Home Blog Page 737

អាប៉េ ទម្រង់ល្ខោនបុរាណខ្មែរ ដែលស្ទើរតែត្រូវបានគេបំភ្លេចចោល!

0

ជឿជាក់ថាប្រជាជនខ្មែរមួយចំនួនប៉ុណ្ណោះ បានស្គាល់ «ល្ខោនអាប៉េ» ដែលជាល្ខោនច្រៀងរាំបែបបុរាណនៃប្រទេសកម្ពុជា ព្រមជាមួយនឹងលក្ខណៈកំប្លុកកំប្លែងរបស់តួសម្តែងផងនោះ បានបង្កឲ្យទស្សនិកជនទស្សនាហើយ ទទួលបាននូវភាពសប្បាយរីករាយនិងជក់ចិត្តដិតអារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcEw7qXzgHIuM78A30brScUBcxvHMvjjShIaLkG3siJWtJJAbkvpa0xnnIucpxFS0hyJ-bSS7S-RAm-8aoKuq9fbm1g4xoQICLu4DOrf056G7nRKLqx8WFo5spRWaobbZpa8gfwdhgYkkuFulQhBYaDX6bmKgfEs8hhm8sS8bdPPcQjk4iwaq-oJYZlyCr/s1080/image_2024-12-04_09-07-30.png

យោងតាមឯកសារស្រាវជ្រាវ «ល្ខោនអាប៉េ» ដែលត្រូវបានគេស្គាល់ថាជា «យីកេសាសន៍» គឺជាផ្នែកមួយនៃរបាំព្រះរាជទ្រព្យ។ កាលពីសម័យបុរាណ ល្ខោននេះក៏ត្រូវបានគេយកទៅសម្តែងតែនៅក្នុងព្រះបរមរាជវាំងប៉ុណ្ណោះ ខណៈបច្ចុប្បន្ន វាក៏ត្រូវបានគេលើកយកមកសម្តែងជូនសាធារណៈទស្សនា រហូតដល់មានការចែករំលែកពាសពេញបណ្តាញសង្គម ហើយក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid2HDfyAYvIKkmM676Sg1WMKwUBse2P8h10OPrJO_t2oPr0NjHSkm0mlQN1UWgBEmNWdsWc9057VpviSCsLPtkjieUFxpd8R2ZUTUUeEiknDVtUB9HQmzvF8rRyp5FR4wpNnLRh0lxBNzjMlZhLX9WBAKLyY1PF8aZfAfspxel3JunB4jrOMFXuQWfN6GM/s840/image_2024-12-04_09-07-31%20(2).png

លក្ខណៈពិសេសេរបស់ល្ខោនអាប៉េ គឺជាប្រភេទល្ខោននិយាយបន្តិច ល្ខោនយីកេបន្តិច ពោលគឺតួសម្តែងនិយាយផង រាំផង ច្រៀងផង។ តែទោះជាយ៉ាងណា ចំណុចសំខាន់នៃល្ខោននេះគឺភាពកំប្លុកកំប្លែង និងភាពក្រមិចក្រមើមរបស់តួសម្តែង ព្រមជាមួយនឹងបទចម្រៀងនិងភ្លេង ដែលខុសប្លែកពីទម្រង់សិល្បៈផ្សេងទៀតផងនោះ ក៏បានញ៉ាំងឲ្យបរិយាកាសកាន់តែរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8YAbdXsQSMzHNIVLFna0Hvvy1ZDqPCvn-K4CeRfZsHZT4Y-4K7GzSJyRJR0yz09rlyTYWY14t9BxLo5xZAagzUVoBZVt-aOmIsqFW1lF4BzjYL8xieACQRADepGUYGlY8uUm-shWncCkq6WKQkkwtrvpVVRM6uAKypmr9OCKx-eIsHy3QPgdQd1jzlQ9m/s512/image_2024-12-04_09-07-31%20(3).png

ទោះជាយ៉ាងណា អ្នកជំនាញមិនទាន់អាចកំណត់អាយុកាលរបស់ល្ខោននេះថាមានតាំងពីពេលណានោះទេ តែក៏មានការលើកឡើងមួយចំនួនខុសៗគ្នាពីសំណាក់ព្រឹទ្ធិចារ្យបុរាណ ដោយមតិមួយបានលើកឡើងថា មូលហេតុដែលគេហៅថា «យីកេសាសន៍» ព្រោះគេសម្តែងរឿងបរទេស មានចិន ចាម ជ្វា ឥណ្ឌា ភូមា និងអារ៉ាប់ ជាដើម ហើយល្ខោននេះជាល្ខោនស្រី ព្រោះតួ សម្តែងក្រៅពីស្រីៗសម្តែង គឺគេយកប្រុសទៅសម្តែងជាតួស្រីដែរ។ ខណៈជាទូទៅ វាគឺជារឿងបែបកំប្លុកកំប្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimWFrF_5YdwbrTI3BCGXLfaxyN8j0P2SQm7V5E6qAvHhkXKeAmnUDen2IA7UfC3tD5kv4Ch8bzV0U_jN2YVDsBdRBBEgCmdzilUfy-Mvo8VmOHduqV4Mcgq6ffOsQIEYioknN3uQuCSz9vsRstZiQj2ZZTWFGD59HWYmXea8e0nSeb7TAd8crTfMS3Q1dU/s720/image_2024-12-04_09-07-31.png

មតិទី២ អាប៉េ គឺជាប្រភេទល្ខោននៅជនបទ ជាទម្រង់ល្ខោនច្រៀងរាំ និងនិយាយផង សម្តែងដោយប្រុសៗ កំដរដោយវង់ភ្លេងអាយ៉ៃ ហើយសម្តែងតែរឿងដែលមានលក្ខណៈកំប្លុកកំប្លែងសម្រាប់បង្កើតបរិយាកាសសើចលេងសប្បាយ ។ និងមតិទី៣ អាប៉េ គឺយកទម្រង់សិល្បៈយីកេសុទ្ធសាធ ដោយគ្រាន់តែមានតួត្លុក កាន់ឧបករណ៍ «ក្រាប់» បន្ថែមសម្រាប់ឡក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsw77GAW3d_fGCxaSqIh1mCm9JYdwcpv3OVWEfBHjYo8FZ95AawVwgqrlNK_mi3JTCoHjpwOnY21OHUOF83fsfzK21cue_GqIJ6oTswEZPCAB2gKcO8iozSPe07fEF3F4QZhBkWDYVyITVUZ62KaldQlYckVPdss-2GMxUOk0DRC0fvUUhKttkigJN989m/s512/image_2024-12-04_09-07-48.png

ចំពោះបទភ្លេងនិងចម្រៀងវិញ ក៏ភាគច្រើនមានចង្វាក់ញាប់រន្ថើន ញាក់ៗ សម្រាប់ជំរុញកាយវិការឡកក្រមិចក្រមើម ព្រមដោយពាក្យបន្ទរចម្រុះជាតិសាសន៍ ពោលគឺមានពាក្យជាភាសាខ្មែរខ្លះផង និងជាភាសាបរទេសខ្លះចម្រុះគ្នាផងដែរ៕

ទំនៀមទំលាប់សំលៀកបំពាក់ពណ៌ខ្មៅច្រើននិយមប្រើក្នុងពិធីបុណ្យស.ព តើមូលហេតុអ្វីបានជា ប្រជាជនកូរ៉េនិយមស្លៀកឈុតខ្មៅចូលរួមពិធីមង្គលការទៅវិញ?

