ទំនប់វារីអគ្គីសនីពហុបំណងសេកសក ដែលមានរហ័សនាមថា «សមុទ្រទឹកសាប» កំពុងក្លាយជាគោលដៅទាក់ទាញទេសចរណ៍មួយក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជាមួយនឹងទេសភាពបៃតងអមសងខាង បូករួមនឹងសម្រស់ព្រៃភ្នំធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ទំនប់វារីអគ្គិសនីនេះបច្ចុប្បន្នកំពុងក្លាយជាទីតាំងសម្រាប់អ្នកទេសចរសម្រាកលំហែកាយ ដោយអាចជិះទូកលេង មើលថ្ងៃរះ និងថ្ងៃលិចយ៉ាងស្រស់ស្អាត បោះតង់ ក៏ដូចជាអាចនេសាទត្រីបានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGwk5jSD8b1w68ezDKeNUjwMcyYCrYG__PO-em6XrnMn7G0OEBJoMUAuDGoOS0fFo8fdRm_GWxz4MSaibGqWlQClDs0AKxLR6n8ci-0pf5lIgUyzqna1mFuggaK4CV-xPfFmnzLHP4ehML_4gAJovkjVeUwHe45n34xp8ShysEq0OLtrXqC-_SmzucCUqT/s1080/image_2025-01-08_08-29-05.png

ទំនប់វារីអគ្គិសនីពហុបំណងសេកសក មានទីតាំងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រពីរូបសំណាកលោកតាដំបងគ្រញូង លាតសន្ធឹងដោយបានតភ្ជាប់ពីភ្នំមួយ ទៅភ្នំមួយទៀត ដើម្បីបង្កើតជាអាងស្តុបទឹក និងមានសមត្ថភាពអាចស្តុកទឹកបានចំនួនដល់ ២៨៦ លានម៉ែត្រគូប ដែលប្រមូលស្តុកទុកនិងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ និងប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រែដ៏ធំល្វឹងល្វើយ នៃស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និងស្រុកមោងឫស្សី នៃខេត្តបាត់ដំប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi22jRVfz6qLKvZI-WGjR4l5JnZcBFC1KzfLXl496zhnpMSh6ywEtaVw80l7UIE0KFmFSXw71vydpFZpiLdrB9QHJCrYtUeQmCybUPqjvTtYNHzfLzg7988Voo1q1nbdudOTePBK-DZIWUzKeQZZAzC_TXYtSpeZP72MxlH68hSfC12ce06dedYrXrsjaA/s1080/image_2025-01-08_08-29-06.png

ក្រៅពីអាចផ្គត់ផ្គង់អគ្គិសនី និងទឹកដល់ប្រជាជនសម្រាប់ប្រើប្រាស់ ទំនប់វារីអគ្គីសនីនេះក៏មានសក្ដានុពលធំធេងដល់វិស័យកសិកម្មខេត្ដបាត់ដំបង និងមានសក្ដានុពលយ៉ាងសំខាន់ដល់វិស័យទេសចរណ៍ផងដែរ។ ទំនប់វារីអគ្គិសនីពហុបំណងសេកសក ពិតជាមានទេសភាពស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ដោយភ្ញៀវទេសចរអាចមកទស្សនាតំបន់នេះ ស្វែងយល់ពីជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក ទស្សនាសត្វស្លាប ជីវចម្រុះ ពិសារអាហារឆ្ងាញ់ៗជាមួយបងប្អូន គ្រួសារ និងមិត្តភក្តិយ៉ាងមានក្តីសុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNzfPSZu3eCNIQ4-4M0azGmcbmwDSRRPyfz2fzF4nNL5Q3uvfZ4PL5zA7n2oZKrKkUGuUuYEjWbkg2W7HybJ0RKaTeCqblkyMHwe7suKMU6kjxHFAECixfaTGvxu4rihXz5tXXJFF13SA7dJzDBBTX8qGF9ISgvpSBocERiuAoY30eCYqjzGHcai2ddZT9/s620/image_2025-01-08_08-29-06%20(2).png