Home តារាជាតិ ទេព ពិសិដ្ឋ តបតវិញក្រោយរងការរិះគ.ន់ថាជាសិល្បករពា.ល

ទេព ពិសិដ្ឋ តបតវិញក្រោយរងការរិះគ.ន់ថាជាសិល្បករពា.ល

336
0

តារាចម្រៀង ទេព ពិសិដ្ឋ កម្រនឹងបង្ហាញការខឹងសម្បារឬចេញមកប្រតិកម្មតបតនឹងមតិរិះគន់ណាស់ប៉ុន្តែលើកនេះ ទេព ពិសិដ្ឋ អត់ទ្រាំមិនបានចេញមកពន្លះអ្នកលេងបណ្តាញសង្គមម្នាក់ក្រោយរិះគន់ទៅកាន់ខ្លួនជាតារាបង្ហាញសកម្មភាពពាល ចរិតអឿ និងការជក់បារីដែលអាចជះឥទ្ធិពលដល់យុវជនផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjusqP6Ve3HInWL0eYfPfJQ9HlNpo8YB0gLz8KPAnZDurtwz5RQQOazrGC6yMPnSy4tB2r5rbiuvcZ6dF1CxqcYuZeAszxXLsKpDyC5xw5n5BmW_Qc9OW8-MwZ0H0uGyVJAFheaXNYh8qH8IqKPpCpkH2_D38uk7-L7cy1H3mEgoX95PyyqX7ckwd5EIeM/s960/image_2026-06-13_13-54-41%20(2).png
តារាចម្រៀង ទេព ពិសិដ្ឋ ត្រូវបានមនុស្សជាច្រើនទទួលស្គាល់ពីស្នាដៃសិល្បៈចាប់តាំងពីរូបគេបោះជំហានចូលទៅក្នុងការប្រកួតប្រជែងដណ្តើមពានតាំងពីវ័យក្មេងរហូតពុះពារស្វែងរកពណ៌សម្រាប់ខ្លួនឯងនិងទទួលបានប្រជាប្រិយភាពជាតារាវ័យក្មេងល្បីល្បាញមួយរូបក្នុងប្រទេស។ ជាពិសេសថ្មីៗនេះ ទេព ពិសិដ្ឋ ទើបតែប្រកាសពីការប្រគំតន្រ្តីរបស់ខ្លួននៅឯប្រទេសអូស្ត្រាលីទៀតផង។ យ៉ាងណាមិញ ទេព ពិសិដ្ឋ កម្រនឹងតបនឹងមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមណាស់ប៉ុន្តែពេលនេះតារាចម្រៀងរូបនេះបានតបតទៅនឹងគណនីមួយដែលរិះគន់លោកជាតារាពាល បញ្ចេញចរិតអឿ ជាមួយនឹងការជក់បារី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUtbN67R0Pit-3Zk9EXKS0z242tAZyhnMm1ANkAnNP9kCUTS5-6E8V2FcCIdtSGTJdNg1x0DW1XSibaf0DtE7Gm_8kuWagYHU8n_S-JvcEkXjktYJjUgSm2odre03knlki0otWTE3mgT9_QLElhW96AZxsyiw__OEzZfhbZGqcgNlV4wLmaJJXgI5Oy1g/s1920/image_2026-06-13_13-54-42.png
គណនីបណ្តាញសង្គមនោះបានរិះគន់ ទេព ពិសិដ្ឋ ថាមានភាពក្អេងក្អាងខុសកាលពីកាលនៅតូចនិងជំទង់ដែលមានចរិតស្លូតបូតដល់ពេលធំបន្តិចផ្លាស់ប្តូរទាំងស្រុងមកជាចរិតអឿ មានជក់បារី ចេញបទឌឺដងជេរគ្នា ចរិតពាល។ គណនី Channa Sreang លើកឡើងទៀតថា សិល្បករជាមនុស្សរបស់មហាជនមានក្មេងៗច្រើននាក់ណាស់ដែលមើល ហើយសព្វថ្ងៃ ក្មេងៗតូចៗអាយុក្រោម១៥ឆ្នាំចេះជក់បារី ចេះធ្វើ ចរិតអឿ មានបក្សមានពួកអស់ហើយដែល ជាឥទ្ធិពលខ្លះមកពីអ្នកបង្ហាញបែបនេះ។ គណនីដដែលនេះក៏បានបង្ហាញថាការសរសើរក្មេងមានសមត្ថភាព តែជាសិល្បករដែលមហាជនស្គាល់ហើយដូច្នេះគួរកុំបង្ហាញចរិតអឿក្អេងក្អាង ជក់បារី ថតបង្ហាញទូទៅអី…ក្រុម Rapper ក៏ដោយ Hiphop ក៏ដោយមិនមែន ទាល់តែធ្វើចរិតបែបពាលចឹងទើបគេគាំទ្រឬល្បីនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Z6XQyShKR-9XCeBX_xf0s6nz9rWJbZyg2EoBQVLcFXMSoCJqzQW1tTn0kokBJAFnkXMK9rPY7z-pIWs0j4e0T5wYeQ9cgV4v7o-ewrIst3yjG1IWPJF3UtVUtQHGSRtap_6NSvK282Tb81zxccX95-z-Fk2DxEbgkFPZLOMYeEkQaWofG2mDLd-8LLY/s1760/image_2026-06-13_13-54-43.png

ក្រោយទទួលរងនូវមតិរិះគន់បែបនេះ ទេព ពិសិដ្ឋ បានប្រើគណនីផ្ទាល់ខ្លួនដែលមានឈ្មោះថា «មេ តំបន់» តបតទៅកាន់គណនីខាងលើនេះនៅរសៀលថ្ងៃទី១៣ ខែមិថុនា ថា «បាទបង បងមើលទៅចេះដឹងណាស់និយាយហៅគេឡើងវា ធ្វើដូចស្គាល់គ្នាតាំងកាលចឹង។ ខ្ញុំពាលមិនដល់បងទេ មើលតាមការ Writing បងក៏គេអាចដឹង ខ្ញុំចង់ប្រាប់បងថា ខ្ញុំបានចេញបទចម្រៀងល្អៗ rap បែប inspired ច្រើនណាស់ បើមិនជឿសួរ YT & FB ទៅ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS0357Ictie6NQhLxTqnVdkKizcZpbGt-8LqehA3MYf8ouQ_TDsBN38ZZWRBIc5yXr0C_TP4Iw97cQxOu8l7Y9xvGPB900jSAiwqdSc8oU5LxXNVvYX3zxXycs-2BZdtf4DJakbzUoRImTFEftVkjVuLEn3BAT9SW0SRPtEbl0Yd6mTWJbHPHihA2baCg/s928/image_2026-06-13_11-39-18.png

ទោះយ៉ាងណា បន្ទាប់ពីបង្ហាញការតបតរបស់ខ្លួនទៅនឹងអ្នករិះគន់មិនយូរប៉ុន្មាន ទេព ពិសិដ្ឋ បានសម្រេចចិត្តលុបឬលាក់ការបង្ហោះនោះផងដែរ៕