Home ព័ត៌មានអន្តរជាតិ មកដឹងពីទំនៀមទម្លាប់ប្លែកៗរបស់ក្រុមកុលសម្ព័ន្ធស៊ូដុងខាងត្បូង

មកដឹងពីទំនៀមទម្លាប់ប្លែកៗរបស់ក្រុមកុលសម្ព័ន្ធស៊ូដុងខាងត្បូង

46
0

កុលសម្ព័ន្ធស៊ូដុងខាងត្បូង Mundari គឺជាក្រុមជនជាតិដើមភាគតិចនៃជ្រលងភ្នំនីលដែលមានទំនៀមទម្លាប់ចម្លែកជាងគេបំផុតក្នុងលោក ដោយសារមនុស្សនៅទីនេះតែងតែអារថ្ងាសរបស់ពួកគេជានិច្ចដើម្បីបង្កើតជារាងអក្សរ V នៅពេលដែលពួកគេពេញវ័យ និងចាត់ទុកសត្វគោជាព្រះ។ មូលហេតុគឺដោយសារតំបន់នេះព័ទ្ធជុំវិញទៅដោយទន្លេនីល មានទឹកដីអំណោយផលសម្រាប់ការចិញ្ចឹមសត្វ ទើបប្រជាជន Mundari មានទំនៀមទម្លាប់នៃការផ្តល់តម្លៃដល់សត្វពាហនៈជាពិសេសគឺសត្វគោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg4jCqT6s_T9MkfKMi8F0podL9riZDwosGiq2BccR7wnID3e205EItPMxEuUpYdhkjDHY9PHvhw-lBj9Ul8ydP-kpMo99fGmIvDZVofvXigALv7p6wEIhh4sFzh8gxAvFezTah97pZlbz9xIrZ3MvveI6c3I03SIukXcYcaFlrr8iVTsyeKyodYYBkbs5z/s2700/image_2025-01-07_14-27-52.png

លើសពីនេះពួកគេក៏មានជំនឿថា គោគឺជាស្តេចសត្វ និងជានិមិត្តរូបនៃអំណាច ក៏ដូចជានិមិត្តរូបនៃទ្រព្យសម្បត្តិ។ ដូច្នេះហើយ Mundari នៃក្រុមកុលសម្ព័ន្ធស៊ូដុងខាងត្បូងមិនដែលទទួលទានសាច់គោឡើយ ដោយជារៀងរាល់ថ្ងៃពួកគេយកឈាមគោ ឬទឹកនោមគោ និងទឹកដោះគោធ្វើជាអាហារប៉ុណ្ណោះ។ ក្រុមកុលសម្ព័ន្ធមួយនេះក៏មិនសូវមានជម្លោះដីធ្លី ហើយក៏មិនចូលចិត្តការធ្វើសង្គ្រាមអ្វីដែរ ប៉ុន្តែភាគច្រើនគឺមានជម្លោះទាក់ទងនឹងសត្វគោ ដោយពួកគេតែងប្រើប្រាស់កាំភ្លើងដើម្បីការពារសត្វរបស់ពួកគេជានិច្ច ហើយពេលខ្លះពួកគេក៏គិតថាជីវិតរបស់សត្វគោគឺមានតម្លៃជាងមនុស្សទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtjUTXuHzMGEUTIJi2iIr8Aq8ZRH6q7YRyIMfWIFZFiYnc7i98gwZyMatcmtYhzQzPZ1zxywVfSyMZHRjt5WfUk4amv7YcZEAacIuMnlczLncBqgJ05NhUsC-OD-EXuClrJqtFs9QWMRby0IAiUBzb5e_-on73RJOVHFBN8uEryIeZXOq0cLcICT2l8RsG/s1024/image_2025-01-07_14-27-54.png
ចំពោះមូលហេតុដែលជនជាតិ Mundari តែងតែអារថ្ងាសរបស់ពួកគេគឺដោយសារនេះជាពិធីសាសនាដ៏សំខាន់មួយ ដើម្បីសម្គាល់ភាពចាស់ទុំរបស់បុរស។ បុរសជនជាតិ Mundari នៅពេលឈានដល់វ័យពេញកំលោះ ត្រូវធ្វើពិធីជាមួយនឹងព្រឹទ្ធាចារ្យភូមិរយៈពេលបីខែ បន្ទាប់ពីដំណើរការពិធីសាសនាបានបញ្ចប់ ថ្ងាសរបស់ពួកគេនឹងមានស្នាមវះដែលបង្កើតជារាងអក្សរ V បញ្ជាក់ថាពួកមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការរៀបការ។ ក្នុងពេលរៀបការ គ្រួសារកូនកំលោះនឹងត្រូវយកសត្វគោចំនួន ៤០ក្បាលទៅជូនគ្រួសារកូនក្រមុំដើម្បីជាថ្លៃបណ្តាការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDo49mAQrnRTJ8UOz6qQ6mbQfNLzT2DeDWa-L5CCIDk4-mlV9Ub4svapfEozPaNFmVInkS84rsVWlYZatAOT1rKgrSMYuxQxse55UsfTHpuq-WJvh2geT4ddssyzOAkfL6zSedBnukAeZjn17JoxFwFqBnJd3NrVlDLyTnweHXsjzNBxc6MXL1Mm7UXIrS/s1920/image_2025-01-07_14-27-55%20(2).png

សម្រាប់ជីវិតរស់ប្រចាំថ្ងៃនៅរបស់ពួកគេវិញ គឺមានទំនួលខុសត្រូវដាច់ដោយឡែកពីគ្នា ដោយបុរសនាំគោទៅវាលស្រែពេលថ្ងៃ ហើយឃ្វាលគោត្រឡប់ទៅកសិដ្ឋានវិញមុនថ្ងៃលិច រីឯស្ត្រីសម្អាតផ្ទះ និងរៀបចំអាហារសម្រាប់មនុស្សគ្រប់គ្នា ចំពោះក្មេងៗវិញសម្អាតកសិដ្ឋានដោយប្រមូលលាមកសត្វមកដុតនៅពេលរសៀល។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមកុលសម្ព័ន្ធនេះ បានផ្លាស់ប្តូរបន្តិចម្ដងៗទៅតាមបរិបទសង្គម ក៏ដូចជាបានឃើញពិភពលោកខាងក្រៅជាមួយស្មាតហ្វូនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ulWxyegjgAg1xiklsNbRgxmkoRr9zBNWXvUccYqFsTcvin3Z6-CcNmeD07VfMCBeMSOiATBht2Kqf4rCcFW-v1iziHH6lljncrt_dj7qwxm0oVyqIMpw4ojogVj1Asa08M_Pnql_tEt1Dalo5JDpNkwbKx_xDm0RF27yrgMx5PI1ghwjDNtKDReILqD1/s758/image_2025-01-07_14-27-55.png