ថ្មីៗមកនេះអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ដា គូស្នេហ៍របស់តារាសម្តែង ប៊ីរី ត្រូវរងនូវរឿងអាស្រូវទាក់ទងនឹងទឹកប្រាក់រាប់ម៉ឺនដុល្លារ ប៉ុន្តែបានអះអាងថាយកជំនួសដៃគូរកស៊ីរបស់ខ្លួន។ បន្ទាប់ពីមានបកស្រាយរួមទាំងធ្វើសន្និសីទសារព័ត៌មានផងស្រាប់តែមានគណនីហ្វេកប៊ុកមួយឈ្មោះថា «Paopao Lim» បានចេញបង្ហោះចោទ ម៉ាដាម ដា ចេញសែកស្អុយចំនួន៥ម៉ឺនដុល្លារ បន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXswXWdEMnQnMvoQLzZuWPR7y6HdupJ_Zi52FqUht8zQCWV8JLDBb9dgstBVO8IwFvWpJoRuofMcwUmpfHi2Wktf2IkkcdMPxx6BbupMOVLwQRcyqzHXGTJL_fDyKdCZF6Uqujs33wkkNobI863NuZ-vIotMH85srW8_JdZ29VnHzygahYTQS6dPVyYmK/s2048/image_2025-01-07_09-02-53.png
នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៦ មករា ២០២៥ គណនីហ្វេកប៊ុកមួយឈ្មោះថា Paopao Lim បានចេញមកបង្ហោះរូបភាព ម៉ាដាម ដា និងរូបភាពមួយចំនួនទៀតភ្ជាប់មកខ្លឹមសារថា «ពេលវេលាដែលខ្ញុំរង់ចាំដោះស្រាយលុយវាយូរណាស់មកហើយនៅតែមិនមានដំណោះស្រាយអឱ្យសោះ…ខ្ងុំក៏រង់ចាំមើលការទ្បាយបកស្រាយនិងមានដំណោះស្រាយបង់សងរបៀបមិចក៏នៅតែមិនមាននិយាយអ្វីទាំងអស់(Mdama អ្នកខ្ចី ពេលសងឱ្យខ្ញុំទាក់ទងអ្នកនេះអ្នកនោះ) (សែកស្អុយទៀត) ដល់ថ្នាក់ចេញមុខទ្បាយហើយលុយនៅតែមិនបង់ មិនដោះស្រាយឱ្យ ខលមិនលើកឆាតមិនតប….ហត់និងតាមលេសកុហក (ហត់ទារលុយMdama ណាស់) ប្រយ័ត្នហៅស្បថ ហាម report account គេអត់ល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-u1rDC9KzFopxNX4WC-d_t3xpBq3hRzp683E4QXeVFhGAYG3e2O0LCJBaT5eHpE7Bxr75Uxwv6P_t6oG0EGA7nwb2KHtOHVjIH5BTirKXCGt-2Zwlxf2BSv-qFG-WeWY-hXyci6qP6w5MVE9MKT-wHN7Jt-k5bG0co25IYKRGx_CAkQQYhHknHLn7iKKw/s1948/image_2025-01-07_09-02-58.png

ការបង្ហោះនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ជាបន្តទៀតរបស់អ្នកលេងបណ្តាញសង្គមមានការចែករំលែករាប់ពាន់នាក់។

ងាកទៅកាន់ ម៉ាដាម ដា ដែលមានឈ្មោះពិតថា សៀន សូលីដា បានបង្ហោះនៅលើគណនីបណ្តាញសង្គមរបស់ខ្លួនថា «បងៗដែលកម្ចីចិនហើយសងមិនអស់ទទួលសម្ពាធ ឬរកដំណោះស្រាយ comment ខាងក្រោមដាក់លេខ telegramខាងក្រោម យើងមានធីមរដ្ឋចូលរួមដោះស្រាយហើយសុវត្ថិភាព ហើយមួយទៀតពុកម៉ែតាមខេត្តបើមានគេជួលយកអត្តសញ្ញាណបណ្ណទៅបើកកុងហើយគេឱ្យ៥០០ឬ១០០០កុំឱ្យសោះ ប្រយ័ត្នជាប់គុ កជំនួសគេអត់អំពើ ហើយមិនឆ្ងល់ថាមិចបានធ្វើកម្ចីចិនអត់បែក អ្នកកាងមួយខែ៩០ម៉ឺនដុល្លារណាបងប្អូនហើយបើឆ្ងល់ថាមិចឃើញផុសរូបខ្ញុំទៀតហើយ ខ្ញុំបានជំរាបហើយខ្ញុំឈរឈ្មោះជួយស្រង់សិប្បកម្មគាត់បួនស្ថាប័នសំខាន់ទឹកលុយគាត់សងគេបើគិតតែដើមសងលើសលុយហើយ តែការខ្ពស់គិតសុំពេល ជួយនិយាយបន្ថែមប៉ុណ្ណឹង ចប់ រកពេលរកស៊ី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqqTPonBYvOi6jbTrKtXpfZM0TStnAJwk2wIEPB_74fMMqGU1nToClbh1TkH2e0ba3hCyTHkr3NIv8T7dURfzQgoaHRiKvrPcF7dyUIMW1yFsLdVJSIMQ6fToWv2MkuZKsUQnC_tw-p2ZeSrhqj_b7Zw3_YvwCtkuKapSxVy8pGjhbkOW021NgGtbOs582/s930/image_2025-01-07_08-29-31.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមបន្ទាប់ពីមានការបង្ហោះថា ម៉ាដាម ដា បានខ្ចីប្រាក់ចំនួន២០ម៉ឺនដុល្លារគេចវេសមិនព្រមសងបណ្តាលឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង។ យ៉ាងណាមិញ អ្នកជំនួញអនឡាញរូបនេះបានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ មករា ដោយទទួលស្គាល់ថារូបភាពវីដេអូដែលគេបង្ហោះនិងការខ្ចីលុយនោះគឺជារឿងពិតប៉ុន្តែខ្លួននាងគឺជាអ្នកឈរឈ្មោះខ្ចីឱ្យដៃគូរកស៊ីរបស់ខ្លួនប៉ុណ្ណោះ៕