខេត្តបាត់ដំបង។

ស្រ្តីទាំង២នោះ ម្នាក់ឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី និងម្នាក់ទៀតឈ្មោះ ហ៊ើង ទិត្យរាត្រីលក្ខណ៍ ដែលជាអ្នកយកលុយទៅឱ្យលោក មួង ឃីមនិងលោក លី សាម៉េត។

លោក មួង ឃីម ត្រូវតុលការចោទពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

ដោយឡែក លោក លី សាម៉េត ត្រូវតុលការចោទពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។

បច្ចុប្បន្នអ្នកទាំង៤ សុទ្ធសឹងតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

 

ខែក្រោយនេះ! កំពង់ផែថ្មីមួយ នឹងដាក់ឱ្យដំណើរការនៅខេត្តកំពត

0

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងដាក់ឱ្យដំណើរការសាកល្បងក្នុងរយៈពេល ៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៤ តទៅ ក្រោយសាងសង់រួចរាល់តាំងពីឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAZtVJp6qJlDQXL_SCGw2GaYKZdFMZ7AUF02uhSOX5lFrAHg7mOzTk5mrZqB7XY2nU9o49rgt_hNM9b8i_7_xR3pggVTSL2Vy4mjyQHIde_ZrRPzHz9A053gIpCj5l0bjbqlzM_mguEFh0h5asApKoHRotvv3TIGDn6D0rwupZPC3ynIFgALmZ58kqnB52/s1280/image_2024-11-30_08-45-16.png
កំពង់ផែនេះ មានបណ្តោយប្រវែង ៣០០ម៉ែត្រ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្តើមការសាងសង់តាំងពីឆ្នាំ២០១៨ និងរួចរាល់នៅឆ្នាំ២០២២ តែកាលនោះមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាននៅឡើយ ដោយសារតែមានជម្រៅទឹករាក់ពេកមិនអាចឱ្យនាវាបើកចេញចូលបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh14pqIqZr8k_znE5iM7t8NgVP0dh2dX2kTUXK7o2UEf-KCemh_ZoF5on4PiedQXOpW1JoYmgkfKDSmwG-oX04-zauARk-nmQfMciN1lc1uni-7k53Jr5WxaQkRdu3Yu9UJE5gVJgY8HTZzKDJ6GZZGifEP2mLcbTFoH49LnRmR86m6Hzlc41K8wiEZWwKZ/s1280/image_2024-11-30_08-45-17%20(2).png
ដើមឡើយ គម្រោងនេះស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ ដោយទើបបង្វែរជូនឱ្យក្រសួងសាធារណការធ្វើជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD_xIKnbnYVb7IoLaNjXy2UI90GPhlwyo-pw7nqfosrw-ZRrSwwmnme9J-WnlfFs4oiYGm0gtzIzAlCa-DQ7P8suPFmRaQtUAYnjtaItUEhlPYHPrdIXZjmQMVuoHxAVIHHIpXGRLpi8GocrPyr-GHEP3fO6NT0zWbylZn2YzKSzgGZLK-hz0Z6h7UZgPW/s1280/image_2024-11-30_08-45-17.png
គួរបញ្ជាក់ថា កំពង់ផែនេះ សាងសង់ឡើងក្នងទំហំទឹកប្រាក់១៨លានដុល្លារអាមេរិក ដែលជាកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB៕

 

សមាជិកគ្រួសាររបស់ ដេត ស្រីនាឌ ចេញមកបញ្ជាក់ថាការដកខ្លួនពាក់កណ្តាលទីរបស់នាងមានហេតុផលពីក្រោយ

0

ដេត ស្រីនាឌ ដែលសម្រេចចិត្តពហិកាមិនចូលរួមប្រកួត Miss Planet International 2024 ក្នុងថ្ងៃផ្តាច់ព្រ័ត្របានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាកអ្នកលេងបណ្តាញសង្គម។ ទោះជាយ៉ាងណា ស្រ្តីម្នាក់ទំនងជាម្តាយ និងបុរសម្នាក់អះអាងថា ស្រីនាឌ គឺជាប្អូន បានចេញមកបង្ហើបខ្លះៗថាមានហេតុផលនៅពីក្រោយទើបនាងសម្រេចចិត្តធ្វើបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf0AGN3ox5QIeVtsuCS74MDeTs2hcD7V3N49UQpqMZEmHB0pLtHc9tTOrE9ykZcvk2Cq8RLyn8gOHVgxLUtEjC0Ip_2mthkqL9_UIrwGgQSTOlFXlBh1ZUXujMvNA7SZvh4_HTj0TTMq-1CXRNo2Nbdu7cj1N292IXGI1Yq9ekeothyphenhyphenypsdP4Gq4qzBytI/s2048/image_2024-11-27_10-53-04.png

តាមរយៈសារសំឡេងមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមសំឡេងស្ត្រីម្នាក់បានហៅ ដេត ស្រីនាឌ គឺជាកូន គាត់បាននិយាយថា មានរឿងច្រើនណាស់នៅក្នុងហ្នឹង មិនមែនចង់ដកខ្លួននោះទេបេក្ខភាពផ្សេងៗទាំង ស្រីនាឌ គឺខំប្រឹងដល់ថ្នាក់ដាក់សេរ៉ូមនៅសៀមរាបនៅតែតស៊ូងើបស្លៀកពាក់មកសាលាប៊ែលធី មកផ្ទះម៉ែរ៊ួយ ស្រីនាឌឡើងស្គម ៤០ជាងគីឡូ នៅសល់តែ៣០ជាងគីឡូ អ្នកណាមួយដែលគេមិនស្រលាញ់មុខមាត់ប្រទេសជាតិ មុខមាត់គ្រួសារ ទាល់តែនៅជិតម្នាក់នោះទើបបានយល់ ទទួលលទ្ធផលពីគេមកបានដឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhssrC0fXSNAH2BDMGLwf1_j9M3abHjbiUYBVcFsmChfTpY6ogIosvlX0ysUhEoAefc6aZ7xlwQysEejGhRdYQPNWBVpowcZcPnKv6J9Cv5q5YyJBJygUFxNIadBC8aWMvAJfg9UoGQJ3_79b5_imEeVf9hxXBNsU8kEAUjkhhZ400uxLg7XhBFJQalCVju/s2048/image_2024-11-27_10-53-10.png

ចំណែកគណនីហ្វេកប៊ុកមួយឈ្មោះថា Tim Ravy បានបង្ហោះសំណេរថា «និយាយបន្តិច ពួកអ្នកដែលជេប្អូនខ្ញុំ Det Sreyneat ខ្ញុំចង់សួរពួកអស់លោកវិញ មានដឹងរឿងនៅរឿងពីក្រោយ រឺ ផ្ទៃក្នុងគេមិចអត់បានមួយៗចេញមកជេរ ចាំតែជាន់ ជាពិសេសម្នាក់មួយអីក្នុង TikTok សុទ្ធតែគេឆាតប្រាប់វាពីប្អូនខ្ញុំ អ្នកដែលឆាតទៅនៅផ្ទះមួយលោកមែនហាស បានដឹងចរិតប្អូនលោកច្បាស់ម៉េស។ មុននឹងថាមុននឹងជេរមុននឹងស្តី គួរតែរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសិន ចាំជេចាំថា កម្មវិធីសម្តែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbHhrqYAJiKm5Lp92Vfp1MYSm4IvCqcyS2kehQiQXQtiAY3psMK73gYassQntwFalDfWWkCbqvFFYkDYNiwkPBFZGEQhGpNRTKc99JPzk5hWhYgo0mEZ4FF5NIuTAMeS_-9VZjhxylRPTt3MozLORrVp4ay-QQWnoUPuaNTb5Ts2OwFbKs-I-4wEqSq8d/s2048/image_2024-11-27_10-53-05.png

គួរបញ្ជាក់ផងដែរថា ដេត ស្រីនាឌ បានចេញមកប្រកាសពហិកាមិនចូលរួមកម្មវិធីប្រកួត Miss Planet International នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ខណៈនៅពេលយប់ជាពេលវេលាប្រកួតផ្តាច់ព្រ័ត្រ។ ការប្រកាសនេះបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានលើកឡើងថានាងមិនគិតមុខមាត់ប្រទេសជាតិជាធំ ជាមនុស្សគ្មានទំនួលខុសត្រូវ។ ក្រោយពីរឿងនេះរីករាលខ្លាំង ការបង្ហោះរបស់ ដេត ស្រីនាឌ ត្រូវបានបាត់ចេញពីហ្វេកប៊ុកវិញ ខណៈទំព័រផ្លូវការ Miss Planet Cambodia បានចេញសេចក្តីប្រកាសថានាងមិនអាចចូលរួមប្រកួតបានដោយសារតែបញ្ហាសុខភាពដោយលំដាប់រងទី១នឹងចូលរួមប្រកួតវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRiZ3V8-rwPgTGVp_3J1zuMbaxNAt00GO_PviHZdbGTIz_8zAb0sELcRUQj6KB_qLSqkfXl4BHtc3gjiThs6PrdBFyt66jA3a-BlzTg-rtXvEPl4LrGJlc5xGLSXAUHNmBXndzm7yFVBZkRmkX1T9BsO4UvrXASnhV_Bg-qe7NG2AjXu3O4q8fBYeZIyz9/s2048/image_2024-11-27_10-53-12%20(2).png

