Home Blog Page 745

គោលនយោបាយ America First នឹងជះឥទ្ធិពលដល់ទីផ្សារពិភពលោក ពិសេសប្រទេសទាំងបីនេះមុនគេ

0

សហរដ្ឋអាមេរិក ៖ ផែនការរបស់លោក Donald Trump គឺការដំឡើងពន្ធទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ស្មើ២៥% អាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញក្រុមហ៊ុនផលិតរថយន្តនានារបស់អាមេរិក ជាពិសេស ក្រុមហ៊ុន General Motors (GM) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhutVVT-UL8R49zGz4QzkXcivh7b_HtMcRaJZlMkiUkt10D-IX5CJXS3IKkG7p0d-9ZM0VPqKNwDNIArS5H71zVnEaJ7SVFbxmGuNeVDEQ0E4kC8vc3dR4VqR9f3tDr710Tf9URnpGh0IaXMuhWTLpyVgfluW7bKUjmD68Yc7jDFXHiFvsxpHuns3QiTho8/s1200/image_2024-11-29_13-56-41.png

លោក Trump ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី បានប្រកាសកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោកនឹងបញ្ជាឱ្យដំឡើងពន្ធទំនិញនាំចូលពីប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន៣ គឺ ៖ កាណាដា, ម៉ិកស៊ិក និងចិន ស្របតាមគោលនយោបាយ «America First» ដែលលោកធ្លាប់សន្យាពេលរកសំឡេងឆ្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqve8FTqjdH3m7m4JVch7l3tWBJVYLHEjtlhD0Io4575ajeCYeWBmAQ9Qpr43MBDWUVt8sHEjv07ipWyMPG08Ka5Y88DcRTfDeikOw-E70KpTQaeLU1vYi12dsqA5s9FOahXJv-5I78sYpoSQV0HFmIV5-Tb6LgyiL6NYFa7YOH_g_pJs3-VomoB4ZNtdA/s2560/image_2024-11-29_13-56-39.png

ហេតុនេះ លោកនឹងដំឡើងពន្ធទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក ស្មើនឹង២៥% រហូតដល់ប្រទេសទាំងពីរដោះស្រាយបញ្ហាថ្នាំញៀន ជាពិសេស ថ្នាំញៀនហ្វេនតានីល (Fentanyl) ព្រមទាំងដោះស្រាយបញ្ហាជនភៀសខ្លួន ។ ក្រៅពីនេះ លោកនឹងដំឡើងពន្ធទំនិញនាំចូលពីចិន លើសមុន១០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc_jhDH1cc4yQt7y2x0_e7xIisOjY8IbYzwxfr7LY0TwuXu6dfAReJoKKdFBVLeqoSYRKGx6xRvZRXX2wMQ16_1Z7cNu9FWd2kgUFF8JLOjLbk3LopLxvfX6TwNHa-btPRZJ_jvtDt22cSQ6b5oxaXUAzjYsyo01i2YqWCX8U_NQNWCOIvFBPs10eaXVI4/s1000/image_2024-11-29_13-56-42.png

ប៉ុន្តែការដំឡើងពន្ធរបស់លោក Trump បែរជាធ្វើឱ្យប៉ះពាល់ក្រុមហ៊ុនរបស់អាមេរិកទៅវិញ ជាពិសេស ក្រុមហ៊ុនផលិតរថយន្ត ចំនួន៣ ប៉ះពាល់ខ្លាំងជាងគេ គឺ ៖ General Motors, Ford និងក្រុមហ៊ុន Stellantis ដោយសារក្រុមហ៊ុនអាមេរិកទាំងនេះមានរោងចក្រនៅក្រៅប្រទេស និងនាំចូលគ្រឿងបន្លាសពីក្រៅប្រទេសមកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7F4mtMaTxY9AoZkEDqMwFCMOj6dWb0ZS1ufEVDVqlXx2iTkGS2xs-chUAIzbSic2PSge-xauptR4n-AUOa1AEJMTEMgGWbIUZIvKDoyi0M8IHmiW87GKEjGJawqqwElUyx5hSOSpAPnnYB1j1ee_HdFR1lIL2sn9Gz3e2uj7eeQKrJQkLCUrvF1mFjT92/s2560/image_2024-11-29_13-56-44.png

General Motors ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តឈានមុខរបស់អាមេរិក ដែលក្រុមហ៊ុននេះនាំចេញរថយន្តពីម៉ិកស៊ិក មកអាមេរិកខាងជើង ព្រមទាំងក្រុមហ៊ុន Ford និង Stellantis នឹងរងផលប៉ះពាល់ដោយសារការដំឡើងពន្ធទំនិញរបស់លោក Trump ។ តាមទិន្នន័យរបស់សមាគមឧស្សាហកម្មរថយន្តម៉ិកស៊ិកបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត ចំនួន១០ ដែលមានរោងចក្រនៅម៉ិកស៊ិក បានផលិតរថយន្តសរុបចំនួន១លាន៤សែនគ្រឿង នៅឆមាសទី១ ឆ្នាំ២០២៤ ក្នុងនោះរថយន្ត៩០% បាននាំចេញពីម៉ិកស៊ិក មកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1TkPzDo9m5thiP6hkcnNF7Wo8JZPcKWUfQBmv4dziqsROXestKrmbLRBLgBwcCVC47Cq_iMNzlzj0vOIUDqnql-1LdvShKB-QG0w2wruNbI4fl3faGG8J32T7gqX3zPn-H9tO77_pE15-thV7SAwiBWwZ6O9BNLk9M110BNFc4Af9em0tzgzp9HmHuhas/s3500/image_2024-11-29_13-56-47%20(2).png

ក្រុមហ៊ុនវិភាគទិន្នន័យលំដាប់ពិភពលោក Global Data ឱ្យដឹងថា ក្រុមហ៊ុន General Motors របស់អាមេរិក នឹងនាំចូលរថយន្តពីកាណាដា និងម៉ិកស៊ិក ស្មើជាង៧៥ម៉ឺនគ្រឿង នៅឆ្នាំ២០២៤ ។ ក្រៅពីនេះ ក្រុមហ៊ុននឹងនាំចូលរថយន្តភីកអាប់យក្ស Chevy Silverado ឬ GMC Sierra ជិត៣៧ម៉ឺនគ្រឿង ព្រមទាំងរថយន្ត SUV ទំហំកណ្តាល ជិត៣៩ម៉ឺនគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Z9-SeHq3wgWb72Od2cniwGfESCSfGbFzbIPjdm3pmy_B0ayLEohFrRTvjo7OH6fxsoyX_w01IL496UMt9Mm6zv89qtvt0pyYe52rdktONvTqKkbqtqtJRpoFGtVN0qeM3b-QMK4wYLPcxoD5_ZN_ewjrZi8p9xSIc0kiS79ghaaur5ouUJDRoo2NhjMO/s1430/image_2024-11-29_13-56-42%20(2).png