0

នាពេលបច្ចុប្បន្ននេះសម្លៀកបំពាក់ប្រពៃណីកូរ៉េ ឬហៅថាហាន់បុកហាក់មានការថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ដោយកូនក្រមុំ និងកូនកំលោះលែងស្លៀកឈុតបុរាណទៀតហើយ លើកលែងតែម្តាយរបស់កូនក្រមុំ និងកូនកំលោះប៉ុណ្ណោះដែលនៅតែបន្តស្លៀកឈុតនេះ។ ម្លៀកបំពាក់ប្រពៃណីកូរ៉េ ឬហៅថាហាន់បុកត្រូវបានគេចាត់ទុកថាល្អិតល្អន់ពេក ដូច្នេះកូនក្រមុំ និងកូនកំលោះនាពេលបច្ចុប្បន្ននេះបានជ្រើសរើសសម្លៀកបំពាក់សម័យថ្មីវិញដូចជារ៉ូបស និងអាវក្រហ្សេជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYodn9KtMZPHaPO2LUS92o0VYPx68hCjt33N489DMOivZKJrH7nlWHdf8kqYTeqAY6Pd4XNhAsC2BmolNbraDCRa7FElxtyck_BfuLQjAiGxwDmftAu4Ck8vspd84Ui5BqKs0TXe0KEo93_WhOctdMNKP_F2dBrlF7ADA1bAfYqHAeXICbVGtUugtreHJ1/s1486/image_2024-12-04_08-25-11%20(2).png

ទោះជាយ៉ាងណាបើយើងក្រឡេកទៅមើលភ្ញៀវកិត្តយសដែលចូលរួមពិធីមង្គលការវិញ គឺឃើញថាភាគច្រើនទាំងប្រុសទាំងស្រីសុទ្ធតែនិយមស្លៀកឈុតពណ៌ខ្មៅ តើការស្លៀកឈុតពណ៌ខ្មៅចូលរួមពិធីមង្គលការមានអត្ថន័យដូចម្តេច? ហេតុអ្វីបានជាប្រជាជនកូរ៉និយមស្លៀកឈុតខ្មៅចូលរួមពិធីមង្គលការម្លេះ? សម្រាប់មូលហេតុដែលភ្ញៀវតែងតែស្លៀកឈុតពណ៌ខ្មៅចូលរួមពិធីមង្គលការ គឺដោយសារពួកគេចង់ផ្តោតការយកចិត្តទុកដាក់លើកូនក្រមុំតែម្នាក់គត់ ខណៈកូនក្រមុំស្លៀកឈុតពណ៌ស កូនកំលោះនិងភ្ញៀវត្រូវស្លៀកឈុតពណ៌ខ្មៅ ដើម្បីបង្កើនភាពលេចធ្លោដ៏កូនក្រមុំនៅថ្ងៃពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSlfRwKq_mUwiHOuB0yE9n0sHr7cxQrOx9OrDFTTP1JDMjw6AOO1lmPxbGb9AbbQEp12MK4RdFDaqczPc_sAykYXldiolD7FA1iQs1Y4KQ1ejR1-7pUB3OcZDSSRnaXFbZpJvzqVX7nVH1uz-YLhgabt_H7wytrF5pSM7086Rpl7kPDzJP13cu8YYTL5X/s1024/image_2024-12-04_08-25-11.png

ជាការពិតណាស់នៅតាមបណ្តាប្រទេសភាគច្រើនគិតថា ការស្លៀកឈុតខ្មៅគឺតំណាងឱ្យភាពសោកសៅ និងការរំលែកទុក្ខដ៏ក្រៀមក្រំ ផ្ទុយទៅវិញសម្រាប់ប្រទេសកូរ៉េការស្លៀកឈុតខ្មៅគឺជាការឱ្យតម្លៃដល់កូនក្រមុំ និងបង្កើនភាពលេចធ្លោដល់កូនក្រមុំក្នុងថ្ងៃពិសេស។ វប្បធម៌នេះបានលេចចេញយ៉ាងច្បាស់នៅក្នុងពិធីមង្គលការដ៏ល្បីមួយដែលបានប្រារព្ធឡើងកាលពីដើមខែវិច្ឆិកាក្នុងទីក្រុងសេអ៊ូលដោយមានការចូលរួមពីតារាល្បីៗជាច្រើនដូចជា៖ Jennie Black Pink, Song Hye-kyo, Byun Woo-seok និងតារាល្បីៗជាច្រើននាក់ទៀតសុទ្ធតែស្លៀកឈុតពណ៌ខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7B-qBRbjePetZ6OPCnZOa8kHqYDRqLJ1RHpPGeP3ASKYTnhUg4-em5jBcg6Jhy9znMYgd3e8gKuqAYPVy7QgKveTDdfrglrd1wt5E4JcBdrCkhwWU-uYtTm6Jzs8WM1A8-SANHarWS6BmcfTbbnovE4eoZcRj6dkAb-tXe27V_jMlf3YE5F-Zbd7vJqP/s700/image_2024-12-04_08-25-12%20(2).png

នៅក្នុងវប្បធម៌កូរ៉េភ្ញៀវដែលស្លៀកសម្លៀកបំពាក់ពណ៌ភ្លឺស្អាតឈរក្បែរកូនក្រមុំត្រូវបានគេចាត់ទុកថា ឈ្លើយ ឬមិនឱ្យតម្លៃកូនក្រមុំ។ ផ្ទុយទៅវិញបើនិយាយពីវប្បធម៌នៅក្នុងប្រទេសកម្ពុជាយើង និងបណ្តាប្រទេសផ្សេងទៀត ភាគច្រើនភ្ញៀវដែលចូលរួមពិធីមង្គលការគឺស្លៀកសម្លៀកបំពាក់ចម្រុះពណ៌ ដោយមានការតុបតែងខ្លួនយ៉ាងឡូយឆាយ បង្ហាញពីភាពរីករាយនៅក្នុងពិធីមង្គលការ បើកាលណាភ្ញៀវស្លៀកឈុតពណ៌ខ្មៅគឺមិនល្អនោះទេ នេះបញ្ជាក់ថាវប្បធម៌កូរ៉េគឺមានការខុសប្លែកគ្នាខ្លាំងពីបណ្តាប្រទេសផ្សេងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY0zc6Zc92vERgek0Nb_hHtnKy9K6iboDjF5Qv0OLhjZZgRZHjFQusG1Qk2n8wXWgdgJRfFH61mQDWGLYYqiSVXKzqkPlo0L_v-h-qST_xCyc_L-8oeL_QK-V6fYnUyRw1ThVoWMPEmTlHWdIEhVgbESK9aY7J5ozz6gLa9b4nSmRGiB0BPICQBb-zH71i/s670/image_2024-12-04_08-25-12.png

មិនគួរឱ្យជឿ! ក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់មាន IQ ខ្ពស់ជាង Albert Einstein ទៅទៀត កំពុងបង្កឱ្យមានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

0

Krish Arora អាយុ ១០ ឆ្នាំមកពីសាលា Hounslow របស់ចក្រភពអង់គ្លេស បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹង IQ ១៦២ ខ្ពស់ជាងអ្នកប្រាជ្ញរូបវិទ្យា Albert Einstein និង Stephen Hawking ទៅទៀតដែល IQ របស់ពួកគាត់ត្រូវបានគេប៉ាន់ស្មានថាមានត្រឹមតែ ១៦០ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYPgeQpuJOPItqDE4rhMNGgIKlpBWM1K3_-UlFtir6kaWzv-ILWZu8SylpLhVQNwDm6eol0sDBSa8EBBtdscBXyvFSJoJcwimTnlhMEOJtPS20ZL3D64c-YZ0u1jrLFn3iW1E9j3GQPIvgHEoR66AqogoplZyZMB4S1rCCXe9NbstVrckjSPn28uX5YX_W/s810/image_2024-12-04_08-22-44%20(2).png