គិតមកទល់នឹងព្រឹកថ្ងៃទី២៩ វិច្ឆិកា ដេត ស្រីនាឌ មិនទាន់ចេញមកបកស្រាយពីមូលហេតុជាក់លាក់នៃការសម្រេចចិត្តបោះបង់ការប្រកួត ហើយទស្សនិកជនក៏ចង់ដឹងចេញពីមាត់របស់ ដេត ស្រីនាឌ ផ្ទាល់៕

អង់គ្លេសនឹងអនុវត្តច្បាប់ហាមយុវជនប្រើប្រាស់បា.រី អេឡិចត្រូនិកនៅឆ្នាំ២០២៥

0

ប្រទេសអង់គ្លេស ៖ សមាជិកសភាអង់គ្លេសបានអនុម័តលើសេចក្តីព្រាងច្បាប់ហាមយុវជនទិញ និងប្រើប្រាស់បា.រី អេឡិចត្រូនិក ដើម្បីការពារផលប៉ះពាល់សុខភាព ចាប់ពីឆ្នាំ២០២៥ តទៅ ។ រដ្ឋាភិបាលទីក្រុងឡុងដ៍បញ្ជាក់ថា មានគោលដៅបង្កើតក្រុមយុវជនមិនប្រើប្រាស់បា.រី ដំបូងគេនៅប្រទេសអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT83sYqfKnVDxvJA8U1MAwBEvJZUQ6ctOgGRz0QrKWw4_cY5k26-_AW1M4XqD8Ov0OT0aat80NiEfT7w-D4mBBGS-faJa518VgB8EOzyJxsQ4_JYO3sa_mrn-1Gw80tnhQK_z2CbtLZwCnarbHLSaZ77bzj0HCKq8q0YeZ1JrsI-4SMOzDRkiKg9SiqlkU/s1000/image_2024-11-29_14-43-28%20(2).png

សារព័ត៌មាន AFP បានរាយការណ៍ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា សមាជិកសភាចំនួន៤១៥នាក់ បានអនុម័តលើសេចក្តីព្រាងច្បាប់ហាមប្រើប្រាស់បារីអេឡិចត្រូនិក ហើយមានមតិមិនឯកភាពត្រឹមតែ៤៧សំឡេងប៉ុណ្ណោះ ។ ច្បាប់នេះនឹងការពារមិនឱ្យយុវជន ដែលកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ប្រើប្រាស់បារីអេឡិចត្រូនិក ប៉ុន្តែអង់គ្លេសនឹងបង្កើនអាយុអប្បបរមាយុវជនអាចទិញបារីបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq_RnUwrA08yePE0L4eljRXY3nj5TGX2npKx_yKIvccb2g7q8FnavibDIYTjwrAgMva0ooRUjucdpuSPCHWNUry4v5sLC6rhKyomnyoe5fL5FHJtliq2gO4Gh8AggctELNmbqKJEIO9ZNsNrUCxoQkAY2TQA6uUmxtZR3LnVgv6FCSdpv3sSD-qDzS4iU3/s1080/image_2024-11-29_14-43-28%20(3).png
សេចក្តីព្រាងច្បាប់នេះ គឺស្រដៀងគ្នានឹងសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលអាណត្តិមុន ប៉ុន្តែត្រូវបានផ្អាកកាលពីដើមឆ្នាំ២០២៤ ពេលលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេសនាពេលនោះ អំពាវនាវឱ្យបោះឆ្នោតមុនកំណត់ ។ នៅឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Keir Starmer និងមន្ត្រីរដ្ឋាភិបាល ក៏បានយកសេចក្តីព្រាងច្បាប់នេះមកពិចារណាឡើងវិញ ដើម្បីការពារសុខភាពយុវជនតាមការស្នើរបស់ភ្នាក់ងារសុខភាពជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj60YJmupE157jAEsoUZOY3G7r91Fae4Jjxwr1ba7VoJnXgEMpHwE2R_wFQb7TOTo3ryGJbo_CfvfCa2LgKdhEYO7mDF4NZ2MidCl5K8horTxnwuri4p-VHyj1eFIY1dJ9QTpXMXJrzwjp8VIeLv1mLLspXkFjUDK3lw40YbRD3drIF9dI2175C4w6RPkhu/s1200/image_2024-11-29_14-43-28.png