រោងចក្ររបស់ក្រុមហ៊ុន General Motors នៅម៉ិកស៊ិក ក៏បានផលិតរថយន្តអគ្គិសនីថ្មី២ម៉ាក គឺ Equinox និង Blazer SUV អាចនឹងរងផលប៉ះពាល់ដោយសារការដំឡើងពន្ធរបស់លោក Trump ផងដែរ ។ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន១២៥,០០០នាក់នៅអាមេរិកខាងជើង ហើយការលក់រថយន្តធ្លាក់ចុះនៅម៉ិកស៊ិក នឹងប៉ះពាល់ដល់ប្រាក់ចំណេញក្រុមហ៊ុនក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvsy2IasWaLm9Tvh6Vh1j94L2zSLN1f_zLKqvarapoD3d7Nam2-oY6or1lBMOq76OEB9TxCY5NqTPkLQ92_XlKWWZ70yCCK4vES5BJGrOWTUelF4f2Kz24exVLAI1T7-5FBVL_J0Z0NwDWoQUelAeI5eaBAFaehe-2gFRAu1B92LRnGZPzrVD1mNWMbLG8/s850/image_2024-11-29_13-56-47.png

ក្រៅពីនេះ ការដំឡើងពន្ធ ក៏បានធ្វើឱ្យការចំណាយដើមទុនសម្រាប់ដំឡើងរថយន្តនៅអាមេរិកកើនឡើងផងដែរ ដោយសារ General Motors បាននាំចូលគ្រឿងបន្លាស់រថយន្តពីកាណាដា និងម៉ិកស៊ិក ស្មើជាង៥០% នៃគ្រឿងបន្លាស់រថយន្តទាំងអស់មកអាមេរិក ៕

អ្នកនាង កាកា អូស្រ្តាលី លើកឡើងចំៗថាការដាក់«តុក្កតាឡាប៊ូប៊ូ»គឺភ្លាវខ្លាំង

0

អ្នកបង្កើតមាតិកាលើបណ្តាញសង្គមអ្នកនាង កាកា អូស្តា្រលី បានចេញជាវីដេអូខ្លីមួយលើកពីទស្សនៈផ្ទាល់ខ្លួនជុំវិញវីដេអូបទចម្រៀង «សេកមន្ត» របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងតារាចម្រៀង តន់ ចន្ទសីម៉ា ត្រង់ចំណុចរួមបញ្ជូន តុក្កតាឡាប៊ូប៊ូ គឺភ្លាវខ្លាំង បើជួយអត់ភ្លាវមួយពេលក៏ល្អដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMTuxipAdzN3KM35P6DRcsu_TzJOW6PiFDDvzOzLdcjfBVq31wFycR9BOTktvpTvdI0oWVGraP0KMfFyV0ESLe-T7ZRTL8szsmxc6WCNqvACzGDs6ExuzBaf6-FWtGOxOuHiY9RWKdN5DTyJBncJxsD4IHNX_si90CRW0-deG9foz9tHmRiFYQ-SlrHF8N/s2048/image_2024-01-20_11-56-51%20(2).png

វាបានក្លាយទៅជាប្រធានបទជជែកវែកញែកបន្ទាប់ពីផលិតកម្មរបស់តារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេង ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បានទិញសិទ្ធិមកផលិតបទចម្រៀង សេកមន្ត ឡើងវិញ បន្ទាប់ពីបទនេះបានផ្ទុះកក្រើកពេញបណ្តាញសង្គមទិកតុក។ មិនត្រឹមតែប៉ុណ្ណោះការផលិតវីដេអូរបស់តារាចម្រៀងទាំងពីរគឺបានរួមបញ្ជូលនូវចាប៉ីខ្មែរជាង១០០ដើម ប្រគំភ្លេងបុរាណលាយសម័យដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី៣០ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRTx-UCL5V9y1yps8wkqLb2GK-lyJgasacZs660CF24JAOFUhqbYO8AkkMyKhQaQbhUAk0IDkF8xbC948jOeg_TnX_gIgVl-xyfuVwdRaPKdwVo35RFQfvSK_xDqzTLcB0S1pDeyH5C9yc3NPIWOjaVLf27MYsEvV7s6AtrdqmD0CBojUs1sF7bIe126LM/s2048/image_2024-11-29_09-05-51.png

ទោះជាយ៉ាងណា វីដេអូរបស់តារាចម្រៀងទាំងពីរទទួលបានមតិរិះគន់ពីសាធារណជនត្រង់ចំណុចមួយចំនួនដូចជាការទម្លាក់សក់របស់ឧកញ៉ា ព្រាប សុវត្ថិ មិនត្រូវតាមបទដ្ឋានសម័យបុរាណដែលការទម្លាក់សក់នេះគឺជាស្តេចជ្រែងរាជ្យនិងបានរិះគន់ថាឱ្យតែបទណាល្បីដឹងតែទិញសិទ្ធិយកបានផលិតហើយ។ មួយផ្នែកទៀតដែលទស្សនិកជនមិនពេញចិត្តនោះគឺមានរូបភាពមនុស្សពាក់ក្បាលតុក្កតាឡាប៊ូប៊ូ ដែលរាំពាក់អាវបញ្ចេញឈ្មោះតារាចម្រៀង តន់ ចន្ទសីម៉ា ដែលរូបភាពពាក់ក្បាលតុក្កតានេះហើយធ្វើឱ្យមានការមិនពេញចិត្តច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRP1mQ5r8PsvY8hApvYh7m6dnAU-k0B2VZYI-4_OMigu7hHJT5qKXvN-3dY36y3RI1FFbYQ-C072j5Gp_jd4d_TXXyDqryP_Zh1WiZfGhfe5l8P3cM7nfKq980JakYyPi4bAVZ2jHSoGZmHZfxaq26et3TAcyL4gvKV0_fuRKLdZJkegQ4fj64F57tkRg_/s1920/image_2024-11-29_09-05-53.png

មិនត្រឹមតែទស្សនិកជនទេអ្នកបង្កើតមាតិកាល្បីលើបណ្តាញសង្គមអ្នកនាង កាកា អូស្តា្រលី ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនទៅលើរូបភាពនេះដែលអ្នកនាងលើកឡើងថាគឺភ្លាវខ្លាំង។

វីដេអូបង្ហោះនៅយប់ថ្ងៃទី២៨ វិច្ឆិកា អ្នកនាង កាកា បាននិយាយថា «បទ សេកមន្ត របស់ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បទនេះគឺប្លែកដោយបុរាណលាយសម័យ ប៉ុន្តែអ្វីដែលទទួលយកមិនបានគឺលោកគ្រូ គង់ ណៃ ទើបតែទទួលមរណភាពហើយត្រង់កន្លែងតុក្កតាឡាប៊ូប៊ូ គឺភ្លាមខ្លាំងមិនមែនភ្លាវធម្មតា ហើយជាឡាប៊ូប៊ូ Fake ទៀត ជាប្រ៊េនរបស់គេ មានអ្នកដេញចាប៉ីដងវែង ហើយមកចេញ ឡាប៊ូប៊ូទៅវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDY6M1l1KoJFFpotiEvAmvp2rrtYWm_1jQU5I67Iq3N20PoGr8um4dY4Vs3KwIlGYeFczf4g608kA9tHpEwQi5jDZvnUT5EQ6mtK7T50tXOc19dOp7rW3z5nlepAZ3cdp1nK6Y1dXLm7kt2gJBacR0RhSgXyxPjCP0eFJ2yXvpGoPnIl6SNuaykanKg6jE/s2048/image_2024-01-20_11-56-53.png