នេះបើយោងតាមគេហទំព័របរទេសចុះផ្សាយថា កុមារា Krish Arora មាន IQ រហូតដល់ ១៦២ និងមានសមត្ថភាពពិសេសជាច្រើន។ ក្មេងប្រុសរូបនេះកាលពីអាយុ ៤ ឆ្នាំអាចដោះស្រាយបញ្ហាគណិតវិទ្យាដ៏ស្មុគស្មាញត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយអាចអានមេរៀនយ៉ាងស្ទាត់ជំនាញបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbl7sCDtA0D4y_2LFndBWIO93IzXMHFYSBvqLERcXZWYh2JtCY9nA0jkCULJwY08HRTudaRSVW9uy2j6s85lW51xOuO_I7_GHBKNacAID612pi0MkbCcCPEgGEsbnYll77IRRYGElL4Z8q1v7ig2YxLvIO1WgVRtFPmlBPnHXT-uvspxTAne15ksJCnoy1/s690/image_2024-12-04_08-22-44.png

អ្នកស្រី Nischal ដែលជាម្តាយរបស់ Krish Arora បាននិយាយថា នៅអាយុ ៤ ឆ្នាំសមត្ថភាពសរសេររបស់ Krish គឺល្អខ្លាំងណាស់ លើសពីនេះក្មេងប្រុសម្នាក់នេះក៏ធ្លាប់លលេងអុកឈ្នះគ្រូចំនួន ៤ ដងផងដែរ។ Krish Arora ក៏មានទេពកោសល្យពីធម្មជាតិសម្រាប់តន្ត្រីផងដែរ បន្ទាប់ពីសិក្សាព្យាណូបានត្រឹមតែ ១ ឆ្នាំកន្លះ Krish ទទួលបានកម្រិត ៨ ដែលជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2l-5q0Euc1BhVkoqZKk5zCfUG7RMqgqMx_oWF7fEguAUrtGPE3TfT_7awZ2aiFb6RpiawIjozjhd4gAHF4Ttx3eDrlCp6WhDxI0in34vpVDU1A1D3eax2_oVa4CubZkgCkbN4ShONGbkVtcSI2Ke1qJGETOUHCcqnS-RAScxJ9-qyznwr8iCCo9d1voLZ/s1200/image_2024-12-04_08-22-45.png
លើសពីនេះ Krish គឺមានសមត្ថភាពដ៏កម្រមួយដោយការស្តាប់ភ្លេងតែម្តង អាចលេងព្យាណូបានដោយមិនចាំបាច់បង្រៀន មានន័យថាគាត់អាចកំណត់ចំណាំភ្លេងនីមួយនៅលើព្យាណូ ដោយខ្លួនឯងបាន។ ថ្មីៗនេះ Krish ត្រូវបានអង្គការ Mensa ដែលជាអង្គការដ៏មានកិត្យានុភាពសម្រាប់មនុស្សឆ្លាតបំផុតក្នុងពិភពលោកទទួលស្គាល់សមត្ថភាពដ៏ពូកែអស្ចារ្យនេះ ដោយអនុញ្ញាតឱ្យចូលរៀននៅសាលា Queen Elizabeth’s School ដែលជាវិទ្យាល័យកំពូលឈានមុខមួយនៅក្នុងប្រទេសអង់គ្លេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI0P5s3H_1TXH_Q07GbI1zrMVS_Vv_c6lhBiollljVKZ05OhwCNgyXAZxOpyDQwRJbcnL2fdiSR5IVqmAZ5AYTojr8wryYIIdaxxjiRDqI9TCgIfJbOc0Use1XU9EYHaiBnNa88K114qMOQkFF4ln4mnJnu3AESwAstadWiIY-FrYD_Q8Iaty_PZhgS5ii/s768/image_2024-12-04_08-22-45%20(2).png

ទន្ទឹមនឹងនេះប្អូនស្រីភ្លោះរបស់ Krish ដែលមានឈ្មោះថា Keira ក៏មានភាពឆ្លាតវៃ និងមានទេពកោសល្យខ្លាំងពូកែផងដែរ។ នាងត្រូវបានគេទទួលចូលរៀននៅវិទ្យាល័យចំនួន ៤ ក្នុងប្រទេស ដោយសារសមត្ថភាពរបស់ពួកគេឆ្លាតជាងមនុស្សដទៃ ទោះអាយុតិចក៏គេឱ្យចូលរៀនថ្នាក់វិទ្យាល័យជាមួយមនុស្សធំដែរ៕

ជំងឺគាំងបេះដូងឆ.ក់យកជី.វិតតារាសម្តែង Park Min Jae ភ្លាមៗក្នុងពេលធ្វើដំណើរទៅប្រទេសចិន

0

អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាតារាសម្តែងកូរ៉េ Park Min Jae បានទទួលមរណភាពភ្លាមៗបន្ទាប់ពីគាំងបេះដូងក្នុងវ័យ៣២ឆ្នាំ ក្នុងពេលធ្វើដំណើរទៅប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLZGRU7-_k7cALLmyHXhoNnxQJ7X4MBGV5gcdV1jvHL8WKJJFH9VBFm9DV4kEkQcxLon8KmPkTRk0VqtgHIgAe3zO50EaaZ5C3m8wU0Fz99MNQS7Wa2Tz-nG1pIk2Rpm9qIsaYLTmTeb1vC-aIs4zRqrteSl6_C9RsAab5VsGKpy3lcxwPEJrQEOaBu7Kz/s1000/image_2024-12-03_16-25-50.png
យោងតាម សារព័ត៌មាន News1 នៅថ្ងៃទី២ ខែធ្នូ ប្អូនប្រុសរបស់តារាសម្តែង Park Min Jae បានប្រកាសដំណឹងដ៏ក្រៀមក្រំនៅលើបណ្តាញសង្គមរបស់ខ្លួនដោយបានបញ្ជាក់ថា តារាម្តែងរូបនេះបានឃ្លាតឆ្ងាយសម្រាកពីពិភពលោកនេះហើយដោយសង្ឃឹមថាទស្សនិកជនអាចមកជូនដំណើរចុងក្រោយរបស់លោក។ ពិធីបុណ្យសពរបស់តារាសម្តែងរូបនេះនឹត្រូវបានរៀបចំឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូលថ្ងៃទី៤ ខែធ្នូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt8MU6gDqWN5Tz7RrkAjQ1rrEYGT49mDszBwjSCacL-142shne9Qwzgd2MsPv1rOwa5ColMuZxPhVbV-m64u7rFxMyx1469of1fRTFzYNXxmWZxtUmAew2FIim4785jHVPSKPbSSJldePupmoaie6q6BeyLxXog2Q13eqaqeKiTlbiG5sIgcHvWi-P5vob/s931/image_2024-12-03_16-25-49%20(2).png
Big Title ក្រុមហ៊ុនគ្រប់គ្រងរបស់ Park Min Jae បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះឧបទ្ទវហេតុនេះ ព្រោះនៅចុងខែវិច្ឆិកា Park Min Jae បាននិយាយថា លោកនឹងចំណាយពេលធ្វើដំណើរមួយខែ។ អ្នកតំណាងក្រុមហ៊ុនបានសរសេរថា «Min Jae ទោះបីជាពួកយើងធ្វើការជាមួយគ្នាក្នុងរយៈពេលខ្លីក៏ដោយ ខ្ញុំពិតជាដឹងគុណដែលបានធ្វើជាអ្នកគ្រប់គ្រងរបស់អ្នក ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxNlbh2DJKaGmzQQTkYzdtJ9YC877UvvIV_6TvqCkZdMD5rz_gGipe7k1yeienwG0pdqiNGAcSNNO1sOAfZwVmQ8OA-HeHjA2uDdY5nDKohKdmkkXo8HShU78pseMMJ2VGlA7VtSnhDNhVGP-IEj_I5Ce0GwKHWg4r36OqZWtnZdOULJffCvWJ5M-o9FnT/s690/image_2024-12-03_16-25-49.png