សេចក្តីព្រាងច្បាប់ថ្មីនឹងកំណត់លើការផ្សព្វផ្សាយពាណិជ្ជកម្មគាំទ្របារីអេឡិចត្រូនិក, ការបង្ហាញរសជាតិ និងវេចខ្ចប់បារី ដើម្បីកាត់បន្ថយភាពទាក់ទាញកុមារ និងយុវជន ។ រដ្ឋាភិបាលទីក្រុងឡុងដ៍បញ្ជាក់ថា ប្រទេសអង់គ្លេសនឹងអនុវត្តច្បាប់ហាមឃាត់យុវជនទិញ និងប្រើប្រាស់បារីអេឡិចត្រូនិក ចាប់ពីឆ្នាំ២០២៥ តទៅ ក្រោមច្បាប់ដាច់ដោយឡែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXZYiQ3YrqkY2xSIaGt5KZOGEpk0ROoWO1DMYoJlPzQOoZx5kYU4Kz2YwQbY_g1_gW8oVvw8KoNunoJheneNdbHQld3aRxQvbAHIiTdAW7JIg9qkczggaSs7rdvDhQJDVJ4-FdPj0uy18fUm54fDSLuKU7hYYSo544mqGOENi9ss2lTXUN2qjzg_GAsz0S/s1200/image_2024-11-29_14-43-30%20(2).png

ក្រៅពីនេះ រដ្ឋាភិបាលអង់គ្លេសនឹងបន្ថែមតំបន់ហាមជក់បារីផងដែរ ដូចជា ៖ កន្លែងក្មេងលេង, សាលារៀន និងបរិវេណខាងក្រៅមន្ទីរពេទ្យ ។ រីឯនៅក្លិបរាត្រី និងកន្លែងធ្វើការ រដ្ឋាភិបាលអង់គ្លេសបានហាមឃាត់រួចហើយកាលពីឆ្នាំ២០០៧ ដោយសារមើលឃើញថា ការជក់បារីមិនត្រឹមតែបំផ្លាញសុខភាពអ្នកជក់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងបំផ្លាញសុខភាពសមាជិកគ្រួសារ និងមនុស្សជុំវិញខ្លួន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicd2E7mZqsSALOvBmlx9NxITvCIJy4CcgTjdG342xLxXcsIxygLTIe1eNQuYXjxkbzqfMQk9Ag4rDE9Pm1zx_zFJ6fsxDRzr6EoQR_4n1WQaUi004tRvo0jP324mGS5MT_q8-h7hSdg4kK4EAyVvHBpmC5Tan0Z1-GvjfWM2XlHDmeQkcnPox3VauYsQxh/s1200/image_2024-11-29_14-43-30.png

សន្និសីទសារព័ត៌មាន កម្មវិធី Ford Adventure 2024

0

ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ — ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ 2024 លើកទី១៨ ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ប្រទេសឡាវ នៅក្នុងខែធ្នូ ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE58GvQLewnEnHtrwHAxyiCCok8nvgavVEE2JPToCavmKfQPGr3BVtHbIBPpUgLBNCHP_kMn80gU5Zkcn0kQh2vu2Idd37cla6u-HCI0fr76zGDv98Ka8mN_1qvP7_aNhRenAw10T255no89XD9q4p6lqZRrk4Tlvczorj5-HJv6NAAlOwHppN8geUsaLO/s6720/6.jpg
ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២៤ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយធនាគារ BSP Finance PLC., ធនាគារ KB Daehan Specialized Bank Plc., ក្រុមហ៊ុន Hanuman Beverage Co.,Ltd.។ បន្ថែមពីនេះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន The Pizza Company, ភោជនីយដ្ឋានស៊ុប និង សាច់អាំង Bar-B-Q Plaza, ការ៉េម Dairy Queen, Swensens, Krispy Kream Donut, ទឹកផ្លែឈើ Boost, តែគុជ Kamu.Kamu, ហាងនំបុ័ង Tour Les Jours, CB General Insurance និង AEON Specialized Bank (Cambodia) PLC.។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRYSTfaZagPgUnuimopOTLvCMHfH7N5ztbu8Fzw8tsx136I5_EU8SvqaIgDcFDhXaI_IQd2VLdJkvcju1j6ZlwJU1RuMLtuzgQ3-asJo9KTs0PdSnsLgoKBRnofrAyNPgF4Uk1eCtAhu9ux6Bq-iA9dQ2FVd2BFqnhHudOiw2plz5MxZIVqi6wexrM1zDx/s6720/3.jpg