អ្នកបង្កើតមាតិកា រូបនេះលើកឡើងទៀតថា «បើធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា(Views) នាងមិនថានោះទេ បើស្រលាញ់ខ្មែរស្រលាញ់ឱ្យចេញពីចិត្ត ត្រង់ឡាប៊ូប៊ូ ឈប់បានឈប់ទៅ បើជួយអត់ភ្លាវមួយពេលក៏ជារឿងមួយល្អដែរ»៕

 

 

ករណីឆេះផ្សារបឹងឈូក ក្រុងបាត់ដំបង សម្តេចធិបតី ប្រកាសជួយសាងសង់ឡើងវិញ និងផ្តល់សិទ្ធិឱ្យអាជីវករកាន់កាប់មួយជីវិត

0

ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងតំបន់បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”ក្រោយការឆាបឆេះផ្សារបឹងឈូកនៅខេត្តបាត់ដំបង ម្ចាស់ផ្សារអះអាងថា ខ្លួនគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសាងសង់ឡើយ ហេតុដូច្នេះសម្ដេច បានសម្រេចយកផ្សារបឹងឈូកពីភាគីឯកជន មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដោយសាងសង់ឡើង១៤៨តូប ដែលឆេះនោះ ឱ្យអជីវករបានលក់ដូរមកវិញ”។

លើសពីនេះទៅទៀត ម្ចាស់អាជីវករទាំងនោះ នឹងទទួលបានសិទ្ធអាស្រ័យផលអស់មួយជីវិតដល់អាជីវករដោយមិនបាច់ចាំបង់ថ្លៃប្រចាំខែទៀតនោះទេ។

គួររំលឹកថា ផ្សារបឹងឈូក ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យបានចាប់ផ្ដើមឆាបឆេះ នៅវេលាម៉ោងជាង១០ យប់ថ្ងៃទី០៣ ខែវិច្ឆិកា បណ្ដាលឱ្យតូបចំនួន១៤៨ ខូចខាតទាំងស្រុង៕

ស្ថានទូតអាមេរិក ច្រានចោលដែលថាលោក Biden នៅពីក្រោយចលនាបដិវត្តន៍នៅកម្ពុជា

0

ស្ថានទូតអាមេរិកប្រចាំនៅម្ពុជា បានបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតឥណ្ឌា The Sunday Guardian ដែលថា៖”រដ្ឋាភិបាលលោក Joe Biden នៅពីក្រោយខ្នងនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTcLAiBlmhu2QHrQsX6N4_YUZBgRIT3ZNq17KweU_VVpvGtB0zYnwG9hSTdfPMS61oa-ETotgwHXY8w5VeNXkR3sSEwUsTl0J_auZ6srJAqE79n1g1USegtjcNg6B570l2uqX7LC4aXFJKGF67KZ-vY7Yb_0E4gUscjcR-u8fRBS5BwIdsE8fn50HpBXW2/s1536/image_2024-11-12_13-51-56%20(2).pngស្ថានទូតអាមេរិក ចាត់ទុកការចេញផស្សាយព័ត៌មានរបស់ The Sunday Guardian ជាព័ត៌មានមិនពិត និងបំភាន់គោលនយោបាយការបរទេសអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJAFz1kIA8BIuJjiRx1ohpnIFTcEp0FMo01mjDN0BDKcZkmfdcBiK_k8MDG1E5zuTL7lOC2dthhBTOFo6XK_jl-FJ3rWeCMEaPLsKwcomlgKscOj56JpvPDUz0DKOab6eU9tPE6lgSDsGAbX3YRTqfsAUjFX4a9DsxI3nfenODt3pIFlBQak18798lmfy/s990/image_2024-11-12_13-51-56.pngការប្រតិកម្មរបស់ស្ថានទូតអាមេរិកនេះ ក៏ព្រោះតែកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន The Sunday Guardian របស់ឥណ្ឌាបានផ្សាយថា៖”រដ្ឋបាលអាមេរិករបស់លោក Joe Biden ស្ថិតនៅពីក្រោយផែនការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដោយយកគំរូតាមប្រទេសបង់ក្លាដែស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-72B5h9Ov4MFXE3Qj5pbYVio1Q6ZICDy9-zqWLEXjFqr1kL8Xz1niAw4yV3KXwKGwol9gU5C_WTGw9jqRlS2eZANYt8AtUYDkV27copFH9ilLDW-KiYWPR-M8bn_isGyaZy7rpk9tbS-MT_9o9NBuc6bHPN_5LElpkUQkJiEBAMct6RGvkdxBxum4NZ1B/s1858/image_2024-11-12_13-51-58.pngសារព័ត៌មានឥណ្ឌានេះ បានអះអាងថា៖”គម្រោងធ្វើបដិវត្តន៍ពណ៌នេះ ក៏ជាប់ពាក់ព័ន្ធនឹងអតីតប្រធានគណបក្សប្រឆាំងសង្គ្រោះជាតិលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ដែលអ្នកទាំង២ទទួលបានថវិកា ៥៥,០០០ ដុល្លារពីមូលនិធិលោក George Soros ក្នុងរូបភាពជាជំនួយនៃគម្រោងផ្សេងៗ តែជាក់ស្តែង ថវិកានេះប្រើសម្រាប់ក្នុងការតស៊ូមតិ ជាមួយរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្នរហូតដល់ចុងឆ្នាំ២០២៤”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWgw9syaY9unPY1IeYilKwbxQW5MkVu_7nji_4kHQyJksWvjXOKQeEvsSHKsZhLmo3K0x0Lcc-D5dJfDC1N_sh5_N-5rQISztZd5dJ3qpL3IJ8uc5A9gEJO4gz2fpR4a4I7fPnIi14IPpYfH3LFrswDuGdANXM_h-9ovlQ01Aa96rG8wL9TeXqBdnpuH21/s872/image_2024-11-12_13-51-57.pngតែយ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Katherine Diop បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានព្យាយាមធ្វើការជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ដោយគោរពតាមប្រជាធិបតេយ្យ និងឯករាជ្យជាតិកម្ពុជា៕

 

នាយ តាក់ស៊ី កំពុងស្ថិតក្នុងដំណាក់កាលលាងឈា.ម៣ដងក្នុងមួយសប្តាហ៍ពេញមួយជីវិតឬត្រូវប្តូរក្រលៀនថ្មី

0

ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងពីតារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ជាក់ថាតារាកំប្លែងនាយ តាក់ស៊ី កំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យដោយសារតែជំងឺទឹកនោមផ្អែមធ្វើឱ្យខូចក្រលៀននិងត្រូវលាងឈាម៣ដងក្នុងមួយសប្តាហ៍ពេញមួយជីវិតឬត្រូវប្តូរក្រលៀនថ្មី។ បន្ថែមពីលើជំងឺនេះ នាយតាក់ស៊ី ក៏មានជំងឺទឹកដក់ក្នុងសួតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ36fVMHJDVsOh8M3VlUfQucFVMAa80_3Cr44Zlj11lP5rm3o-Ukul2XVk0zpwu4CnujbfaSGbFpNBUbXnQpJie0nJb1CeHA6OoUIQxrlLMQqFrVhNdFJUpqnt3O0myQbj4ytSH8p4fprclurCuAq70YW17gJhmu5a-_NjsAORQ5WCDzFD3XamFl8wnLBU/s1716/image_2024-11-28_14-16-21%20(2).png