Park Min Jae បានទៅប្រទេសចិនដើម្បីធ្វើដំណើរកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា តារាសម្ដែងរូបនេះបានគាំងបេះដូងមិនអាចជួយសង្គ្រោះបាន។ ក្រុមគ្រួសារបានធ្វើកោសល្យវិច័យដើម្បីយកសពទៅប្រទេសកូរ៉េវិញ។ នៅដំណាក់កាលចុងក្រោយនៃជីវិតរបស់លោក Min Jae បានចូលប្រឡូកក្នុងវិស័យកម្សាន្តយ៉ាងសកម្មចែករំលែកជាមួយអ្នកគាំទ្រនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8VLNucV8V_PuEDSGu8oUZweFn_iUo6mmIb_2d3q6fLy1T3Y7QibLgJZwDE1M_J1Yh4c3iIjYk0bkDihuZdX9Uok-YIyQepSA-its41oEnNR7N1AHQXK9QNr8ueocfoG9wU70nZBcvgCg7PBsqeVbtRwjBIQNiiuClbk3QswxL6EEY_1n8mg2nvwWH0tvn/s1000/image_2024-12-03_16-25-50%20(2).png

តារាសម្ដែងរូបនេះកើតក្នុងឆ្នាំ ១៩៩២ ហើយទស្សនិកជនជាច្រើនបានបញ្ចេញមតិលើទឹកមុខសុភាពនិងស្នាមញញឹមរបស់លោក។ Min Jae ទទួលបានការចាប់អារម្មណ៍ក្នុងឆ្នាំ២០២១ ជាមួយនឹងតួនាទីក្នុងរឿង IDOL: The Coup និងខ្សែភាពយន្តផ្សេងទៀតដូចជា រឿង Numbers , Little Women និងគម្រោងចុងក្រោយគឺរឿងភាគតាមអ៊ីនធឺណិត «Snap and Spark»៕

មហាជនភ្ញាក់ផ្អើលក្រោយឃើញតារាចម្រៀង ខាន់ ជេមស៍ ឡើងច្រៀងនៅលើទីខ្ពស់

0

តារាចម្រៀង ខាន់ ជេមស៍ បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់លោកបានប្រថុយនឹងគ្រោះថ្នាក់ឡើងច្រៀងនៅលើទីខ្ពស់ដែលមិនធ្លាប់មានតារាក្នុងស្រុកខ្មែររូបណាហ៊ានធ្វើដូចនេះនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhINwfbsiGJQ5LTZeyhAWIICv4V0NKfqw_2lGD0uKQDhlAJJFKKxSdToZROT4dFORSPmEcey0g-z4R1HspAUuT-__ah7ZFh_Z2NwyyYVXh2Q7Z4hc5wgZ5kCIHVjKzu2-V2eGwvwsysfULRfQXSPioahzqUapVMdTNobTJVld2VWF9UxQ2kAlJlbdwr1rH-/s2048/image_2024-12-03_11-13-04%20(2).png
វាបានក្លាយជាប្រធានបទជជែកវែកញែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីមានវីដេអូចែករំលែកអំពីតារាចម្រៀងប្រុស ខាន់ ជេមស៍ ឡើងច្រៀងនៅលើទីខ្ពស់មិនមែនច្រៀងនៅលើឆាកតន្រ្តីទូទៅឡើយ។ វីដេអូមួយនេះលោកបានបង្ហោះចេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ខណៈតារាចម្រៀង ខាន់ ជេមស៍ បានបង្ហាញដែរថាទម្រាំបានមួយបទនេះលោកប៊ិះនឹងធ្លាក់មកដី។ បទដែលលោកឡើងច្រៀងទាំងប្រថុយនឹងគ្រោះថ្នាក់នេះមានចំណងជើងថា «កុំចង់ត្រូវគ្នា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgufW-HYPQlgNpS4RLimTAPT3_Fplk7BMW0REiau9WqwCQM5TntDRIVagH9ZprzHP92SEr6jCTVwbv1WRM4DpXiSX95PtYceuSDpWYCtZOhJHMjNLaj42GLbwp4L7kp_yXcghpjXLZBscNvmMx0wtueEnr_6IU9-cr6V9ds7BcjuGaXQKm4Y2AqmbOp3vRv/s1280/image_2024-12-03_11-13-04.png
វីដេអូដែលតារាចម្រៀង ខាន់ ជេមស៍ ឡើងបកស្រាយចម្រៀងនៅលើទីខ្ពស់នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនអ្នកចូលរួមផ្ទាល់រួមទាំងអ្នកទស្សនាតាមសហគមន៍អនឡាញ ខណៈរសជាតិថ្មីរបស់លោក ខាន់ ជេមស៍ គឺមានក្រុមការងារជួយសម្រួលដុតដៃដុតជើងទាំងការឡើងនិងការចុះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMvAcX5X3pVFqP2kQylfEEY2YvFmjW0lmC1QpsTT_f3BgvSSU-Dq7BCkRzJwRh1-YXbOtZzBkZhDyPGAeVSjoHvCqJaDJo6ZNqPC0ZW0Jt3t5MEhVDQtxwNMear7i3pzfR-3vm7d55koWgC0zU8xe6lhHKEhoJ09-5Lo11U3f8rUAXfO2HPUIqESmhlYrF/s1280/image_2024-12-03_11-13-07%20(2).png

ទោះជាយ៉ាងណា សកម្មភាពឡើងច្រៀងរបស់តារាចម្រៀងប្រឡូកក្នុងអាជីពជាង២០ឆ្នាំរូបនេះ ធ្វើឱ្យទស្សនិកជនមួយចំនួនបញ្ចេញមតិផ្លែផ្កាជាច្រើន ដោយអ្នកខ្លះបានរិះគន់លោកខ្លាំងៗ ប៉ុន្តែលោកតបវិញថា បើសិនជាអ្នកលេងបណ្តាញសង្គមជេរលោកហើយសប្បាយចិត្តបន្តធ្វើវាចុះ។ មតិខ្លះទៀតគឺបង្ហាញពីការព្រួយបារម្ភខ្លាចតារាចម្រៀង ខាន់ ជេមស៍ មានគ្រោះថ្នាក់។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយសម្រាប់តារាចម្រៀងកម្ពុជាដែលមានអ្នកចម្រៀងហ៊ានប្រថុយគ្រោះថ្នាក់បកស្រាយបទចម្រៀងបែបនេះ ខណៈទស្សនិកជនធ្លាប់តែឃើញការច្រៀងបែបនេះពីតារាក្រៅស្រុក៕

Fan Bingbing ឡើងទម្ងន់ជិត១០គីឡូធ្វើឱ្យមានមតិវែ.កញែ.ក

0

យោងតាម HK01 កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា តារាសម្ដែងចិន Fan Bingbing បានក្លាយជាប្រធានបទនៃការជជែកវែកញែកអំពីរូបរាងរបស់នាងនៅពេលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតក្នុងទីក្រុងហុងកុង។ មនុស្សជាច្រើនបានបញ្ចេញមតិថា នាងមានរាងមិនស្អាត និងធាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga5faOKTFKnQO_MIgMck5v5xtcaPFV4D1PolqNv5a0vTqw1kaOf73IBBgWcb7KFDHTKf7U3LOBgQWIWEjMWgDSXHTX7HLQPhFEqeJ_YvB_I4WKRYfpJJZ0vUeiRRshxRXs4NcMNXRCiiFJ6HNrq6tGDxA05HJz7Ooayby9Sb5-ikxlIuhQ5a4YorynzLlM/s1020/image_2024-12-02_14-00-30%20(2).png