គួរបញ្ចាក់ផងដែរថា ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៨ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ ដោយរៀបចំចំនួន ២ លើក។ លើកទី១ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងក្បួនរថយន្តប្រមាណជាង ២០០គ្រឿង និងអ្នកចូលរួមសរុបប្រមាណជាង១០០០នាក់ ដោយធ្វើដំណើរចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង រួមទាំងមានកម្មវិធីចែកអំណោយសម្បុរសធម៌ទៅកាន់គ្រួសារក្រីក្រប្រមាណជាង ៤០០គ្រួសារ រួចទស្សនារមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តស្ទឹងត្រែង និងធ្វើការសម្រាកបោះជំរុំចំនួន ១យប់។ លុះថ្ងៃបន្ទាប់ ក្បួនរថយន្តនឹងឆ្លងដែនឆ្ពោះទៅកាន់ប្រទេសឡាវ ដោយធ្វើការបោះជំរុំចំនួន ២យប់ នៅក្នុងក្រុងប៉ាកសេ ប្រទេសឡាវ រួមទាំងមានសកម្មភាពកម្សាន្តផ្សេងៗដើម្បីបង្តើតបរិយាកាសសប្បាយរីករាយទៅកាន់អតិថិជន Ford ដែលបានចូលរួមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj63MdeMd3mDAQMF2HVav2VstTgR031VOnrUF9KwBuRiG10HkfdpFL8k0BHAmqvDbk7mT_AXhwd4elV0FTQ-BFbip77cf4wfa5s1oHERu-X1LxHrHvshWXcnXmKzGlhEemgQdJiYM8SjTb6NkikElO8OupuU96hkjeapPMfqtiJcRisZ-YFd_OrQc1xpZxW/s6720/1.jpg
លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមាន ប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរៀបចំដំណើរកម្សាន្តអតិថិជន Ford Adventure ជារៀងរាល់ឆ្នាំ ហើយកម្មវិធី Ford Adventure ឆ្នាំនេះ ជាកម្មវិធីលើកទី១៨ ហើយ។ គោលដៅចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺ ទី១. ដើម្បីអតិថិជនអាចរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ នាឳកាសវិស្សមកាលចុងឆ្នាំ ទី២. ដើម្បីអោយអតិថិជនអាចបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការធ្វើការផ្លាស់ប្តូរធុរកិច្ចរវាងគ្នាទៅវិញទៅមក និងទី៣. ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការបោះជំរុំដ៏អស្ចារ្យរ្យនៅរមណីយដ្ឋានធម្មជាតិ ព្រៃភ្នំដ៏ស្រស់ស្អាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwQ2OxhlRltsA0dgmPZoMYZ7Zdhhv3LMLEFHDYfUif_ZnjlrOE8hEtSA0YXGGgqGzysRL2j257a8gR4bt6OOkprPXTL94f-7h5tjKijF4qxksvnzNlLfrpVMwLjkADGTfWgWr3T-T1a_93TwDHwEs8i0EvRItrwruo9oXShoxdp8lP9tWsTNENgaOxyKjK/s1500/2.jpg

