ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានបង្ហើគម្រោង Cambodia World Financial building ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណ ៩០០លានដុល្លារ ជាគម្រោងតំបន់ពាណិជ្ជកម្ម ដែលមានចំនួន៥អគារ។.png)
ក្នុងនោះនឹងមានអគារមួយកម្ពស់៤៩៤ម៉ែត្រ ស្មើនឹង ១០៦ជាន់ ដែលនឹងក្លាយជាអគារខ្ពស់ទី២បំផុតនៅអាស៊ាន បន្ទាប់ពីអគារ Merdeka 118 របស់ប្រទេសម៉ាឡេសុី ដែលមានកម្ពស់៦៧៨ម៉ែត្រ។.png)
ចំពោះអគារ៤ផ្សេងទៀតរួមមាន៖
អគារ A កម្ពស់ ១៩១,២០ម៉ែត្រ
អគារ (C, D, E) កម្ពស់ ២១៦,៦៣ម៉ែត្រ
គម្រោងអគារនេះ មានទីតាំងសាងសង់នៅភូមិលេខ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដោយមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃការសាងស់នៅឡើយនោះទេ។
គួរបញ្ជាក់ថាក្រុមហ៊ុនថៃ ប៊ុនរ៉ុង ជាកម្មសិទ្ធិរបស់ឧកញ៉ា ខូវ សម្បត្តិ ដែលជាម្ចាស់សណ្ឋាគារ Great Duke ពីមុនឈ្មោះថាសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental Hotel)៕










