Home ព័ត៌មានអន្តរជាតិ ដំរីមួយក្បាលក្នុងឧទ្យានជាតិប្រទេសថៃ បានវាយ.ប្រហារភ្ញៀវទេសចរបណ្តាលឱ្យស្លា..ប់ភា្លមៗ

ដំរីមួយក្បាលក្នុងឧទ្យានជាតិប្រទេសថៃ បានវាយ.ប្រហារភ្ញៀវទេសចរបណ្តាលឱ្យស្លា..ប់ភា្លមៗ

50
0

ប្រទេសថៃ៖ អ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់បានបាត់.បង់.ជីវិតភ្លាមៗ បន្ទាប់ពីត្រូវដំរីមួយក្បាលក្នុងឧទ្យានជាតិប្រទេសថៃ វាយ.ប្រហារដោយភ្លុករបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDWfWdpwRN7zhxgvd6nB6JQVkOph64C6Lqk87xOfRnyHX_ao4IZs5p4225AUyY0B3COqaQWIgJ_OZP-jLsOFirmSY5-LniMbNAr4TXbGzLeD9FWh_IKfcyjHAIVQwIWUc5INHaQazKD0eh1ZnkOJBZ20WELf3b7N2iMVOTBTI_lWAl1fxfIGLDdTBWzD9V/s1600/image_2025-01-07_14-47-37.png

អ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ដែលមានឈ្មោះថា García អាយុ ២២ ឆ្នាំបានធ្វើដំណើរទៅប្រទេសថៃ ដោយបានទៅទស្សនាមជ្ឈមណ្ឌលថែទាំសត្វដំរី Ko Yao ស្ថិតក្នុងស្រុក Koh Yao ខេត្ត Phang Nga ដើម្បីទទួលយកបទពិសោធន៍នៃការងូតទឹកឱ្យដំរី ដែលជាសកម្មភាពដ៏ពេញនិយមមួយសម្រាប់អ្នកទេសចរនៅក្នុងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwyQeGWVRjfVyR4MzzUCsNwhpvpisHr9egEY3Bwykwpfn_y_eKUMmogEWrPibNXG_HC1xQv2dh7Ht1LmUz0DORz_afUNC57mcH2sLcgoyd6e8CrYCuIuij1d_r-8OJRyw30cn70fnVcFTg3aGa6RqHvey8DBj1tRl3VxyjYj7-g7jgFQVaTfzdCY4W5hyphenhyphenf/s1200/image_2025-01-07_14-47-40.png
ខណៈពេលកំពុងទទួលបានបទពិសោធន៍នេះ ស្ត្រីអ្នកទេសចរនោះ ក៏ត្រូវបានសត្វដំរីយកភ្លុករបស់វាទៅចាក់ពោះស្ត្រីរងគ្រោះ បណ្តាលឱ្យស្លា.ប់ភា្លមៗ។ អ្នកជំនាញបាននិយាយថា សត្វនេះទំនងមានភាពតានតឹងដោយសារការប៉ះពាល់ជាមួយភ្ញៀវទេសចរ និងសម្ពាធនៃការមិនអាចរស់នៅក្នុងបរិស្ថានធម្មជាតិរបស់វា។ យោងតាមសមាគមការពារសត្វពិភពលោ បច្ចុប្បន្នប្រទេសថៃបានរក្សាទុកដំរីប្រហែល ២,៨០០ ក្បាលដើម្បីទុកសម្រាប់វិស័យទេសចរណ៍ រួមទាំងការរៀបចំសកម្មភាពងូតទឹកឱ្យដំរីដើម្បីទទួលយកបទពិសោធន៍ថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8po0zuJKDg5-iz1gwizy6BEvHOflgjtzdIwWdugcMPbmtBv9Q-qG46E8buujhs3fqPJjhRJfzoNcM8onl5Vcy1vnbv9lEgyw79-8ftmUYdFRU3Vd8axqCiLGMosbtDkTl7TKHqhZSZnir_1wCWLzGNlYiWmIKWPWrPHd3Ra-w1gktNaR8ri2aMbSO5U94/s1200/image_2025-01-07_14-47-38.png

ប៉ុន្តែដោយសារជួបហេតុការណ៍នេះញឹកញាប់ពេក អង្គការការពារសត្វក៏បានអំពាវនាវឱ្យបញ្ឈប់ការអនុវត្តនេះជាបន្ទាន់ព្រោះវាអាចធ្វើឱ្យសត្វព្រៃមានភាពតានតឹង និងអាចធ្វើឱ្យមនុស្សមានគ្រោះថ្នា.ក់។ នេះបើយោងតាមនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិរបស់ប្រទេសថៃបានកត់ត្រាយ៉ាងហោចណាស់ ២២៦ ករណីហើយនៃការវាយប្រហារដោយដំរីក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVQ23BHDpbxOEFBWZMI9hyphenhyphenk4CvTm5wnzigMqgZ096cnzt4An9px2rOlIcPvGKrsNu65vsaBtmseJiZAkkXiyoVCL9K48lw1py-Uqb1fLffBnAwyKIRABRh7-3frD_EGj4Hkmy14YC4NidULo2XEmAoTsTxD1y-P5QAQfMhY6QGPPiQtWdUapB9n_wUiIMN/s994/image_2025-01-07_14-47-37%20(2).png

ហើយនេះក៏ជាឧបទ្ទវហេតុស្លាប់លើកទីពីរ ដែលអ្នកទេសចរម្នាក់ត្រូវសត្វដំរីវាយប្រហារក្នុងរយៈពេលមិនដល់មួយខែក្នុងប្រទេសនេះ។ កាលពីខែធ្នូ ឆ្នាំ ២០២៤ អ្នកទេសចរអាយុ ៤៩ ឆ្នាំម្នាក់ក៏ត្រូវបានវាយប្រហារដោយដំរីព្រៃខណៈពេលកំពុងដើរលើផ្លូវលំក្នុងឧទ្យានជាតិ Phu Kradueng ខេត្ត Loei ក្នុងតំបន់ភាគឦសាននៃប្រទេស។ ទោះជាយ៉ាងណាបច្ចុប្បន្នស្ថានកុងស៊ុលអេស្ប៉ាញ នៅទីក្រុងបាងកក កំពុងផ្ទៀងផ្ទាត់ករណីនេះ និងជួយដល់គ្រួសារជនរងគ្រោះហើយ៕