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមាន ប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរៀបចំដំណើរកម្សាន្តអតិថិជន Ford Adventure ជារៀងរាល់ឆ្នាំ ហើយកម្មវិធី Ford Adventure ឆ្នាំនេះ ជាកម្មវិធីលើកទី១៨ ហើយ។ គោលដៅចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺ ទី១. ដើម្បីអតិថិជនអាចរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ នាឳកាសវិស្សមកាលចុងឆ្នាំ ទី២. ដើម្បីអោយអតិថិជនអាចបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការធ្វើការផ្លាស់ប្តូរធុរកិច្ចរវាងគ្នាទៅវិញទៅមក និងទី៣. ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការបោះជំរុំដ៏អស្ចារ្យរ្យនៅរមណីយដ្ឋានធម្មជាតិ ព្រៃភ្នំដ៏ស្រស់ស្អាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj77Q70qgkZ7lyhv209pPj75Vl0Tr9Q5oaohvkHyrNGEwn4AEdefXOJXOfRavqK-gm5BFzV7xQ0d8me3uAlqpSwshchuLJfJMOagmIvFvtbIvRIghjDXrh2MS7lSdTXsgAD7ogm19MXG55-wDwNyyX3VUmibliG8_d9BJ5OIE2TYwDWWp_EDNXOd7jKryLT/s6720/4.jpg

លោក គីម សំណាង នាយកផ្នែកលក់ នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃកម្មវិធី Ford Adventure 2024 នេះ។ ធនាគារឯកទេស KB Daehan សូមជូនពរអោយដំណើរកម្សាន្ត Ford Adventure 2024 នេះ ប្រព្រឹត្តទៅបានដោយរលូន និងពោរពេញដោយភាពរីករាយ និងអនុស្សាវរីយដ៏ស្រស់បំព្រង ហើយយើងខ្ញុំនឹងសហការជាមួយក្រុមហ៊ុន Ford ទៅមុខជាបន្តបន្ទាប់ទៀត” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvTJ1bXWkWxmM9rNsCZAzCKoCFrAKw3UZ_-UTIq7KXtD_JZzd8Vw0fkISfpYRqxoO4A_-4sqWz0RN7kwCPDZFo3Jqa-5hEeUWdFMbOJElqrrdAu_4Gw-h7NAaoiTVy_3Aagp99Drdn2CxjFYduaTIEeGK-9_PT4hwipr7kxsv_fBEEVm7vl3Y-B1J5dOom/s1485/5.jpg

Influencer ឥណ្ឌាម្នាក់សាកល្បងពាក់ស្រោ.មជើងដើរតាមផ្លូវក្នុងទីក្រុងតូក្យូ ស្រាប់តែទទួលលទ្ធផលគួរឱ្យភ្ញាក់ផ្អើល

0

Influencer ដ៏ល្បីល្បាញម្នាក់របស់ឥណ្ឌា Simran Balar Jain មានអ្នកតាមដាន Instagram ជាង ១.៤ លាននាក់ បានធ្វើការពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលនាងបានធ្វើដំណើរទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju0Z0UKhibWFnN87R07tnGw0GPllI1Qn-nWYJ-eTog5Oj7hTYDM3u6L_DT-C9lIT4EkfGq40AhbKngPrDDxlVQpkBWZaoT7LGbUJKPppUq4oABMKZ1ivgp1EWoYidYTAcaVNEEHvZ9RA1AJc53yoaBqtKYCEbq90rYV055caYHv9dxDXKBCJhqm-eRPRNx/s1280/image_2024-11-29_14-28-30%20(2).png

Simran Balar Jain បានបង្ហោះវីដេអូមួយ ដោយដោះស្បែកជើង ពាក់តែស្រោមជើងពណ៌សដើរតាមផ្លូវក្នុងទីក្រុងតូក្យូរយៈពេល ១៥ នាទី ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ស្រោមជើងពណ៌សរបស់នាងនៅតែស្អាតដដែល គ្មានស្នាមប្រឡាក់ដីទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9wFBB7-6O_HRZBwf_2WqGlpJdD9QSxe9OwkzxZ7ADp9BZ5gKHT4ZDpGnuV7ITS4GelA0OAlCSmkO-kCrwB8bkNwbV0ELrKdr8PgEeFDok5G3Z-RAlMUad4PR7F2L549twUy5a1IAkb1PBjMoOWq0cjy974ZEspg7ebnGQS6FKLjXZ5VxFxPr5gY22Iea/s650/image_2024-11-29_14-28-30.png