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សាវិន ហ្វីលីព បានបង្ហោះរូប៤សន្លឹកកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដោយបញ្ជាក់យ៉ាងដូច្នេះថា «នាយ តាក់ស៊ី អាយុ៤៥ឆ្នាំកំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាដោយសារជំងឺទឹកនោមផ្អែមធ្វើឱ្យខូចក្រលៀន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCS9VckStn2h2q6I7Cazm5HlylY_uqYL7qtTaMzyKiM4xB0WeeVCcD1AQ_S9qamE3YfebshIBRIYU8YQRH4ca_kOjeJn-7gy9Bz6VxSXy6aQkGg6u94oK8Sr8IZ2VMWANaANDpBWLGwu9MnIPOKybajdBi3OK_hTTQTZZnBw8WfmkITDhKd-Mzxst23WfD/s723/image_2024-11-28_14-16-21.png

លោក សាវិន ហ្វីលីព បានបញ្ជាក់ទៀតថាវេជ្ជបណ្ឌិតបានប្រាប់ថាពេលនេះនាយតាក់ស៊ីមានជម្រើសចុងក្រោយពីរគឺទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដង និងជម្រើសទី២គឺត្រូវតែធ្វើការវះកាត់ប្ដូរក្រលៀនថ្មី។ តារាសម្តែងជើងចាស់រូបនេះបានបញ្ជាក់នៅរសៀលថ្ងៃដដែលទៀតថាតារាកំប្លែងរូបនេះមិនត្រឹមតែមានបញ្ហាក្រលៀនប៉ុណ្ណោះទេ ថែមទាំងមានជំងឺទឹកដក់ក្នុងសួតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHC5-7q2MrU1HxYgTMIUu9CUYtE34Tdi_7E_E7VC0rAOpezkMrOVJKn0u8Dyg9vYynqLI0QxW3K1U5C7sPKJrSRW1KFbUR36XWGPa_QN16n1wjrmsah6L1HaOmt7gZD18201BdEx_qovQHV3eRgJ2PThSR5HkkOjSSwcyAhat_DekuB6TffJPRPB2wxJee/s1716/image_2024-11-28_14-16-22.png

ក្រោយពីទទួលបានដំណឹងនេះទស្សនិកជនមួយចំនួនបានជូនពរទៅកាន់តារាកំប្លែងរូបនេះឱ្យឆាប់ជាសះស្បើយប៉ុន្តែមួយផ្នែកទៀតបានបង្ហាញពីចម្ងង់របស់ខ្លួនព្រោះធ្លាប់បានឃើញលោកផ្សព្វផ្សាយផលិតផលមួយអះអាងថាបានជាសះស្បើយ៨០%ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR8Lzak6R_6OAufr44NIgf6NAeceCOVc-hf3hxenPKeECc8-BrED_v3EDUErSQd5sGwvF0B-0gBhrGg0abxdTQ9ZQKMIN8ClJ2BgQrJBaVBd7FNUpZsybb5h9aCAQuB_zHeco5YfFIiQe1_9G68sA2N8tyHCc9bkbIdLKLnQ6Q7HkZ3fuR2FwBGjZchLSl/s756/image_2024-11-28_14-16-20%20(2).png

គួរបញ្ជាក់ផងដែរថា នាយតាក់ស៊ី ធ្លាប់បានទម្លាយថាមុននឹងមានជំងឺទឹកនោមផ្អែមលោកទទួលទានភេសជ្ជៈកំប៉ុងចំនួន៤កំប៉ុងក្នុង១ថ្ងៃដើម្បីឱ្យមានកម្លាំងក្នុងការបំពេញការងារសិល្បៈ៕

ជនភៀសខ្លួនកម្ពុជា៦នាក់ ត្រូវឃាត់ខ្លួនពីបទក្បត់ជាតិ

0

នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរថៃបានចាប់បញ្ជូនជនភៀសខ្លួនខ្មែរ ៦នាក់ និងកុមារ ១នាក់មកកម្ពុជាវិញ តាមសំណើរបស់អាជ្ញាធរកម្ពុជា។

សមត្ថកិច្ចថៃបានចុះឡោមព័ទ្ធចាប់ខ្លួនជនភៀសខ្លួននយោបាយទាំង ៦នាក់នៅក្នុងខេត្តប៉ាធុមថានី (Pathum Thani) កាលពីថ្ងៃទី២៤ វិច្ឆិកាឆ្នាំ២០២៤ មុននឹងបញ្ជូនមកកម្ពុជានៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤
ជនភៀសខ្លួនកម្ពុជា ទាំង៦នាក់ ត្រូវបានសម្ថកិច្ចកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខុសៗគ្នា ក្រោមបទចោទ “ក្បត់ជាតិ” ដែលអាចប្រឈមនឹងការក្នុងពន្ធនាគារពី ៧ឆ្នាំទៅ៣០ឆ្នាំ។

អ្នកទាំង៦ បានធ្វើការរិះគន់តាមបណ្តាញសង្គមពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសបញ្ហាសង្គម និងបញ្ហាព្រំដែន។

បើតាមមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា ជនជាប់ចោទទាំងនោះត្រូវបានតុលាការចោទប្រកាន់អំពីបទ “អំពើក្បត់ជាតិ” ដោយពួកគេបានប្រព្រឹត្តអំពើល្មើសច្បាប់កម្ពុជា និងអនុវត្តតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ៕

 

គ្រោះរាំងស្ងួតនៅប្រទេសប្រេស៊ីលប៉ះពាល់ដល់តម្លៃកាហ្វេលើពិភពលោក

0

ប្រទេសប្រេស៊ីល ៖ បច្ចុប្បន្ន ពលរដ្ឋរស់នៅគ្រប់ទីកន្លែងលើពិភពលោក ពេញនិយមផឹកកាហ្វេយ៉ាងខ្លាំង មិនថាពេលព្រឹក ឬពេលថ្ងៃ ហើយអ្នកខ្លះតែងតែនឹកដល់ក្លិនឈ្ងុយរបស់កាហ្វេ ពេលក្រោកពីដំណេកជារៀងរាល់ថ្ងៃ ។ ប៉ុន្តែតម្លៃកាហ្វេបានកើនឡើងខ្ពស់ក្នុងរយៈពេល៤៧ឆ្នាំមកនេះ ដោយសារគ្រោះរាំងស្ងួតនៅប្រទេសប្រេស៊ីល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4b6iP-0loW7ja3QU5CY6TOxMrvBIPG3-OIns4wO52ZPS_E5hYog8FlRFPGA4hibk5BfjlMY3O54vLzHNmKO25Q2GB0XgncSWnqxJmuIgOE2AQMqxjuAamU1lpbVHAJISK0yzbR5tSGwTc_AHFwqeuYezPsl_Ym6Mbx7rCSOv9IxoPY3LlFeWPUzp1SbL_/s2400/image_2024-11-29_10-36-08.png

