ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Tencent Starlight Awards បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសកាយវិការដ៏ផ្អែមរបស់តារាប្រុស Ding YuXi ទៅកាន់ដៃតារាស្រី Esther Yu ឬ Yu Shuxin ចុះពីលើឆាក។ មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេ ដែលបង្ហាញភាពភ្ញាក់ផ្អើលសូម្បីតែអ្នកសិល្បៈចូលរួមក្នុងកម្មវិធីនេះក៏ភ្ញាក់ផ្អើលដូចគ្នាលែកលែងតែតារាប្រុស Dylan Wang បង្ហាញទឹកមុខស្មើ។

ក្រុមហ៊ុន Tencent បានរៀបចំពិធីប្រគល់ពានរង្វាន់តារានៅទីក្រុងម៉ាកាវនៅថ្ងៃទី៤ មករា ដែលប្រមូលផ្តុំទៅដោយតារាចិនល្បីៗជាច្រើនរូបចូលរួម។ ក្នុងព្រឹត្តិការណ៍នេះទាំងមូលអ្វីដែលទទួលបានការចាប់អារម្មណ៍ផ្ទុះពេញប្រព័ន្ធផ្សព្វផ្សាយគឺជាសកម្មភាពរបស់ Ding Yuxi និង Esther Yu ។
ថ្វីដ្បិតតែអ្នកទាំងពីរមិនបានរៀបចំឱ្យអង្គុយជិតគ្នាក៏ដោយ ប៉ុន្តែនៅពេលដែល Esther Yu បានទទួលពានរង្វាន់ជាលើកទីពីរ Ding Yuxi បានប្រញាប់ប្រញាល់ដោយកាន់ដៃនាងហើយដើរចុះពីលើឆាក។ ទង្វើសុភាពបុរសរបស់ Ding Yuxi ទៅកាន់តារាស្រី Esther Yu ដោយភាពផ្អែមល្អែមនេះបានធ្វើឱ្យតារាល្បីដែលចូលរួមនៅក្នុងកម្មវិធីគឺពោរពេញដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទស្សនិកជនជាច្រើនបានចែករំលែករូបភាពនិងវីដេអូ របស់អ្នកទាំងពីរយ៉ាងឆាប់រហ័ស ខណៈពោរពេញដោយមតិថា តារាប្រុសស្រីទាំងពីររូបផ្អែមល្អែមជាមួយគ្នាខ្លាំងពួកគេមើលហើយញញឹមនិងលើសជាតិស្ករតែម្នាក់ឯង។

យ៉ាងណាមិញ ទន្ទឹមនឹងតារាល្បីៗជាច្រើនបង្ហាញទឹកមុខភ្ញាក់ផ្អើលចំពោះ Ding Yuxi កាន់ដៃ Esther Yu ចុះពីលើឆាក ទស្សនិកជនក៏បានចាប់អារម្មណ៍ដូចគ្នាទៅកាន់តារាប្រុស Dylan Wang ដែលបញ្ចេញទឹកមុខស្មើធេងរបស់ខ្លួនខុសពីតារាផ្សេងទៀត។
Ding Yuxi និង Esther Yu ទទួលបានប្រជាប្រិយភាពជាមួយគ្នាក្នុងរឿង Moonlight កាលពីឆ្នាំ២០២១ និងរឿង Love Game in Eastern Fantasy ក្នុងឆ្នាំ២០២៤។ ចំណែកឯ Dylan Wang និង Esther Yu ធ្លាប់បានថតជាមួយគ្នា៣រឿងខណៈ Love Between Fairy and Devil ជារឿងផ្ទុះការគាំទ្រជាងគេ៕
Home តារាអន្តរជាតិ