នេះបញ្ជាក់ថាកម្រិតអនាម័យនៅតាមដងផ្លូវក្នុងទីក្រុងតូក្យូគឺល្អឥតខ្ចោះ ហើយនាងបានវាយតម្លៃថាជប៉ុនគឺជាប្រទេសស្អាតជាងគេលើពិភពលោក។ វីដេអូនេះបានសាយភាយយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដោយទាក់ទាញអ្នកចូលមើលជាង ២៦ លានដងនៅលើ Instagram។ ទោះជាយ៉ាងណាក៏មានមតិមួយចំនួនរិះ.គន់ថា “វីដេអូរបស់នាងនិយាយបំផ្លើសការពិតទាំងស្រុង” អ្នកខ្លះក៏ថា “ពួកគេមិនជឿទេ”។ Simran Balar Jain គឺជាបុគ្គលមានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គម ដោយជាទូទៅនាងតែងតែចែករំលែកវីដេអូនៃបទពិសោធន៍ធ្វើដំណើរ និងការយល់ដឹងអំពីភាពស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh12Mzg8LE2aBwApzuj9P4Xvqt6JHzy1NHDRvSETzhX9sGmKdAcfRAkIu40CTZNeIhD2FBYFtey3a6klOVNxLtixVejwu3i-TAjXqNVj9rDZAfiqStvU2m35vLbltypAxEy3okfk69m9zz8Mk_IG0czRzXgpp6JZRePzAJt-SWKCay8nvLgat3FD-tyCzEW/s1200/image_2024-11-29_14-28-31.png
គួររំលឹកដែរថាកាលពីឆ្នាំ ២០២៣ ទីក្រុងតូក្យូត្រូវបានចាត់ថ្នាក់ថា ជាទីក្រុងមួយក្នុងចំណោមទីក្រុងស្អាតបំផុតទាំង ១០ នៅលើពិភពលោកដោយក្រុមហ៊ុនប្រឹក្សាសកល Mercer Eco-City ។ ប្រទេសជប៉ុនមានភាពល្បីល្បាញដោយសារផ្លូវស្អាត ប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងការបំពុលតិចតួចបំផុត។ ភាពស្អាតស្អំត្រូវបានបញ្ចូលយ៉ាងជ្រៅនៅក្នុងវប្បធម៌ជប៉ុន ដែលចាត់ទុកថាជាការឆ្លុះបញ្ចាំងពីសណ្តាប់ធ្នាប់ និងវិន័យល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJM3xD-I-PajuRoKmzrnLCMkPEy6BKcX-5NP5rujLOiigv6CEwNg5dlgT1m8UKmY3M8K46UwJK9_6yEYkxT-BrYm-Kn-gYxo3iSbKDLHp-xjG6h1QguJCNsuuFOSgPAZD1E1O8xzrRMmIV_sF86ZQNqQhTi8TvThzCAqVOXuUEmGyx36Lvrvc6AWNC7QM/s1200/image_2024-11-29_14-28-48.png

ជនជាតិជប៉ុនចាត់ទុកថាទង្វើនៃការចោលសំរាម គឺជាសញ្ញានៃការមិនគោរពដល់អ្នកដទៃ និងខ្វះការគោរពដល់សង្គម។ ទីក្រុងតូក្យូដែលមានប្រជាជនជិត ១៤ លាននាក់រស់នៅ មានធុងសំរាមសាធារណៈតិចតួចណាស់ ដោយសារមនុស្សភាគច្រើនយកសំរាមទៅផ្ទះ។ ការចោលសំរាមពាសវាលពាសកាល គឺជាអំពើខុសច្បាប់នៅក្នុងប្រទេសជប៉ុន អ្នកបំពានអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០ លានយ៉េន (ប្រមាណជាង ៦,៦០០ ដុល្លារអាមេរិក) ឯណោះ៕