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ប្រេស៊ីល គឺជាប្រទេសផលិតកាហ្វេយ៉ាងច្រើននៅលើពិភពលោក និងនាំចេញកាហ្វេមានគុណភាពល្អទៅកាន់ប្រទេសជាច្រើន បានជួបនឹងគ្រោះរាំងស្ងួតធ្វើឱ្យតម្លៃកាហ្វេកើនឡើងខ្ពស់ក្នុងរយៈពេល៤៧ឆ្នាំ ។ ហេតុនេះ អ្នកនិយមផឹកកាហ្វេទាំងឡាយនឹងចំណាយប្រាក់ច្រើនជាងមុនដើម្បីទឹកកាហ្វេផឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVK-mzqb6gamTapWzDuNsVmGH9-5MfF8crD9B6yBCR8jS5ggfUB6PLeZIDthKRohXL8CI9mf4Z71CFlf3NJ5HILl1EeAfJbKY0V0K8TqZuWE2ChjILbm49XE2lR1Ptpnmvgf_H9WSHy6RH8tasBu00iZxiegI4_VdIu7X8raQXWbNX9RQUfp25si2V9KGK/s1200/image_2024-11-29_10-36-18.png

តម្លៃគ្រាប់កាហ្វេអារ៉ាប៊ីកា បានកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់ ឬគិតចាប់ពីឆ្នាំ១៩៧៧ មក ហើយតម្លៃនឹងកើនឡើងបន្តទៀត ដោយសារប្រេស៊ីលជួបនឹងគ្រោះរាំងស្ងួតនៅឆ្នាំ២០២៤ ។ វាគួរឱ្យបារម្ភយ៉ាងខ្លាំងសម្រាប់ការផលិតកាហ្វេនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ស្របពេលការផ្គត់ផ្គង់កាហ្វេកំពុងប្រឈមនឹងបញ្ហានាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO9zTSR_208g1WTBcJIxcojF6BEfyBlDZItl-FC4ESAnvn-jGXD8jwRk8g-wHoxkeUoII-xgxztX5czfyGP2cdBuY-dwT1ZqvSK7jyGBJEx6HfpSWv-bsG3e7EdPjJIrDqknFI5HlmyHzFLySKXJTssixakMWxyOXcfqFnEscaD_AmsHD2LHZJDwPb5EO0/s3500/image_2024-11-29_10-36-10.png

តម្លៃកាហ្វេកើនឡើងខ្ពស់ធ្វើឱ្យក្រុមហ៊ុននានាស្វែងរកដំណោះស្រាយរៀងៗខ្លួន សម្រាប់លក់កាហ្វេនៅដើមឆ្នាំ២០២៥ ដូចជា ៖ ក្រុមហ៊ុន Nestlé ត្រៀមដំឡើងថ្លៃកាហ្វេសម្រាប់អតិថិជន ខណៈក្រុមហ៊ុន The Swiss Group បានប្រកាសនៅខែវិច្ឆិកា ឆ្នាំ២០២៤ ថា នឹងដំឡើងថ្លៃកាហ្វេ ព្រមទាំងច្រកកាហ្វេក្នុងថង់តូចជាងមុនដើម្បីទទួលបានប្រាក់ចំណេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7pgd41lV3fuyrtpF7py3jXnddo9kgiUarCONPtxMz7l3Gh1oU0kGrrWMjxiOLWhcOCs_qhu90xsdh2mhEnfrBhrU5T2cBt9v2jf4EhuUb_ZC4fnjI1DhVzcHXFaj2sUK6-8Ffv2ue9c_X9xu0OWYUonFqTfDCscK4ZQUc2A1hkhliW_wWWGn3PWVmeEg/s1024/image_2024-11-29_10-36-19.png

ពលរដ្ឋរស់នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានប្រាប់សារព័ត៌មាន AFP ថា ពួកគេចាប់ផ្តើមទិញកាហ្វេក្នុងហាងតិចជាងមុន ដោយសារតម្លៃកាហ្វេកើនឡើងកាលពីពេលថ្មីៗនេះ ។ រីឯអ្នកខ្លះទៀតបានទិញកាហ្វេកញ្ចប់មកឆុងផឹកនៅផ្ទះ ដើម្បីកាត់បន្ថយការចំណាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ3VqTLECO0Odyy1obpa2WcWYEGbgbHbY3noSA9uK_kVspN37cxdxKmv5-aiTzoyoHebvvYJreIJBdVLI-Mw_mJUyPQoDMCAGkftIIj9CBQREJfmZobsxI1uy711-iUjqAVOe3-QzbrmCl64gHRurt13GPQjVJWLUI2zS7Z8QmM0lA10G5Jm-bHH6MGYZV/s3536/image_2024-11-29_10-36-14.png

ដោយឡែក នៅប្រទេសវៀតណាម ក៏មានបញ្ហាផ្គត់ផ្គង់កាហ្វេនៅឆ្នាំ២០២៤ ដែរ ជាពិសេស គ្រាប់កាហ្វេរ៉ូបឺសស្តា សម្រាប់ផលិតជាកាហ្វេកញ្ចប់ ដោយសារគ្រោះរាំងស្ងួតក្នុងរដូវកាលដាំដុះ ។ កាហ្វេរ៉ូបឺសស្តា ស្មើនឹង៥,២០០ដុល្លារអាមេរិកក្នុង១តោន ក្រោយពីវាបានឡើងថ្លៃខ្លាំងរហូតដល់៥,៨២៩ដុល្លារអាមេរិកក្នុង១តោន កាលពីខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfSOCgbdPItEzh9ttgdkxMGv2oRPxrVcJ_elonJWCPthmhXW2ftTTt7iWv8u1ceV5QY6W7BLt6rUkj4xAcTDW-ds6khDpeFh2Fw-xrvvdYQiywTUtTEuaiSG7DOS73mVMH562IrGdA527vv8bDGUdiaFYwxBDwDwKBla0IbpbsswagmPVbAvoGkYLBgr31/s2000/image_2024-11-29_10-36-20.png

អ្នកវិភាគនិយាយថា ការផ្អាកដឹកជញ្ជូនតាមសមុទ្រ, ពន្ធទំនិញកើនឡើងក្នុងសម័យលោក Donald Trump និងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបកាន់តែតឹងរ៉ឹងពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ គឺសុទ្ធតែជាកត្តាជំរុញឱ្យកាហ្វេឡើងថ្លៃខ្លាំង ៕