ទោះយ៉ាងណា ការឡើងទម្ងន់របស់ Fan Bingbing ត្រូវបានស្រាយចម្ងល់ដោយសារតែ ថ្មីៗនេះនាងបានសម្ដែងក្នុងភាពយន្តម៉ាឡេស៊ីមួយ ដោយសម្ដែងជាស្រ្តីប្រយុទ្ធនឹងអំពើអាក្រក់។ ដើម្បីឱ្យសមនឹងតួអង្គ នាងបានធ្វើឱ្យស្បែករបស់នាងខ្មៅនិងឡើងទម្ងន់។ ភាពយន្តនេះបានថតចប់ហើយ ហើយបច្ចុប្បន្នតារាស្រីរូបនេះកំពុងតមអាហារ និងហាត់ប្រាណដើម្បីឱ្យរូបរាងដូចដើមវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNrnWI300503cFU_acRa7YVn7B2TM6CIXWgPpC9VNbqH_LeKxy9opiMVoRZLrqYvhF-wHhmSL70WqCEsQBZ8kzedEwBy8h5dEoI18zsuuXPMYUJoPrcGFwy9Fv42jMg3V9jYv0XbMT2dVVd2fYGvSNg5aNEbHr0IFUWkq-lOC14DItEwfppxJK56NjOjWe/s2048/image_2024-12-02_14-00-32.png
ការលះបង់នេះ Fan Bingbing ថានាងមិនខ្លាចក្នុងការផ្លាស់ប្តូរខ្លួនឯងដោយសារតែតួនាទីរបស់នាង។ នាងបាននិយាយថា៖ «មនុស្សមិនល្អឥតខ្ចោះ មានតែតុក្កតាប៉ុណ្ណោះដែលល្អឥតខ្ចោះ»។ គួរឱ្យដឹងថាខ្សែភាពយន្ត Mother Bhumi ត្រូវបានសហការផលិតដោយក្រុមហ៊ុនម៉ាឡេស៊ី និងអ៊ីតាលី ហើយនឹងត្រូវថតក្នុងខែវិច្ឆិកា រំពឹងថានឹងចេញនៅឆ្នាំ ២០២៥។ Fan Bingbing ដើរតួជាកសិករម្នាក់ដែលមានសមត្ថភាពក្នុងការបណ្តេញវិញ្ញាណអាក្រក់ដោយសារវេទមន្តបុរាណ។ ថ្ងៃមួយ គ្រូមន្តអាគមបានប្រឈមមុខនឹងវិញ្ញាណអាថ៌កំបាំង ដោយបង្ហាញដាននៃការស្លាប់ដ៏អាថ៌កំបាំងរបស់ប្តីរបស់គ្រូមន្តអាគម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhhwuGQ_wSNVafNOIWtc5OseuB3C-Ad-Jmba_uvDzDr8ClREwkdlXF2GAbl9R7j0pkQXOTU-doWhDhGjqUrla6XGQTn-BE7aWcgosyKuH5b-Ckf49HhubYcm5AJJT92HxChb-ow-xym2Sh-dr6TLvnfSawHM9J83eFZAgGGULNPiiQyI5NsCRLEhSYxxv7/s2048/image_2024-12-02_14-00-38.png

បន្ទាប់ពីការងារនេះ Fan Bingbing បានសម្តែងក្នុងខ្សែភាពយន្តហូលីវូដ។ ទោះបីជាតារាសម្តែងរូបនេះបានបង្ហាញសកម្មភាពនៅក្រៅប្រទេសច្រើនប៉ុន្តែនាងនៅតែត្រូវបានរឹតបន្តឹងពីសកម្មភាពនៅក្នុងប្រទេសចិនដីគោក។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះនាងបានផ្សព្វផ្សាយសកម្មភាពរបស់នាងនៅក្រៅប្រទេសរួមទាំងវិស័យភាពយន្ត ម៉ូត និងការផ្សាយពាណិជ្ជកម្ម។ កាលពីឆ្នាំមុន តារាសម្ដែងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងភាពយន្ត «Green Night»ជដែលផលិតនៅប្រទេសកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKfVhy0Ig8lsVXKGWXTAnyFZa86fhV5335Tzz-qvlItDyjnowJ_lGlxF8e9-E0rCQQbydWTinoEix_SArAdcGDr22OT4vk0foGuIY8qInIgudwW77ov06T39oZWLEW65enZZjJ-cNoyIMc705_wQzNNHew4pWSDYrVyaf2tvEisv-XMmK5FcGbin2M9EAt/s2048/image_2024-12-02_14-00-39.png

គួរបញ្ជាក់ថាតារាសម្ដែងវ័យ៤៣ឆ្នាំរូបនេះធ្លាប់ជាតារាចិនលេចធ្លោបំផុតលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍ភាពយន្ត និងម៉ូតអន្តរជាតិ។ ក្នុងឆ្នាំ២០១៨ នាងត្រូវបង់ប្រាក់ ១២៨លានដុល្លារសម្រាប់ការគេចពន្ធ ចាប់តាំងពីពេលនោះមក នាងមិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ភាពយន្តធំណាមួយនៅក្នុងប្រទេសចិនទេ៕

ហង្ស សុរិយាន់ បង្ហោះលទ្ធផលមិនផ្លូវការ MPI 2024 បង្កឱ្យមានព្យុះភ្លៀងលើអ៊ីនធឺណិត

0

កញ្ញា ហង្ស សុរិយាន់ TOP5 Miss Universe Cambodia 2024 ដែលជាគណៈកម្មការមួយរូបនៅក្នុងការប្រកួត Miss Planet International 2024 បានបង្ហោះលទ្ធផល TOP10+1 នៅលើគណនី IG ដោយមានឈ្មោះប្រទេសប្រេស៊ីល ប៉ុន្តែជាក់ស្តែងការប្រកួតមិនមានបានធ្វើឱ្យផ្ទុះការវែកញែកយ៉ាងខ្លាំងសូម្បី Isabella Miss Grand International 2022 ក៏ចែកចាយបន្តនិងទាមទារការបកស្រាយសម្រាប់ប្រទេសនាង។ ទស្សនិកជនជាច្រើនបានរិះគន់ ហង្ស សុរិយាន់ ថាជាមនុស្សនាំភ្លើង ខណៈនាងបានចេញមុខបកស្រាយថាជាលទ្ធផលមិនផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie05dG8cHxxLS0NKT_F27H5SYKJ6vpclPElWe6bXSqWZoAJnElXK1KhVZeZQU65c-C556mAKdldKK3wSjNDEm-eJEmFell-dd7XFAuNuFmJIwBNFUSTxz-uIbhXggG3GswB0oKd26GonwQq2FEspunfBo4qEbBboW-y1tmJBsLzMEe-IHFf4dGe1B9-927/s2048/image_2024-12-03_08-53-30.png

ដើមចមដំបូងនៃរឿងនេះបានកើតឡើងបន្ទាប់ពី ហង្ស សុរិយាន់ បានបង្ហោះលទ្ធផលនៃការប្រកួត Miss Planet International ក្នុងវគ្គ TOP10+1 ដោយមានឈ្មោះប្រទេសប្រេស៊ីលក្នុងលទ្ធផលនោះប៉ុន្តែជាក់ស្តែងនៃការប្រកួតថ្ងៃផ្តាច់ព្រ័ត្រពុំមានឈ្មោះប្រទេសប្រេស៊ីលនោះទេ។ ការបង្ហោះរបស់ ហង្ស សុរិយាន់ ក្នុងពេលការប្រកួតបញ្ចប់ទៅហើយនេះបានបង្កឱ្យផ្ទុះពេញប្រព័ន្ធអ៊ីនធឺណិតនៅពេលអ្នកតំណាងប្រទេសប្រេស៊ីលបានយកទៅចែករំលែកបន្តដោយចង់ឱ្យមានការបកស្រាយពីម្ចាស់កម្មវិធីប្រកួត និងបានបញ្ជាក់ពីតួនាទីរបស់ សុរិយាន់ ដែលជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYS8JxVkwdqtHwKw4CCVjqZZAZKVlffzAyCmY9g8CAVaiTDlOWR81Q5K8mU7RBO4OzCYnHanQXL6__iJ_jL3Vv5iDtQkjyBR1gecFDfhZy6b3srvf1Gvp8GoiPB0fwv7K6o4AkyyVlc9uOXPX2UoNaMX_vGmdsUbXMB0IAxeKPMQW2M7h981sTZCMNxAab/s2048/image_2024-12-03_08-53-36.png
រឿងហេតុមិនទាន់អស់នោះទេហើយកាន់តែរីកធំនៅពេលដែលម្ចាស់ជ័យលាភី Miss Grand International 2022 កញ្ញា Isabella បានចែករំលែកបន្តពី Miss Planet Brazil 2024 និងទាមទារការពន្យល់ទៅដល់ប្រទេសរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMZh_l3OkB28jAHcW-euxuKdDxGNelKoybr2C8sIjAMrSLH-TYMzT3855UcA32Thr0wpMTLZ774pAcAVbRZpPXpFJu-Yn_4lBpsuSBOulgjYZyZ7B1D12ho2S6xojC3GfVs200I8mCAbXvwTvNmwGyVq7yrzLLuuzpTLfMPFwIxeAqdh4ctnhpMKTXww5/s1290/image_2024-12-03_08-53-41.png

