ថ្មីៗនេះ អ្នកគាំទ្ររបស់ Esther Yu និង Ding YuXi ស្រាប់តែបញ្ចេញសំឡេងរបស់ពួកគេ ថែមទាំងទាមទារឱ្យមានការប្តឹងតវ៉ាជុំវិញបញ្ហារក្សាសិទ្ធិ និងការចម្លង។ មុននោះតារាសម្តែងទាំងពីរមានភាពស្និទ្ធស្នាលខ្លាំងនិងផ្អែមល្ហែមចំពោះគ្នានៅក្នុងព្រឹត្តិការណ៍ Tencent Starlight Awards ។
នៅល្ងាចថ្ងៃទី ៥ខែមករា ហ្វេន Esther Yu ស្រាប់តែប្តឹងអ្នកគាំទ្រ Ding YuXi ពីបទចម្លងការរចនារូបតំនាងរបស់ខ្លួន។ ភ្លាមៗនោះ អ្នកគាំទ្រ Ding YuXi ក៏បានបញ្ចេញព័ស្តុតាងដែលថាការរចនារូបតំណាងរបស់ Weibo គឺជារឿងធម្មតា និងជាមូលដ្ឋាន ដោយមិនមានការយោងទៅលើរូបតំណាងរបស់ Esther Yu នោះទេ។ អ្នកគាំទ្ររបស់ Ding YuXi ថែមទាំងទាមទារឱ្យអ្នកគាំទ្រតារាស្រីរូបនេះនៅខាងក្រោយឆាកបញ្ចេញព័ស្តុតាងដែលថារូបតំណាងត្រូវបានរចនា និងផ្តួចផ្តើមដោយអ្នកគាំទ្ររបស់ Esther Yu។
ដើមឡើយនេះគ្រាន់តែជាសង្គ្រាមរវាងអ្នកគាំទ្រតារាសម្តែងទាំងពីរប៉ុណ្ណោះប៉ុន្តែបែរឈានដល់ចំណុចមួយទៀតកាន់តែខ្លាំង។ អ្នកគាំទ្រ Esther Yu មិនចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់អ្នកគាំទ្រ Ding YuXi ហើយជេរប្រមាថសមាជិកគ្រួសាររបស់ Ding YuXi ។ បន្ទាប់ពីនោះមក អ្នកគាំទ្រម្នាក់នេះថែមទាំងបាន Tag ដោយផ្ទាល់ទៅកាន់ Ding YuXi ក្នុងការបង្ហោះ ធ្វើឱ្យមនុស្សជាច្រើនមានការខឹងសម្បារ។ នៅព្រឹកថ្ងៃទី៧ ខែមករា នារីរូបនោះបានសូមទោស Ding YuXi និងអ្នកគាំទ្ររបស់តារាប្រុសរូបនេះ។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី៤ មករា ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Tencent Starlight Awards ដែលមានតារាល្បីៗជាច្រើនរូបចូលរួម។ នៅក្នុងកម្មវិធីទាំងមូលដែលមានភាពល្បីល្បាញជាងគេគឺកាយវិការដ៏ផ្អែមរបស់តារាប្រុស Ding YuXi ទៅជួយកាន់ដៃតារាស្រី Esther Yu ចុះពីលើឆាកឡើងទទួលពានរង្វាន់។ ភាពក្លាហ៊ាននិងទង្វើសុភាពបុរសរបស់ Ding YuXi តារាៗដែលចូលរួមក្នុងកម្មវិធីមានការភ្ញាក់ផ្អើលមិនតិចនោះទេ៕