មកដឹងពីវិធីសង្គ្រោះមនុស្សនៅពេលដែលឆក់ខ្សែភ្លើង

0

នៅពេលមានមនុស្សម្នាក់ឆក់ខ្សែភ្លើង ចរន្តអគ្គិសនីនឹងឆ្លងចូលក្នុងរាងកាយ បណ្តាលឱ្យស្ពឹក និងឈឺចុកចាប់តិចៗ រហូតដល់បេះដូងឈប់ដើរមួយរំពិចផងដែរ។ លើសពីនេះវាក៏អាចបង្កជារបួសនៅនឹងកន្លែងដែលឆក់ដូចជា រលាក ឬដំបៅស្បែក ហើយចំពោះករណីឆក់ចរន្តដែលខ្លាំងវិញ វាអាចប៉ះពាល់ដល់ខួរក្បាល និងបេះដូងទៀតផង។ បើប៉ះចំបេះដូង អាចនាំឱ្យបេះដូងលោតញ៉ាប់ ឈានដល់ការគាំងបេះដូង និងស្លាប់ភ្លាមៗ ប៉ុន្តែបើប៉ះចំខួរក្បាលវិញ អាចទៅជាប្រកាច់ និងមានជំងឺខួរក្បាលធ្ងន់ធ្ងរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzb5ilF-bwoxVFsoOcr0aHTRRHup5w_KoS_jxiRbrMaglyVEMhex28oiNoNRtlMiQMT96j27HkWJ_YOAcpG4oZVFaHpAP7lnjBlxAseFoTYVPPs4XT2K_gLpS4VaswbeKu_XIkrDDA8UoE4eSbyPsRJ_U4zTXk6RdLXOPmR1bvtzy4UKi4yscs-nN5fZDn/s1200/image_2024-11-29_10-30-39%20(2).png
ដូច្នេះហើយ តើយើងគួរធ្វើយ៉ាងណាដើម្បីសង្គ្រោះមនុស្សនៅពេលដែលឆក់ខ្សែភ្លើង? ខាងក្រោមនេះគឺជាការយល់ដឹងអំពីវិធីសង្គ្រោះបឋមលើករណីឆក់ខ្សែភ្លើងយ៉ាងហោចណាស់ក៏អាចជួយជនរងគ្រោះពីបញ្ហាខាងលើនេះបានតិចតួចផងដែរ។
១.បិទប្រភពនៃអគ្គិសនីទាំងអស់ ដូចជាផ្តាច់កុងតាក់ បិទបារ៉ែត ឬឌីហ្សុងទ័រជាដើម ហើយត្រូវខលហៅឡានសង្គ្រោះភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtQsjf-PZZeZOlpM8DRElTJ_Oc5dAEzO2xZTECK2oXroZK1hcGHH9_b_ZHCiisqU6pnvCiExkV0iEocXzm-KcHMsXyphdzZd-tJHDBCHJSaJj8CxFGyQTedEn4NwJBnB48kRnw-xqypCj9WJuvUWz1L4bdlRFVDwz5xUlsXFQ8ZShwetXyD2DarhKtlMI9/s673/image_2024-11-29_10-30-39.png

២.កុំទាន់ចូលទៅជួយដោយការចាប់ប៉ះផ្នែកណាមួយនៃរាងកាយរបស់ជនរងគ្រោះភ្លាមៗអី ចូររក្សាចម្ងាយឱ្យឆ្ងាយពីជនរងគ្រោះបន្តិច សង្កេតមើលឱ្យច្បាស់ថាដើមហេតុរបស់ចរន្តអគ្គិសនីដែលបណ្ដាលឱ្យឆក់ជនរងគ្រោះនោះចេញមកពីត្រង់ណា ហើយនៅឱ្យឆ្ងាយពីត្រង់នោះសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6nGyV3ljfC2BwcnVwsH09yIpqQhInz98EOaRnNDwcfml8pVtPEQRTizKprvKi5Whx0R086eejOxNVTmjTATM7T1sYwCxxYPGGmRDThryO0yxTSkzgxa14yDsOOxpsW9joddhCKXR-3tv19St3uL15Lv8s03ClT3k5D1qCWQCNXK4EOEehrlCojWpM_JUD/s1280/image_2024-11-29_10-30-40%20(3).png
៣.ប្រើឈើ ឬជ័ររុញជនរងគ្រោះចេញពីប្រភពចរន្តអគ្គិសនី ដោយព្យាយាមទាញជនរងគ្រោះពីចេញពីប្រភពឆក់ទាំងនោះ ហើយយកជនរងគ្រោះ មកកន្លែងដែលមានសុវត្ថិភាព និងមានខ្យល់គ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI_2cMF38mZyGjuAG9Geo-ECgDXmSktbrzjC7rApks_L272VruLUOODUp7HE8ixQDyaeKnOwyExhcj0F_Hjbe-wHQDI6lCZa7addRXXTjxqEREGCxRxaE7_HD0fyW80lqZ15PnrKuEZ7qmp6YrYzdznK7krpVaAzEmg8hMsslYYWh5NPQDhHirim1t8__g/s1200/image_2024-11-29_10-30-40%20(4).png

៤.ក្រោយយកអ្នកជំងឺចេញពីប្រភពអគ្គិសនីហើយ ចូរដាក់អ្នកជំងឺឱ្យគេងផ្អៀង ហើយដាក់ក្បាលកើយលើដៃខ្លួនឯង និងពិនិត្យមើលការដកដង្ហើមរបស់គេផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAxqthxe3Ed2I6ycHskWvp3tD9Rl55AiRnYreVimxZSV9ZHOFA_Xh7TdEU2Ocns6UmesSI55Oij44h0TfMnWSGiQl3ZxzS0np4yozz29xbyQtp9k-CRkjvxi_jzbQgUJyhiQcUnb9sKNHfWzIQGgqN65KUuU6yqbhbZBvwKEtDkSxI7RxWbUVf5jL7uQLu/s1600/image_2024-11-29_10-30-40.png
៥.ចូរចាប់ផ្តើមធ្វើការម៉ាស្សាបេះដូង និងសួត (CPR) បើសិនជាជនរងគ្រោះមិនមានដង្ហើម ប៉ុន្តែបើជនរងគ្រោះនៅដកដង្ហើមបានធម្មតាមិនត្រូវធ្វើការម៉ាស្សាបេះដូង និងសួតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtDOzWBD2s64XD0YJij-H6CgpplFWNqgs6sO6hpuK3NpGqNa6AHCbORPcBMTZYI7q2iZ-Q0oFnAXJTnKkR62q2jAWT7oeJQVJ_BkV3IVZV88cYSNOZaz6JipoM_Z40BVh9Qj2v8Q6ScI9sqHBxRYTxaNs34rrAk8D90vZsddh6R0AvtZKnrtTTOoGl8DYD/s617/image_2024-11-29_10-31-14.png

៦.កុំលើកជនរងគ្រោះចុះឡើង ទុកអ្នកជំងឺឱ្យគេងមួយកន្លែង ដោយដាក់ក្បាលឱ្យទាបជាងដងខ្លួន និងលើកជើងឱ្យខ្ពស់ជាងបន្តិច ហើយរងចាំឡានពេទ្យមកដល់ជាការស្រេច នោះអ្នកជំងឺនឹងរួចផុតពីគ្រោះថ្នាក់។ គួរបញ្ជាក់ដែរថា លោកអ្នកមិនគួរស្រោចទឹក កប់ភក់ ឬខ្សាច់នោះទេ ព្រោះវាជាវិធីដែលមិនត្រឹមត្រូវនោះឡើយ៕

បរិភោគផ្លែឈើ៧ប្រភេទជួយបំបាត់ភាពតានតឹង និងបង្កើនអារម្មណ៍ស្រស់ថ្លា

0

ការបរិភោគផ្លែឈើ មិនត្រឹមតែធ្វើឱ្យរាងកាយរបស់យើងទទួលបាននូវស្ករធម្មជាតិ និងមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវសារធាតុចិញ្ចឹមជួយឱ្យរាងកាយបានសម្រាក និងកាត់បន្ថយភាពតានតឹងផងដែរ ។