បន្ទាប់ពីរឿងនេះបានរីករាលដាលខ្លាំងទៅៗ ហង្ស សុរិយាន់ បានចេញវីដេអូបកស្រាយពីការបង្ហោះរបស់ខ្លួនថាលទ្ធផលនោះមិនផ្លូវការ។

TOP5 Miss Universe Cambodia 2024 បាននិយាយថា មានការយល់ច្រឡំទៅកាន់ការប្រកួត Miss Planet International ហើយការបង្ហោះរបស់នាងគឺជាក្រដាសព្រៀងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានឈ្មោះប្រទេសប្រេស៊ីល ដោយប្រដាសដាក់ពិន្ទុរួចរាល់នាងមិនអាចបង្ហោះបានទេ។ ក្នុងនោះ ហង្ស សុរិយាន់ បានបញ្ជាក់ថាការដាក់ពិន្ទុថ្ងៃ Final គឺដាក់ភ្លាមៗទៅលើសកម្មភាពជាក់ស្តែងរបស់បវរកញ្ញាខណៈកម្មការគឺមកពីស្ថាប័នផ្សេងៗគ្នាជាច្រើនហើយ វគ្គ TOP10+1 ពុំមានឈ្មោះប្រទេសប្រេស៊ីលនោះទេដោយសុំឱ្យទទួលស្គាល់ការពិត។ ហង្ស សុរិយាន់ អះអាងថានាងគ្មានចេតនាបង្កជម្លោះរវាងបវរកញ្ញានិងស្ថាប័ននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigOf4goOnu0PgvoXj-lZ-kdIftqxT27Z56o8rRHbKpt-yYiYWeHMfHPA986B_v7vM4aFMsf4SXbK4yd8aPM-ueCUP26i8hvyL8p8PHy39DSta-70Q9k3fLLb4khy-NJZBYN6YGCuyQy25pFEteItbcPxBSGsvKMrWNpvzqD_H1Hkt8p48UTDxhq1HYfrzz/s1440/image_2024-12-03_08-53-38.png

ការបង្ហោះរបស់ ហង្ស សុរិយាន់ បានធ្វើឱ្យមនុស្សជាច្រើនរិះគន់ថានាងជាមនុស្សនាំភ្លើង ស្របពេលវីដេអូចេញបកស្រាយរបស់នាងបាត់ចេញពីបណ្តាញសង្គមមិនឃើញទៀតឡើយ៕

សកម្មភាពរបស់លោក Nawat ស្ថាបនិក MGI ដែលធ្វើឱ្យមានការរិះគន់ជាច្រើនឆ្នាំមកនេះ

0

ការប្រកួត Miss Grand International ឆ្នាំនេះបានផ្ទុះភាពចម្រូងចម្រាសយ៉ាងខ្លាំងដោយឃើញសង្រ្គាមពាក្យសម្តីរវាង ស្ថាបនិក MGI លោក ណាវ៉ាត់ បវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein និងនាយកជាតិ Htoo ដោយប្រធានកម្មវិធីប្រកួតបាននិយាយថា Thae «ខ្វះភាពចាស់ទុំ» ហើយ Htoo បានចោទប្រកាន់លោក ណាវ៉ាត់ ថាទទួលយក ២៥,០០០ ដុល្លារអាម៉េរិកពីអ្នកគ្រប់គ្រងបវរកញ្ញាឥណ្ឌូនេស៊ីនៅក្នុង ផ្លាស់ប្តូរសម្រាប់មកុដ នេះបើយោងតាមកាសែត The Straits Times ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyVuUVc9VsGp9vjT7fxDchU7eX6kPRLK6c25vB3bJAJCW0MkrDJH60zW7zkjX3v5QMGkJeIfrH4WlNcQbHw0hsNXFeb-ii49IXuMSXC-I9-bqQu9L4Zg6DsxS0OQICZfFoBGh64cVSPQgSkEYCO9ZimxIZCbY5z6Sgb8hffy2XE7UECWhy6aOVhemxqVXV/s1167/image_2024-12-02_16-23-13.png

ភាពតានតឹងទាំងនេះបាននាំមកនូវការយកចិត្តទុកដាក់យ៉ាងសំខាន់ដល់លោកណាវ៉ាត់។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេដែលប្រធានបវរកញ្ញាមានជម្លោះជាមួយបវរកញ្ញានិងអ្នកគ្រប់គ្រង។ បន្ទាប់ពីការប្រកួតឆ្នាំ ២០២២ លោក ណាវ៉ាត់ បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងវីដេអូអនឡាញដោយអះអាងថាតំណាងរបស់វៀតណាមកញ្ញា Doan Thien An មិនមានរាងកាយសមាមាត្រទេ។ ម្ចាស់កម្មវិធីរូបនេះបានពណ៌នាអំពីរាងកាយផ្នែកខាងលើរបស់នាងថាវែងជាងរាងកាយខាងក្រោម និងដងខ្លួនរបស់នាងដែលមានទំហំធំពេក ដោយលើកហេតុផលថាវាជាលទ្ធផលដ៏យុត្តិធម៌សម្រាប់ Thien An ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 20 នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglgFQxnYDvfF5OCUhxIHbFxS0Gu6bxN4TKwX99mki71VgN2jOBhzgN4rwSYNEOoo307Y1nVh3_nlJWM_3IIHLFV5jHmrB9NXylxTtvm2ht27e3WIh0gaM8egYFN6Wh7LdyF5oieOJEFOsPQOl-DYLkgBXxfDoTt7ON36fyjZHpBW9VcwMHGkJlx_ese8rq/s1380/image_2024-12-03_14-42-26.png

ត្រឡប់ទៅឆ្នាំ ២០១៦ ខណៈពេលដែលកំពុងរៀបចំសម្រាប់ការប្រលងនៅឆ្នាំនោះ អ្នកតំណាងជនជាតិ អ៊ីស្លង់ ក៏បានទទួលមតិអំពីរាងកាយរបស់នាងពីលោកណាវ៉ាត់ ដែលត្រូវបានបញ្ជូនតាមរយៈអ្នកនាំពាក្យរបស់លោក។

