ប្រទេសឥណ្ឌា៖ ពិធីបុណ្យងូតទឹក Kumbh Mela ដែលមានអ្នកកាន់សាសនាហិណ្ឌូប្រហែល ៤០០ លាននាក់នឹងចូលរួមក្នុងពិធីនេះចាប់ពីថ្ងៃទី១៣ ខែមករា តទៅដែលមានរយៈពេល ៦ សប្តាហ៍។
ពិធីបុណ្យ Kumbh Mela នឹងប្រារព្ធឡើងនៅ Prayagraj រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហគមន៍ហិណ្ឌូ ដែលប្រារព្ធឡើងរៀងរាល់ ១២ ឆ្នាំម្តង។ Kumbh Mela ជាភាសាហិណ្ឌូមានន័យថា “ពិធីបុណ្យងូតទឹកដ៏ពិសិដ្ឋ” ដែលប្រារព្ធឡើងនៅចំនុចប្រសព្វនៃទន្លេ Ganges, Yamuna និង Sarasvati ។

ពិធីបុណ្យនេះគឺជាការងូតទឹកសមូហភាពនៅក្នុងទន្លេដ៏ពិសិដ្ឋ តម្រូវឱ្យបុរសជាច្រើនអាក្រាត.កាយលាបផេះ ហើយងូតទឹកនៅក្នុងទន្លេដ៏ពិសិដ្ឋនេះជារៀងរាល់ព្រឹក។ បន្ទាប់ពីងូតទឹកហើយក៏មានពិធីបួងសួងដែលធ្វើដោយការថ្វាយទៀនព្រះវស្សា ឬចង្កៀងប្រេងដល់ព្រះ ដែលជាធម្មតាត្រូវអុជដោយប្រេងឆា ឬប្រេងខ្យល់។ អ្នកកាន់សាសនាក៏បញ្ចេញចង្កៀងអធិស្ឋានរាប់លានដែលធ្វើពីម្សៅដុត ដុតជាមួយប្រេង mustard ឬ ghee ផងដែរ។ ហិណ្ឌូជឿថាការងូតទឹកខ្នាតធំបែបនេះនឹងជួយសម្អាតអំពើបាប រក្សាដួងព្រលឹងឱ្យល្អ ក៏ដូចជាសម្រេចបាននូវសេចក្ដីសង្រ្គោះពីព្រះផងដែរ។ .png)
ដូច្នេះអ្នកជឿជាច្រើនជ្រើសរើសរស់នៅយ៉ាងសាមញ្ញក្នុងពិធីបុណ្យនេះ ដោយសន្យាថាមិនមានអំពើហឹង្សា រក្សាសីលធម៍ ការផ្តល់ទានដល់ជនក្រីក្រ ផ្តោតលើការអធិស្ឋាន និងសមាធិ។ នេះបើយោងតាមរដ្ឋាភិបាលបានហៅបុណ្យ Kumbh Mela ថាជាការបញ្ចូលគ្នាយ៉ាងរស់រវើកនៃវប្បធម៌ ប្រពៃណី និងភាសា ដែលមានមនុស្សរាប់លាននាក់មកជួបជុំគ្នានៅប្រទេសឥណ្ឌា ខណៈភ្ញៀវទេសចរក៏អាចចូលរួមទស្សនាបានផងដែរ។ ពិធីបុណ្យ Kumbh Mela មានប្រភពចេញពីទេវកថាហិណ្ឌូអំពីការប្រយុទ្ធគ្នារវាងព្រះ និងអារក្ស ដើម្បីគ្រប់គ្រងឆ្នាំងដែលមានទឹកឃ្មុំអមតៈ។ 
ទឹកឃ្មុំចំនួនបួនដំណក់បានធ្លាក់ក្នុងកំឡុងសង្គ្រាម ដែលក្នុងនោះមួយបានធ្លាក់នៅក្នុងទីក្រុង Prayagraj ជាកន្លែងដែលពិធីបុណ្យ Kumbh Mela ដ៏សំខាន់កើតឡើង។ ដំណក់បីដែលនៅសល់ធ្លាក់នៅ Nashik, Ujjain និង Haridwar ជាកន្លែងដែលពិធីបុណ្យតូចៗត្រូវបានប្រារព្ធឡើងក្នុងឆ្នាំឆ្លាស់គ្នា។ ហេតុនេះកាលបរិច្ឆេទនៃពិធីបុណ្យនីមួយៗត្រូវបានកំណត់ដោយផ្អែកលើទីតាំងហោរាសាស្រ្តនៃព្រះអាទិត្យ ព្រះច័ន្ទ និងភពព្រហស្បតិ៍។ 
គួរបញ្ជាក់ដែរថា Kumbh Mela ត្រូវបានអង្គការ UNESCO ទទួលស្គាល់ថា ជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកក្នុងឆ្នាំ ២០១៧។ នេះគឺជាការទទួលស្គាល់ដ៏សំខាន់សម្រាប់ពិធីបុណ្យនេះ ដោយទទួលស្គាល់តម្លៃវប្បធម៌ សាសនា និងសហគមន៍របស់ Kumbh Mela ទៀតផង៕