មនុស្សភាគច្រើនចូលចិត្តបរិភោគអាហារឆ្ងាញ់ៗដើម្បីកាត់បន្ថយភាពតានតឹង ប៉ុន្តែផ្លែឈើក៏ត្រូវបានគេចាត់ទុកថា អាចកាត់បន្ថយភាពតានតឹងដែរ ដោយសារវាផ្តល់នូវរសជាតិផ្អែម និងស្រស់ថ្លាក្នុងពេលដំណាលគ្នា ។ តើមានផ្លែឈើណាខ្លះមានសារធាតុចិញ្ចឹមជួយកាត់បន្ថយភាពតានតឹង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv1LpDceMkRxgN_b45nprN1dU7_bTqvesk-5oUY_nrrnm_1KLYPmod_Kg3ucocNezz1RjNkggDZS-5vSmtMpoP3-H1nzw-asJluxwPQwKvjEdTNDYgmUZDC64a42iPBlx7hw7r5IAWJU2JRQNnwDIptYqoDJo3aiVEBB2amCii3tDA23MRr_DQTil2PJCJ/s900/image_2024-11-29_10-25-49.png

១-ផ្លែចេក ៖ ចេកសម្បូរដោយប៉ូតាស្យូមជួយកាត់បន្ថយកម្រិតសម្ពាធឈាម, ជួយឱ្យអំបិលរ៉ែក្នុងរាងកាយមានតុល្យភាព ព្រមទាំងផ្ទុកនូវម៉ាញ៉េស្យូមបន្ធូរសាច់ដុំ និងសរសៃប្រសាទ ។ ការបរិភោគចេកនឹងអារម្មណ៍ធូរស្រាល ដោយសារវាផ្ទុកសារធាតុ Tryptophan បញ្ចេញសារធាតុ Serotonin ពីក្នុងខ្លួន ។ Tryptophan ជាសារធាតុជួយឱ្យអ្នកបរិភោគចេកមានក្តីសុខ, អារម្មណ៍រីករាយ និងសម្រាកលក់ស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9GR0qJOz8OrJLy5T7FGsIt4Ea9DY5jHRdxdszoA9kIiy_l34zSmZPS5O1YEYsQIH5n3SsjDrt2tn0AdnO7SqGOln0CyZa0wjX-Okw7hjIJIFAkM1VSCW9Z-Hfn0nVOBllacmBLTIaiRE7sDn67bS18YTJ3sAhOUYXOEJ0xkx4S_S5titWWLu6Qh2tv_oB/s1920/image_2024-11-29_10-25-50.png

២-ផ្លែក្រូច ៖ ក្រូចមានរសជាតិជូរអែម ឬសម្បូរទឹក នឹងធ្វើឱ្យអារម្មណ៍ស្រស់ថ្លាភ្លាមៗ ដោយសារចេកសម្បូរវីតាមីន C ។ ក្រៅពីវាជួយពង្រឹងប្រព័ន្ធការពាររាងកាយហើយ ការស្រាវជ្រាវបង្ហាញថា វីតាមីន C បានកាត់បន្ថយអរម៉ូនតានតឹង និងរក្សាតុល្យភាពកម្រិតសម្ពាធឈាមក្នុងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMUQFe7zWY5e15GBTfySu9TYGc3mS3PtGgNgFARpBWZYT-sdfdBcUVsgK5AvBMTmO6O5BGeGoIl66NLgfC8d5lMw2LFlwTASJMxP1a1p10vaG-fhSAZgv4Zu9cDPAZX5NXmAhWr_mvgujdMMj16VGybmBer-SMj3uenWZrxCVoo-U8f-J6RGKLgtEbgnlW/s1024/image_2024-11-29_10-25-51.png

៣-ផ្លែ Strawberry ៖ Strawberry សម្បូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ។ វាជួយកាត់បន្ថយភាពតានតឹង ហើយថែមទាំងមានរសជាតិជូរអែមឆ្ងាញ់ បរិភោគពេលណា ក៏មានអារម្មណ៍ស្រស់ថ្លាដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimI1TjFUd640KZNn7fP_-6OcL3D1BcF0EIVhyUUsogdTiNvOUw9FaoQRxBkjlPMlQMltTobSX26sHbcPkqE8g6G9Q8-oM2Kj37RRezrwHASXjyNYB9fPWHEoBc-bM42kM3Me2PXREQK7_AM01F0Vuphfve9v-uSKJ27sqL_TSfgXBd1CE5Fe4nrLxnhtHG/s1000/image_2024-11-29_10-25-52.png
៤-ផ្លែត្របែក ៖ ផ្លែត្របែកស្ថិតក្នុងចំណោមផ្លែឈើមានវីតាមីន C ខ្ពស់ ហើយយើងអាចបរិភោគត្របែកឱ្យបាត់អស់អារម្មណ៍តានតឹងបាន ។ បើក្លាសេវាក្នុងទូរទឹកកក គឺរឹតតែឆ្ងាញ់ និងទំពារដើម្បីបំបាត់ទុក្ខកង្វល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5lm9b7l9PNVBE2i8Y7DI01gORUxCh5GrcOv3eCISF8jzswRCzKOvqlLwNMqZ75gLG7bKdNH0L0zadMHO7uAy9zu7xyctnv9wTQWdIsPWRiCaqdJutitxa6_jxDhtOWAWoiuAjVrLxuOFbFbdy0r-6I8Gfev6U0jTLk6VahDhsP06NVeXh15Y-13UWCzNq/s1500/image_2024-11-29_10-25-52%20(2).png

៥-ផ្លែប៉ោម ៖ គ្រាន់តែធុំក្លិនផ្លែប៉ោម ក៏ធ្វើឱ្យអារម្មណ៍ស្រស់ថ្លាដែរ ការបរិភោគផ្លែប៉ោមនឹងទទួលបានរសជាតិផ្អែមឆ្ងាញ់ និងវីតាមីន C ។ វាថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា ៖ Flavonoids ដែលអាចប្រឆាំងការរលាក និងកាត់បន្ថយភាពតានតឹង ។ ក្រៅពីនេះ វាផ្តល់នូវជាតិសរសៃខ្ពស់ធ្វើឱ្យឆ្អែតបានយូរ និងមានកម្លាំងកំហែងពេញមួយថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3F9UFtljHkA2xy-JIhb7_SCvmS4Def5h-DRgkbR9kCZaTpJzwossyni-za_KK6DICChhpezl1re5WfAkyqS1t7OcgdoDaBn1nWQbO_J0PMG0A4fHI2s0_xqCKQ9cXOWNEC7nLk3YsQRqSPYFcp5ZuDTj3BZsl4lx0ZxnfjJa9FOnr0UyMkkU_eGnT8r7B/s1600/image_2024-11-29_10-25-53.png
៦-ផ្លែប័រ ៖ ផ្លែប័រផ្តល់នូវសារធាតុចិញ្ចឹមយ៉ាងច្រើន និងបំបាត់ស្ត្រេស ។ ក្រៅពីមានរសជាតិឆ្ងាញ់ហើយ ផ្លែប័រសម្បូរជាតិខ្លាញ់ល្អបំប៉នប្រព័ន្ធប្រសាទ និងខួរក្បាល ព្រមទាំងសម្បូរវីតាមីន E ជួយនាំអុកស៊ីសែនចូលក្នុងកោសិកាផ្សេងៗរបស់រាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhweqrdi7jBg1uAMnx6563I88RzrMBCTCyH3bIXREW3yQ3Ibh9HoI-yIk5f8kcRn5upu8tKTHs3Jh2mRiAGoEB722ndyjUwaqQ17GiGrB1oUk4K1hcyBg0Vqq54z7-T59Cin1yKZCHYCuTqPGaQ6znPmGgnzydbjsegbvrilERlHTMCWTOyiSmBq_T_x8_b/s1024/image_2024-11-29_10-25-54.png