សារនោះសរសេរថា៖ «ឈប់ញ៉ាំអាហារពេលព្រឹក ញ៉ាំតែសាឡាដសម្រាប់អាហារថ្ងៃត្រង់ និងផឹកទឹករាល់ល្ងាចរហូតដល់ប្រលង។ លោក ណាវ៉ាត់ កំពុងប្រាប់អ្នកអំពីរឿងនេះព្រោះគាត់ចូលចិត្តអ្នកហើយចង់ឱ្យអ្នកធ្វើបានល្អនៅក្នុងការប្រកួតនេះ»។ ជាការឆ្លើយតប Arna តំណាងឱ្យ អ៊ីស្លង់ បានបោះបង់ការប្រកួត។ នាងបាននិយាយថា «ប្រសិនបើម្ចាស់កម្មវិធីប្រកួតពិតជាចង់ឱ្យខ្ញុំស្រកទម្ងន់ ហើយមិនចូលចិត្តខ្ញុំជាខ្ញុំនោះគាត់មិនសមនឹងទទួលបានខ្ញុំនៅក្នុង Top 10 នោះទេ»។ «ស្មារបស់ខ្ញុំគឺធំទូលាយជាងក្មេងស្រីដទៃទៀត ប៉ុន្តែនោះដោយសារតែខ្ញុំជាសមាជិកនៃក្រុមអត្តពលិកជម្រើសជាតិអ៊ីស្លង់ ហើយខ្ញុំមានមោទនភាពចំពោះវា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT86DlqlbrUYjUoKhOh38MB3BFA04AebN-SFXTwegnyDcEIBi7wQ9hrS-QKQ5YXuYwnHlD30s7TpEiPDm1JIeJQ9hLShgUskcfprH9rKQPaTF6sU8iQtAotIsL7vXbK3gwjqnanFIMMbthHtkXsjdE0xBGqzX_WRnB-1alo9WgEzwHSBKJOItqMQOMNHHO/s1108/image_2024-12-02_16-23-15.png

យោងតាមកាសែត Tien Phong បានឱ្យដឹងថា ច្បាប់មួយដែលត្រូវបានណែនាំដោយ លោកណាវ៉ាត់ក្នុងឆ្នាំ២០២៣ ដែលចែងថាបេក្ខនារីដែលធ្លាប់បានចូលរួម Miss Universe Thailand លែងមានសិទ្ធិចូលរួមប្រកួត Miss Grand Thailand ឆ្នាំ 2023 ក៏បង្កឱ្យមានភាពចម្រូងចម្រាសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTkXAfcxsE1e17zDpmzMzY4Uaa3qMmDslLY6addX3txbWtiq3st-e9cVadixz4unvZCA1sMdR1tzBlprUjF8k8JWCyIBdypkQtJ1jHB6VoGeQGTfiReNfWv0PDFZotaJtiDuf_cq97uO9RpNFz2WjZ14pTfjon4qyfpTd1ICiGXYFjkj9grckbAxbgrQ1/s1440/image_2024-12-02_16-23-14.png

លោក ណាវ៉ាត់ បានសម្រេចថា ការប្រកួត Miss Grand នៅតាមខេត្តក្នុងប្រទេសថៃ ត្រូវតែគោរពតាមបទប្បញ្ញត្តិថ្មីនេះ ហើយនាយកមូលដ្ឋានណាដែលបំពានច្បាប់នឹងត្រូវដកហូតអាជ្ញាប័ណ្ណ។ មនុស្សជាច្រើនបានមើលឃើញច្បាប់នេះថាជាមនុស្សចង្អៀតចង្អល់ និងអាត្មានិយម ដោយមានការរិះគន់ថា វានឹងរារាំងបេក្ខនារីដែលមានសក្ដានុពលជាច្រើនមិនឱ្យចូលរួមក្នុងកម្មវិធី Miss Grand ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnmSnrI_QQhdCKkDP4L2jfWjJCtjJWWZqHwR7AO3qNMTGl74GFvSOTNfUHWMg1n10-w2L6Mm6lIUGpp-QzwGKbGRuZXgSAJTTt9HsNpfEZocalJ-HOufUj37HnNeAh7w0o8opAvlXoguW7EwmrkYyKrIHh7cx4gYlxjn1Cf3kfk7vWrq01vf54_EgmSpsO/s1350/image_2024-12-02_16-23-13%20(2).png

មុននឹងដាក់ឱ្យប្រើច្បាប់នេះលោកណាវ៉ាត់ ក៏បានរិះគន់ការប្រកួតបវរកញ្ញាចក្រវាលម្តងហើយម្តងទៀត។ ករណីបែបនេះបានកើតឡើងក្នុងអំឡុងពេលវីដេអូបើកឆាកនៃការប្រកួត Miss Grand International 2022 ដែលអ្នករៀបចំបានបង្កើតឥទ្ធិពលមួយ ដែលអក្សរ «MU» តំណាងឱ្យបវរកញ្ញាត្រូវបានបញ្ជូនមកផែនដី ហើយជំនួសដោយអក្សរ «MG» តំណាងឱ្យ Miss Grand ៕

តារាកំប្លែង ស្រីអ៊ីត ទម្លាយពីជីវិតឯកជនសុខចិត្តលះបង់ទ្រព្យសម្បត្តិជ្រើសយក ណានណាន

0

តារាកំប្លែងមានប្រជាប្រិយភាពអ្នកនាង សេង ចិន្តា ហៅ ស្រីអ៊ីត បានទម្លាយនៅក្នុងកិច្ចសម្ភាសន៍មួយចំពោះជីវិតឯកជនជាមួយនឹងអតីតស្វាមីដោយសុខចិត្តលះបង់ចោលទ្រព្យសម្បត្តិទាំងអស់រាប់ម៉ឺនដុល្លារហើយជ្រើសយក ណានណាន ដែលជាកូនស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFpmYAsm_7iljs1ZhruOTeZ_d1qvPdoIf-MOCTEcALVFPvWbW-6ePo7agruO5MQ63bdDIKScIB3J1X-qrWraI956QyFMhUfQJW41pNPDsrb3QyUZPJ2HCFBMIYLESM5ToSSzIAkYFbkxtP3-oqTAUd9XE5CX0qIjhlI9ruLHuk8-9Cc5Sht9Ps7ov0-LJe/s2048/image_2024-12-02_14-40-20.png

ទស្សនិកជនមួយចំនួនអាចនឹងចាប់អារម្មណ៍ហើយថា តារាកំប្លែង ស្រីអ៊ីត និងកូនស្រី ណានណាន តែងតែយកចិត្តទុកដាក់ជាមួយគ្នាខ្លាំងរវាងម្តាយហើយនឹងកូន ចំណែកឯ ណានណាន វិញមិនធ្វើឱ្យម្តាយអស់សង្ឃឹមកត្តញ្ញូដឹងគុណដើរតាមគន្លងម្តាយទុកដាក់រៀបចំលើអាជីពសិល្បៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqZyI4zPOWQgai6GysXvflmhLfrX1kARo6IuVczK9_SOZCjfh8iYloVC6ZsMYTCUO3COp9NPAtfGE3rnNlqkrQ9DQbWCTKziblVPuMU4aoyYqNomCYnud24C5eMSlgrGSyL_ATkpQMN3JiTRLyV2xtIPryhE0e4Ycy9x2n7GUNbXGFXXIDuIBOxqx6eCo9/s2048/image_2024-12-02_14-40-21.png

យ៉ាងណាមិញ រឿងរ៉ាវមួយចំនួនដែលទស្សនិកជនអាចមិនធ្លាប់បានដឹងនោះកាលពីពេលថ្មីៗនេះ ស្រីអ៊ីត បានទម្លាយពីជីវិតឯកជនសុខចិត្តលះបង់ចោលទ្រព្យសម្បត្តិទាំងអស់ដើរចេញមកជាមួយកូនស្រីតស៊ូជាមួយគ្នារហូតមានថ្ងៃនេះ។ តារាកំប្លែងរូបនេះបានរៀបរាប់ថា ក្នុងពេលដែលបែកបាក់គ្រួសារអតីតស្វាមីគឺយកទៅទាំងអស់ទាំងការរកស៊ីទាំងប៉ុន្មាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4OrVwSZLzkRxgcslK-KSn_MV6guULHcfRCoB8VVfIhfKWo9saLW6fXW92wjStgFAd_5OgAvuZsOvmQjh8kzxYlmEbY9ljlExlbdgYCovw3MbxiYFsH9COCI3ibAYbemgRhroUjktpM3IQjy1lVDIq03gDnnqPx5zcYKYj8t7r4WHkZ0sy3KTkksTQhdTZ/s960/image_2024-12-02_14-40-22.png