ប្រទេសឥណ្ឌូណេស៊ីនឹងរៀបចំកម្មវិធី “អាហារថ្ងៃត្រង់ឥតគិតថ្លៃ” នៅដើមឆ្នាំ ២០២៥

0

ឥណ្ឌូណេស៊ី៖ កម្មវិធី “អាហារថ្ងៃត្រង់ឥតគិតថ្លៃ” របស់ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមសាកល្បងនៅខែក្រោយ ហើយនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២៥ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក៏ដូចជាបង្កើនការងារសម្រាប់ប្រជាជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9mCMw_XghZAa8jLaGMRbWAuaab5cTfMAZ3IXGy3_grayYF0pNlhybXQ0IiWqUUqfu7mZsxGb2O_00AuCiocuqtcPnifMOGxFhuWIB1c9Vm77n6Fp915isDmNdd5vhFrG001p_OSKBj62C3ZUXzwbi2yubNE5eGJfKgoNOR_KGSw6KC3VinJmBnBjYJFtm/s2000/image_2024-11-29_14-21-47.png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា សម្រាប់ពលរដ្ឋពិការភាព ស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ អាចទទួលទានអាហារថ្ងៃត្រង់ឥតគិតថ្លៃ នៅគ្រប់ហាងទូទាំងប្រទេសតែម្តង មានន័យថាម្ចាស់ភោជនីយដ្ឋានទាំងអស់បានសហការជាមួយរដ្ឋាភិបាលដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបង្កើនការងារសម្រាប់ប្រជាជនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJXnqmu9LrJO4hSWQnTWIl5gnIVgKgY7CxjNTqdvju7Rgoa-ARjKGk1IVj_kC3u5TqH2-FYHOaKGUkdw2l5HpEllJjiQH5MTFrZ5KEcZ_Bi-BD1IT5e5fZ63s07aR140bt-kywhMHvTDa2fXWDIlPC6UyD2NesaXZhOyZk4XEtzPSwUN44r_9vTs-WrBrF/s1200/image_2024-11-29_14-21-46.png
កម្មវិធីនេះដំបូងឡើយមានគោលបំណងសម្រាប់តែសិស្សមត្តេយ្យសិក្សា និងកុមារនៅសាលា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ប៉ុន្តែក្រោយមកក៏ត្រូវបានពង្រីកដោយរួមបញ្ចូលទាំងស្ត្រីមានផ្ទៃពោះ ជនពិការ និងមនុស្សចាស់។ យោងតាមទីភ្នាក់ងារអាហារូបត្ថម្ភជាតិរបស់ប្រទេសឥណ្ឌូនេស៊ី អាហារនីមួយៗត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ១៥,០០០ រូពី (ប្រមាណ ០.៩៥ ដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3WH7jSa0eRvFmdrEk7bqZW47e7mJCZpyJBsD7mcjJvYupwrdH4yUvGfuxDYu6hSNqqkwIrZwtDdEEwKSIAvGXuhpVsZQE6wEO3ewSwaw01BKRAuSoRBq7C2kCpsXlDGTp49D_omacqGfrqSQethLN9xopOJXncczq3EQJLz7NGp4MqGQdG027krnLeIpG/s1360/image_2024-11-29_14-21-45%20(2).png

ប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិរបស់ឥណ្ឌូនេស៊ី លោក Dadan Hindayana បាននិយាយថា កម្មវិធីនេះនឹងចាប់ផ្តើមសាកល្បងនៅខែធ្នូ ពីទីក្រុង Sabang ទៅកាន់ទីក្រុង Merauke បន្ទាប់មកនឹងត្រូវដាក់ឱ្យដំណើរការទូទាំងប្រទេសនៅដើមឆ្នាំ ២០២៥។ លោក Dadan បានបន្ថែមថា កម្មវិធី “អាហារថ្ងៃត្រង់ឥតគិតថ្លៃ” នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ ជាមួយនឹងទំហំហាងបាយចំនួន ៩២៣ ក្នុងរយៈពេល ៣ ខែដំបូង បន្ទាប់មកនឹងពង្រីកដល់ ៥,០០០ ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQck0z6MvpyEn1IxGudnBV59DMxrY5v4Ancl-fpOV-o8Q3iWMjZDuwF2t13hjqSbMvmrPgWs_J7DVcuzSTz5DnFgH3MejlZPe3dE_-rrBEZAaNCQ1acX5cz6qcayg2s74NB7FCK1uH0w8nDIpyiv9I9-t3kDFRyerpEFUmTntq4HXP6l4B3jkVmoUv2-T5/s830/image_2024-11-29_14-21-45.png

ហាងបាយនីមួយៗត្រូវបានគេរំពឹងថានឹងបម្រើមនុស្សប្រហែល ៣,០០០ នាក់ក្នុងមួយថ្ងៃ។ វាត្រូវបានគេប៉ាន់ប្រមាណថាកម្មវិធីនេះក៏នឹងបង្កើតការងារប្រហែល ១.៥ លានកន្លែងនៅក្នុងប្រទេស និងផ្តល់អត្ថប្រយោជន៍ដល់មនុស្សប្រហែល ៨២.៩ លាននាក់ក្នុងរយៈពេល ២ ឆ្នាំដំបូងនៃប្រតិបត្តិការផងដែរ។ គំនិតផ្តួចផ្តើមខាងលើគឺជាការប្តេជ្ញាចិត្តនៃយុទ្ធនាការរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto៕