៧-ផ្លែឪឡឹក ៖ ជាផ្លែឈើដ៏ពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍ ពីព្រោះសម្បូរទឹក, រសជាតិផ្អែមឆ្ងាញ់ ថែមទាំងអាចបរិភោគគ្រប់រដូវកាល ។ លើសពីនេះ ឪឡឹកក៏អាចជួយកាត់បន្ថយភាពតានតឹង, កាត់បន្ថយកម្រិតសម្ពាធឈាម, កាត់បន្ថយការនឿយហត់អស់កម្លាំង និងជួយបញ្ចុះកំដៅក្នុងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCWY5aLxZtmc5TZUkZbUummRmohTyntcbbnsCRhL380sGTWj0N0X2dWwKk8Ziu3wAbAkpQu1Eb8qIINwemLQePsxQMTavTidqytXd46Cbby0jS3vfPcmzp4j9yr4t31XZUANcE70hpZGvsYUFQoo71eJKUYbQPoHnoCeXUlDqOaroqNaxWQTlEDDYrtf3u/s1024/image_2024-11-29_10-25-55.png

បើតប់ប្រមល់ ឬនឿយហត់អស់កម្លាំង យើងអាចទិញផ្លែឈើទាំងនេះមកបរិភោគបាន ហើយកុំភ្លេចផឹកទឹកឱ្យច្រើន, ធ្វើអ្វីដែលខ្លួនចូលចិត្ត និងសម្រាកគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយទទួលបានថាមពលយ៉ាងរហ័ស ៕

វិមានក្រោមដីដែលមានអាយុកាលជាង ១,៤០០ ឆ្នាំក្នុងប្រទេសទួរគីកំពុងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសទួរគី៖ វិមានក្រោមដី Basilica Cistern នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីបច្ចុប្បន្នគឺបានកំពុងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ទាំងជាតិ និងអន្តរជាតិ។
វិមាននេះកាលពីមុនគឺជាអាងទឹកក្រោមដី ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ៥៤២ ក្រោមអធិរាជ Byzantine Justinian I. ក្នុងគោលបំណងដើម្បីផ្តល់ទឹកសម្រាប់ព្រះរាជវាំងរបស់អធិរាជ និងផ្ទុករបស់របរសំខាន់ៗជាច្រើននៅក្នុងទីក្រុង Constantinople នៃចក្រភពអ៊ីស្តង់ប៊ុល គឺជាអាងទឹកមានសារៈសំខាន់ និងធំបំផុត។។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo48ziJW-_Ym8lCOnmbzhwWkHUtUl0_RSaueJMagWt3IWMyHy64VgCMmuiB8k1OR0-_BZXWwjPyr1VHfU9x0THE0gOm9-PFYYFqhJmVb_Ldw1f3rbPpxx5kSL-23WEVleLXX2o7V2luw9elPcyrTlLMjGQxuLVNNb7wNvg8TGT-AW3DUl1a-g99QuB8ZfK/s1200/image_2024-11-29_10-17-53.png

ប៉ុន្តែនៅពេលដែលទីក្រុងនេះបានធ្លាក់ដល់ចក្រភពអូតូម៉ង់ក្នុងសតវត្សទី ១៥ អាងទឹក Basilica Cistern លែងមានតួនាទីសំខាន់ទៀតហើយ មិនយូរប៉ុន្មានវាក៏ត្រូវបានគេបំភ្លេចចោល។ នៅសតវត្សទី ១៦ អ្នករុករកជនជាតិបារាំង Petrus Gyllius បានរកឃើញអាងក្រោមដីនេះ។ បន្ទាប់ពីនោះមក គម្រោងនេះក៏បានឆ្លងកាត់ការជួសជុលជាច្រើន ហើយបានបើកដំណើរការនៅឆ្នាំ ១៩៨៧ ដោយបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAkr_471Of8IDP3SYfY6NpGFomsF5BwgBcF8oe2CMwCIYTGTSV0A1-RWwvGuw8mts2X6LoINOc0ihuWgo_tRPjpDt1VpYZExioIW9WZIKOTDL_PVEowQNXWahvjbdh-r_KO1Y48vWC34T1SSx-8zl_3wrR4oVR4yLDvtSmfS_bsqx33BLgpJI0czRFyNbZ/s1024/image_2024-11-29_10-17-54%20(2).png

បច្ចុប្បន្នអាងទឹក Basilica Cistern ត្រូវបានគេប្រដូចទៅនឹងវិមានក្រោមដីដោយសារស្ថាបត្យកម្មអស្ចារ្យគ្មានពីរ។ Basilica Cistern មានប្រវែង ១៤០ ម៉ែត្រ និងទទឹង ៧០ ម៉ែត្រ ត្រូវបានគេប៉ាន់ស្មានថាអាចផ្ទុកទឹកបានជាង ៨០,០០០ m3 ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់អ្នករស់នៅទីក្រុងបានប្រហែលមួយខែ។ ពិដាននៃវិមានក្រោមដីនេះ ត្រូវបានគាំទ្រដោយសសរថ្មម៉ាបធំៗចំនួន ៣៣៦ ជាមួយកំពស់ប្រហែល ១០ ម៉ែត្រ។ ជួរនៃសសរនីមួយៗបង្កើតបានជាសម្រស់ដ៏អាថ៌កំបាំងដូចប្រាសាទបុរាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw2zpeENLY-UoYYsnlMhAWp0aoyD4cV1WbHjn0YNaZASW1hHyp2526jkYUVRyP0WtzvT7PlYkVIrDKtXBzmZyo_83eQm342WFiamzoC7wUVFgh9sE6XT3Y4_z6njuq3ww890EEchfIHaWMftqYc3py3GNnpdV2-YB9QFoH4939YIYTwzujc6z9q_EB3qyE/s1024/image_2024-11-29_10-17-54.png

ដោយសាររចនាសម្ព័ន្ធបុរាណ ដ៏ស្រស់ស្អាត និងអស្ចារ្យរបស់វា វិមានក្រោមដី Basilica Cistern ត្រូវបានជ្រើសរើសដោយអ្នកដឹកនាំរឿងល្បីៗជាច្រើន សម្រាប់ធ្វើជាទីតាំងថតភាពយន្តបែបផ្សងព្រេង និងភ័យរន្ធត់។ ខ្សែភាពយន្តទាំងបីគឺ James Bond (១៩៦៣), The International (២០០៩) និង Brotherhood of Tears (២០១៣) សុទ្ធតែមានឈុតឆាកថតនៅទីនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaxwAqDQq39rR4xuXSMPJGrH6aUibv-O4FtbAPuryB7M8FYQI5Ov7rJToUo2sjzhgzaIt3QZoj3JrQ667snmzIqtJ-KkNimlij0sYIZ7ld219WxbtiTXHhvXUfpzp9RkV41JqST6fbhFzWGSX1ckER1wZbXG4FKwLJadZld4vIIGDTNEYwQ5ymcf6wYlq7/s1520/image_2024-11-29_10-17-55.png