តារាកំប្លែងស្រស់សោភា រូបនេះថា នាងបើកក្រុមតន្រ្តីអកកេសមិនតិចម៉ឺនដុល្លារ ប្រាក់ខែគ្រូបង្រៀន ខ្សែដៃខ្សែក ឡាន២ ម៉ូតូមួយ ហើយនាងយកតែកូនយកទៅទាំងអស់ នាងយកតែកូនមកមួយដឹកដៃគ្នាមកតែម្តង។ ស្រីអ៊ីត ថាគ្មានអ្នកណាដែលដឹងពីជីវិតរបស់នាងយ៉ាងមិចនោះទេ ខណៈនាងមិនដែលត្អូញត្អែរប្រាប់មហាជនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIiCvtXM77rg0A60XyGa93An8xjOH4l1lQxaY8Todtw85MWpm_UXS_nYTgVe5YvdQAULH3-GZttd-MrXmQ7vXDgj0J8Mc7Ax64Gbqjw2Kpboebv2qctRhHdT2f7qXmIQNPZd07ZnMtgyWDpwjPEjfpGRxvSA1U1GROCzXCQLJ7568cUSnHmoiDZ6yb7Gv8/s960/image_2024-12-02_14-40-23%20(2).png

ក្នុងនោះដែរតារាកំប្លែងស្រីអ៊ីតថា មុននឹងឈានដល់ដំណាក់កាលបែកបាក់គ្នាគឺទុកឱកាសឱ្យច្រើនដងហើយ ព្រោះមិនចង់ឱ្យមានការវែកញែកថាបានល្បីល្បាញហើយបោះបង់គ្រួសារចោល បោះបង់ប្តីចោល ហើយក៏មិនចង់ឱ្យកូនអត់មានប៉ាហៅដែរ ប៉ុន្តែដោយសារតែសកម្មភាពដដែលៗបើសិនជារស់នៅជាមួយគ្នាមិនបានហើយមានតែចែកផ្លូវគ្នា៕

សហរដ្ឋអាមេរិកបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដោយសារ…

0

ប្រទេសអាមេរិក៖ សហរដ្ឋអាមេរិកកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុត ខណៈព្យុះព្រិលខ្លាំងបានវាយប្រហារទីក្រុងញូវយ៉ក បណ្តាលឱ្យកកស្ទះចរាចរណ៍នៅនឹងមួយកន្លែងទៅណាមិនបាន។
ចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិការហូតមកដល់ពេលនេះ តំបន់ជាច្រើនក្នុងទីក្រុងញូវយ៉កគឺមានការធ្លាក់ព្រិលយ៉ាងខ្លាំង ធ្វើឱ្យសីតុណ្ហភាពកាន់តែត្រជាក់ទៅៗបានគ្របដណ្តប់តំបន់ដ៏ធំមួយនៃសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIbFcbUr6eGoVzoTwbU1blXOGPkWblVD63dRSAmXB89mIOtBGxsBHKN5ZjqlO8xlNnykCmun0M7-rLPGEegFbsiADkwnW-Hu49x6d2dajwpJCYrydeCjGxZ3aY5BNIfQTvw62a5MYfZBSZiNwZsDX6ikKC7MBZtf0kYhm0rjj3XqmpHvPLTUdKwzQoKkYT/s1200/image_2024-12-03_13-55-14.png
ការធ្លាក់ព្រិលដ៏សែនក្រាស់ដែលបានកត់ត្រារហូតដល់ ១.២ – ១.៨ ម៉ែត្រត្រូវបានព្យាករណ៍ថានឹងបន្តធ្លាក់លើទីក្រុង Watertown និងតំបន់ភាគខាងកើតនៃបឹង Ontario រហូតដល់ថ្ងៃទី ៤ ខែធ្នូ។ អ្នកជំនាញឧតុនិយមបានព្រមានថា ទីក្រុងផ្សេងទៀតក៏អាចទទួលបានព្រិលរហូតដល់ ៩០០ មីលីម៉ែត្រពេញមួយចុងសប្តាហ៍ផងដែរ ជាហេតុធ្វើឱ្យសហរដ្ឋអាមេរិកប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នតែម្តង។ វិធានការនេះអនុញ្ញាតឱ្យអាជ្ញាធររដ្ឋប្រមូលធនធាន និងដាក់ពង្រាយវិធានការសង្គ្រោះទាន់ពេលវេលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjncIaK8JGRpDGSZiI9W8FBpa496q9af7-AfQYj9yRkE0a3KfesGjeXjKRHJnQ9U0O0dvGb1hxk7ZljgcCfNJlbDk16Yo6EytsZGODj2aRq2pAV0lyXZfX1fJe26e-PSsvIM-6-aXBM7mN0Hy3duQONntGXgE-OqpF01yCedR9cSdda7xbzHtg0SXowfXH2/s3751/image_2024-12-03_13-55-15%20(2).png

ហើយផ្លូវដឹកជញ្ជូនសំខាន់ៗជាច្រើនត្រូវបានបិទ ដោយសារព្យុះព្រិលដ៏ខ្លាំងក្លាមួយនេះ។ បច្ចុប្បន្នមនុស្សជាងពីរលាននាក់នៅខាងក្រោមបឹង Great Lakes ស្ថិតនៅក្រោមការព្រមានអំពីអាកាសធាតុរដូវរងាធ្ងន់ធ្ងរ។ ការព្រមានអំពីព្យុះរដូវរងាត្រូវបានចេញនៅបឹង Superior និង Michigan ហើយការព្រមានអំពីផលប៉ះពាល់លើបឹងត្រូវបានចេញនៅ Lake Erie និង Ontario ដោយមានព្រិលធ្លាក់ខ្លាំងបានរាយការណ៍កាលពីចុងសប្តាហ៍មុននៅទូទាំងតំបន់ Ohio រដ្ឋ Pennsylvania និង New York ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNDajtRNCYycGUzUbCAVPu4Hm9DK3_Ed9Rngrd0sfb_uFBVbLowL_KN7jo7hcRP2Cg4G3i6609KlqI9u82krtlJimKmNN6EvWSE0tjYmh0k70Q83buQLOgTe6sMdotkCuWgn7BFZYqofRnfgVNSXZZk4__65CktH5o8BuJR9l1Cjsx-PtHObgVsvX7MLZ/s1024/image_2024-12-03_13-55-15.png

ការព្រមានអំពីឥទ្ធិពលព្រិលនៅបឹងសម្រាប់ផ្នែកភាគខាងលិចនៃទីក្រុងញូវយ៉ក ភាគឦសាននៃរដ្ឋ Ohio និងភាគពាយ័ព្យរដ្ឋ Pennsylvania អាចនឹងបន្តដល់ថ្ងៃទី៤ ខែធ្នូនេះ ជាមួយអាកាសធាតុត្រជាក់ខ្លាំង ហើយ ៧០% នៃទ្វីបអាមេរិកនឹងទទួលបានអាកាសធាតុត្រជាក់នៃសីតុណ្ហភាពក្រោមសូន្យក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ទីក្រុងជាច្រើនរួមមាន៖ ញូវយ៉ក ឈីកាហ្គោ អាត្លង់តា មីនីណាប៉ូលីស និងស៊ីនស៊ីនណាទី នឹងមានសីតុណ្ហភាពក្រោមសូន្យពេញមួយសប្តាហ៍តែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk_V7Nb8SwrKWRE7VWijHr_v530iDuKa-Ak1a9w2NvEw7qNWr_4wIqZryxm-EpHG4ORo1Q1OTIm-LbHefcRDA355cCwbyPA0pk6ESBdHJ8dNTFQvmAqKoJRGs8lX6w9PcTskYTuXG5e6epli-oaAxPQWawvlDahslFi4bk6oZVMFsWlsluoZh08pXJ7PdY/s1440/image_2024-12-03_13-55-19.png